ការលក់ដូរអចលនទ្រព្យនៅកោះតៃវ៉ាន់ផ្ទុះឡើងក្នុងខែឧសភា

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីក្រុងសំខាន់ៗចំនួន៦របស់កោះតៃវ៉ាន់ កំពុងមានសន្ទុះឡើងយ៉ាងខ្លាំងក្នុងប្រតិបត្តិការលក់ដូរអចនលទ្រព្យលំនៅដ្ឋាន និងអគារពាណិជ្ជកម្មក្នុងខែឧសភា ឆ្នាំ ២០១៨នេះ ក្រោយមានការធ្លាក់ចុះរយៈពេល២ឆ្នាំកន្លងមក។

យោងតាមសេចក្តីរាយការណ៍បន្តថា ក្នុងចំណោមទីក្រុងទំាង៦រួមមាន ទីក្រុង Taipei ទីក្រុង New Taipei ទីក្រុង Taoyuan ទីក្រុង Taichung ទីក្រុង Tainan និង Kaohsiung បានជាប់កំណត់ត្រាលើការប្រតិបត្តិការលក់ដូរ អចលនទ្រព្យមានទាំងលំ   នៅដ្ឋាន ការិយាល័យធ្វើការ និងហាងលក់ទំនិញ កើនឡើងដល់ចំនួន២០,៤០៩យូនីត។

បើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយរដ្ឋាភិបាល កោះតៃវ៉ាន់បានឲ្យដឹងថា កំនើននៃការទិញលក់នៅក្នុងទីក្រុងទាំង៦នោះ បានកើនឡើង៣៦,៦ភាគរយចាប់តាំងពីខែមេសា និងកើន១៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នៅក្នុង ទីផ្សារទិញលក់លំនៅដ្ឋាននៅដើមឆ្នាំ២០១៨ មានភាពរឹងមាំជាមួយនឹងចំនួនប្រតិបត្តិការលក់ដូរអចលនទ្រព្យ ក្នុងរយៈពេល៥ ខែដំបូងនៃឆ្នាំនេះ សរុបមានចំនួន៨៤.៦៣១ យូនីតឬកើនឡើង៨.១% កាលពីមួយឆ្នាំមុន។

ការលក់អចនលទ្រព្យនៅទីក្រុងតៃប៉ិ គិតតែនៅក្នុងខែឧសភាបានកើនឡើងដល់៤៦,៩ភាគរយធៀបនឹងខែមុន ដោយមានប្រតិបត្តិការអចលនទ្រព្យ និងអគារពាណិជ្ជកម្មដែលមានចំនួន២.៦៣១យូនីត ដែលជាកំណើនខ្ពស់បំផុត ក្នុងចំណោមទីក្រុងចំនួន៦នេះ។

លោក Chang Ching-yun ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យជាតិ បានអោយដឹងថា ការកើនឡើងនៃការលក់នៅក្នុងទីក្រុងតៃប៉ិ ស្ថិតនៅក្នុងសង្កាត់ Zhongzheng សង្កាត់ Xinyi និង សង្កាត់ Da’an ដែលការលក់បានកើនឡើងចំនួន៥០ភាគរយកាលពីមួយខែមុន។

ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ប្រតិបត្តិការលក់លំនៅដ្ឋាននៅទូទាំងកោះតៃវ៉ានត្រូវតែមានមានការពង្រឹងបន្ថែមទៀត បើទោះបីជាលទ្ធផលនៃការលក់ដូរមានការការរីកចម្រើននៅទីផ្សារក្នុងខែឧសភាក៏ដោយ។ អ្នកទិញលំនៅដ្ឋាន ហាក់ដូចជាកំពុងរង់ចាំរបៀបស្វែងរកតម្លៃទាបមុនពេលលោតចូលទីផ្សារលក់បន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here