ដោយ៖ រ៉ាវី
ភ្នំពេញ៖ នៅពេលកំណើនប្រជាសាស្ត្រ កំនើននគរូបនីយកម្មនិងទីក្រុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បែបបទនៃការរស់នៅរបស់អភិជននឹងងាកមកកាន់តំបន់ជាយក្រុង កន្លែងដែលមានខ្សល់អាកាសបរិសុទ្ឋ អមដោយបឹងព្រែកឬទន្លេ។
ដោយ៖ រ៉ាវី
ភ្នំពេញ៖ នៅពេលកំណើនប្រជាសាស្ត្រ កំនើននគរូបនីយកម្មនិងទីក្រុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បែបបទនៃការរស់នៅរបស់អភិជននឹងងាកមកកាន់តំបន់ជាយក្រុង កន្លែងដែលមានខ្សល់អាកាសបរិសុទ្ឋ អមដោយបឹងព្រែកឬទន្លេ។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នអ្នកវិនិយោគនៅក្នុងស្រុកចាប់ផ្ដើមយល់កាន់ច្បាស់ពីអត្ថប្រយោជន៍ការអភិវឌ្ឍបែបធម្មជាតិហើយ ដូច្នេះហើយទើបឃើញថាពេលនេះ ចាប់មានគម្រោងធំៗមួយចំនួន បានងាកទៅរកការអភិវឌ្ឍនៅតំបន់ជាប់មាត់បឹង ឬទន្លេវិញម្តង ដូចជាគម្រោងវីឡាប្រណីតអ័រគីដេវីឡា និងគម្រោងរបស់ក្រុមហ៊ុន OCIC ស្ថិតក្នុងតំបន់ជ្រោយចង្វា និងគម្រោងលំនៅដ្ឋានប្រណីតរបស់ The Palm ដែលស្ថិតនៅផ្លូវជាតិលេខ១ ព្រោះអ្នកវិនិយោគទាំងនោះមានទស្សនវិស័យវែងឆ្ងាយ ក្នុងការវិនិយោគរយៈពេលវែង ដោយពួកគាត់ជឿថា ទៅអនាគតគម្រោងក៏ដូចជាអចលនទ្រព្យ នឹងមានការឡើងថ្លៃខ្លាំង។
លោកបន្តថា “អ្វីដែលធ្វើឱ្យខ្ញុំហ៊ានអះអាងបែបនេះ ព្រោះយោងតាមបទពិសោធនៃប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិកដែលលោកបានទៅដល់ជាដើម។ លោកបញ្ជាក់ថា៖ «យើងអាចមើលឃើញនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជា អាមេរិក តម្លៃផ្ទះជាប់ទន្លេ បឹង ព្រៃភ្នំមានតម្លៃថ្លៃណាស់ កន្លែងខ្លះមានតម្លៃដល់ទៅរាប់លានដុល្លារ ព្រោះការរស់នៅក្នុងតំបន់បែបនេះវាធ្វើឱ្យអ្នករស់នៅមានសុខភាពល្អ ទាំងរាងកាយ និងប្រាជ្ញាស្មារតី ពិសេសការរស់នៅតំបន់នេះអាចធ្វើឱ្យអ្នករស់នៅកាត់បន្ថយភាពស្មុគស្មាញពីការងារបានច្រើន»។
លោក ច្រឹក សុខនីម បានបន្តថា កម្ពុជាមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យលឿនគួរឱ្យកត់សម្គាល់ ប៉ុន្ដែកម្ពុជាហាក់ដូចជាដើរបញ្ច្រាស់ទៅនឹងប្រទេសអភិវឌ្ឍន៍មួយចំនួន ព្រោះគេមើលឃើញថា វិស័យនេះចាប់ផ្ដើមអភិវឌ្ឍចេញពីតំបន់ឧស្សាហកម្ម ពោលគឺតម្លៃដីនៅតាមតំបន់ឧស្សាហកម្មមួយចំនួន និងនៅតំបន់សេដ្ឋកិច្ចពិសេស មានការកើនឡើងខ្ពស់ ដោយសារតែសម្បូរទៅដោយរោងចក្រ សហគ្រាសធំ។
ទោះជាយ៉ាងណាលោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងថា នេះជានិន្នាការធម្មតាទេនៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា ព្រោះនៅពេលទីក្រុងកាន់តែរីកចម្រើន ទីក្រុងកាន់តែចង្អៀតនិងកកកុញដោយមនុស្ស និន្នាការអភិវឌ្ឍន៍នឹងឆ្ពោះទៅកាន់តំបន់ជាយក្រុងជាស្វ័យប្រវត្តិ៕