ដោយ៖ បុរស វុត្ថា
ភ្នំពេញ៖ ស្របពេលដែលមានការប្រកួតប្រជែង ក្នុងការសាងសង់អគារខ្ពស់ៗនៅលើពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោទុនអន្តរជាតិនោះ នៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏នឹងមានអាគារខ្ពស់ៗចំនួន៨ នឹងរះឡើងនាពេលអានាគតដខ្លីខាងមុខ ដើម្បីប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងទាក់ទាញអ្នកវិនិយោគទុន ក្នុងនោះក៏មានអគារខ្ពស់នៅក្នុងប្រទេសកម្ពុជាមួយដែរ។
គេហទំព័ត៌ Property Area Asia នឹងនាំលោកអ្នកទៅមើលគំរោងដ៏មហិមាខាងលើនេះ៖
-->
១.អគារ TRADEWINDS SQUARE TOWER

អគារនេះ គ្រោងនឹងសាងសង់ចំកណ្តាលបេះដូងនៃទីក្រុងពាណិជ្ជកម្ម Kuala Lumpur នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានកំពស់៧៧៥ ម៉ែត្រ ។ អគារ Trade winds Square ត្រូវបានគេកំណត់សាងសង់ក្នុងទីតាំងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលរបស់ប្រទេសមាឡេស៊ី ដែលបានរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ទីក្រុង Kuala Lumpur ហើយអគារមួយនេះ វានឹងជួយអោយមានការទាក់ទាញថ្មី និងផ្លាស់ប្តូរមុខមាត់មួយទៀតរបស់ទីក្រុង ជាពិសេស វានឹងក្លាយជាកន្លែងទំនាក់ទំនង នៃការធ្វើទំនើបកម្មយ៉ាងលឿនផងដែរ។
២. អគារ JAKARTA SIGNATURE TOWER

អគារ Signature Tower គឺជាអគារខ្ពស់កប់ពពកដែលមានកម្ពស់៦៣៨ម៉ែត្រ ដែលគ្រោងនឹងសាងសង់ទីក្រុង JAKARTA ប្រទេសឥណ្ឌូនេស៊ី។ អគារនេះត្រូវបានរចនាឡើងដោយ លោក Smallwood Reynolds Stewart និង ក្រុមហ៊ុន Stewart Associates ។ នៅពេលសាងសង់រួចរាល់ អគារនេះត្រូវបានគេរំពឹងថានឹងក្លាយជាអគារខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ និងអាចជាអគារខ្ពស់ក្នុងលំដាន់ទី៥ នៅលើពិភពលោក។ អគារ Signature Tower ស្ថិតនៅសង្កាត់ Sudirman Central Business Tower នឹងក្លាយទៅជាចំណុចក ណ្តាលនៃតំបន់នេះ ព្រមទាំងង្កើតបាននូវស្តង់ដារថី្មមួយទៀត ក្នុងការអភិវឌ្ឍដ៏ប្រណីតក្នុងប្រទេសឥណ្ឌូនេស៊ី។
៣. អគារ MERDEKA PNB 118
អគារ MERDEKA PNB 118 គ្រោងនឹងសាងសង់ក្នុងកម្ពស់ ប្រមាណជា៦៨២ ម៉ែត្រ ស្មើនឹងកំពស់១១៨ជាន់ វាននឹងក្លាយជាអគារខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ី និងជាអគារខ្ពស់ជាងគេលំដាប់ទី៣ នៅលើពិភពលោក។ អគារនេះ ត្រូវបានគេរំពឹងថានឹងសាងសង់ឡើងនៅក្នុងឆ្នាំ ២០១៨-២០១៩ ។ អគារនេះផងដែគេគ្រោងសាងសង់នៅលើភ្នំមួយនៅភាគខាងត្បូងនៃទីក្រុងចាស់នៃក្រុងគួឡាឡាំពួ ។ អាគារដែលខ្ពស់លំដាប់ពិភពលោកមួយនេះ មានទាំងកន្លែងស្នាក់នៅ សណ្ឋាគារ និងការិយាល័យធ្វើការដ៏ប្រណីត។

អគារ Merdeka PNB118 គ្រោងសាងសង់ដោយក្រុមហ៊ុន Permodalan Nasional Berhad (PNB) ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិធំជាងគេរបស់ម៉ាឡេស៊ី ក្នុងកំពស់១១៨ ជាន់ នឹងមានកម្ពស់ខ្ពស់ជាងអគារភ្លោះ Petronas ចំនួន៨៨ជាន់។ វាត្រូវបានគេរំពឹងថានឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២០ ហើយក្លាយជាអាគារខ្ពស់ជាងគេនៅក្នុងប្រទេសនិងអាស៊ីអាគ្នេយ៍។
៤.អគារ RAMA IX SUPER POWER

អគារ RAMA IX SUPER POWER បាននឹងកំពុងសាងសង់ក្នុងកំពស់៦១៥ ម៉ែត្រ ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសថៃ បើប្រៀបធៀបទៅនឹងអគារ MahaNakhon។
៥. អគារ THAI BOON ROONG TWIN TOWER
អគារ THAI BOON ROONG TWIN TOWER ស្ថិតនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ អគារនេះ មានកំពស់៥៥០ ម៉ែត្រ មានកំពស់១៣៣ជាន់ ស្ថិតនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ តម្លៃគម្រោងសាងសង់នៃអគារចន្លោះពី២១០០លានដុល្លារអាមេរិក។អាគារនេះអាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនTHAI BUNRONG និងក្រុមហ៊ុនមកពីប្រទេសចិន។


អាគារនេះនឹងជាផ្នែកមួយនៃមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅតំបន់អាស៊ាន នៅពេលសាងសង់រួច ដោយសារអាគារនេះជាប្រភេទអាគារភ្លោះ និងមានអាគារកប់ពពកកំពស់៤៥ជាន់ចំនួន៤ទៀតនៅជុំវិញ។ អាគារនេះជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងលំនៅដ្ឋានធំជាងគេក្នុងអាស៊ាន ដោយរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ អាផាតម៉ិន ខុនដូលំដាប់ អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។
៦. អគារ PERTAMINA ENERGY TOWER
អគារ PERTAMINA ENERGY TOWER មានកម្ពស់៥៣០ម៉ែត្រ បាននិងកំពុងសាងសង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមើលទៅវាមានភាពអស្ចារ្យលេចធ្លោក្នុងទីក្រុងJAKARTA ហើយវាក្លាយជាភាពទាក់ទាញថ្មីមួយទៀត ដែលទីក្រុងមានប្រជាជនរស់នៅ១៥លាននាក់នេះ។ អគារនេះគ្រោងបញ្ចប់នៅឆ្នាំ ២០២០ខាងមុខ ដែលក្នុងគម្រោងខ្នាតធំនេះមានសាលសម្តែងដែលអាចដាក់កៅអីចំនួន2ពាន់កន្លែង និងសាលតាំងពិព៌ណ វិហារសាសនាឥស្លាម និងរោងចក្រផលិតថាមពល និង អគារការិយាល័យ។

៧.អគារ LANDMARK 81 Vincom Landmark 81 គឺជាអគារដ៏ប្រណីត ដែលកំពុងសាងសង់នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ប៉មធំនៃអគារនេះ នឹងមានតែមួយគត់ ដែលប្រើប្រាស់បរិក្ខារដ៏ប្រណិតរបស់ខ្លួននៅប្រទេសវៀតណាម និងជានិមិត្តរូបនៃកំណើននិងវិបុលភាពនៅក្នុងប្រទេស។ វានឹងមានសណ្ឋាគារ ផ្ទះល្វែង និងកន្លែងលក់ឥវាន់ផ្សេង។

៨. អគារ BANGKOK OBSERVATION TOWER
អគារ BANGKOK OBSERVATION TOWER គ្រោងសាងសង់ក្នុងកំពស់៤៥៩ម៉ែត្រ ក្នុងទីក្រុងបាងកកប្រទេសថៃ។ អគារនេះនឹងក្លាយជាអគារដំបូងបង្អស់នៅក្នុងទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្ត។ អគារនេះផងដែរនឹងបង្ហាញពីគម្រោងរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងចំណោមអគារដទៃទៀត។

យោងតាមទិន្នន័យរបស់ Global Tall Building Database នៃ ក្រុមប្រឹក្សាអគារខ្ពស់ និងលំនៅដ្ឋាននៅតាមទីប្រជុំជន (CTBUH) បានបញ្ចេញរបាយការណ៍ចុងក្រោយស្តីពីអាគារខ្ពស់ ការអភិវឌ្ឍទីក្រុង និងការសាងសង់ប្រកបដោយនិរន្តរភាពនៅជុំវិញពិភពលោកនេះ មានអាគារខ្ពស់បំផុតចំនួន ១០០ ដែលបានជាប់ក្នុងតារាងកំពូលរបស់ពិភពលោក (Height to Architectural Top list)៕