ដោយ វុត្ថា
ភ្នំពេញ៖ ទីក្រុងបាងកក ប្រទេសថៃ មានប្រជាជនរស់នៅចំនួន៨,២៨១លាននាក់ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ហើយភាពលូតលាស់នៃសេដ្ឋកិច្ចសង្គមប្រទេសនេះ បានទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិសាងសង់អាគារខ្ពស់ៗជាច្រើននៅទីក្រុងនេះ។
ទីក្រុងនេះមានអគារខ្ពស់ចំនួន១៩អគារ ដែលរាប់ចាប់ពីកម្ពស់២០០ម៉ែត្រឡើង ជាប់ជាទីក្រុងជាប់លំដាប់ថ្នាក់លេខ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនតិចជាងទីក្រុង Jakarta ដែលមានចំនួនអគារ៥០អគារ ដែលមានកម្ពស់ចាប់ពី២០០ម៉ែត្រឡើងដូចគ្នា និងតិចជាងនៅក្នុងទីក្នុងទីក្រុង Kuala Lumpur និង ទីក្រុង Manila ប៉ុន្តែច្រើនជាងទីក្រុង Singapore និងនៅក្នុងទីក្រុងមួយចំនួនទៀតនៅជុំវិញពិភពលោក។
-->
នៅពេលនិយាយពីអគារខ្ពស់ គេសំដៅទៅលើរអគារខ្ពស់កប់ពពកចាប់ពីកម្ពស់ ៣០០ម៉ែត្រឡើង។ ទីក្រុងបាងកក មានអគារខ្ពស់កប់ពពកដ៏អស្ចារ្យចំនួន២ ក្នុងឆ្នាំ ២០១៧ រួមជាមួយអគារខ្ពស់កប់ពពកចំនួន៣ កំពុងស្ថិតនៅក្នុងការសាងសង់ និងចំនួនអគារ៥ទៀត ស្ថិតនៅក្នុងការស្នើរសុំសាងសង់សង់។ អគារខ្ពស់បំផុតដែលមានគម្រោងសាងសង់ក្នុងទីក្រុងបាងកក មានឈ្មោះថា Rama IX Super Tower ដែលនឹងមានកម្ពស់ប្រមាណ៦១៥ម៉ែត្រ។ អគារនេះ នេះស្ថិតក្នុងកំពុងសាងសង់ ហើយនៅពេលសាងសង់បញ្ចប់ វានឹងក្លាយជាអគារខ្ពស់លំដាប់ទី១០នៅទូទាំងពិភពលោក។

យ៉ាងណាក៏ដោយ ប្រសិនបើអគារនេះទាំងអស់នេះ ត្រូវបានសាងសង់បញ្ចប់មែននោះ ទីក្រុងបាងកកវ៉ាដាច់ទីក្រុងនានាក្នុងតំបន់អាស៊ី ដែលមានអគារខ្ពស់កប់ពពកដ៏ល្បីល្បាញបន្ទាប់ពីទីក្រុង Shanghai ។
អគារខ្ពស់កប់ពពកដែលសាងសង់រួច រួមមាន អគារ MahaNakhon មានកម្ពស់ ៣១៤,២ម៉ែត្រ និង៧៧ជាន់ ជាប្រភេទអគារស្នាក់នៅ និងសណ្ឋាគារ ដែលគ្រប់គ្រងដោយក្រុមហ៊ុន PACE Development Corporation។ អគារនេះ គឺជាអគារខ្ពស់បំផុតនៅក្នុងប្រទេសថៃចាប់ពីដើមឆ្នាំ២០១៥ និងខ្ពស់ជាងអគារ Baiyok Tower ដែលធ្លាប់ទទួលជាអគារខ្ពស់បំផុតក្នុងប្រទេសថៃ។
អគារ MahaNakhon គឺជាអគារតែមួយគត់ក្នុងចំណោមអគារ ដែលគេទទួលស្គាល់ថា អស្ចារ្យដែលអាចមើលទេសភាពទីក្រុងបាងកកទាំងមូលបាន។
អគារ Baiyok Tower II មានកំពស់៣០៤ម៉ែត្រ និង៨៥ជាន់ ជាប្រភេទអគារសណ្ឋាគារ ដែលបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ១៩៩៧ និងគ្រប់គ្រង់ដោយក្រុមហ៊ុន Land Development Corporation។ អគារនេះ ធ្លាប់ជាអគារខ្ពស់បំផុតទី១ ក្នុងប្រទេសថៃ និងជាអគារខ្ពស់បំផុតក្នុងប្រទេសថៃអស់រយៈ១៩ឆ្នាំ បន្ទាប់ពីមានវត្តមានអគារ MahaNakhon ក្នុងឆ្នាំ២០១៦ ។ អគារនេះ គឺជាអគារសណ្ឋាគារខ្ពស់បំផុតក្នុងពិភពលោក។
អគារ The Grand Rama 9 Tower មានកម្ពស់៦១៥ ម៉ែត្រ និង១២៥ជាន់ ជាប្រភេទស្នាក់នៅ (Apartment) និងសណ្ឋាគារ ដែលអាចសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២០ និងគ្រប់គ្រងដោយក្រុមហ៊ុន Grand Canal Land ។
អគារនេះ កាលពីមុនគេដាក់ឈ្មោះអោយថា Rama IX Super Tower ដែលជាអគារខ្ពស់បំផុត ស្ថិតនៅក្នុងគម្រោងសាងសង់នានាក្នុងទីក្រុងបាងកក៕