ដោយៈ គង់ សូរិយា
ភ្នំពេញៈ បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋានបានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។
វិស័យទេសចរណ៍កម្ពុជា ជាទីផ្សារដ៏ធំមួយដែលបានជួយជម្រុញ ដល់កំណើនវិស័យអចលនទ្រព្យ។ នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើង ធ្វ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានការកើនឡើងផងដែរ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជាជុំវិញវិស័យលំនៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។
លោកបន្តថា “បច្ចុប្បន្នខេត្តកំពត ហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺមកពីខេត្តកំពតដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត”។ លោកបន្តថា“ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិ ក៏ឃើញថាមានកំណើនឡើង នៅក្នុងខេត្តមួយចំនួនទៀតដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម”។
បច្ចុប្បន្នខេត្តកំពត ហាក់បានក្លាយជាខេត្ត ដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន គឺមកពីខេត្តកំពតដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថា មានកំណើនឡើងនៅក្នុងខេត្តមួយចំនួនទៀត ដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។
កម្ពុជាមានអំណោយផលស្រាប់ សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។
ឧកញ៉ា នួន អកបានអះអាងថា “វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្រប បន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកបដោយនិរន្តរភាព”។លោកបន្តថា បើធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រីជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។
លោកឧកញ៉ា នួន អក ខេត្ដកំពតបានឱ្យដឹងថា ខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿន សម្រាប់រមណីយដ្ឋានបែបធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
តំបន់នៅតាមបណ្តោយដងព្រែកកំពត មានសក្តានុពលច្រើនសម្រាប់ការ វិនិយោគរមណីយដ្ឋានបែបធម្មជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ ដីនៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រ ត្រូវបានគេមើលឃើញថា មានសក្តានុពលប្លែកៗគ្នា ទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ កំពតមានភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រជាពិសេសកំពតឋានសួគ៌ាមានចំការផ្កាជាច្រើនហិតា ហើយលោកថាខេត្តកំពត មានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។
លោកឧកញ៉ានួន អកបានបន្តថា កំពតមានតំបន់លាក់ខ្លួននិងតំបន់ថ្មីៗជាច្រើនដែលមិនទាន់មានគេស្គាល់នៅឡើយ មានដូចជាកំពតឋានសួគ៌ជាដើម។ ទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី២៥ដុល្លារ ទៅ៣៥ដុល្លារក្នុងមួយយប់។
លោកក៏បានលើកឡើងដែរថា រមណីយដ្ឋានបែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេស អាចមានតម្លៃរហូតដល់៣,០០០ដុល្លារក្នុងមួយយប់។ គឺជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី និងប្លែកពីគេដើម្បីទទួលបានភាពជោគជ័យ គិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ៕