ក្រុមហ៊ុនសិង្ហបុរីSunseapដែលកំពុងអនុវត្តគម្រោងនៅកម្ពុជានឹងផ្តត់ផ្គង់ថាមពលដល់ក្រុមហ៊ុនយក្សAmazon

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យសិង្ហបុរី Sunseap Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងជាមួយក្រុមហ៊ុន Amazon ដើម្បីផ្គត់ផ្គង់ថាមពលស្អាតទៅឱ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចមួយតាមរយៈបណ្តាញជាតិសិង្ហបុរី ខណៈក្រុមហ៊ុននេះបាននិងកំពុងអនុវត្ត និងរួមចំណែកជួយដល់វិស័យថាមពលនៅកម្ពុជា។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times កាលពីម្សិលមិញ។

 

ថាមពលកកើតឡើងវិញ៦២មេហ្គាវ៉ាត់វ៉ាត់ (មេហ្កាប) ដែលទទួលបានពីកសិដ្ឋានថាមពលព្រះអាទិត្យរបស់ម្ចាស់ដី JTC នឹងជួយឱ្យក្រុមហ៊ុន Amazon បំពេញបន្ថែមលើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចបាននូវថាមពលកកើតឡើងវិញ១០០ភាគរយ នៅឆ្នាំ២០៣០។

ក្រុមហ៊ុន Sunseap ទទួលបានកិច្ចសន្យាមួយក្នុងចំណោមកិច្ចសន្យាចំនួន២ ក្រោមការដេញថ្លៃដំណាក់កាលទី៣ របស់ក្រុមហ៊ុន JTC កាលពីឆ្នាំទៅ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ JTC ដើម្បីធ្វើឱ្យឧស្សាហកម្មមានលក្ខណៈអំណោយផលដល់បរិស្ថាន។
តាមកិច្ចសន្យា ក្រុមហ៊ុន Sunseap នឹងតំឡើងប្រព័ន្ធសូឡាលើផ្ទៃដីទំនេរប្រមាណ៤០ហិកតា នៅទូទាំងប្រទេសសិង្ហបុរី។

ក្រុមហ៊ុន Sunseap បានឱ្យដឹងថា គម្រោងនេះនឹងក្លាយជាប្រព័ន្ធថាមពលព្រះអាទិត្យចល័តដ៏ធំបំផុត ដែលត្រូវបានរចនា និងតំឡើងនៅប្រទេសសិង្ហបុរី បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំក្រោយ។

ជាមួយគ្នានេះដែរ អគ្គិសនីកម្ពុជា (EDC) កាលខែសីហា ឆ្នាំ២០១៦ បានចុះកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ១០មេហ្គាវ៉ាត់ ពីក្រុមហ៊ុន Sunseap International របស់សិង្ហបុរីនេះ ដើម្បីផ្គត់ផ្គង់ថាមពលនៅខេត្តស្វាយរៀង។

គម្រោងអភិវឌ្ឍន៍សរុបពីក្រុមហ៊ុន Sunseap ត្រូវបានប៉ាន់ប្រមាណនៅក្នុងតម្លៃ១២,៥លានដុល្លារ ជាមួយការគាំទ្រហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមូលដ្ឋានកិច្ចព្រមព្រៀងលើការសាងសង់គ្រប់គ្រងដំណើរការ (BOO) ក្នុងរយៈពេល២០ឆ្នាំ។

នៅពេលនេះ Sunseap បាននិងកំពុងបន្តការងារលើគម្រោងដំឡើងបន្ទះសូឡាលើផ្ទៃដី១០ហិកតា នៃកសិដ្ឋានទំហំ ២០ហិកតាទាំងមូលរបស់ក្រុមហ៊ុននៅក្រុងបាវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here