ប្រមុខរដ្ឋាភិបាលបាលបញ្ចេញប្រាក់៥០០០លានរៀលសម្រាប់ការបិទខ្ទប់់តំបន់

0

ដោយៈ រតនៈ

ភ្នំពេញៈ បន្ទាប់់ពីរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់តំបន់ចំនួន៣កាលពីយប់ថ្ងៃទី៩ ខែ មេសា នៅថ្ងៃទី ១០ ខែ មេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចេញប្រាក់៥ពាន់លានរៀល ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលរាំងខ្ទប់នេះ។

មានប្រសាសន៍ចេញពីគេហដ្ឋានផ្ទាល់នៅថ្ងៃទី១០ ខែ មេសានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញបញ្ចេញកម្លាំងសមត្ថកិច្ច ដើម្បីគ្រប់គ្រងតំបន់ដែលត្រូវបានប្រកាសរាំងខ្ទប់។ ប្រមុខរដ្ឋាភិបាលបាល ចេញប្រាក់៥ពាន់លានរៀលដើម្បីទិញអង្ករ ចែកជូនគ្រួសារដែលរស់នៅក្នុងតំតំបន់ ដែលបិទខ្ទប់នេះ ក្នុងនោះសម្តេចតេជោ បានបែងចែកប្រាក់ចំនួន៣០ម៉ឺនរៀលផងដែរ។

កាលពីយប់ថ្ងៃទី៩ ខែមិនា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទខ្ទប់១៤ថ្ងៃតំបន់​មួយចំនួន រួមមាន សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ ក្នុងខណ្ឌមានជ័យ, សង្កាត់ទ្រង់មាន់ ខណ្ឌសែនសុខ ដែលមានប្រជាជនរស់នៅប្រមាណ១ម៉ឺនគ្រួសារ និងសង្កាត់ចោមចៅ១ សង្កាត់កាកាបទី១ និងសង្កាត់កាកាប់ទី២ ដែលសរុបមានចំនួន៦ភូមិ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។

ការប្រកាសបិទខ្ទប់រយៈ១៤ថ្ងៃនេះ ចាប់ពីថ្ងៃទី១០ ខែមេសា នេះបន្ទាប់ពីមានវិជ្ជមានកូវីត១៩នេះខ្លាំងនៅតំបន់ទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here