ដោយៈសុខហេង
ភ្នំពេញៈ ដំណឹងល្អសំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយវ៉ាក់សាំងរាប់លានដូសទៀតនឹងមកដល់កម្ពុជា នៅពេលខាងមុខឆាប់ៗ និងជាបន្តបន្ទាប់ទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
យោងតាមពព៌តមានដែលយើងទទួលបាន នៅក្នុងប្រព័ន្ឋតេឡេក្រាមឈ្មោះឯកសារសាធារណៈបានឲ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំង៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃ១៧ ខែមេសា និងទទួលបាន១,៥លានដូស នៅខែឧសភាខាងមុខនេះ។ ជាមួយគ្នានេះ នៅខែមិថុនាខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដរហូតដល់៣លានដូស និង២លានដូសនៅខែកក្កដា និងចំនួន១លានដូសទៀត នៅក្នុងខែសីហាផងដែរ។
ប្រជាជនកម្ពុជាបាន និងកំពុងវ៉ាក់សាំងកើនឡើង និងប្រជាជនកាន់តែច្រើនកំពុងចង់ទទួលបានវ៉ាក់សាំង ដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈកាន់តែច្រើន៕