ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា សន្ទុះវិជ្ជមាននៃគំនិតខ្សែក្រវ៉ាត់ និងផ្លូវ(BRI)ចាប់តាំាំងពីបានបង្កើតមក បានរួមចំណែកដល់កិច្ចសហប្រតិបត្តិការរលើពិភពលោក។

សម្តេចបានថ្លែងក្នុងវេទិកាបូអៅ តាមរយៈប្រព័ន្ឋទំនាក់ទំនងសង្គមនាមុនពេលនេះបន្តិចថា ចាប់តាំងពីការបង្កើតមក គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងពិភពលោកលើហេដ្ឋារចនាសម្ព័ន្ឋរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាលានុវត្តន៍ភាព ការវិនិយោគ ការផ្លាស់ប្តូរវប្បធ៌មរវាងប្រជាជន និងប្រជាជន ខណៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។







