ក្រុមហ៊ុនថៃនៅតែរំពឹងថានឹងរកបានចំណូលឡើងវិញពីការផ្តល់សេវាដល់ ព្រលានយន្តហោះនៅកម្ពុជា

0

ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនថៃ Samart Group ដែលផ្តល់សេវាកម្មចរាចរណ៍ផ្លូវអាកាសដល់កម្ពុជា នៅតែរំពឹងទុកថា នឹងទទួលបានបានចំណូលខ្ពស់ឡើងវិញ ពីសេវាកម្មរបស់ខ្លួននៅកម្ពុជា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសកលធូរស្បើយ ខណៈកម្ពុជាបាននិងកំពុងធ្វើ ឱ្យប្រសើរឡើងនូវព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន។

លោក Watchai Vilailuck អនុប្រធានប្រតិបត្តិក្រុមហ៊ុន Samart Group ត្រូវបានដកស្រង់សម្តីពីចេញបាងកកប៉ុស្តិ៍នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ដោយលោកបានថ្លែងថា ក្រុមហ៊ុនSamart Group ក៏មានក្តីសង្ឃឹមខ្ពស់ផងដែរ ក្នុងការទទួលបានចំណូល ពីសេវាកម្មចរាចរណ៍ផ្លូវអាកាសកម្ពុជា(CATS) របស់ខ្លួន ក្រោយវិបត្តិកូវីដ១៩ ទោះបីជាប្រាក់ចំណូលបានធ្លាក់ចុះ ដោយសារការធ្វើដំណើរធ្លាក់ចុះ ក្នុងកំឡុងពេលវិបត្តិជំងឺរាតត្បាត។

លោកបានថ្លែងបន្តថា “ប្រទេសកម្ពុជាកំពុងកែលំអរ ព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន និងកំពុងអភិវឌ្ឍព្រលានចំនួន៣បន្ថែមទៀត ដែលបង្ហាញពីឱកាសដ៏ល្អសម្រាប់សេវាកម្ម CATS របស់ខ្លួន។ សេវាកម្ម CATS ជាផ្នែកមួយនៃអាជីវកម្មរបស់ក្រុមហ៊ុន Samart Group ត្រូវបានបង្កើតឡើងនៅខែមេសាឆ្នាំ ២០០១ ដើម្បីក្លាយជាអ្នកផ្តល់សេវាកម្មតាមផ្លូវអាកាស (Air Navigation Service Provider (ANSP)) នៅក្នុងប្រទេសកម្ពុជា”។

ក្រុមហ៊ុន Samart ទទួលបានប្រាក់ចំណូល១,៨៤ពាន់លានបាត នៅក្នុងត្រីមាសទី១ឆ្នាំនេះ ធ្លាក់ចុះពី២,៨៣ពាន់លានបាតក្នុងរយៈពេលដូចគ្នាកាលពីមុន។

ក្រុមហ៊ុនCambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍VINCI Airports កាលពីថ្មីៗនេះ បានសម្រេចជ្រើសរើសក្រុមហ៊ុនAmadeus Flow ដែលផ្តល់សេវាកម្ម ដំណោះស្រាយបច្ចេកវិទ្យារបស់ប្រទេសអេស្បាញ ដើម្បីបំពេញតម្រូវការអ្នកដំណើរ។

ដំណោះស្រាយបច្ចេកវិទ្យានេះ នឹងធ្វើឱ្យអាកាសយានដ្ឋានកម្ពុជា អាចដាក់ពង្រាយសមត្ថភាពគ្រប់គ្រងអ្នកដំណើរថ្មី តាមInternet បានយ៉ាងឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here