ដោយ វុត្ថា
ភ្នំពេញ៖ ទិន្នន័យលំនៅដ្ឋានថ្មីរបស់ធនាគារកណ្តាល របស់ប្រទេសហ្វីលីពីនបានបង្ហាញថា ទីផ្សារលំនៅឋាននៅប្រទេសក្នុងប្រទេសមួយនេះ បានមានកំណើនខ្លាំងក្នុងត្រីមាសទី១ឆ្នាំនេះ ដោយបានកើនឡើង៤៤,២% និង១៣,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋាន (RREPI) បានចេញផ្សាយកាលពីសប្ដាហ៍មុនដោយក្រុមហ៊ុន Bangko Sentral ng Pilipinas (BSP) បានឲ្យដឹងថា តំបន់រដ្ឋធានីជាតិ (NCR) ដែលមានលំនៅដ្ឋានបានចុះបញ្ជីរ បានកើនឡើងតម្លៃ ៤៥៦,៨ភាគរយក្នុងឆ្នាំ២០១៨នេះ។ នៅត្រីមាសនៃឆ្នាំនេះ តម្លៃបានកើនឡើងទ្វេដងដោយបានកើនឡើងខ្ពស់រហូតដល់៦៦,២ ភាគរយ។
នៅក្នុងតំបន់ Areas Outside NCR តម្លៃលំនៅដ្ឋានមានកំណើនប្រចាំឆ្នាំ៦,១ ភាគរយ ខណៈនៅតំបន់ជាយក្រុងបានកើនឡើង១៥,៦ ភាគរយ។
តម្លៃអចលនទ្រព្យផ្នែកលំនៅឋាននៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះប៉ុន្តែមានល្បឿនយឺតបន្តិច។ តម្លៃលំនៅដ្ឋានគ្រប់ប្រភេទបានកើនឡើង២,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅឆមាសទី១ឆ្នាំ២០១៨ ពោលគឺធ្លាក់ចុះពីកំណើន៦,៥ ភាគរយដែលបានចុះបញ្ជីនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
ប្រសិនជាមើលពីតម្លៃខុនដូក្នុងប្រទេសនេះ បានសាងសង់ក្នុងតម្លៃល្អប្រសើរផងដែរ ដោយមួយយូនីតលក់ក្នុងតម្លៃចន្លោះពី៣ទៅ៤ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកតម្លៃលំនៅដ្ឋានធម្មតាមានតម្លៃចន្លោះពី៦ទៅ១០ម៉ឺនដុល្លារអាមេរិក។
រំលឹកទៅឆ្នាំ២០១៧វិញ តម្លៃលំនៅដ្ឋានធម្មតាមបានធ្លាក់ចុះ០,៩ភាគរយ នៅក្នុងរយៈពេល៣ខែគិតត្រឹមខែមីនា ដែលជាការធ្លាក់ចុះប្រចាំត្រីមាសដ៏ធំបំផុត។ សន្ទស្សន៍នេះត្រូវបានប៉ាន់ប្រមាណថា មានចំនួន១១៦,៣ភាគរយ នៅក្នុងត្រីមាសទី ១ ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០១៧ មានចំនួន១១៧,៤ ភាគរយ៕