ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យកម្ពុជា Khmer Foundation Appraisal បានទទួលពានរង្វាន់ឆ្នើមចំនួនពីរ ក្នុងព្រឹត្តិការណ៍ Cambodia Real Estate Award 2018 ដែលបានរៀបចំជាលើកតំបូងនៅកម្ពុជា។
លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានមានប្រសាសន៍ឲ្យដឹតតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ កក្កដានេះថា ថ្ងៃនេះ ក្នុងនាមក្រុកមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សលល (KFA) ខ្ញុំ និងបុគ្គលិករបស់ខ្ញុំ មានការសប្បាយរីករាយក្នុងការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាល គឺពានរង្វាន់ Cambodia Real Estate Award ឆ្នាំ 2018 ដែលរៀបចំដោយ ក្រុមហ៊ុន realestate.com.kh ដែលសម្រេចផ្តល់ជូនដោយគណៈកម្មការឯករាជ៥រូប និងមានការសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច។
ក្រុមហ៊ុន KFA ត្រូវបានគេទទួលស្គាល់ក្រុមហ៊ុនក្នុងស្រុក ដែលជាក្រុមហ៊ុនវាយតំលៃអចលនទ្រព្យល្អលេខ១ សំរាប់ឆ្នាំ២០១៨ និងពាន់មួយទៀតរូបខ្ញុំបាទជាអ្នវាយតំលៃអចលនទ្រព្យជំណាញភាពឆ្នើមឆ្នាំ២០១៨ផងដែរ។
លោកឧកញ៉ាបានបន្តថា “ព្រឹត្តិការណ៍នេះជាការលើកកំពស់កិត្យានុភាពវិស័យអចលនទ្រព្យនៅកម្ពុជាទាំងមូល មិនមែនសម្រាប់តែក្រុមហ៊ុនរបស់ខ្ញុំនោះទេ”។លោកបន្តថា “កន្លងមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជម្រុញការងារនេះ ដើម្បីឲ្យអ្នកធ្វើការក្នុងវិស័យនេះទាំងមានជំនាញ និងមិនសូវមានជំនាញទទួលបានអាជ្ញាប័ណ្ណ ប៉ុន្តែបច្ចុប្បន្នវិស័យនេះកំពុងមានការរីកចម្រើន និងមានភាពរ៉ឹងមាំ ដោយមានអ្នកជំនាញកាន់តែច្រើនចូលប្រឡូកក្នុងវិស័យនេះ”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា កន្លងមកនៅកម្ពុជាមិនមានស្ថាប័នណាវាយតម្លៃពីសមត្ថភាព និងកម្រិតជំនាញរបស់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជាទេ តែពេលនេះក្រោមការផ្តួចផ្តើមពី Realestate.com.kh ពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសម្របសម្រួលពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានគណកម្មការវាយតម្លៃដោយឯករាជ្យ លោកមានការភ្ញាក់ផ្អើលខ្លាំងពីព្រឹត្តិការណ៍ និងការរីកចម្រើនក្នុងវិស័យនេះ។
លោកបន្តថា “កម្មវិធីនេះបានឆ្លុះបញ្ចាំងពីភាពរ៉ឹងមាំ និងការរីកចម្រើនក្នុងវិស័យនេះ ហើយខ្ញុំពិតជាមានការរំភើបដែលទទួលបានពានរង្វាន់ក្នុងកម្មវិធីនេះ”។
កន្លងមកក្រុមហ៊ុន KFA (Khmer Foundation Appraisal) បានទទួលពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពពីចក្រភពអង់គ្លេសផងដែរ៕