អ្នកជំនាញ​ប្រាប់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ករណី​ទិញ​លំនៅដ្ឋានគ្មាន​ប្រវត្តិ​ច្បាស់លាស់

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេល​ក្រុមហ៊ុន​មួយចំនួន​បោកប្រាស់​ប្រជាពលរដ្ឋ លើ​ករណី ទិញ​លំនៅដ្ឋាន​តម្លៃ​មធ្យម ប៉ុន្តែ​មិន​គោរព​តាម​កិច្ចសន្យា អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​មានការ​ប្រុងប្រយ័ត្ន មុន​សម្រេច​ជ្រើសរើស​គំរោង​ណាមួយ យកមក​លក់​ដែល​មិនដឹង​ពី​ប្រវត្តិ​ច្បាស់លាស់។

លោក ចាន់ ស៊ី ប្រធាន​នាយក​ប្រតិបត្តិ​តំណាង​ឲ្យ ក្រុមហ៊ុន​ហ្វា​យ​អេស រៀល​ធី​គ្រុប​ខូ អ៊ិ​ល​ធី​ឌី​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា កាលពី​ថ្ងៃទី២៤ កុម្ភៈ​ឆ្នាំ២០១៧ ក្រុមហ៊ុន​ក្រុមហ៊ុន​ហ្វា​យ​អេស រៀល​ធី​គ្រុប​ខូ អ៊ិ​ល​ធី​ឌី​លោក​បាន​សហការ ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សព្វផ្សាយ ទិញ​លក់​លំនៅដ្ឋាន​ពី​លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​ដែល​ម្ចាស់​គំរោង​បាន​អះអាងថា បាន​អភិវឌ្ឍន៍​ផ្ទះល្វែង​ភូមិ​ទ័ព​បោះ ជា​លំនៅដ្ឋាន​មានតម្លៃ​សមរម្យ ស្ថិតនៅ​ក្នុងភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ លោក​បន្តថា បន្ទាប់ពី​ដើរតួនាទី​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ជាមួយ​លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​បាន​មួយរយៈ​គម្រោង​លំនៅដ្ឋាន របស់គាត់​បាន​ជួប​បញ្ហា​នៅ​ខែមេសា លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា បាន​ដោះស្រាយ​ជាមួយ​ម្ចាស់​ដី​រួច​បន្ត​ការសាងសង់​របស់ខ្លួន លុះដល់​ពាក់កណ្តាល​ខែមិថុនា​លោក ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា បានផ្តល់​ព​ត៏​មាន​អោយ​ក្រុមហ៊ុន​ក្រុមហ៊ុន​ហ្វា​យ​អេស រៀល​ធី​គ្រុប​ខូ អ៊ិ​ល​ធី​ឌី អញ្ជើញ​អតិថិជន​ទាំងអស់​ដែល​បាន​ទិញ​ផ្ទះ​នៅ​ផ្នែក​ខាងមុខ​មក​ដក​ប្រាក់​ដើម​វិញ នៅ​ថ្ងៃទី៣០ខែសីហា​ឆ្នាំ២០១៧ ដោយសារ​ម្ចាស់​ដី​ដែល​គាត់​យកមក​សាងសង់ លំនៅដ្ឋាន​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​សាងសង់​បន្ត ដោយសា រលោក ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា មិនបាន​បង់ប្រាក់​ជូន​ម្ចាស់​ដី​បាន​គ្រប់​ចំនួន។

លោក​បន្តថា គម្រោង​ផ្ទះល្វែង​ភូមិ​ទ័ព​បោះ មានផ្ទះ​ប្រមាណ១៩០ល្វែង និង​មានការ​កក់​ពី​អតិថិជន​រួចហើយ ដោយ​ខ្លះ​បង់ប្រាក់​កក់១០ភាគរយ ខ្លះ៥០ភាគរយ និង​ខ្លះទៀត​បាន​បង់ប្រាក់​គ្រប់១០០ភាគរយ​ហើយ។ លោក​បន្តថា ដោយសារ​មាន​បញ្ហា​លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​បាន​សន្យា​នឹង​សាងសង់​ផ្ទះ​ឲ្យ​ចប់ និង​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​ខែសីហា​កន្លងមកនេះ និង​បន្ទាប់មក​បាន​ពន្យា​ពេល​ដល់​ពាក់កណ្តាល​ខែតុលា ប៉ុន្តែ​លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​នៅតែ​មិន​ព្រម​ដោះ​ស្រា យ​រហូត​មកទល់ពេលនេះ សូម្បី​ទូរស័ព្ទ​ក៏​លែង​លើក។

យោងតាម​ឯកសារ​នៃ​ពាក្យបណ្តឹង​របស់លោក​ចាន់ ស៊ី​ដែល​បានដាក់​ប្តឹងទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧កន្លងមកនេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​បានធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ផ្តល់​សិ​ទ្ឋ​គ្រប់គ្រង​ការលក់ គម្រោង​លំនៅដ្ឋាន​ឈ្មោះ “គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ផ្ទះល្វែង​ភូមិ​ទ័ព​បោះ” ដែលមាន​ទីតាំងនៅ​ភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ កិច្ចសន្យា​នេះ​ធ្វើឡើង​រវាង​ខ្ញុំបាទ (ចាន់ ស៊ី)និង​លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​ហើយ​ប្រថាប់ត្រា​ទទួលស្គាល់​ដោយ​មេធាវី​ឈ្មោះ​រស់ ស៊ីថា។

ឯកសារ​របស់លោក​ចាន់ ស៊ី​ដដែល​បាន​បញ្ជាក់ថា “ខ្ញុំបាទ​គ្រាន់តែ​ជា​អ្នក​ផ្សព្វផ្សាយ​លក់​គំរោង លើ​ទីផ្សារ​ដោយ​ទទួលបាន៥ភាគរយ ពី​ការលក់​ផ្ទះ​ក្នុង​មួយ​ល្វែង។ គំរោង​ផ្ទះល្វែង​ភូមិ​ទ័ព​បោះ មានតម្លៃ១៧០០០ដុល្លារ​ក្នុង​មូ​យ​ល្វែង ហើយ​មាន​គម្រោង​បង់លុយ​ប្រចាំខែ​ក្នុង​មួយ​ល្វែង​ពី៣០០ ទៅ៥០០ដុល្លារ​ក្នុង​មួយខែ ដោយ​កក់​មុន​ត្រឹម២០០ដុល្លារ។

ឯកសារ​ដដែល​បាន​បន្តថា គម្រោង​មួយ​នេះ​ត្រូវបាន​អតិថិជន​ទិញ ដល់ទី​កន្លែង​ផ្ទាល់​ហើយ​បាន​បង់លុយ​នៅ​ទីតាំង​នោះ(ក្រុមហ៊ុន)របស់លោក ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា អតិថិជន​ខ្លះ​បាន​បង់ប្រាក់​ច្រើន ក៏មាន​ការសង្ស័យ ព្រោះ​ម្ចាស់​គំរោង​មិនបាន​អនុវត្ត​ការសាងសង់​តាម​ផែនការ​ណ៏ និង​មិន​បានឃើញ​ការសាងសង់ ដោ យ​ម្ចាស់​គម្រោង​លោក ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​បាន​រត់ចោល​ទីតាំង​បាត់​ដំណឹង ថែមទាំង​បោក​លុយ​ខ្ញុំបាទ២៤០០០ដុល្លារ និង​បាន​យកលុយ​អតិថិជន​បង់​ប្រចាំខែ​រត់​ទៀតផង។

ក្នុងករណីនេះ​ប្រជាពលរដ្ឋ​រងគ្រោះ ក៏បាន​ដាក់សំណើរ​ជូន​ទេសរដ្ឋមន្ត្រី​ជា​សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប៉ុន្តែ​រហូតមកទល់​ពេលនេះ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ។

លោក​ចាន់ ស៊ី​បាន​បញ្ជាក់ថា “អតិថិជន​មួយចំនួន​បាន​ចោទ​ខ្ញុំ​ជា​អ្នក​រួមគំនិត ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​ក៏​ជា​ជនរងគ្រោះ​ម្នាក់​ផងដែរ ព្រោះ​ខ្ញុំ​មិនបាន​វិ​និ​យោ គជា​មួយ​លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​ទេ គ្រាន់តែ​ដើរតួនាទី​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​តំណាង​ក​ក្រុមហ៊ុន​ហ្វា​យ​អេស​រៀល​ធី ខូ​អ៊ិ​ល​ធី​ឌី​ប៉ុណ្ណោះ។លោក​បន្តថា “កាលពី​ថ្ងៃទី១៩ តុលា​កន្លងមកនេះ ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ទៅ​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កោះអញ្ជើញ​លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​ចេញមុខ​មក​ដោះ​ស្រា យ​និង​ផ្តល់​សំណង​ជូន​ជនរងគ្រោះ ដើម្បី​បញ្ចប់​ករណីនេះ​នាពេលឆាប់ៗខាងមុខនេះ។

លោក​ចាន់ ស៊ី​បាន​បន្តថា ដំណោះស្រាយ​ចំពោះ​ករណីនេះ សូម​អតិថិជន​ទិញ​គម្រោង​លំនៅដ្ឋាន​ខាងលើ ត្រូវ​រក​ដំណោះស្រាយ​រួមគ្នា ក្នុងនាម​ជា​ជនរងគ្រោះ​ដូចគ្នា និង​ស្វែងរក​បុគ្គល​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​ឲ្យ​ឃើញ ដើម្បី​ចេញមុខ​មក​ដោះស្រាយ​ករណី​វិវាទ​នេះ ហើយ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ជួប​ករណីបែបនេះ ដោយ​ត្រូវ​សិក្សា​ពី​ប្រវត្តិ​ក្រុមហ៊ុន ប្រវត្តិ​អ្នក​អភិ​វ​ឌ្ឈ​ន៍​ច្បាស់ លាស់ មុន​សម្រេចចិត្ត​ទិញ​លំនៅដ្ឋាន​នៅ​គម្រោង​ណាមួយ​នោះ។

លោក​បន្តថា ជាមួយគ្នានេះ​ក្រុមហ៊ុន​ដើរតួ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នានា ត្រូវមាន​ការប្រុងប្រយ័ត្ន​ផងដែរ មុន​ទទួលយក​គម្រោង​អភិវឌ្ឍន៍​ណាមួយ​មក​លក់ និង​សិក្សា​ប្រវត្តិ​អ្នក​អភិវឌ្ឍន៍​ឲ្យ​បានច្បាស់លាស់ ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំង​ខ្លួនឯង និង​អតិថិជន​របស់ខ្លួន។

លោក​ប៊ុណ្ណ​ច័ន្ទ គ្រឹ​ស្នា​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here