ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចំនួន៧ បាននិងកំពុងចូលមកវិនិយោគនៅទីក្រុងភ្នំពេញ តាមរយៈការសាងសង់គំរោងធំៗដ៏អស្ចារ្យ ដោយប្រែក្លាយទីក្រុងភ្នំពេញទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ។
ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន Prince Real Estate Group ដែលបាននិងកំពុងវិនិយោគសាងសង់ខុនដូ Diamond One នៅទីក្រុងកោះពេជ្រ គំរោងខុនដូ Prince Plaza, Prince Modern Plaza នៅតាមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅខេត្តព្រះសីហនុ ដោយគ្រោងបោះទុនវិនិយោគ៥០០០លានដុល្លារនៅកម្ពុជា។
-->

ទី២ ក្រុមហ៊ុន R&F Properties បាននិងកំពុងសាងសង់អាគារកំពស់៤០អាគានិហមានកំពស់៣៦ជាន់ និង៤៨ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ដែលគ្រោងបោះទុនវិនិយោគជាង៣០០០លានដុល្លារ និងគំរោងមួយទៀតស្ថិតនៅអតីតរងចក្រស័ង្កសី ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។

ទី៣ ក្រុមហ៊ុន SINO Plaza ដែលបាននិងកំពុងសាងសង់ គំរោងមជ្ឈមណ្ឌលមណ្ឌលពាណិជ្ជកម្មកំពស់៤៥ជាន់ នៅអតីតទីតាំងផ្សារបឹងត្របែក ដែលប្រកាសបោះទុនវិនិយោគ២៥០លានដុល្លារ និងគ្រោងវិនិយោគគំរោងជាច្រើនទៀត។

ទី៤ ក្រុមហ៊ុន Green Land Group ជាក្រុមហ៊ុនយក្ស ដែលបានប្រកាសបោះទុនវិនិយោគ៧០០០លានដុល្លារនៅកម្ពុជាបន្ថែមនាពេលខាងមុខ ហើយក្រុមហ៊ុននេះបានប្រកាសទិញអាគារកំពស់៣៨ជាន់ចំនួន៣ នៃគម្រោង D.I RIVIERA។

ទី៥ ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនកំពុងមានប្រតិបត្តិការលើគម្រោង ជាច្រើននៅកម្ពុជាដូចជា East One និង East View និងគំរោងដ៏ធំមួយទៀតស្ថិតនៅផ្លូវវេងស្រេង (តំបន់លូ៥)។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជាផងដែរ។

ថ្មីៗនេះក្រុមហ៊ុននេះក៏ប្រកាសគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់ពិភពលោក នៅទីតាំងកំពង់ផែស្វ័យត្នក្រុងភ្នំពេញ តាមបណ្តោយដងទន្លេសាប ។ គំរោងនេះនឹងសាងសង់អាគារកប់ពពកចំនួន២២អាគារ ដែលជាគំរោងដ៏អស្ចារ្យមួយ។
ទី៦ ក្រុមហ៊ុន 4seasons ជាក្រុមហ៊ុនអចលនទ្រព្យយក្សមួយទៀត ដែលបាននិងកំពុងត្រៀងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់អន្តរជាតិនៅតំបន់បឹងកេងកង១ និងគំរោងជាច្រើនទៀត ដែលក្រុមហ៊ុននេះកំពុងរៀបចំឡើង និងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ៕
