ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុន Arakawa ដែលមានឈ្មោះល្បីតាមរយៈការទិញយកអាគារប៊ូឌីញ “ស”បានប្រកាសពីគម្រោងវិនិយោគថ្មីរបស់ខ្លួន ដោយគ្រោងចំណាយទុន ៧០លានដុល្លារ ដើម្បីសាងសង់លំនៅដ្ឋានមានតម្លៃមធ្យមនៅក្នុងក្រុងភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី៦ តុលានេះបានឲ្យដឹងថា ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសងលំនៅដ្ឋានតម្លៃសមរម្យ អភិវឌ្ឍន៍ដោយក្រុមហ៊ុន Arakawa លើផ្ទៃដីទំហំជាង១៣,៦៨០ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិផ្សារទឹកថ្លា នៅក្នុងសង្កាត់ទឹកថ្លា នាថ្ងៃទី៨ខែវិច្ចិការខាងមុខនេះខណ្ឌសែនសុខ រាជធានីភ្នំពេញ។