ដោយ វុត្ថា
ភ្នំពេញ៖ សារព័ត៌មាន The Sun ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស (UK) បានចុះផ្សាយនាពេលថ្មីៗនេះថា អគារភ្លោះ ដែលមានកំពស់១៣៣ជាន់ ដែលគ្រោងសាងសង់ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នឹងបំបែកឯទត្តកកម្មពិភពលោកជាអគារភ្លោះខ្ពស់ជាងគេក្នុងតំបន់អស៊ាន។
អគារភ្លោះដែលខ្ពស់កប់ពពក និងធំជាងគេនៅក្នុងតំបន់អាស៊ាន នឹងសាងសង់ឡើងនៅតាមបណ្តោយមាត់ទន្លេងមេគង្គ ក្នុងរាជធានីភ្នំពេញនាពេលខាងមុខ ដែលអគារភ្លោះនេះ នឹងត្រូវចំណាយពេលសាងសង់៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រមាណ២.៧ពាន់លានដុល្លារ។
ប៉ុន្តែតាមការផ្តល់ព៌តមានចុងក្រោយពីលោកសាស្រ្តាចារ្យទួស សាភឿនដែល Propertyarea.asia ទទួលបាន ក៏បានបង្ហាញថា អាគារនេះនឹងត្រូវពន្លូតកំពស់ដល់៥៦១ម៉ែត្រ និងអង់តែនកំពស់២៨ម៉ែត្រ និងគ្រោងចំណាយប្រាក់សាងសង់ប្រមាណ ៣០០០លានដុល្លារអាមេរិក និងទឹកប្រាក់៣០០០លានដុល្លារទៀត សម្រាប់ធ្វើឲ្យអាគារនេះដំណើរការរសរវើក។
ដែលអាគារនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដូចជាផ្សារទំនើប អាផាតមិន រោងភាពយន្ត សណ្ឋាគារ ការិយាល័យធ្វើការ ភោជនីដ្ឋាន និងកន្លែងតាំងពិព័រណ៍ជាដើម។
សារព័ត៌មាននេះចុះផ្សាយថា នៅពេលសាងសង់បញ្ចប់ អគារនេះនឹងជាប់ជាអគារភ្លោះខ្ពស់ជាងគេ ក្នុងពិភពលោក ខណៈអគារ Petronas Twin Towers របស់ប្រទេស ម៉ាឡេស៊ីដែលមានកំពស់ត្រឹមតែ៤៥២ម៉ែត្រប៉ុណ្ណោះ។
ក្រុមហ៊ុនសាងសង់ចិនចំនួន២ នឹងសាងសង់អគារនេះ ដែលត្រូវចំណាលពេល៥ឆ្នាំលើទំហំដី១.៥លានម៉ែត្រការ៉េ។ អគារនេះនឹងក្លាយទៅជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតនៅអាស៊ីអាគ្នេយ៍ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបធៀបនឹងអាគារខ្ពស់បំផុតនៅលើពិភពលោកបានទេ គឺអគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃបានដែរ ដែលជាប់កំណត់ត្រាមានកម្ពស់២,៧១៧ ហ្វីត បន្ទាប់មកអគារ Shangai Tower in China នៅក្នុងប្រទេសចិន និងអាគារ Abraj Al-Bait Clock Tower នៅទីក្រុងមេកាសាប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ប្រសិនជាសាងសង់បញ្ចប់ និងធ្វើឡើងតាមគំរោងដើម អាគារពាណិជ្ជកម្មលំដាប់ពិភពលោកThai Bunrong Twin Tower មិនត្រឹមតែមានជាអាគារខ្ពស់ចំនួនពីរនោះទេ ប៉ុន្តែមានអាគាររណបកំពស់៤៥ជាន់ ចំនួន៤នៅជុំវិញបន្ថែមទៀត ដែលវានឹងក្លាយជាអាគារឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ ក្នុងតំបន់អាស៊ាន និងពិភពលោកផងដែរ៕