ភ្នំពេញ៖ អ្នកវិនិយោគជនជាតិចិនជាង១០រូប មកពីក្រុមហ៊ុនចំនួន១០បាន ពិភាក្សាគ្នាជាមួយអ្នកវិនិយោគកម្ពុជា លើគម្រោងអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យនៅតំបន់ទេសចរណ៍ ខេត្ដសៀមរាប ដើម្បីបង្កើនកសក្ដានុពលទេសចរណ៍បន្ថែមទៀត។
លោក Fu sheng jian នាយកក្រុមហ៊ុន Zhongyao jituan youxiangongsi បានលើកឡើង តាមរយៈអ្នកបកប្រែថា ដោយមើលឃើញពីសក្ដានុពលនៃវិស័យទេសចរណ៍ កើនឡើងជាលំដាប់នៅខេត្ដសៀមរាប ក្លឹបពាណិជ្ជករកម្ពុជា-ចិនបានពិភាក្សាគ្នារវាងដៃគូរអភិវឌ្ឍន៍ ជ្រើសរើសយកតំបន់ទេសចរ ធ្វើការអភិវឌ្ឍផ្នែកអចលនបន្ថែមទៀត បន្ទាប់ពីទីក្រុងភ្នំពេញ។
លោកបន្តថា គម្រោងអភិវឌ្ឍន៍លើវិស័យនេះ គឺបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ក្រោយពេលបានចុះ MOU ជាមួយគ្នាកន្លងមក។