ជាការចូលរួមចំណែកនៅក្នុងកិច្ចការងារសង្គម ក្រុមហ៊ុន បុរី VIP បានសហការជាមួយអជ្ញាធរក្នុងតំបន់ធ្វើទំបន់ការពារទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង សង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាមួយនឹងការចូលរួមសកម្មភាពខាងលើនេះ ក្រុមហ៊ុន បុរី VIP បានឧបត្ថម្ភជាគ្រឿងចក្រ រួមមានគ្រឿងចក្រកាយដី គ្រឿងចក្រឈូសឆាយដី គ្រឿងចក្រកិនបង្ហាប់ដី និងរថយន្តដឹកដីជាដើម ។
លោក យ៉ែន សុខលីន ប្រធានគ្រប់គ្រងផ្នែកទីផ្សារបានប្រាប់ឱ្យដឹងថា ៖ សម្រាប់ទំនប់ដែលកំពុងធ្វើនាពេលនេះ មានប្រវែងជិត2000ម៉ែត្រ ដោយយើងត្រូវកាយធ្វើជាប្រឡាយ និងចាក់ដីបន្ថែម ដែលអាចមានលទ្ធភាពបញ្ចៀសគ្រោះទឹកជំនន់ដល់ប្រជាពលរដ្ឋប្រមាណជិត 1000គ្រួសារ ដែលកំពុងរស់នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកបានបន្ថែមទៀតថា ៖ នេះគ្រាន់តែជាការចូលរួមចំណែកនៅក្នុងការងារសង្គមជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈដែលជាទូទៅ ក្រុមហ៊ុន បុរី VIP តែងព្យាយាមចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដូចជាកាលពីថ្ងៃទី20 ម្សិលមិញនេះ ក្រុមហ៊ុន បាននាំយកថវិកាចំនួនមួយម៉ឺនដុល្លារ សហការជាមួយលោក ហេរ៉ូ ពិធីករប្រចាំនៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ និងសប្បុរសជនមួយចំនួនទៀត ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកគាំទ្រដល់ដំណើររបស់មន្ទីរពេទ្យមួយនេះ ៕