ដោយ វុត្ថា
ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មីមួយ ដែលបានចុះផ្សាយដោយសារព័ត៌មាន VnExpress បានអោយដឹងថា អ្នកវិនិយោគិនជប៉ុនជាច្រើន កំពុងឈានជើងចូលក្នុងទីផ្សារអចនលទ្រព្យលំនៅដ្ឋានទីក្រុងហូជីមិញ។
បើតាមក្រុមហ៊ុន Jones Lang LaSalle (JLL) Vietnamបានឲ្យដឹងថា អ្នកវិយោគជប៉ុន បានបោះទុនវិយោគទៅលើគំរោងអចនលទ្រព្យលំនៅដ្ឋានចំនួន៩ ក្នុងទីក្រុងហូជីមិញ។ ទោះជាមានការហូរចូលនូវអ្នកវិនិយោគជប៉ុនច្រើនឡើងក៏ដោយ ក៏អ្នកវិនិយោគសឹង្ហបុរី នៅតែរក្សាជាអ្នកវិយោគធំជាងគេ ក្នុងទីក្រុងដ៏ធំមួយនេះដោយវិនិយោគទៅលើគម្រោងចំនួន១០។ ចំណែប្រទេសជប៉ុន និងតៃវ៉ាន់វិនិយោគត្រឹមតែ៩គម្រោងប៉ុណ្ណោះ។
លោកLe Thi Trang ប្រធានសេវាកម្មពិគ្រោះយោបល់ និងស្រាវជ្រាវអចលនទ្រព្យនៃក្រុមហ៊ុនJLLបានឲ្យដឹងថា ប្រទេសសឹង្ហបុរី និងតៃវ៉ាន់ បាននិងកំពុងវិនិយោគលើវិស័យអចនលទ្រព្យ ក្នុងទីក្រុងហូជីមិញអស់រយៈពេលយូណាស់មកហើយ និងបានវិនិយោគទៅលើកគម្រោងអចនលទ្រព្យធំជាច្រើនផងដែរ។
លោកបន្តថា “វិនិយោគិនជប៉ុន បាននិងកំពុងមានសកម្មភាពលេចធ្លោខ្លាំងលើវិស័យអចលនព្រទ្យក្នុងរយៈពេល៤ឆ្នាំនេះ ដែលធ្វើអោយកំណើតអចលនទ្រព្យមានការលូតលាស់ខ្លាំងក្នុងទីក្រុងហូជីមិញ”។
បើតាមអោយដឹងពីនាយកដ្ឋានផែនការ និងវិនិយោគរបស់ទីក្រុងហូជីមិញបានឲ្យដឹងថា ប្រទេសជប៉ុនគឺជាប្រទេសនាំមុខគេរួចទៅហើយ ដែលបានចុះទុនវិនិយោគដោយផ្ទាល់បរទេស (FDI) ក្នុងប្រទេសវៀតណាម ដែលមានទឹកប្រាក់រហូតដល់៤៨៧លានដុល្លារ ដែលបានហូរចូលមកកាន់ប្រទេសនេះ ក្នុងរយៈពេលត្រឹមតែ៦ខែ ឆ្នាំ២០១៨នេះ។
អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ DKBA Vietnam បានអោយដឹងថា បច្ចុប្បន្ននេះវិនិយោគិនជប៉ុន កំពុងសញ្ញាវិជ្ជមានលើការវិនិយោគលើវិស័យអចលនទ្រព្យ ជាងប្រទេសណាៗទាំងអស់ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី។
លោកSu Ngoc Khoung ប្រធានក្រុមហ៊ុនវិនិយោគSavills Vietnamបានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះវិនិយោគិនជប៉ុន បានផ្តោតសំខាន់ខ្លាំងទៅលំនៅដ្ឋានជាងវិយោគទៅលើការិយាល័យ និងសណ្ឋាគារ ព្រោះថា លំនៅដ្ឋានកំពុងតែមានតម្រូវការកើនឡើងពីសហគមន៍ជប៉ុនក្នុងទីក្រុងហូជីមិញ៕