ដោយវុត្ថា
ភ្នំពេញ៖ អ្នកស្វែងរកទិញលំនៅដ្ឋានក្នុងប្រទេសថៃ កំពុងស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរ ខណៈតម្លៃលំនៅដ្ឋានកើនឡើងមិនស្របគ្នា នឹងកំនើនសេដ្ឋកិច្ចជាតិរបស់ពួកគេ។
យោងតាមការសិក្សាស្រាវជ្រាវនៃគេហទំព័រ DDproperty របស់ប្រទេសថៃបានអោយដឹងថា តំលៃអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសថៃកំពុងកើនឡើង ខណៈសេដ្ឋកិច្ចកំពុងមានការស្រុចចុះនោះ បានធ្វើអោយអ្នកស្វែងរកទិញលំនៅដ្ឋានស្នើរសុំអោយអជ្ញាធរជួយអន្តរាគមន៍អោយបានលឿន តាមដែលអាចធ្វើទៅបានស្របពេល ដែលវិស័យអចលនទ្រព្យក្នុងប្រទេសមួយនេះកំពុងតែនាំមុខគេ។
គេហទំព័រ DDproperty ដែលបានធ្វើការស្ទង់មតិអ្នកស្វែងរកទិញលំនៅដ្ឋានបានបង្ហាញថា អ្នកស្វែងរកទិញអចលនទ្រព្យភាគច្រើនយល់ឃើញថា តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅពាក់កណ្តាលឆ្នាំ២០១៨នេះ បានហក់ឡើងខ្ពស់ជាពេលណាៗទាំងអស់។ ក្នុងចំណោមទិន្ន័យនៃការស្ទង់មតិចំនួន១០០០នាក់ បានស្នើរអោយរដ្ឋាភិបាល ឬអជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការថ្មីៗ ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋអ្នកដែលចង់បានលំនៅដ្ឋានរស់នៅ។ ទីផ្សារអចលនទ្រព្យក្នុងប្រទេស គួរតែមានការយកចិត្តទុកដាក់ និងបើកភ្នែកមើលពីអជ្ញាធរពាក់ព័ន្ធ ព្រោះវាជាតម្រូវការរបស់ប្រជាសាស្ត្រដ៏សំខាន់ក្នុងសហវត្សនេះ។
DDproperty បានអោយដឹងទៀតថា ៧០ភាគរយនៃអ្នកដែលបានសាកសួរក្នុងការស្ទង់មតិបានយល់ឃើញថា ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្នមានតម្លៃខ្ពស់ពេក និង ៦០ភាគរយបានយល់ឃើញទៀតថា សេដ្ឋកិច្ចក្នុងប្រទេសក៏មានដំណើរការមិនសូវល្អ ដែលនាំអោយមិនសប្បាយចិត្ត ពីបរិយាកាសធចលនទ្រព្យក្នុងប្រទេសទាំងមូល។
ដោយសារកត្តានេះ បានធ្វើអោយការលក់អចលនទ្រព្យលំនៅដ្ឋានធ្លាក់ពី៦១ មកត្រឹមតែ៥៩ភាគរយ ក្នុងពាក់កណ្តាលឆមាទី១ឆ្នាំនេះ បើប្រៀបទៅនឹងឆ្នាំ២០១៧។
ការស្ទង់មតិនេះបានបង្ហាញទៀតថា ៦១ភាគរយនៃអ្នកឆ្លើយបានយល់ឃើញថា រដ្ឋាភិបាលមិនដែលប្រងើយកន្តើយចំពោះបញ្ហានេះទេ។ ក្នុងនាមរដ្ឋាភិបាលគួរតែស្វែងរកដំណោះស្រាយសមស្របណាមួយ ដើម្បីគាំទ្រដល់អ្នកដែលចង់បានលំដ្ឋានស្នាក់នៅ ដូចជា ធ្វើច្បាប់កំណត់ទៅលើតម្លៃអចលនទ្រព្យ ជួយសម្របសម្រួលឧបត្ថម្ភដល់អ្នកស្វែងរកទិញអចលនទ្រព្យ និងចាត់ចែងប្រភេទលំនៅដ្ឋានអចលនទ្រព្យ ឲ្យបានត្រឹមត្រូវជាដើម។
តម្លៃអចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសថៃ មានតម្លៃចន្លោះចាប់ពី១៥ម៉ឺនដុល្លារ ដល់៥០ម៉ឺនដុល្លារអាមេរិក៕