ស្វែងយល់ពីអាស៊ាន! ជនបរទេសចាប់អារម្មណ៍លើខុនដូក្នុងទីក្រុងធំទី២របស់ហ្វីលីពីន

0

ដោយវុត្ថា

ភ្នំពេញ៖ អ្នកទិញមកពីតំបន់អាស៊ី និងអាស៊ានកំពុងស្វះស្វែងរកលំនៅដ្ឋានក្នុងទីផ្សាអចលនទ្រព្យក្នុងប្រទេសហ្វីលីពីន តែមិនមែននៅក្នុងទីក្រុងម៉ានីលនោះទេ គឺទីក្រុង Cebuដែលជាទីក្រុងធំទី២របស់ប្រទេសនេះ។

យោងតាមរបាការណ៍របស់ក្រុមហ៊ុន Santos Knight Frank ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់លើអចលនទ្រព្យ ដែលមានមូដ្ឋានក្នុងទីក្រុងMakatiបានឲ្យដឹងកាលពី​សប្តាហ៍មុនថា ជនបរទេសកាន់តែច្រើនឡើងកំពុងសម្រុកទិញ និងជួលខុនដូរក្នុងទីក្រុង Cebu នៅភាគខាងកើតនៃទីក្រុងធំរបស់ប្រទេសហ្វីលីពីន។

លោកRick Santos ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនSantos Knight Frank បានអោយដឹងថា អ្នកដែលទិញអចលនទ្រព្យក្នុងទីក្រុងមួយនេះ ភាគច្រើនមកពីកូរ៉េ ជប៉ុន និង ចិន ដែលជាប្រភពជនបរទេសធំបំផុតដែលមកកាន់ទីក្រុងនេះ។ លោកបន្តថា ខុនដូភាគច្រើនត្រូវបានចិនជួលស្ទើរតែទាំងអស់ឲ្យបុគ្គលិក ក្រុមហ៊ុនល្បែងរបស់ចិនសម្រាប់ស្នាក់នៅ។

តាមរបាយការណ៍បង្ហាញថា ប្រទេសហ្វីលីពីនកំពុងតែរីកចម្រើន លើវិស័យល្បែ​ង ដែលទាក់ទាញជនអន្តោប្រវេសន៍ចំនួន២០០.០០០នាក់ កាលពីឆ្នាំ២០១៦ភាគច្រើនជាជនជាតិចិន។

លោកRick Santosបានបន្តទៀតថា អ្នកទិញលំនៅដ្ឋានបានកើនឡើងខ្លាំងបន្ទាប់ពីទីក្រុងCebu បើកអោយមានព្រលានយន្តហោះទី២ ដែលមានឈ្មោះMactan-Cebu International Airport។

របាយការណ៍របស់រដ្ឋាភិបាលហ្វីលីពីនបង្ហាញថា អ្នកទេសចរណ៍ទៅទស្សនាទីក្រុងCebu ច្រើនជាងគេក្នុងទីក្រុងនេះ មានដូចជា ជនជាតិកូរ៉េ ជប៉ុន និងចិន ស្ថិតក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់អាស៊ី និងពិភពលោក ដោយបានកើនឡើងរហូតដល់៥៧ភាគរយត្រឹមតែ៨ខែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here