ដោយវុត្ថា
ភ្នំពេញ៖ នៅទីបំផុតសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានចាប់ផ្តើមចេញនូវសញ្ញាហានិភ័យហើយ ដោយធ្វើឲ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ពិសេសទីក្រុងហុងកុង នឹងធ្លាក់ចុះនៅឆ្នាំ២០១៩ខាងមុខនេះ។
យោងតាមការចុះផ្សាយសារព័ត៌មាន South China Moring Post បានអោយដឹងថា ជាមួយនឹងការកើនឡើងនៃឥណទានទិញលំនៅដ្ឋានឡើងខ្ពស់២ដង និងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក នឹងធ្វើអោយតំលៃលំនៅដ្ឋានក្នុងទីក្រុងហុងកុងត្រូវបានគេទស្សន៍ទាយថា នឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ តំលៃនៅដ្ឋាននៅក្នុងទីក្រុងនេះ អាចនឹងធ្លាក់ចុះពី៥ ទៅ១៩ភាគរយ។ ជាមួយគ្នានោះ គេក៏បានទស្សន៍ទាយផងដែរ ពីអត្រាប្រាក់កម្ចីទិញលំនៅដ្ឋាននឹងឡើងបន្ថែមទៀត នៅសប្តាហ៍ក្រោយ នេះគឺជាការកើនឡើងខ្ពស់ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។
-->
ធនាគារផ្តល់ប្រាក់កម្ចី HSBC ធនាគារ Hang Seng Bank និងធនាគារ Bank Of China ប្រចំានៅទីក្រុង អាចនឹងដំឡើងអត្រាការប្រាក់ សម្រាប់ទិញលំនៅដ្ឋាន២,៧៥ ភាគរយបន្ថែមទៀតនៅក្នុងពាក់កណ្តាលខែនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានReuters។

ជាមួយគ្នានេះផងដែរ បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានដកស្រង់ទិន្ន័យពីក្រុមហ៊ុន Centaline Mortgage Broker Ltdបានឲ្យដឹងថា កម្ចីអត្រាមូលដ្ឋានបច្ចុប្បន្នបានកើនឡើង២,១៥ភាគរយទៅហើយ។
បើយោតាមរបាយការណ៍ពីក្រុមហ៊ុន USB បានអោយដឹងថា ទីផ្សារអចលនទ្រព្យឡើងថ្លៃខ្ពស់ ក៏រងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកផងដែរ។
ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង និងប្រទេសចិននៅពេលនេះ ដោយសារតែសង្គ្រាមពាណិជ្ជកម្មនេះ បានធ្វើឲ្យការរទិញដូរលំនៅដ្ឋាន នៅក្នុងទីក្រុងហុងទាំងមូលមានការធ្លាក់ចុះធ្ងន់ធ្ងរ។
.jpg)
របាយការណ៍នេះបន្តថា ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សាបែបនេះ បានធ្វើអោយសេដ្ឋកិច្ចធ្លាក់ចុះ ហើយក៏អាចនឹងធ្វើអោយមានផលប៉ះពាល់ខ្លាំង ដល់អ្នកទិញលំនៅដ្ឋានក្នុងស្រុងផងដែរ។ ជាមួយគ្នានោះ ដែរ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិកនៅតែអូសបន្លាយបន្ថែមទៀត ទំនងជាងបង្កអោយរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ក្នុងវិស័យអចលនទ្រព្យក្នុងទីក្រុងហុងកុង៕
