ដោយ៖ បុរស វុត្ថា
ភ្នំពេញ៖ ការជាប់ឆ្នោតដ៏ចម្រូងចម្រាសលោកប្រធានាធិបតីសហរដ្ឋអាមេរិកDonald J Trumpបានបញ្ចប់ហើយ ប៉ុន្តែពេលនេះយើងមកចាប់អារម្មណ៍ ពីមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រធានាធិបតីរូបនេះតែម្តងគឺ TRUMP TOWER។
ដោយ៖ បុរស វុត្ថា
ភ្នំពេញ៖ ការជាប់ឆ្នោតដ៏ចម្រូងចម្រាសលោកប្រធានាធិបតីសហរដ្ឋអាមេរិកDonald J Trumpបានបញ្ចប់ហើយ ប៉ុន្តែពេលនេះយើងមកចាប់អារម្មណ៍ ពីមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រធានាធិបតីរូបនេះតែម្តងគឺ TRUMP TOWER។
មុនក្លាយជាប្រធានាធិបតី លោក TRUMP ជាអ្នកជំនួញដ៏ល្បីល្បាញលើការអភិវឌ្ឍន៍អចលនទ្រព្យ និងជាមហាសេដ្ឋីដែលមនលុយច្រើនម្នាក់ក្នុងសហរដ្ឋអាមេរិក ។ គេហទំព័រ Propertyarea.asia សូមណែនាំអោយលោកអ្នកស្វែងយល់ខ្លះពីអគារ Trump Tower ដែលកសាងឡើងដោយលោក ប្រធានធិបតីអាមេរិករូបនេះ។
អគារ Trump Tower មាន៥៨ ជាន់ និងកម្ពស់២០២ម៉ែត្រ ដែលមានទីតាំងស្ថិតក្នុងទីក្រុង Midtown Manhattanនៃបុរីញូវយ៉ក។ វាជាអគារលំនៅដ្ឋានខ្ពស់ជាងគេមួយនៅលើពិភពលោក ដែលស្ថិតនៅជិតទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ (The United Nations Headquarters)។ អគារ Trump Tower ជាការិយាល័យកណ្តាលរបស់ស្ថាប័នត្រាំ(The Trump Organization)។
លើសពីនេះទៅទៀតអគារនេះ មានទីលំនៅផ្ទះល្វែង៣៧៦បន្ទប់ផងដែរ ដែលសាងសង់ដោយ លោកប្រធានាធិបតីសហរដ្ឋអាមេរិចបច្ចុបប្បន្ន Donald J Trump ដែលជាអ្នកជំនួញដ៏ល្បីល្បាញ និងអ្នកអភិវឌ្ឍអចលនទ្រព្យនៅសហរដ្ឋអមេរិក។ សមាជិកក្រុមគ្រួសារ Trump ជាច្រើនបានរស់នៅក្នុងអាគារនេះ។
TRUMP TOWER បានចាប់ផ្តើមសាងសង់នៅឆ្នាំ ១៩៧៩ ហើយអាគារនេះរចនាឡើងដោយលោក Der Scutt, Swanke, Hayden & Connell និងចំណាយលុយដោយលោក Trump និងក្រុមហ៊ុនធានារ៉ាប់រងជីវិតសមធម៌ (Equitable Life Assurance Company) (ប្តូរឈ្មោះមក ជាក្រុមហ៊ុន AXA Equitable Life Assurance Company កាលពីអំឡុងឆ្នាំ២០០៤)។
អគារស្នាក់នៅ អាផាតមិន ការិយាល័យ និងហាងនានា នៅក្នុងអគារ Trump Tower បានដាក់អោយដំណើរការលក់ចាប់ពីខែកុម្ភៈដល់ខែវិច្ឆិកាឆ្នាំ១៩៨។ នៅពេលដាក់លក់ដំបូងមានអ្នកជួលតិចតួច ដែលមានបំណងចង់ចូលទៅធ្វើពាណិជ្ជកម្ម និងលក់ដូរនៅទីនោះ ប៉ុន្តែបន្ទប់លំនៅដ្ឋានត្រូវបានលក់អស់ក្នុងរយៈពេលប៉ុន្មានខែ ក្រោយសម្ពោធដាក់អោយដំណើរការ។ ចាប់តាំងពីឆ្នាំ២០១៦មកអាគារនេះ ត្រូវបានគេមើលឃើញពីការកើនឡើងនៃការលក់ដាច់យ៉ាងខ្លាំងដោយសារតែមានយុទ្ធនាការបោះឆ្នោតជ្រើសប្រធានាធិបតីឆ្នាំ២០១៦ និងការបោះឆ្នោតជាបន្តបន្ទាប់ទាំងយុទ្ធនាការ២០១៦ និង២០២០ របស់លោកត្រាំ។
Trump Tower មិនត្រឹមតែជាអាគារមួយក្នុងចំណោមអគារខ្ពស់ៗ ដ៏ល្បីល្បាញបំផុតរបស់បុរីញូវយ៉កនោះទេ ប៉ុន្តែជាកំពូលនៃអាគារដែលមានគុណភាព និងស្មុគស្មាញ។ មជ្ឈមណ្ឌលពាណិជ្ជកម្មTRUM TOWER នេះត្រូវបានសហព័ន្ធអចលនទ្រព្យអន្តរជាតិ (International Real Estate Federation) ទទួលស្គាល់ថាជា “គម្រោងលំនៅដ្ឋានល្អបំផុតនៅលើពិភពលោក” “Best Residential Project in the World” កេរ្តិ៍ឈ្មោះផ្នែកខាងក្រៅរបស់ Trump World Tower គឺមានលើសពីការរចនាខាងក្នុង៕