ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ មណ្ឌលមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិធំមួយ នឹងចាប់ផ្តើមសាងសង់នៅទីក្រុងរណបជ្រោយចង្វារ “ទីក្រុងនៃអនាគត”នៅដើមឆ្នាំ២០១៨ខាងមុខនេះ ខណៈពេលហេដ្ឋារចនាសម្ព័ន្ឋនានាភ្ជាប់ទៅគំរោងនេះបានបញ្ចប់ និងនិងកំពុងចាប់ផ្តើមយ៉ាងសកម្ម។

-->
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងដែលជាក្រុមហ៊ុនវិនិយោ គលើទីក្រុងរណបទំហំជាង១០០ហិកតានេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ វិច្ឆិកានេះថា នៅដើមឆ្នាំ២០១៨ខាងមុខនេះ OCIC នឹងសាងសង់អាគារការិយាល័យកណ្តាលរបស់ OCIC កំពស់កំពស់២០ជាន់ ដែលគ្រោងចំណាយទុនវិនិយោគ២០លានដុល្លារអាមេរិក និងគម្រោងដទៃទៀត គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ ដែលរួមមានផ្ទះល្វែង ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត។
លោកបន្តថា “គំរោងនេះនឹងទទួលបានជោគជ័យ ដោយសារបច្ចុប្បន្នហេ ដ្ឋារចនាសម្ព័ន្ឋផ្សេងៗភ្ជាប់ទៅតំបន់នេះកំពុងរៀបចំ និងទីតាំងនៃទីក្រុងរណបនេះស្ថិតនៅប្របមាត់ទន្លេ ពោលគឺមានទន្លេរពីអមសងខាង ដែលផ្តល់នូវបរិយាកាសល្អ និងខ្យល់អាកាសបរិសុទ្ឋ។លោកបន្តថា “រហូតមកទល់ពេលនេះ ក្រោយពេលបញ្ចប់ការកាត់ដីជូនប្រជាពលរដ្ឋ ទំហំទីក្រុងនេះនៅសល់ជាង១០០ហិកតាប៉ុណ្ណោះ។

ទីក្រុងរណបជ្រោយចង្វារដើមឡើយ គ្រោងចំណាយទុនវិនិយោគ១៦០០លានដុល្លារ ប៉ុន្តែទំហំនៃការចំណាយនេះ បានកើនដល់ប្រមាណ៣០០០លានដុល្លារ។
បច្ចុប្បន្នស្ពានយោងដោយខ្សែកាប កំពុងសាងសង់ភ្ជាប់ពីផ្លូវផ្លូវជាតិលេខ៥ ម្តុំអតីតឃ្លាំងសាំងក្រុមហ៊ុនសូគីម៉ិចទៅកាន់គម្រោងនេះ រួមនឹងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតកំពុងរៀបចំ។
អគ្គនាយកនិងស្ថាបនិកក្រុមហ៊ុន Key Real Estate លោកសន សៀបបានថ្លែងថា ទីក្រុងរណបជ្រោយចង្វារជាទីក្រុង ដែលមានភាពអំណោយផលបំផុត ដោយសារវាស្ថិតនៅជាប់នឹងកណ្តាលក្រុងភ្នំពេញ និងជាទីតាំងដែលមានលក្ខខ័ណ្ឌអាកាសធាតុល្អបំផុត ព្រោះមានទន្លេរពីអមសងខាង និងមានហេដ្ឋារចនាសម្ព័ន្ឋជាច្រើនភ្ជាប់ទៅតំបន់នេះ ដូចជាស្ពានជ្រោយចង្វារទី២បានបញ្ចប់ ការសាងសង់ស្ពានថ្មីរបស់ក្រុមហ៊ុន OCIC ជាដើម។

លោកបន្តថា “ទីក្រុងនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់ នៃការផ្តល់ការលើកកំពស់មុខមាត់ក្រុងភ្នំពេញ និងជំរុញកំនើ់នសេដ្ឋកិច្ច ក៏ដូចជាលើកកំពស់សោភ័ណភាពរបស់ទីក្រុងនេះ។លោកបន្តថា “ខ្ញុំជឿថាគម្រោងនេះនឹងទទួលបានជោគជ័យ ដោយសារលក្ខខ័ណ្ឌភូមិសាស្ត្រ ភាពទុនចិត្តនៃម្ចាស់គំរោង និងកំនើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋបន្តកើនឡើង”៕