ក្រុមហ៊ុន Urban Living Solutions បានចាប់ផ្តើមលក់គម្រោងវិនិយោគខុនដូប្រណីត និងតម្លៃសមរម្យមួយនៅភាគខាងជើងទីក្រុងភ្នំពេញ ដើម្បីផ្តល់ឲ្យប្រជាជនកម្ពុជានូវបែបផែនជីវិតមួយ កាន់តែមានភាពស៊ីវិល័យនិងផាសុខភាព។
ដោយសារកំនើនប្រជាសាស្ត្រ និងការរីកចម្រើននៃទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់គ្រប់ទិសនៃទីក្រុង និងនិន្នាការស្នាក់នៅតាមខុនដូកើនឡើង ធ្វើឲ្យគម្រោង URBANLOFT បានចាប់ផ្តើមសកម្មភាពសាងសង់យ៉ាងស្ងាត់ស្ងៀម តាំងពីដើមឆ្នាំនេះ មុននឹងប្រកាសលក់នាពេលឆាប់ៗ ដើម្បីស្វាគមន៍អតិថិជនរបស់ខ្លួន។លោកបន្តថា គំរោងនេះមានផ្ទះមួយបន្ទប់គេងទំហំរហូតដល់៦០ម៉ែត្រការ៉េ និងលក់ក្នុងតម្លៃចាប់ពី ៧២០០០ដុល្លារឡើងទៅ។
គំរោងខុនដូប្រណីតនេះ មានទីតាំងនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុង រិទ្ឋីជាតំបន់ស្ថិតនៅក្បែរផ្សារទំនើបលំដាប់អន្តរជាតិចំនួនពីរ ដូចជាផ្សារ AEON Mall2, MAKRO, ធនាគារជាតិជាដើម។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យរតនាការៀលធីលោកងូន ឆាយលាងបានថ្លែងថា ជាមួយនឹងការយល់ដឹងពីបែបផែនជីវិត តាមបែបសហគមន៍ នៃអាគារសហកម្មសិទ្ឋ ក្រុមហ៊ុន Urban Living Solutions ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គំរោងនេះ បានផ្តល់សេវាកម្មចម្រុះជាច្រើននៅក្នុងគំរោងនេះដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ធ្វើការរូម កន្លែងអាំងសាច់រួម សួនកណ្តាលអាកាស កន្លែងក្មេងលេង និងកន្លែងប្រារពពិធីជាលក្ខណៈឯកជនជាដើម។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solutions បានរកឃើញថា ចំនួនប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងកើនឡើងដល់ប្រមាណ៥លាននាក់នៅឆ្នាំ ២០៣៥ ខាងមុខ ដែលពេលនោះប្រជាពលរដ្ឋកម្ពុជានឹងរស់នីតាមខុនដូកាន់តែច្រើន ដោយសារកត្តាប្រជាសាស្ត្រ កំនើនយានយន្ត ការកកស្ទះចរាចរណ៍ ការកើនឡើងតម្លៃអចលនទ្រព្យ និងប្រព័ន្ឋបច្ចេកវិទ្យាជួយសម្រួលដល់ការរស់នៅរបស់ប្រជាជន។
គម្រោងលំនៅដ្ឋានសហកម្មសិទ្ធិ URBANLOFT មានអាគារចំនួនពីរកំពស់២០ជាន់ និងមានផ្ទះចំនួន១៨២យូនីត និងមានចំណតរថយន្តចំនួន១៧៧កន្លែងសម្រាប់អតិថិជន។
ក្រុមហ៊ុន Urban Living Solutions បាននិងកំពុងផ្តោតជាសំខាន់លើអតិថិជនក្នុងស្រុក និងអ្នកធ្លាប់រស់នៅបរទេស និងជនបរទេសដែលមានគោលដៅស្នាក់នៅរយៈពេលយូរនៅកម្ពុជា ដើម្បីធ្វើឲ្យប្រាកដថានៅពេលសាងសង់ចប់ គំរោងនេះនឹងមានមនុស្សរស់នៅច្រើន។ ជាមួយនឹងទំនុកចិត្តលើទីផ្សារ និងភាពបត់បែននៃការផ្លាស់ប្តូរផ្នត់គំនិត របស់ប្រជាជនខ្មែរនាពេលអនាគត អភិវឌ្ឍន៍មានសុទិដ្ឋិនិយមថាគំរោងនេះនឹងទទួលបានជោគជ័យ។

ជាមួយគ្នានឹងការតទទួលខុសត្រូវ ក្នុងនាមជាអ្នកអភិវឌ្ឍន៍ប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ អ្នកអភិវឌ្ឍន៍គំរោង URBANLOFT បានរៀបចំគម្រោងអភិវឌ្ឍន៍តាមនិតិវិធីច្បាស់លាស់ ដោយក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅដ្ឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាប័ណ្ណអនុញ្ញាត្តសាងសង់ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់ និងប្លង់រ៉ឹងនៃដីដែលកំពុងសាងសង់។
លោកងួន ឆាយលាងបានបន្តថា “គំរោង Urbanloft បាននិងកំពុងទទួលបានជោគជ័យ ដោយគិតរយៈពេលមិនដល់១ខែផង ក្រុមហ៊ុនទទួលបានការកក់អស់ផ្ទះជាង២០ភាគរយ មុនពេលក្រុមហ៊ុនប្រកាសលក់ផ្លូវការនៅពេលឆាប់ៗនេះ”៕