ដោយ: គង់ លាងហួរ
សិង្ហបុរី: ក្រុមអ្នកវិភាគរបស់ធនាគារ Goldman Sachs បានបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយលើកឡើងពីការធ្លាក់ចុះទន់ខ្សោយ នៃទំនុកចិត្តជាបន្តបន្ទាប់ និងបញ្ហានៅលើទីផ្សារអចលនទ្រព្យ។
ធនាគារវិនិយោគរបស់សហរដ្ឋអាមេរិក បានបន្ទាបការព្យាករ ណ៍កំណើនផលិតផល ក្នុងស្រុកសរុបពិតប្រាកដពេញមួយឆ្នាំរបស់ប្រទេសចិនពី៦ភាគរយ មកត្រឹម៥,៤ភាគរយ។ នេះបើយោងតាមកំណត់ត្រា ដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ។
ទន្ទឹមគ្នានេះ ធនាគារវិនិយោគអាមេរិក Goldman Sachs ក៏បានបន្ទាបការព្យាករណ៍ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ របស់ខ្លួនពី៤,៦ភាគរយ មកនៅត្រឹម៤,៥ភាគរយផងដែរ។
ការបន្ទាបកំណើនសេដ្ឋកិច្ចចិន ពីសំណាក់ធនាគារ Goldman Sachs បានធ្វើឡើង ក្រោយពីមានចំណាត់ការស្រដៀងគ្នានេះ ពីស្ថាប័នជាសកលនានា ដោយសារទិន្នន័យបង្ហាញថា ការស្តារឡើងវិញក្រោយជំងឺរាតត្បាត របស់ប្រទេសចិនមានការធ្លាក់ចុះ ខណៈពេលថ្មីៗនេះ ធនាគារក៏បានកាត់បន្ថយទស្សនវិស័យរបស់ខ្លួន ចំពោះរូបិយប័ណ្ណរបស់ប្រទេសចិនផងដែរ។
រដ្ឋាភិបាលចិនបានកំណត់ទិសដៅ កំណើនផលិតផលក្នុងស្រុកសរុបតិចតួច ប្រហែល៥ភាគរយសម្រាប់ឆ្នាំនេះ បន្ទាប់ពីខកខានយ៉ាងធ្ងន់ធ្ងរ នូវគោលដៅក្នុងឆ្នាំ២០២២របស់ខ្លួន។
ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីពិភាក្សាគ្នាអំពីការដាក់ចេញវិធានការជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត៕


បំណុលគ្រួសារនេះ បានគ្របដណ្ដប់រហូតដល់ទៅ៨៦,៩% នៃផលទុនជាតិសរុប (GDP) របស់ប្រទេសថៃទៅហើយ។ក្រុមប្រឹក្សាដដែលគូសបញ្ជាក់ថា ការកើនឡើងនូវបំណុលគ្រួសារនេះភាគច្រើន បណ្ដាលមកពីការទិញអចលនទ្រព្យ និងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (Personal Loan)។

យើងសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ចូលរួមដោយស្ម័គ្រចិត្ត ផ្តល់ឈាមជាមួយយើងទាំងអស់គ្នា ក្នុងយុទ្ធនាការនេះ ។ សម្រាប់បងប្អូនដែលស្ម័គ្រចិត្តទាំងអស់ អាចធ្វើការចុះឈ្មោះជាមួយយើង តាមរយៈលីងនេះ 

កិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងវិនិយោគនានាដែល ត្រូវឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានសិទ្ធិវិនិយោគនៅលើកោះ និងឆ្នេរក្នុងខេត្តព្រះសីហនុ ចំនួន៩គម្រោង និងខេត្តកោះកុងចំនួន៧គម្រោង ដើម្បីកំណត់គោលការណ៍បន្តជំរុញអភិវឌ្ឍ និងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល។
ក្នុងកិច្ចប្រជុំនេះ លោកឡុង ឌីម៉ង់ បានចូលរួមមតិយោបល់ជាព័ត៌មាន និងវិធីសាស្ត្រដោះស្រាយវិបត្តិ ដោយប្រើនយោបាយឈ្នះ-ឈ្នះនៅកម្រិតមូលដ្ឋាន ដែលទទួលបានការកោតសរសើរ និងសាទរពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។

លោកបន្តថា ម្យ៉ាងវិញទៀត នៅកោះពេជ្រមានសួនឧទ្យានចំនួន២ ដូចជាសួនដូង Coconut Park និងសួនTreellion។ ដូច្នេះនេះគឺជាកន្លែងមួយដ៏ពិសេស នៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញ ដែលមនុស្សអាចនាំគ្នាទៅញុំាកាហ្វេ ដើរលេងដើម្បីសម្រាកធូរស្បើយក្នុងអារម្មណ៍ ហើយយើងបានអភិវឌ្ឍកន្លែង សម្រាប់ដើរលេងតាមមាត់ទន្លេ ខណៈនៅក្នុងអំឡុងពេលកូវីដ មានមនុស្សជាច្រើនបានដើរលេងតាមមាត់ទន្លេរ ដើម្បីរំសាយអារម្មណ៍ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។




តំណាងក្រុមហ៊ុន SPC Global ក៏មានឱកាសជួបជាមួយមន្ត្រីសំខាន់ៗ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។


ក្នុងនោះ ឃុំចំនួន៦ នៃស្រុកខ្សាច់កណ្តាល ដែលត្រូវកាត់ចេញទៅជាក្រុងអរិយក្សត្រគឺមាន ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ។ ឃុំចំនួន៥នៃស្រុកល្វាឯម ក៏ត្រូវកាត់ទៅឱ្យក្រុងអរិយក្សត្រផងដែរ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។
តម្រូវការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានគេរំពឹងថានឹងកើនឡើងនៅទូទាំងពិភពលោក។ សមាគមខាងលើបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថា នឹងរីករាយជាមួយនឹងកំណើននៃតម្រូវការខ្ពស់បំផុត៦៣% ខណៈដែលគ្រប់បណ្តាប្រទេសនៅក្នុងតំបន់នេះបានបញ្ចប់ការរឹតបន្តឹងការធ្វើដំណើរ។
លោក Pamela Ambler ប្រធានផ្នែកស៊ើបការណ៍វិនិយោគសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន JLL បានលើកឡើងថា “អ្វីដែលខ្ញុំគិតថាកំពុងកើតឡើងគឺថាមានមនុស្សមកពីក្រៅ និងមូលធនបរទេសកាន់តែច្រើន កំពុង សម្លឹងមើលវិស័យជាច្រើនដើម្បីវិនិយោគ”។