ដោយៈ គង់ សូរិយា
ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរលើផ្លូវដ៏វែងឆ្ងាយ និងបានធ្វើសមាហរណកម្ម និងសុខដុមនីយកម្មជាមួយបណ្តាប្រព័ន្ធកំពង់ផែអន្តរជាតិធំៗ នៅលើពិភពលោក។
លោកបន្តថា “កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល”។
លោកសាយ សំអាល់ ក៏ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។
លោកសាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីបុគ្គលិកគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកនៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងជំនួបនេះដែរ លោកក៏បានចាត់ទុកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្ត ព្រះសីហនុ ឱ្យប្រែក្លាយមកជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ដូចសព្វថ្ងៃនេះ។
លោកបានបង្ហាញសុទិដ្ឋិនិយមថា ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដើរតួនាទីកាន់តែសំខាន់មួយ សម្រាប់ទ្រទ្រង់ការសម្រេច បាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ក៏ដូចជា ចក្ខុវិស័យកម្ពុជា២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក៕


លោក Park Jin បានធ្វើសំណើដើម្បីបង្កើតចំណុចរបត់ថ្មីមួយសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេរភាគី ខណៈដែលឆ្នាំក្រោយគឺជាខួបលើកទី៣៥ នៃការបង្កើតភាពជាដៃគូសន្ទនារវាងភាគីទាំងពីរ។
២-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។
៣-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។
៤-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៦-“L T K J (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង។


លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការផ្សារទំនើបនិងហ្គាឌៀននៃ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបង្ហាញចំណាប់អារម្មណ៍រំភើបចំពោះការបើកដំណើរការសាខាថ្មីនេះ នឹងមានប្រសាសន៍ថា ហាងថ្មីមួយនេះនឹងអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។
លោកបានឲ្យដឹងថា៖ «យើងបានធ្វើអាជីវកម្មជាមួយក្រុមហ៊ុន ប៉េង ហួត អ៊ីនវេសមិន អស់រយៈពេលជាច្រើនឆ្នាំកន្លងមករួចមកហើយ ហើយយើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់យកភាពជាដៃគូនេះទៅកាន់កម្រិតមួយបន្ថែមទៀត ជាមួយនឹងការផ្តល់ជូននូវបទពិសោធន៍លក់រាយដ៏ថ្មីអស្ចារ្យសម្រាប់គម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) នេះផងដែរ»។
CP All entered the Cambodian market through subsidiary CP ALL (Cambodia) in August 2021, opening its first branch in Phnom Penh. By 2022, it had already opened more than 40 7-Eleven branches in Cambodia. As of April 2023, it had 60 branches in the country, and by the end of this year it is forecast to have 100.
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ផ្ទៃដីគ្រប់ដណ្តប់ព្រៃឈើ ដែលនឹងត្រូវលក់ឥណទានកាបូន បានបន្ថែមទៀតនៅក្នុងអំឡុងឆ្នាំ២០២៤ មានតំបន់ការពារធម្មជាតិក្រវាញកណ្តាល តំបន់ការពារធម្មជាតិភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ និងតំបន់ការពារធម្មជាតិនៅក្នុងខេត្តព្រះវិហារ។
កាលពីមុនប្រជាពលរដ្ឋចូលព្រៃ ដើម្បីកាប់ឈើបានលុយ តែឥឡូវប្រជាពលរដ្ឋ បានចូលរួមរក្សាព្រៃឈើដើម្បីបានលុយ និងបានច្រើជាងកាប់ឈើ ហើយក៏ជាប្រភពមិនចេះរីងស្ងួត។ ការរួមគ្នារក្សាព្រៃឈើឈរជាផលប្រយោជន៍ សម្រាប់សហគមន៍នៅតំបន់ការពារធម្មជាតិផ្ទាល់ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល៕
ការផ្តល់ជំនួយខាងលើ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ចំណែកឯលោក Tim Cook ក៏បាននិយាយផងដែរអំពីទំនាក់ទំនងពឹងផ្អែកគ្នាទៅវិញទៅមក របស់ក្រុមហ៊ុនលោកជាមួយប្រទេសចិន ទីដែលក្រុមហ៊ុនApple បានបង្កើតរោងចក្រផលិតទូរស័ព្ទ iPhone ដ៏ធំបំផុតរបស់ពិភពលោកនៅទីនោះ។
អ្វីដែលជាមហាកិត្តិយសធំបំផុតនោះ គឺជំនួបកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅរវាងលោកBill Gates ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
ដំណើរទស្សនកិច្ចទាំងនេះ បានកើតមានឡើងស្របពេលទំនាក់ទំនងដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នៅតែបន្តកើតមាន និងបន្ទាប់ពីទំហំពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ បានឈានដល់៦៩០,៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក៕ Bangkok Post៕
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅតាមភូមិជាទូទៅប្រមាណ៩៩ភាគរយ មានអគ្គិសនីប្រើ តែមានតែភូមិថ្មីៗដែលទើបតែកើតបួនប្រាំផ្ទះទេ មិនទាន់មានភ្លើងអគ្គិសនីទៅដល់។ អត់ទាន់មានអគ្គិសនីទៅដល់ពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋប្រើសូឡា ប្រើអាគុយ មិនដុតចន្លុះទេ ពីមុនសម្តេចជិះយន្តហោះ បើក្រឡេកមើលក្រោមឆ្លងកាត់ប្រទេសជិតខាង ឆ្លងចូលដល់ព្រំដែនកម្ពុជាងងឹតឈឹង មកដល់ភ្នំពេញទើបភ្លឺ ក៏ប៉ុន្តែឥឡូវចេញពីព្រំដែនថៃ ព្រំដែនឡាវចូលមកក្នុងទឹកដីកម្ពុជា តាមភូមិមានភ្លើងភ្លឺ។ មិនដូចពួកចង្រៃខ្លះវាថា ដឹកនាំប្រទេសខ្ទេចខ្ទាំនោះទេ។

