ថៃ មិនបារម្ភចំពោះស្ថានភាពទីផ្សារអចលនទ្រព្យរបស់ចិននោះទេ ហើយរំពឹងថានឹងទទួលបានភ្ញៀវទេសចរចិន៥លាននាក់ក្នុងឆ្នាំនេះ

សុខុម

បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) គ្មានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន នោះឡើយ ហើយនៅតែមានជំនឿចិត្តថានឹងទទួលបានភ្ញៀវទេសចំនួន៥លាននាក់ពីសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះក្នុងឆ្នាំនេះ។

លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លើកឡើងថា លោកជឿថា ភ្ញៀវទេសចរចិន ភាគច្រើននៅតែមានបំណងចង់ធ្វើដំណើរកម្សាន្ត បន្ទាប់ពីសន្សំលុយអំឡុងវិបត្តិកូវីដ-១៩ ត្រៀមទុកសម្រាប់ដើរលេងនៅបរទេសក្រោយវិបត្តិកូវីដ-១៩ ចប់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។

លោកបានបន្ថែមថា អាជ្ញាធរនេះមានបំណងទាក់ទាញភ្ញៀវទេសចិន ឱ្យបានចំនួន៥លាននាក់ឱ្យធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃ ដែលស្មើ៥០%បើធៀបនឹងចំនួនភ្ញៀវទេសចរចិន ប្រមាណ១០លាននាក់ដែលប្រទេសថៃ ទទួលបានក្នុងឆ្នាំ២០១៩។

ការរំពឹងទុកនេះគឺអាចទៅរួច ព្រោះប្រទេសចិន ជាមហាយក្សដែលមានប្រជាជនច្រើនរហូតដល់ទៅជាង១,៤ពាន់លាននាក់។

ពីខែមករា ដល់ខែឧសភា ភ្ញៀវទេសចរចិន ដែលថៃ ទទួលបានមានចំនួនសរុបជា១,១លាននាក់ ខណៈទេសចរម៉ាឡេស៊ី មានចំនួន១,៦លាននាក់។

លោក Yuthasak Supasorn ថ្លែងថា អាជ្ញាធរទេសចរណ៍ថៃ (TAT) បានពិភាក្សាជាមួយនាយកដ្ឋានកិច្ចការកុងស៊ុលក្នុងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយដំណើរការដាក់ពាក្យស្នើសុំទិដ្ឋាការ និងជួយពិនិត្យមើលឡើងវិញនូវឯកសារដាក់ពាក្យស្នើសុំទិដ្ឋាការរបស់ភ្ញៀវទេសចរចិន មុនពេលបញ្ជូនទៅអនុម័ត៕ Bangkok Post៕

ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ កើនឡើងជិត១០ភាគរយក្នុងពេល៥ខែដើមឆ្នាំ២០២៣

សុខុម

បាងកក: ទិន្នន័យគយថៃ បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ដោយកើនឡើង៩.៤៧%បើធៀបនឹងជាង៤៣៨លានដុល្លារ ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំហំនៃការជួញដូររវាងកម្ពុជា និងថៃ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ សម្រេចបានជាង១,៧ពាន់លានដុល្លារ ដោយធ្លាក់ចុះ៨,៧៨%ដូចបានបង្ហាញតាមរយៈតួលេខគយថៃ ដែលត្រូវបានប្រមូលចងក្រងក្នុងព្រឹត្តិបត្រ “ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ”។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។ទន្ទឹមនឹងនេះដែរ កម្ពុជា បាននាំចូលទំនិញពីប្រទេសថៃ ក្នុងទំហំជាង១,២ពាន់លានដុល្លារ ដោយធ្លាក់ចុះ១៤,៣៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មទំនិញធំបំផុតទី៤ របស់កម្ពុជា សម្រាប់រយៈពេល៥ខែដើមឆ្នាំនេះ បន្ទាប់ពីចិនដីគោក (ក្នុងទំហំ៥,០៧ពាន់លានដុល្លារ) សហរដ្ឋអាមេរិក (ក្នុងទំហំជាង៣,២៩ពាន់លានដុល្លារ) និងប្រទេសវៀតណាម (ក្នុងទំហំជិត២,៩ពាន់លានដុល្លារ)។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការនាំចេញភាគច្រើនរបស់កម្ពុជា ទៅកាន់ប្រទេសថៃ គឺជាផលិតផលកសិកម្ម ឬគ្រឿងអេឡិចត្រូនិកដែលផលិតនៅជិតព្រំដែន។

លោកអះអាងថា ការកើនឡើងនូវការនាំចេញរបស់កម្ពុជា បង្ហាញពីការកើនឡើងនូវសមត្ថភាពផលិតក្នុងស្រុក ខណៈក្រុមហ៊ុនបរទេសកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា និងធ្វើពិពិធកម្មការវិនិយោគរបស់ពួកគេលើគ្រប់វិស័យ។

កំណើននៃប្រាក់ចំណូលបានពីការនាំចេញមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតការងារជូនប្រជាពលរដ្ឋផងដែរ ដោយលោកអះអាងថា ព្រំដែនរួមរបស់របស់កម្ពុជា និងថៃ នឹងធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងឈានដល់កម្រិតខ្ពស់មិនធ្លាប់មាន៕ Bangkok Post៕

វៀតណាម ចាប់ផ្ដើមសាងសង់ផ្លូវល្បឿនលឿនដំបូងបង្អស់តំលៃជិត២ពាន់លានដុល្លារ ឆ្លងកាត់តំបន់ដីសណ្ដទន្លេមេគង្គភ្ជាប់មកកម្ពុជា

សុខុម

ហាណូយ: គម្រោងផ្លូវល្បឿនលឿន ចូវដុក-កានថូ-សុកត្រាង (Chau Doc – Can Tho – Soc Trang Expressway) ឬដែលខ្មែរ ស្គាល់ថា ផ្លូវល្បឿនលឿន មាត់ជ្រូក-ព្រែកឫស្សី-ខេត្តឃ្លាំង ប្រវែង១៨៨គីឡូម៉ែត្រដែលនឹងរត់កាត់ភូមិសាស្ត្រតំបន់ដីសណ្តទន្លេមេគង្គ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

គម្រោងផ្លូវល្បឿនលឿនក្រោមទុនវិនិយោគរហូតដល់ទៅ១,៨៩ពាន់លានដុល្លារអាមេរិក នេះនឹងចាប់ផ្តើមពីចំណុចភូមិសាស្ត្រកំពង់ផែ Tran De នៃខេត្តឃ្លាំង (Soc Trang) រត់កាត់ខេត្តហូវយ៉ាង (Hau Giang) និងក្រុងព្រែកឫស្សី (Can Tho) និងបញ្ចប់ត្រង់ភូមិសាស្ត្រក្រុងមាត់ជ្រូក (Chau Doc) នៃខេត្តអានយ៉ាង (An Giang)។

ផ្លូវនេះត្រូវបានរចនាដោយមានទទឹង១៧ម៉ែត្រ ដោយមានគន្លងផ្លូវចំនួន៤ក្នុងដំណាក់កាលទី១ ដែលអនុញ្ញាតឱ្យបើកបរក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ទាប់មកផ្លូវល្បឿនលឿននេះនឹងត្រូវពង្រីកដល់៦គន្លងផ្លូវដែលមានទទឹងជាង៣២ម៉ែត្រ។ដោយទទួលបានទុនពីថវិកាថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន គម្រោងទាំងមូលនេះត្រូវបានរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៧។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្លូវនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh បានលើកឡើងថា ផ្លូវល្បឿនលឿននេះគឺជាផ្លូវដំបូងគេដែលរត់កាត់លើខ្សែអ័ក្សផ្តេកនៅតំបន់ដីសណ្ដទន្លេមេគង្គ (Mekong Delta) ដោយតភ្ជាប់តំបន់នេះជាមួយប្រព័ន្ធផ្លូវល្បឿនលឿនទូទាំងប្រទេស។

លោកគូសបញ្ជាក់ថា គម្រោងនេះនឹងក្លាយជាផ្នែកមួយនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធថ្នាក់តំបន់ដែលតភ្ជាប់ដីសណ្ដទន្លេមេគង្គ នៃប្រទេសវៀតណាម ជាមួយប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។គម្រោងនេះគឺជាផ្លូវល្បឿនលឿនមួយក្នុងចំណោមផ្លូវល្បឿនលឿនចំនួន៦ខ្សែ ដែលលាតសន្ធឹងប្រវែងសរុប១.១៨៨គីឡូម៉ែត្រសម្រាប់តំបន់ដីសណ្តទន្លេមេគង្គ នៅត្រឹមឆ្នាំ២០៥០ ដើម្បីបង្កើនការតភ្ជាប់រវាងមជ្ឈមណ្ឌលកសិកម្មរបស់ប្រទេសវៀតណាម ជាមួយក្រុងហូជីមិញ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចផ្សេងៗទៀត៕ Vietnam Express៕

រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងធ្វើកំណែច្បាប់នៅខែកក្កដាខាងមុខនេះ ដើម្បីទាក់ទាញអ្នកវិនិយោគ

ដោយ: គង់ លាងហួរ

គូឡាឡាំពួៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ីគ្រោងអនុវត្តន៍កំណែទម្រង់នៅឆ្នាំនេះ ដើម្បីបង្កភាពងាយស្រួល ដល់ក្រុមហ៊ុននានាក្នុងការចុះបញ្ជីនៅផ្សារហ៊ុនជាតិ ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងនៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មមួយថា និយតករមូលបត្រ និងផ្សារហ៊ុននឹងពន្លឿនដំណើរការនៃ​ការ​បោះផ្សាយ​មូល​ប​ត្រ ​ជា​សាធារណៈ​លើក​ដំបូង​ (IPO)​   ដើម្បីធា​នា​បាននូវការប្រកួតប្រជែង និងភាពទាក់ទាញរបស់ប្រទេសម៉ាឡេស៊ី។លោកក៏បានប្រកាសកាត់បន្ថយការបង់ ពន្ធប្រថាប់ត្រាសម្រាប់ភាគហ៊ុន ដែលត្រូវបានជួញដូរនៅផ្សារហ៊ុន Bursa Malaysia ដើម្បីបង្កើនចំណាប់អារម្មណ៍របស់វិនិយោគិនផងដែរ។

លោកបានបន្តថា ចាប់ពីខែកក្កដាខាងមុខ ពន្ធប្រថាប់ត្រានឹងត្រូវកាត់បន្ថយពី០,១៥ភាគរយ បច្ចុប្បន្នមកត្រឹម០,១០ភាគរយ នៃតម្លៃកិច្ចសន្យា។ លោកបន្តថា “ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយដោយផ្ទាល់ នូវការចំណាយលើប្រតិបត្តិការមូលបត្រ និងធ្វើឱ្យទីផ្សារភាគហ៊ុនម៉ាឡេស៊ីកាន់តែមានភាពប្រកួតប្រជែង”។

លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក៏​កំពុង​សម្លឹង​មើល​ទៅកាន់គោលនយោបាយ ​ដើម្បី​ទាក់ទាញ​ការិយាល័យ​គ្រួសារ​(family offices)ទៅ​ប្រទេស​ម៉ាឡេស៊ី និង​កែលម្អ​ភាព​ងាយស្រួល ​ក្នុង​ការ​ធ្វើ​អាជីវកម្មផងដែរ។

ចាប់តាំងពីឡើងកាន់អំណាច ក្នុងខែវិច្ឆិកាឆ្នាំមុនមក រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានចាប់ផ្ដើមធ្វើកំណែទម្រង់ច្បាប់ និងសេដ្ឋកិច្ចមួយចំនួន ដូចជាការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ក្រុមអ្នកមាន និងការលុបចោលទោសប្រហារជីវិតជាកាតព្វកិច្ច៕

Decline in population poses challenge for Bangkok’s housing market

Recent decline in population has raised concerns about the sustainability of Bangkok’s housing market. Over the next two decades, statistical trends indicate a decrease in population across all age groups, particularly a significant decline of approximately 6-7% among younger age groups.

Currently, Bangkok’s population is around 5.5 million people, showing no clear growth trend but rather occasional fluctuations. Although some communities experience population decline, new community developments help offset the decrease.

In contrast, the provinces surrounding Bangkok have a population of approximately 5.5 million people, with a growth rate of 1.5% per year. Considering the combined population of Bangkok and its surrounding provinces as a whole, the increasing population on the outskirts contributes to the region’s overall expansion.

According to a study conducted by the Bangkok Metropolitan Administration (BMA) a decade ago, the informal or undocumented population accounted for roughly 50% of the official population in both Bangkok and its metropolitan region. This suggests that the total population, including undocumented residents, could reach up to 16.5 million people.

These figures shed light on the challenges faced in the surrounding provinces related to housing. Typically, first-time homebuyers opt for detached houses or townhomes.

The growing population on the outskirts creates a demand for affordable housing options and residential land suitable for these buyers. However, within the city of Bangkok itself, high land prices make it challenging to create affordable housing within the desired price range.

Source: The Nation

ការធ្លាក់ចុះនៃចំនួនប្រជាជនបង្កបញ្ហាប្រឈមសម្រាប់ទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងបាងកក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការធ្លាក់ចុះនៃចំនួនប្រជាជននាពេលថ្មីៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភ អំពីនិរន្តរភាពនៃទីផ្សារលំនៅដ្ឋាន របស់ទីក្រុងបាងកក។

និន្នាការស្ថិតិបានបង្ហាញពីការថយចុះ នៃចំនួនប្រជាជននៅគ្រប់ក្រុមអាយុនៅក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។ បច្ចុប្បន្ននេះ ចំនួនប្រជាជនរស់នៅក្នុងទីក្រុងបាងកក មានប្រ ហែល៥,៥លាននាក់ ដែលបង្ហាញថា មិនមាននិន្នាការកំណើនច្បាស់ លាស់ ប៉ុន្តែមានការប្រែប្រួលម្តងម្កាល។ ផ្ទុយទៅវិញ បណ្តាខេត្តជុំវិញទីក្រុងបាងកក មានប្រជាជនប្រមាណ៥,៥លាននាក់ ជាមួយនឹងអត្រាកំណើន១,៥%ក្នុងមួយឆ្នាំៗ។តួលេខទាំងនេះ បានបង្ហាញពីបញ្ហាប្រឈម ដែលជួបប្រទះនៅក្នុងបណ្តាខេត្តជុំវិញទីក្រុងបាងកក ទាក់ទងនឹងលំនៅដ្ឋាន។  ជាធម្មតា អ្នកទិញផ្ទះដំបូងចូលចិត្ត ជ្រើសរើសសម្រាប់ផ្ទះទោល ឬផ្ទះប្រភេទTownhome។

ការកើនឡើងចំនួនប្រជាជន នៅតំបន់ជាយក្រុងបង្កើតឱ្យមានតម្រូវការសម្រាប់ជម្រើសលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងដីលំនៅដ្ឋានសមរម្យ សម្រាប់អ្នកទិញទាំងនេះ។  ទោះជាយ៉ាងណាក្តី  តម្លៃដីដ៏ខ្ពស់ នៅក្នុងទីក្រុងបាងកកផ្ទាល់ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍មានការពិបាក ក្នុងការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ។

កំណើនទីផ្សារលំនៅដ្ឋាន ពឹងផ្អែកលើកំណើនប្រជាជនជាបន្តបន្ទាប់ទាំងនៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តជុំវិញទីក្រុងនេះ។  ខណៈដែលតួលេខបានបង្ហាញថា កំណើនប្រជាជនរស់នៅក្នុងទីក្រុងបាងកកនៅមានកម្រិត នោះទីផ្សារលំនៅដ្ឋាននឹងរីកចម្រើន នៅក្នុងបណ្តាខេត្តជុំវិញទីក្រុងបាងកក ដែលមានអត្រាកំណើនប្រជាជនខ្ពស់ជាងនេះ៕

Goldman Sachs cuts China growth forecast as property slowdown bites

SINGAPORE : Goldman Sachs analysts have cut forecasts for China’s economic growth, citing persistently weak confidence and the cloud over the property market as stronger-than-expected headwinds.

The U.S. investment bank lowered its full-year real gross domestic product growth forecast for the world’s second biggest economy from 6 per cent to 5.4 per cent, according to a note published late on Sunday. It also lowered its 2024 growth forecast from 4.6 per cent to 4.5 per cent.

The cut follows similar moves by global peers, though still leaves Goldman among the most optimistic, as data shows China’s post-pandemic recovery faltering. The bank had also lately, like others, cut its outlook for China’s currency.

“No reopening boosts have faded as quickly as in China,” said the analysts, headed by economist Hui Shan, citing the property downturn and its flow-on effects as the main reason.

“We judge that growth headwinds are likely persistent while policymakers are constrained by economic and political considerations in delivering meaningful stimulus.”

China’s government has set a modest GDP growth target of about 5 per cent for this year after badly missing its 2022 goal and state media reported the cabinet met on Friday to discuss measures to spur growth.

It has lowered several key interest rates slightly in recent days, seen as paving the way for a cut in benchmark loan prime rates on Tuesday.

Source: Reuters

រដ្ឋាភិបាលកម្ពុជាដកប្រាក់សងបំណុលសាធារណៈជិត២០០លានដុល្លារក្នុងត្រីមាសទី១

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រាក់​ជាង១៨០​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​១ ឆ្នាំ២០២៣នេះ ដើម្បី​យកទៅ​សងបំណុល​សាធារណៈ។

ក្នុងទំហំទឹកប្រាក់​នេះ គឺ​ថយចុះ​បន្តិចបន្តួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២២​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ (Cambodia Public Debt Statistical Bullentin) ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​ទូទាត់​សេវា​បំណុល​សរុប១៨០,៦៨ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ការទូទាត់​ ក្នុង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅប្រទេស ដែលមាន​ប្រមាណ១៨០,៥៨ លាន​ដុល្លារ​អាមេរិក ​(​ប្រាក់​ដើម ១៣៩,៩៨​ លាន​ដុល្លារ និង​ការ​​ប្រាក់ និង​កម្រៃ​ផ្សេងៗ ​៤០,៦០​ លាន​ដុល្លារ​) និង​​ ក្នុង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្នុងប្រទេស០,១០ ​លាន​ដុល្លារ ​(​ប្រាក់​ដើម ០ ដុល្លារ និង​ការប្រាក់ ០,១០​ លាន​ដុល្លារ​។

សម្រាប់​ចំនួន​ទឹក​ប្រាក់​ខាងលើ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆាំ្ន​២០២២ គឺ​ការទូទាត់​សេវា​បំណុល ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ថយចុះ​ប្រមាណ៣​ភាគរយ ​ពី​ចំនួន១៨៧,០៣​លាន​ដុល្លារ​។​

លោកបណ្ឌិតហុង វណ្ណៈ អ្នក​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍​ថា ការសង​បំណុល​ទៅឱ្យ​ម្ចាស់​កម្ចី​ គឺជា​កិច្ច​ការ ដែល​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុក​​ដាក់ និង​គោរព​ខ្ជាប់ខ្ជួន​តាម​អ្វីដែល​សន្យា​មុនពេល​ទទួល​កម្ចី​ពី​គេ​។ ការ​បង្វែរ​ប្រាក់​សង​តាម​កាលកំណត់ គឺ​មិន​ត្រឹមតែ​ជួយ​លើកមុខ​មាត់​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ភាពរឹងមាំ ​នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ព្រោះ​បើ​សេដ្ឋកិច្ច​ដំណើរការ​មិន​ល្អ រដ្ឋ​ប្រាកដជា​គ្មាន​ប្រាក់​យកទៅ​សង​គេ ​តាម​កាលកំណត់​ទេ​។​លោក​ប្រាប់ទៀតថា “ការសង​នេះ ​ក៏​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុងការ​ប្រមូល​ថវិកា និង​សន្សំ​សំចៃ​ចំណូល​ជាតិ​ក្នុង​កាលៈ​ទេសៈ ​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ ជា​បន្តបន្ទាប់​ក្នុង​រយៈ​​ពេល​ជាង៣​ឆ្នាំ​កន្លងមកនេះ​។

លោកបន្តថា “បច្ចុប្បន្ន​កម្រិត​នៃ​ការ​លេច​ជ្រាប​ថវិការដ្ឋ ក៏​ត្រូវបាន​កាត់បន្ថយ​ច្រើន​ដែរ តាមរយៈ​ការ​រឹតបន្តឹង​ប្រព័ន្ធ​ច្បាប់ និង​ការសម្រួល​នីតិវិធី​មួយចំនួន ​តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា”​។​​លោក​បន្តថា “ ទោះបី​ស្ថាន​ភាព​សេដ្ឋកិច្ចពិភពលោក​ពេលនេះ ​កំពុង​ជួបនឹង​ភាពមិន​ច្បាស់​​លាស់ កំណើន​អតិផរណា និង​ការវិនិយោគ​ធ្លាក់ចុះ ប៉ុន្តែ​កម្ពុជា​ គឺ​នៅតែ​គោរព​ខ្ជាប់ខ្ជួន​ នូវ​ការ​សង​ប្រាក់​ទៅ​ម្ចាស់បំណុល”​។

​       យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា គឺ​នៅក្នុង​ឆ្នាំ​ ២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​សងបំណុល ​ប្រមាណ៤៦៤,២២​ លាន​ដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ២១​ភាគរយ បើ​ធៀប​ឆ្នាំ​២០២១៕

 

ធនាគារដ្ឋវៀតណាមសម្រេចកាត់បន្ថយអត្រាការប្រាក់៤លើកជាប់ៗគ្នាដើម្បីជំរុញសេដ្ឋកិច្ចជាតិ

ដោយ: គង់ លាងហួរ
ហាណូយ: ធនាគាររដ្ឋវៀតណាម (SBV) កំពុងកាត់បន្ថយអត្រាការប្រាក់សំខាន់ៗជាបន្តបន្ទាប់ចន្លោះពី០,២៥%ទៅ០,៥% ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដែលនឹងធ្វើឱ្យមានផលទ្វេរដងទៅលើសេដ្ឋកិច្ច ដោយសារសកម្មភាពឥណទានកាន់តែរឹងមាំ និងសាច់ប្រាក់ងាយស្រួលខ្ពស់ជាងមុន។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ហេតុផលសំខាន់ៗចំនួន៤នៅពីក្រោយការសម្រេចចិត្តរបស់ធនាគារវៀតណាមនេះ (SBV) គឺការបញ្ចប់ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed និន្នាការធ្លាក់ចុះនៃអតិផរណាចាប់តាំងពីខែកុម្ភៈ តម្រូវការរូបិយប័ណ្ណក្នុងស្រុកមានស្ថេរភាព និងសាច់ប្រាក់ងាយស្រួលជាងមុននៃប្រព័ន្ធធនាគារ ព្រមទាំងការធ្លាក់ចុះនៃការនាំចេញ និងការវិនិយោគក្នុងផលិតកម្មឧស្សាហកម្មនៅក្នុងខែឧសភា។នៅក្នុងទីផ្សារក្នុងស្រុក សម្ពាធលើអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ត្រូវបានបន្ធូរបន្ថយយ៉ាងខ្លាំង។ ជាក់ស្តែង កម្រិតអត្រាការប្រាក់នៅប្រទេសវៀតណាមបានធ្លាក់ចុះពី១% ទៅ១,៥% ហើយអត្រាប្តូរប្រាក់ USD/VND ថែមទាំងបានធ្លាក់ចុះបន្តិច០,៥៧% បើធៀបនឹងដើមឆ្នាំ។

លោកបណ្ឌិត Nguyen Huu Huan មកពីសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញបានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់ធនាគារ SBV នឹងបង្កើតការជំរុញសេដ្ឋកិច្ច ដោយផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្មក្នុងការទទួលបានដើមទុនក្នុងអត្រាការប្រាក់ទាប។ ចំណែក លោកសាស្ត្រាចារ្យ Dinh Trong Thinh បានចាត់ទុកថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ SBV ចំនួន៤ដងជាប់ៗគ្នាក្នុងរយៈពេលត្រឹមតែ៤ខែនឹងអាចអនុញ្ញាតឱ្យធនាគារពាណិជ្ជនានាកាត់បន្ថយការប្រាក់បញ្ញើ និងអត្រាការប្រាក់កម្ចីរបស់ពួកគេ។

លោក Tran Duc Nghia អគ្គនាយកក្រុមហ៊ុន Delta International បានលើកឡើងថា ចំណាត់ការរបស់ធនាគារវៀតណាម SBV ដើម្បីកាត់បន្ថយអត្រាការប្រាក់ជាលើកទី៤ជាប់ៗគ្នាពិតជានឹងធ្វើឱ្យអត្រាការប្រាក់កម្ចីធ្លាក់ចុះ ដោយហេតុនេះ វានឹងជួយកាត់បន្ថយថ្លៃដើមកម្ចីសម្រាប់អាជីវកម្ម។ ជាពិសេស នេះគឺជាការកាត់បន្ថយអត្រាការប្រាក់ប្រតិបត្តិការ មិនមែនជាការកាត់បន្ថយអត្រាការប្រាក់តែមួយដោយធនាគារពីរបីនោះទេ ដែលមានន័យថាអាជីវកម្មទាំងអស់នឹងទទួលបានអត្ថប្រយោជន៍។

លោក Nghia បានគូសបញ្ជាក់ថា លើសពីនេះ មិនត្រឹមតែអាជីវកម្មប៉ុណ្ណោះទេ អតិថិជនម្នាក់ៗក៏នឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយអត្រាការប្រាក់ប្រាក់កម្ចីផងដែរ ដែលនឹងលើកទឹកចិត្តដល់ការប្រើប្រាស់ ផលិតកម្ម និងសកម្មភាពអាជីវកម្ម ដែលបណ្តាលឱ្យមានផលទ្វេរដងទៅលើសេដ្ឋកិច្ច។

ក្រុមថ្នាក់ដឹកនាំធនាគារដ្ឋវៀតណាម SBV បានអះអាងថា ការកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីជាលុយដុងរយៈពេលខ្លីនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម និងប្រជាជនក្នុងការទទួលបានកម្ចីតម្លៃទាបសម្រាប់ប្រកបផលិតកម្ម និងអាជីវកម្មនៅក្នុងវិស័យអាទិភាព និងផ្នែកសំខាន់ៗដែលដើរតួជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោក Nguyen Xuan Thanh សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Fulbright បានអះអាងថា ទោះបីជាអត្រាប្រតិបត្តិការត្រូវបានកាត់បន្ថយចំនួន៤ដងហើយយ៉ាងណាក្តី ក៏វាមិនទាន់គ្រប់គ្រាន់ដើម្បីបង្កើតផលដល់សេដ្ឋកិច្ចដែរ ដោយសារការចំណាយមូលធនរបស់ធនាគារនានានៅតែមានកម្រិតខ្ពស់។

ក្រុមថ្នាក់ដឹកនាំធនាគាររដ្ឋវៀតណាម (SBV) បានបញ្ជាក់ថា ធនាគារនឹងបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយសម្ពាធអតិផរណា ព្រមទាំងតាមដានស្ថានការណ៍ក្នុងស្រុក និងសកលលោក ដើម្បីណែនាំដល់ស្ថាប័នឥណទាននានាក្នុងការកាត់បន្ថយថ្លៃដើម និងកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីគាំទ្រដល់អាជីវកម្មនានានៅក្នុងអំឡុងដំណើរការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក្តី អ្នកជំនាញបានចាត់ទុកថា ការកាត់បន្ថយអត្រាការប្រាក់មិនមែនជាគន្លឹះសកល ដើម្បីដោះស្រាយឥណទាន ជំរុញលំហូរសាច់ប្រាក់ ការប្រើប្រាស់ឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញ អ្នកជំនាញបានចង្អុលបង្ហាញពីតម្រូវការគោលនយោបាយសារពើពន្ធកាន់តែរឹងមាំដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ និងផលិតកម្ម ក៏ដូចជាការពន្លឿនការវិនិយោគសាធារណៈ ដើម្បីគាំទ្រដល់អាជីវកម្ម និងសេដ្ឋកិច្ច៕

CCC និងEU Germanនឹងរៀបចំគំរោងធុរកិច្ចរួមគ្នានាពេលខាងមុខ

ដោយៈ និស្ស័យ

        ភ្នំពេញៈ សភា​ពា​ណិជ្ជ​ក​ម្មក​ម្ពុ​ជា(CCC)​ ​និង​ក្រុ​មកា​រងា​រ​ជំនា​ញ​ប្រឹក្សា​យោ​ប​ល់អ​ន្តរ​ជា​តិ​នៃ​ EU-German នឹ​ងរៀ​ប​ចំគ​ម្រោ​ង​ធុរ​កិ​ច្ចនា​ពេ​ល​ខា​ង​មុខ​ ​ក្នុង​គោ​ល​បំ​ណង​​ស​ម្រួ​ល​ធុ​រ​កិ​ច្ច តា​ម​ច្រ​កព្រំ​ដែ​ន​ ​E-Comme​r​ce​ ស​ម្រួល​កា​រនាំ​ចេ​ញ-​នាំ​ចូ​ល​ ​និ​ង​ជំ​រុ​ញ​​ការ​នាំ​ចេ​ញ​រ​ប​ស់​ស​ហគ្រា​ស​ធុ​ន​តូច ​និ​ង​ម​ធ្យ​ម​ (SME)។

​អនុ​ប្រ​ធា​​នសភា​ពា​ណិជ្ជ​ក​ម្មក​ម្ពុ​ជា លោកឧកញ៉ាលឹម ហេង ​បានមានប្រសាសន៍ឱ្យ​ដឹ​ង​នៅ​​ថ្ងៃទី​១៨​ ​ខែមិ​ថុ​នា ​​​ថា ​សភា​ពា​ណិ​ជ្ជក​​ម្ម​ បា​ន​អ​​នុ​ញ្ញា​តឱ្យ​​ក្រុ​ម​ការ​ងា​រ​ជំ​នា​ញ ប្រឹ​ក្សា​យោ​ប​​ល់​អន្ត​រជា​តិ​នៃ​ EU-German ស​ម្រា​ប់តៀ​មរៀ​បចំ​​គម្រោ​​ង​ធុ​រកិ​ច្ច​ ​ចូល​ជួ​ប​ពិភា​ក្សា​កា​​រងារ ដែ​ល​ក្រុម​កា​រងា​រ​ជំនា​ញ​អ​ន្ត​រជា​តិ​នេះ ​មា​ន​បំណ​ង​ស្នើសុំ​ផ្តល់​ធាតុ​ចូ​ល​មួយ​ផ​ងដែ​រ។

លោ​ក​​ប​​ន្ថែ​មថា កា​រ​ស្នើសុំ​យោ​បល់រ​ប​ស់ EU-Ger​ma​n​ គឺពា​ក់​ព័ន្ធ​ នឹ​ង​កិច្ច​សម្រប​ស​ម្រួ​ល​ធុរ​កិ​ច្ច​តា​ម​ច្រក​ព្រំ​ដែន ពាណិជ្ជ​ក​ម្មតា​មអេ​ឡិ​ច​ត្រូនិ​ក ​(E-commerce​) ​កិច្ច​ស​ម្រួល​ពា​ណិ​ជ្ជក​ម្ម​នា​នា​ស​ម្រាប់​កា​រ​នាំ​ចេញ​-​នាំ​ចូ​ល កា​រ​ជំ​រុ​ញ​ការនាំចេ​ញ​រ​ប​ស់ស​ហ​គ្រា​ស​ធុន​តូ​ច ​និង​ម​ធ្យម​ (SME) និងប​ញ្ហាជា​ច្រើ​នទៀ​ត​ ត្រូ​វបា​ន​ពិ​ភាក្សា​ ​ដូច​ជា​ ​ក​ម្ចីហិ​រ​ញ្ញ​ប្បទា​ន​ស​ម្រាប់​ SMEs ជាដើ​ម។​ ​

លោក​បា​ន​​ថ្លែ​ង​ថា “EU-German​​បា​ន​ផ្ត​ល់​កា​រ​គាំ​ទ្រ​លើកា​រ​រៀប​ចំ​សិ​ក្ខា​សា​លា​ ​កា​រប​ង្រៀ​នជំ​នា​ញ​ផ្សេ​ង​ៗទា​ក់​ទ​ងនឹ​ង​វិ​ស័យ​ SMEs​ ដើម្បី​ជួ​យជំ​រុ​ញ​កំ​ណើន​សេ​ដ្ឋ​កិច្ច​ក​ម្ពុ​ជាយើ​ង​ច្រើ​ន​ដែ​រ”។​ លោកបន្តថា “ដូ​ច​នេះ​យើង​បាន​ជួ​បពិ​ភា​ក្សា​គ្នាហើ​យ​​ ​ក្នុង​គោ​ល​បំ​ណ​​ង​ដើ​ម្បីជា​គ​ម្រោង​ស​ម្រា​ប់​អាណ​ត្តិ​ក្រោ​យទៀ​ត​ ​ក្នុ​ង​ការ​ជួយ​ដ​ល់​វិ​ស័យ​ឯ​ក​ជន​យើ​ង​នេះ​ ​ជាពិ​សេ​ស​វិ​ស័យ​ S​M​Es”។

គម្រោ​ង​ ARISE Plus Cambodia​ ដែ​ល​កំពុ​ង​ត្រូ​វ​បាន​អ​នុ​វត្ត​ក្រោ​មកិ​ច្ច​សហប្រ​តិ​ប​ត្តិកា​រ ជា​មួ​យ​ក្រ​សួងពា​ណិជ្ជកម្ម គ្រោ​ងនឹ​ង​បញ្ច​ប់​នៅ​ខែមី​នា ឆ្នាំ​២០២៤។ ដូច្នេះ​ហើ​យ​ ក្រសួង​ស​ហប្រ​តិ​ប​ត្តិកា​រ ​និ​ង​អភិ​វ​ឌ្ឍន៍​សេ​ដ្ឋ​កិច្ច​ស​ហព័​​ន្ធអា​ល្លឺ​ម៉ង់​ (​BMZ)​ និ​ង​ស​ហ​ភា​ពអឺ​រ៉ុប​​​​ កំ​ពុង​រៀ​បចំ​ផែ​ន​ការ​គ​ម្រោ​ងធុ​រ​កិ​ច្ចថ្មី​ ​ដែល​គ្រោ​ងនឹ​ង​ចាប់​ផ្តើ​មនៅ​ខែមេ​សា​ ឆ្នាំ ២០២​៤​ខាង​មុ​ខ​។​ ​

ស​ម្រា​ប់គ​ម្រោ​ង​នេះ ​ក្រុ​មអ្ន​កប្រឹ​ក្សា​អ​ន្តរ​ជា​តិ នឹ​ង​ធ្វើបេ​ស​ក​ក​ម្ម​វាយ​​តម្លៃ​គ​ម្រោង​ ​ដើ​ម្បីពិ​ភា​ក្សា​ ​​និ​ងពិ​គ្រោះ​​យោ​ប​ល់ជា​មួ​យដៃ​គូ​សំ​ខាន់​ៗ​ ​ដូច​ជា ​វិ​ស័យ​ឯ​ក​ជ​ន​ និ​ង​អ្នក​ទ​ទួ​លផ​ល​អំពី​ត​ម្រូ​វ​ការ​ ​ក្នុង​តំ​បន់​ទាំង​នោះ​ជា​ដើម​៕