ដោយៈ សហការី
ភ្នំពេញៈ វេទិកាពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យអចលនវត្ថុ ត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុន ដោយមានការចែករំលែកចំណេះពីអ្នកជំនាញជាច្រើន។
ក្នុងអំឡុងពេលពីរបីឆ្នាំកន្លងមកនេះ ដោយសម្លឹងឃើញបញ្ហាជាឱកាសនៅក្នុងមុខជំនួញ និងអាជីវកម្ម ដែលមានការប្រឈមខ្លាំងក្នុងការប្រតិបត្តិការទំនាក់ទំនង ខ្សែចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ ការគ្រប់គ្រង ការសាងសង់ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យអចលនវត្ថុ ដែលជាវិស័យដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ហេស្ថារចនាសម្ព័ន្ធ លំនៅឋាន ខុនដូ អាផាតមិន បុរី សណ្ឋាគារ រីសត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយមានចរន្តស្ថេរភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងឱកាសការងារជាច្រើនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានចូលរួមចំណែកពីរាជរដ្ឋាភិបាល និងវិស័យឯកជន បានធ្វើការសហការ បន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការអាជីវកម្មរាងៗខ្លួនអោយមានភាពប្រសើរឡើង ស្របពេលដែលពិភពលោកកំពុងតែជួបវិបត្តិជាសកល។
ទោះបីជាយ៉ាងនេះក្តី ក៏នៅតែមាន ម្ចាស់អាជីវកម្ម និងសហគ្រិនមួយចំនួន នៅតែមានការជួបជុំ ពិភាក្សា ស្វែងរកកាឡានុវត្តភាព ចាប់ដៃគូសហការ បង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មនានា ក្នុងន័យបន្តចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យ និងវិស័យអាទិភាពមួយចំនួនទៀតក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងឆ្លុះបញ្ចាំងពីលំហ្នឹងនិងស្ថេរភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះផងដែរ ក៏មានវិស័យឯកជនប្រមាណ៨០ស្ថាប័ន មានការជួបជុំបង្កើតព្រឹត្តិការណ៍ Business Friday Night (BFN) ក្រោមវេទិកា Real Estate Forum កាលពីថ្ងៃសុក្រទី១៦ ខែមិថុនាឆ្នាំ២០២៣ នៅកាហ្វេជាតិ រាជធានីភ្នំពេញ ។
កម្មវិធី BFN ដែលបង្កើតឡើងតាំងពីឆ្នាំ 2010 ផ្តួចផ្តើមដោយ លោក Jack Sao ស្ថាបនិកMaster Concept Media 724 ក្នុងគោលបំណង ប្រមូលផ្តុំនូវ ម្ចាស់អាជីវកម្ម អ្នកជំនាញ សហគ្រិន និងថ្នាក់ដឹកនាំក្រុមហ៊ុន ដោយមានការជួបជុំម្ចាស់អាជីវកម្ម សហគ្រិន អ្នកជំនាញ មកពីវិស័យផ្សេងគ្នាជាច្រើនរូបប្រមាណ៨០នាក់។ ដើម្បីជួបជុំ ចែករំលែក និងផ្លាស់ប្តូរចំណេះដឹង និងធ្វើបច្ចុប្បន្នភាព នៃអាជីវកម្ម និងទីផ្សារ ក្នុងស្រុក និងសកល។
វេទិកានេះ ក៏អាចជាបណ្តាញទំនាក់ទំនងមួយដ៏ល្អ សម្រាប់ ការពិភាក្សា និងស្វែងរកគន្លឹះ អាជីវកម្ម ដើម្បីភាពល្អប្រសើរ និងជោគជ័យរួមគ្នាផងដែរ។
លោកJack SAO បានបង្ហាញពីគោលបំណងរបស់ BUSINESS FRIDAY NIGHTថា BFN គឺជាបណ្តាញទំនាក់ទំនងអាជីវកម្ម និងកសាងទំនាក់ទំនងសម្រាប់កំណើនអាជីវកម្មកម្ពុជា។ វាជាព្រឹត្តិការណ៍ប្រចាំខែ សម្រាប់ធ្វើបច្ចុប្បន្នភាពលើប្រធានបទ លើអាជីវកម្ម និងទីផ្សារក្នុងស្រុក និងសកល។ ។លោកបន្តថា BFNវាគឺជាការប្រមូលផ្តុំនៃម្ចាស់អាជីវកម្ម អ្នកវិនិយោគ ថ្នាក់ដឹកនាំ អ្នកជំនាញ វាគ្មិន និងសហគ្រិន។

លោកបន្តថា “វាជាវេទិកាអាជីវកម្ម បណ្តាញទំនាក់ទំនង ដើម្បីចែករំលែក ផ្លាស់ប្តូរគំនិត ពិភាក្សាអំពីអាជីវកម្ម ប្រតិបត្តិការ និងដំណោះស្រាយបញ្ហា សម្រាប់ស្វែងរកគន្លឺះជោគជ័យ”។
ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍នេះ ក៏ប្រមូលផ្តុំទៅដោយប្រធានបទទាក់ទងនឹងវិស័យអចលនវត្ថុ ដែលបានធ្វើការបកស្រាយ និងបញ្ចេញទស្សនៈល្អប្រកបដោយចក្ខុវិស័យវិជ្ជមាន ក្នុងការអភិវឌ្ឍន៍ និងធ្វើមានភាពប្រសើរឡើងវិញថែមមួយកម្រិតទៀត។
លោក ចេង វុទ្ធី អគ្គនាយក្រុមហ៊ុន (INVA ESTATE)បានលើកឡើងពីស្ថានភាព និងឱកាសវិនិយោគក្នុងវិស័យនេះ។
ជាមួយគ្នានេះ លោកបណ្ឌិតឧកញ៉ាតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR – Investment Group បានចែករំលែកពីស្ថានភាពអភិវឌ្ឍន៍ដីឡូតិ៍ និងឱកាសវិនិយោគនៅកម្ពុចា។
សំរាប់លោកឧកញ៉ា ឡាង ទីលាង អគ្គនាយ (BOREY TYLEANG)បានបង្ហាញពីនិន្នាការ និងទីផ្សារបុរីនៅកម្ពុជា។
ចំណែកស្ថានភាពអភិវឌ្ឍន៍ខុនដូ លោក សុទ្ធ វីរៈ អគ្គនាយក្រុមហ៊ុន(HOMES GLOBAL CO., LTD.)។
– ស្ថានភាពនៃវិស័យសំណង់ ដោយលោក សៅ កុសល តំណាងក្រុមហ៊ុន (KHMER ANGKOR CONSTRUCTION) និងដោយមានការ សម្របសម្រួលកម្មវិធីពិធីការ និងព្រឹត្តិការណ៍ដែលតំណាងដោយ Ms. Samphors Se អគ្គនាយិកា ក្រុមហ៊ុន Making Digital Easy។
ព្រឹត្តិការណ៍ Business Friday Night អាចដំណើរការទៅបានដោយទទួលបានគាំទ្រ សមាគមអ្នកទីផ្សារកម្ពុជា (MAC) ពីសំណាកភ្ញៀវកិត្តិយស ឧកញ៉ា លោកជំទាវ ម្ចាស់អាជីវកម្ម សហគ្រិនកម្ពុជា និងអ្នកឧបត្ថម្ភធំ បុរីទីលាង និងអ្នកសហការ កាហ្វេជាតិ ដៃគូសហការប្រព័ន្ធផ្សព្វផ្សាយProperty Area Asia ជាពិសេសវាគ្មិនកិត្តិយសដែលបានចែករំលែក នូវបទពិសោធន៍ល្អៗដ៏មានសារៈសំខាន់។
លើសពីប្រធានបទ ដែលមានសំខាន់ខាងលើនេះ លោកបណ្ឌិត ជា ដែន Vice President of Marketing Association of Cambodia (MAC) ចូលរួមផ្តល់ជាអនុសាសន៍ល្អៗ ក្នុងកម្មវិធីផងដែររួមមាន ទី១ មិនជាការងាយស្រួលនោះទេ ក្នុងស្ថានភាពបែបនេះ ត្រូវមានការងារច្រើនត្រូវធ្វើ និងពីការចូលរួមពី វិនិយោគជិក ជាមួយការកែប្រែមុខមាត់ តាមរយៈច្បាប់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល និង ការចូលរួមពីបច្ចេកវិជ្ជា ព្រមទាំង ការរីកដុះដាល ពី ធនធានមនុស្ស ផង។
លោកបន្តថា ការនិយាយតៗគ្នាអំពីស្ថានភាព កំពុងជួបការលំបាក អំពីវិស័យអចលនវត្ថុ កំពុងមានលំអោនថមថយ គឺជាការពិតណាស់ តែមិនគួរនិយាយតៗគ្នា ព្រោះវាអាចបង្កើតជាស្រមោល ដែលដើរបន្លាច ខ្លួន និងអ្នកដទៃ ដែលគេមានកំម្លាំង ជាមួយសមត្ថភាពអាចឈរជើងនៅឡើយ ដែលអាចជះផលប៉ះពាល់ដូចជា បង្ក អោយអ្នកចង់លក់ និងចង់ទិញ កាន់តែមានគម្លាត ឆ្ងាយធ្វើអោយចរន្តសាច់ប្រាក់លើទីផ្សារ មានការខ្វះ ដែលអាចប៉ះពាល់ដល់វិស័យនានាទៅវិញ។
លោកជា ដែនបានជម្រុញ និងលើកទឹកចិត្តអោយអ្នកចង់បាន រាល់អចលនវត្ថុនានា ត្រូវគាំទ្រអោយពឹងលើអ្នកមានជំនាញ អចលនវត្ថុ ដើម្បីបញ្ជៀសនូវរាល់ហានីភ័យ ព្រោះមួយរយះនេះ មានព័ត៌មានជាច្រើន ពីការខាតបង់ នៃការប្រកបរបរលើអាជីវកម្ម វិស័យអចលន វត្ថុ គំរោងផ្សារ ដីឡូត៏ ផ្ទះល្វែងជាមដើម៕




អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធ ទី២១ ខែមិថុនានេះ ថា កម្មវិធី GLS សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ រួមមានទីតាំងចុះបញ្ជី ដែលបានបញ្ជាក់ចំនួន៨ និងទីតាំងបញ្ជីបម្រុងចំនួន៩ទៀត។


លោកថោង ខុន បានបញ្ជាក់ទៀតថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង២,២លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ១៣,៩លាននាក់ កើនឡើង១៩៩% បើធៀបនឹងឆ្នាំ២០២១។
ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារដ៏មានសារៈសំខាន់៣ទៀត រួមមាន ទី១-វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ទី២-ផែនការយុទ្ធសាស្រ្តស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង និងទី៣-វិធានការគោលនយោបាយអនុវត្តន៍ យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣។
អគ្គលេខាធិការសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា លោក ពុត ចិន្តារិទ្ធ បានមានប្រសាសន៍ឲ្យដឹងថា Dongfang Junma Cement Co., Ltd នឹងក្លាយជាក្រុមហ៊ុនទី៦ ដែលវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលរោងចក្រនេះ នឹងជួយលើកកម្ពស់ផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកមួយកម្រិតទៀត។ លោកបន្តថា ស៊ីម៉ងត៍ផលិតនៅកម្ពុជា ត្រូវបានអ្នកជំនាញទទួលស្គាល់ថា មានគុណភាពល្អកម្រិតស្តង់ដា ខណៈក្រុមហ៊ុនមកបណ្តាក់ទុន គឺសុទ្ធតែជាក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ។
នៅកម្ពុជាបច្ចុប្បន្ន មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរការ ដោយរោងចក្រទាំងអស់នេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បាន៨,៩ លានតោនក្នុង១ឆ្នាំ។
The Cambodian banking subsidiary of well-known Hong Kong-based financial establishment Chief Group continues to unlock the power of its unique physical footprint by digitally delivering the clients’ best-in-class emerging and developed market capabilities, insights and solutions. In an exclusive interview with Khmer Times, Chief Bank Chief Executive Officer Soeung Morarith said trust of its customers, professional ethics and digitalisation will remain the key pillars of Chief Bank in its successful forward march. Excerpts:



លោកឧកញ៉ា ម៉ន សុខា បានបន្តថា ការពិតក្នុងវិស័យនេះ ត្រូវការការរួបរួមគ្នា និងធ្វើសកម្មភាពទាំងអស់គ្នា ដើម្បីឲ្យទីផ្សារប្រសើរឡើងវិញ ហើយសារព៌តមាននានាគួរផ្សព្វផ្សាយ ពីចំណុចវិជ្ជមានឲ្យបានច្រើន ជាងចំណុចអវិជ្ជមាន ដើម្បីកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច និងបានចូលរួមសកម្មភាពវិនិយោគ ដែលធ្វើឲ្យចរន្តទីផ្សារប្រសើរឡើងវិញឆាប់ៗនេះ៕


សំណួរទី១: តើអ្វីជាសមិទ្ធិផលសំខាន់ៗរបស់ធនាគារ Chief Bank ក្នុងអំឡុងពេលនៃការងើបឡើងវិញក្រោយជំងឺរាតត្បាត?។
គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ប្រាក់បញ្ញើក្នុងធនាគារមានចំនួនជាង១៣៦លានដុល្លារ កើនឡើង១៧,៨ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២១។ ចំណែក ទ្រព្យសកម្មសរុបរបស់ធនាគារ បានឈានដល់២២០លានដុល្លារ ដោយប្រាក់ចំណូលសុទ្ធ បានកើនឡើង៥០ភាគរយបើធៀបនឹងតួលេខឆ្នាំ២០២១។
លោកបន្តថា ដោយប្រើប្រាស់កម្មវិធី Chief Lending App កម្ចីខ្នាតតូច អាចត្រូវបានអនុវត្តតាមប្រព័ន្ធឌីជីថល នៅទូទាំងប្រទេសកម្ពុជា ហើយប្រព័ន្ធឥណទានរបស់យើង ត្រូវបានភ្ជាប់ទៅកាន់ការិយាល័យឥណទាន។
លោកមានប្រសាសន៍ទៀតថា យុវជនកម្ពុជាពិតជាមានសក្តានុពល និងសកម្មក្នុងការកសាងប្រទេស។ ជាក់ស្តែង ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ កាលពីពេលថ្មីៗនេះ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយមន្ត្រីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ខ្ញុំពិតជាមានមោទនភាព នៅពេលដែលបានឃើញស្ត្រីវ័យក្មេងកម្ពុជាម្នាក់ ធ្វើការជាមួយនឹងផ្សារហ៊ុនញូវយ៉ក ក្នុងមុខតំណែងដ៏ធំមួយ។ លោកបណ្ឌិតសឿង មូរ៉ារិទ្ធ ចង្អុលបង្ហាញថា យុវជនកម្ពុជាកំពុងតែបង្ហាញថាពួកគេ មានសមត្ថភាពបញ្ចេញ ក្នុងកម្រិតពិភពលោក ហើយខ្ញុំប្រាកដណាស់ថា ពួកគេនឹងលើកកិត្តិនាមប្រទេសជាតិឡើងកាន់តែខ្ពស់៕