សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋទៅទទួលយកវ៉ាក់សាំងដូសជំរុញបង្ការការឆ្លងកូវីដ១៩

ដោយ៖ សហការី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩ និងប្រាប់ឲ្យបន្ដការយកចិត្ដទុកដាក់ ជាមួយនឹងវិធានការការពារ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “មកដល់ពេលនេះ អត្រានៃការចាក់វ៉ាក់សាំងរបស់យើង គឺមានភាពខ្ពស់ ប៉ុន្ដែសូមកុំភ្លេច ខ្ញុំនៅតែបន្តឲ្យប្រជាពលររបស់យើង បន្តការយកចិត្តទុកដាក់ តទៅទៀត ជាមួយនឹងវិធានការការពារ សម្រាប់ជំងឺដែលវានៅបន្ដ ហើយបន្ដទទួលយកវ៉ាក់សាំង ដែលត្រូវចាក់ដូសជំរុញ ដើម្បីភាពស្មាំនៅក្នុងខ្លួន”។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឥលូវនេះ មានមេរោគបំប្លែងថ្មី XBB ហើយក៏មិនដឹងទៅខាងមុខ វានឹងចេញមេរោគបំប្លែងថ្មី អ្វីទៀតនោះដែល ហើយមេរោគបំប្លែងថ្មី XBB នេះ មិនទាន់ចូលមកកម្ពុជាច្រើននោះទេ ហើយក៏មិនប្រាកដថា វាចូលមក ឬក៏មិនចូលនោះទេ ប៉ុន្ដែមានជនជាតិកម្ពុជា ដែលរស់នៅប្រទេសក្រៅ កើតមានរួចស្រេចទៅហើយ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនដឹងថាកូវីដ១៩ វាអាចនឹងប្រែក្លាយ ទៅមេរោគអ្វីដទៃទៀតនោះទេ អ៉ីចឹងទេចាំបាច់ ត្រូវតែអំពាវនាវចំពោះប្រជាពលរដ្ឋ ដើម្បីទទួលយកនូវវ៉ាក់សាំងជាបន្តទៀត ដើម្បីការពារកុំឲ្យហួសពេល រហូតទៅដល់សង្គ្រោះលែងបាន ទើបមានការស្ដាយក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំងមិនខ្វះទេ ដោយឥលូវនេះ នៅសល់ជាង៧លានដូស ដែលផ្ទុកនៅក្នុងឃ្លាំង ជាមួយនឹង១៥លានដូសទៀត ដែលសម្ដេចបានសំណូមពរមិត្ដចិត្ដ កុំទាន់អាលដឹកមកកម្ពុជា។

សម្ដេចបន្ដទៀតថា អាមេរិក នៅសល់៥,៥លានដូស បន្ថែមទៀត ក៏មិនទាន់ដឹកចូលផងដែរ ព្រោះមិនចង់ឲ្យមានការកកស្ទះ ហើយហួសកំណត់នៃការប្រើប្រាស់ ប៉ុន្ដែសំណាងល្អវ៉ាក់សាំងរបស់ចិន មានកាលបរិច្ឆេទរហូតដល់រយៈពេល៣ឆ្នាំ ដែលអាចវាទុកប្រើប្រាស់បាន៕

សម្តេចតេជោបន្តថ្លែងអំណរគុណមិត្តចិនដែលបានរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍកម្ពុជា

  ដោយៈ គង់ សូរិយា

       កំពង់ចាមៈ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាបន្តបន្ទា​ប់ទៅលើហិរញ្ញប្បទាន សម្រាប់ការអភិវ​ឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡា​យ​ទឹក អគ្គិសនី និងផ្នែកដទៃទៀត។

ការប្រកាសថ្លែងអំណរគុណដល់មិត្តយ៉ាងដូចនេះ ក្នុងឱកាសដែលសម្ដេចតេជោហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា “ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ក្នុងនោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដ៏ទៃទៀត វាបានចូលរួមចំណែកយ៉ាងធំជាមួយនឹងការអភិវ​  ឌ្ឍព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីរីករាយ ដែលប្រទេសកម្ពុជា បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋាភិបាលចិន ខណៈដែលឆ្នាំនេះក៏ជាឆ្នាំមិត្តភាព រវាងកម្ពុជា-ចិន នៅក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន។ នៅក្នុងការភ្ជាប់មិត្តភាពជាមួយចិននេះ កម្ពុជាបានទទួលនូវឥណទានជាច្រើន នៅក្នុងការកសាងផ្លូវថ្នល់ និងជំនួយផ្សេងៗទៀតជាច្រើនផងដែរ។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថាចំណុចនេះហើយ ដែលខ្ញុំបាននិយាយនៅក្នុងពេលប្រជុំ ក្នុងពេលផ្សាយផ្ទាល់ ទាក់ទិនជាមួយនឹងបញ្ហាអនាគត់អាស៊ី ដោយមានការសម្របសម្រួល តាមរយៈអនឡាញនៅពេលនោះនៅឆ្នាំ២០២១។សម្តេចបន្តថា ពេលនោះអ្នកសម្របសម្រួលបាននិយាយថា ឯកឧត្តមហាក់ដូចជាជិតស្និទ្ធជាមួយចិនពេកទេដឹង?ខ្ញុំក៏បានឆ្លើងទៅគាត់វិញថា បើមិនឱ្យខ្ញុំពឹងចិនតើឱ្យខ្ញុំទៅពឹងអ្នកណា ស្ពាន ផ្លូវសព្វថ្ងៃនេះ បើខ្ញុំមិនពឹងចិនតើអ្នកណាមកជួយខ្ញុំ ចំណុចមួយទៀតខ្ញុំក៏ចង្អុលបង្ហាញថា វ៉ាក់សាំងដែលខ្ញុំកំពុងចាក់ជូនប្រជាជនកម្ពុជា រាល់ថ្ងៃនេះបើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា?

ពាក់ព័ន្ធនឹងចំណុចនេះដែរសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងកំឡុងពេលផ្ទុះកូវីដនោះ មានប្រទេសតិចតួច បានផ្តល់វ៉ាក់សាំងមកឱ្យប្រទេសកម្ពុជា តែក្នុងចំនួនតិចតួចណាស់ មិនអាចមកចាក់ជូនប្រជាជនកម្ពុជាបានគ្រប់គ្រាន់នោះទេ និងមិនអាចប៉ះប៉ូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវការវ៉ាក់សាំងច្រើន ដើម្បីចាក់ជូនបាននោះទេ។

សម្តេចតេជោបានអះអាងដែរថា មិត្តចិនបានផ្តល់ជាជំនួយផង និងផ្តល់នូវការលក់ឱ្យផង ដែលពេលនោះតម្រូវការរបស់ប្រជាជនចិន ក៏មានចំនួនច្រើន ក៏ប៉ុន្តែដោយសារការយោគយល់មិត្តចិន បានជួយរួមចំណែកផ្តល់ឱ្យកម្ពុជា ជាជំនួយឥតសំណង និងជាការផ្តល់លក់ធូរថ្លៃ សម្រាប់យកមកចាក់ជូនប្រជាជនកម្ពុជាផងដែរ ដែលមកដល់ពេលនេះអាចនិយាយបានថា កម្ពុជាបានជំនះនូវជំងឺឆ្លងនេះ បើទោះបីនៅមិនទាន់ផុតរលត់ក៏ដោយ តែក៏បានកាត់បន្ថយនូវការស្លាប់របស់ប្រជាជនកម្ពុជា ដែលមុនពេលមានវ៉ាក់សាំងត្រឹមតែរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះ កម្ពុជាបានបាត់បង់ជីវិតរបស់ប្រជាជន រហូតទៅដល់៣០៥៦នាក់ ដែលជារឿងគួរឱ្យសោកស្តាយ តែដោយសារ តែការជួយឧបត្តម្ភទាន់ពេលវេលានេះហើយ ដែលបានផ្តល់ឱកាសឱ្យយើអាចគ្រប់គ្រងសភាពការណ៍បានផងដែរ៕

 

ឯកអគ្គរដ្ឋទូតចិនកោតសរសើរសម្តេចតេជោដែលបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើនលឿន និងឈ្នះកូវីដបានរហ័ស

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានថ្លែងនូវការកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរ ដោយយកឈ្នះលើជំងឺឆ្លងកូវីដ១៩ បានលឿនរហ័ស ជាពិសេសបានលើកកិត្តិមានរបស់កម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ។

ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ធ្វើឡើងក្នុងឱកា​សចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

លោក វ៉ាង វិនធៀន បានថ្លែងថា តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាទទួលបានសន្តិភាព ​ប្រកបដោយនិរន្តភាព ហើយកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ប្រជាជនរស់នៅ និងធ្វើការដោយសន្តិភាព និងស្កប់ស្គាល់។

លោកបន្តថា ថ្មីៗកន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន ក៏បានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក” នេះមិនត្រឹមតែជាការកោតសរសើរ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ថែមទាំងការវាយតម្លៃយ៉ាងខ្ពស់ ចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលកាន់អំណាចដោយគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលរបស់ប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសរបស់ខ្លួន។

ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចវិញ លោក វ៉ាង វិនធៀន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ទទួលបានផលប្រយោជន៍ច្រើន ពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយសេដ្ឋកិច្ចកម្ពុជា រក្សាបាននូវអត្រាកំណើនខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ទោះបីជារងផលប៉ះពាល់ពីជំងឺកូវីដ១៩ក៏ដោយ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថានឹងឈានដល់៥.៥ភាគរយ ក្នុងឆ្នាំ២០២២ ដែលជាប់ចំណាត់ថ្នាក់មុខគេលើពិភពលោក អាចព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចឈានដល់ដំណាក់កាលថ្មី នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សបន្ទាប់ពីជំងឺរាតត្បាត។

សម្រាប់ការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ លោកវ៉ាង វិនធៀន លើកឡើងដែរថា ជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ អាស្រ័យដោយការដាក់ចេញ នូវគោលនយោបាយប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នោះគឺការចាក់វ៉ាក់សាំងមុនគេ អត្រាចាក់វ៉ាក់សាំង​ខ្ពស់បំផុត នៅលើពិភពលោក ការគ្រប់គ្រងការរីករាលដាល់ជំងឺរាត​ត្បាតបានលឿនបំផុត ដែលសម្រេចបាននូវការងើបឡើងវិញ នៃសេដ្ឋកិច្ចមុនគេ។

លោកបន្តថា “ប្រទេសកម្ពុជា ជាប្រទេសដែលទទួលស្គាល់ថាល្អជាងគេ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយលទ្ធផលនេះ ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានាលើពិភពលោក”។

លោកឯកអគ្គរដ្ឋទូតបានរំលេចឲ្យដឹងទៀតថា ការងារការបរទេស កម្ពុជាទទួលបានផល ពីគោលនយោបាយឯករាជ្យ ប្រកបដោយសន្តិភាព របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កិត្យានុ​ភាពរបស់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ នៅឆ្នាំ២០២២ ចំពោះមុខនឹងស្ថានភាពដ៏ស្មុគស្មាញតំបន់ និងអន្តរជាតិ ប្រទេសកម្ពុជា បានបំពេញតួនាទីរបស់ខ្លួន ជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សហគមន៍អន្តរជាតិ បានកោតសរសេរជាទូទៅថា នេះជាកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការអាស៊ី បូព៌ាដែលទទួលបានជោគ​ជ័យបំផុតក្នុងរយៈពេល១០ឆ្នាកន្លងមកនេះ។

លោកបន្តថា “រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាព ជាមួយប្រទេសចិន គឺស្របតាមផលប្រយោជន៍ ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនទាំង២”។ លោកបន្ថែមថា “ជាច្រើនឆ្នាំកម្លងមក ប្រទេសចិន បានជួយកម្ពុជាក្នុងការ សាងសង់ស្ថានីយវារីអគ្គិសនី រោងចក្រអគ្គិសនី ផ្លូវថ្នល់ ស្ពាន និងមន្ទីរពេទ្យ ដែលបានធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដនៃចំណងមិត្តភាពចិន និងកម្ពុជា។ ការដែលចិនធ្វើដូច្នេះ គឺជាការទទួលផលសម្រាប់គោលនយោបាយ គណបក្សប្រជាជនកម្ពុជា ដែលមានមិត្ត​ភាពជាមួយប្រទេសចិន”។

លោក វ៉ាង វិនធៀន ក៏បានថ្លែងអំពាវនាវដល់ប្រជាជនកម្ពុជា ត្រូវតែអរគុណសន្តិភាព និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ លោកលើកឡើងថា ជនជាតិចិនតែងតែនិយាយថា ស្ថិរភាពគឺសំខាន់ជាងអ្វីទាំងអស់ ហើយការអភិវឌ្ឍគឺជាហេតុផល ដ៏រឹងមាំមួយ បើគ្មានសន្តិភាព ក៏គ្មានស្ថិរភាព បើគ្មានស្ថិរភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏គ្មានជីវភាពរស់នៅល្អផងដែរ។

ក្នុងនាមមិត្តភក្តិរបស់កម្ពុជា លោកឯកអគ្គរដ្ឋទូត សូមជូនពរដោយស្មោះដល់កម្ពុជា ឲ្យមានស្ថិរភាពក្នុងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព ប្រកបដោយនិរន្តភាព និងការរីកចម្រើន៕

  

Thailand introduces new entry regulations as China reopens border

BANGKOK: Thailand will require international travellers to show proof they are fully vaccinated for COVID-19 before flying to Thailand, according to the country’s aviation regulator, as it prepares for more tourists after China reopened its border on Sunday (Jan 8).

The Civil Aviation Authority of Thailand (CAAT) said in a statement on Saturday that starting early Monday, all foreign arrivals must prove they are vaccinated or provide a letter certifying that they have recovered from COVID-19 within six months.

Unvaccinated travellers must show a medical certificate explaining why they have not received the vaccine.

CAAT said airlines would be responsible for checking documents before passengers board and has released a list of how many doses are required for various types of COVID-19 vaccines on its website.

The new measure will remain in effect at least until the end of January, CAAT said.
The vaccination requirement was scrapped by Thailand last October but has been revived as China reopens its border following the easing of its
zero-COVID policy.

The first commercial flight from China to Thailand, Xiamen Airlines flight MF833, will arrive to Bangkok from Xiamen on Monday carrying 286 passengers, government spokeswoman Traisuree Taisaranakul said on Sunday.

Foreigners travelling to Thailand from a country where a negative reverse transcription polymerase chain reaction (RT-PCR) test result is a condition for entry are required to show proof of health insurance that covers COVID-19 treatment, the Health Ministry said.

The new entry requirements do not apply to Thai passport holders or passengers transiting through Thailand.

Source: Reuters/cm

បុរី​ ឡាក់​ឃី ​វ័ន គម្រោង​២១៧ផ្តល់ជូន​​នូវការរស់នៅមាន​លាភសំណាងប្រ​កប​ដោយ​ប្រណិតភាព​ដ៏អស្ចារ្យបំផុត

ដោយ៖ សហការី

ភ្នំពេញ៖ ថ្មីៗនេះ បុរី​ ឡាក់​ឃី ​វ័ន គម្រោង​217 បានប្តូររូបសញ្ញាឡូហ្គោ​របស់​ខ្លួនជាមួយនឹងរូបរាងថ្មីទាំងស្រុង។ ចំណែកពាក្យស្លោកក៏បានប្តូរទៅជា “ការរស់នៅមានលាភសំណាង” ដែលមានន័យថា ជាការបន្ថែមនូវលាភសំណាងជូនអតិថិជន លើសពីការរស់នៅធម្មតា។ ការរស់នៅដែលមានភាពសុខដុមរមនានៃ​ក្រុមគ្រួសារ គឺនៅក្នុងផ្ទះមួយ ដែលមានការរចនាយ៉ាងល្អ ប្រ​កប​ដោយ​ប្រណិតភាព​ដ៏អស្ចារ្យបំផុត សម្រាប់​ការ​រស់នៅ និង​មាន​លាភ​សំណាង។

​​            ការ​ផ្លាស់​ប្តូររូបរាងថ្មីនៃរូបសញ្ញាឡូហ្គោ​នេះ​ គឺ​មានការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​​ពី​មហា​ជន​ជា​ច្រើន​ ហើយ​ស្របពេល​​គ្នា​នេះ​ដែរ​ បុរី​ ឡាក់ឃី វ័ន​ គម្រោង​២១៧ នឹង​បើក​សម្ពោធ​ផ្ទះ​គំរូ​ពិត នៅក្នុង “កម្ម​វិធី​ទិញ​ផ្ទះ​បាន​មាស​១០តម្លឹង” ដែលផ្តល់ជូន​​លាភ​សំណាង​ជា​ច្រើន​សន្ធឹក​សន្ធាប់តាមរយៈប្រូម៉ូសិនដ៏អស្ចារ្យ​ដូចជា៖

  • មាស​១០តម្លឹង
  • អាំង​ប៉ាវ​ $៥.០០០
  • បង្វិល​កង​យក​រង្វាន់​មានតម្លៃ​ជាច្រើន ​
  • រំលស់​ឥត​ការ​ប្រាក់​($៣៩៩/ខែ)

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

ហេតុអ្វីនេះគឺជាប្រូម៉ូសិនដ៏អស្ចារ្យ? ហេតុផលនោះគឺ៖ ផ្ទះអាជីវកម្មតម្លៃត្រឹម $១២៨.០០០។ បន្ទាប់ពីប្រូម៉ូសិនអស្ចារ្យ ទោះជ្រើសរើសគោលការណ៍ណាមួយក៏ដោយ ក៏នៅតែចំណេញលើសលប់៖

  1. គោលការណ៍បង់ផ្តាច់ ថ្លៃផ្ទះនៅសល់ $១០៨.០០០ និងឱកាសបង្វិលកងរង្វាន់ទឹកប្រាក់រហូតដល់ជាង $១.០០០
  2. គោលការណ៍បង់ $៣៩៩/ខែ ថ្លៃផ្ទះនៅសល់ $១២៣.០០០បង់ប្រចាំខែត្រឹម $៣៩៩/ខែ និងឱកាសបង្វិលកងរង្វាន់ទឹកប្រាក់រហូតដល់ជាង $១.០០០

 

         បន្ទាប់ពីកម្មវិធីសម្ពោធ ថ្លៃផ្ទះអាជីវកម្មនេះនឹងកើនឡើងដល់ $១៣៣.០០០ (កើនថ្លៃ $៥.០០០)

កម្មវិធី​ដ៏​ពិសេស​នេះ​ នឹង​ប្រព្រឹត​ទៅនៅថ្ងៃ​សៅរ៍ – អាទិត្យ​ ទី​១៤ -១៥ ខែ​មករា ឆ្នាំ២០២៣ ចាប់​ពី​ម៉ោង​ ៧:៣០ព្រឹក រហូតដល់ ​ម៉ោង​៥:០០ល្ងាច ហើយ​​សាធារណៈ​ជនអាច​​អញ្ជើញ​ចូល​រួម​ដោយ​សេរី។

អគ្គនាយករបស់ បុរី ឡាក់​ឃី ​វ័ន បាន​មានប្រសាសន៍ថា “នេះគឺ​ជាពេលវេលាដ៏គួរឱ្យរំភើបមួយសម្រាប់ពួកយើង ដោយសារយើងសង្កេត​ឃើញការ​ផ្លាស់​ប្តូរ​រូបសញ្ញាឡូហ្គោ និង​រចនា​បទ​បន្ថែម​នេះ បានផ្តល់ជូននៅលាភសំណាង និងភាពសុខដុមរមនាក្នុងជីវិតក្រុម​គ្រួសារ ជាមួយនឹងផ្ទះដែលរចនាម៉ូត​យ៉ាងល្អ និងមាន​គុណភាពខ្ពស់ ប៉ុន្តែមានតម្លៃនៅតែ​សមរម្យ​ដដែល”។

តម្លៃសមរម្យ ជាមួយ​ការ​រចនា​​ល្អបំផុត នៃផ្ទះអា​ជីវកម្ម​ មានតម្លៃចាប់ពី $128,000។ ការ​ផ្តល់ជូនសម្រាប់​ក្រុម​គ្រួសារវ័យក្មេង​ដើម្បីភាព​រីកចម្រើន និង​អ្នកចាប់ផ្តើមអាជីវកម្មខ្នាតតូច និងធំទាំង​អស់​នៅក្នុង​សហគមន៍​​ប្រកប​ដោយ​ការ​រស់​នៅ​មាន​លាភ​សំណាង។ ផ្ទះ​នីមួយៗត្រូវបានសាងសង់ឡើងដោយប្រើតែសម្ភារៈដែលមានគុណភាពល្អបំផុតក្នុង​គោល​ដៅ​មួយ​គឺ​ ចង់បាន​អោយ​ឱ្យមាន​ការ​ប្រើប្រាស់បានយូរអង្វែង​ និង​ត​កូន​ត​ចៅ។

ទីតាំងបុរីស្ថិតនៅក្នុងតំបន់ទីប្រជុំជន៖
🌳ស្ថិតនៅលើផ្លូវធំ២១៧
🌳ក្បែរផ្សារព្រែកជ្រៃ
🌳៧នាទី ពីផ្សារទំនើបអ៊ីអន៣

ក្លាយ​ជា​ម្ចាស់​ផ្ទះ​ដំបូងគេ​ឥឡូវ​នេះ ៖ 098 225 323 / 089 323 523

FDI inflow to Cambodia increases by 7.7 percent in 2022 despite global uncertainty

Cambodia attracted fixed-asset investment of $4.68 billion in 2022, up 7.5 percent from $4.35 billion in a year earlier, a Council for the Development of Cambodia’s report showed on Friday.

Major foreign investors in the kingdom last year were from China, Japan, Cayman Islands, Thailand and Singapore, the report said, adding that investment projects had been focused on agriculture and agro-industry sectors, manufacturing, tourism and infrastructure,
among others.

Cambodian Ministry of Commerce’s Undersecretary of State and Spokesman Penn Sovicheat said the Regional Comprehensive Economic Partnership (RCEP) trade pact, the Cambodia-China Free Trade Agreement (CCFTA) and Cambodia’s favorable investment law are the key factors attracting more foreign investors to
Cambodia.

“Both the RCEP and the CCFTA are magnets to attract foreign investors to Cambodia,” he told Xinhua. “Also, Cambodia’s successful control of the COVID-19 pandemic through vaccinations is another attractive factor for
investors.”

RCEP comprises 15 Asia-Pacific countries including 10 ASEAN member states, Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam, and their five trading partners, namely China, Japan, South Korea, Australia and New Zealand.

Lim Heng, vice president of the Cambodia Chamber of Commerce, said new investments would bring about new capital, technologies and job
opportunities.

He said the ironclad friendship and the Belt and Road Initiative are also the key factors attracting more Chinese investors to the
kingdom.

“Chinese investment is crucial to help boost Cambodia’s economic and trade growth,” he told Xinhua.

Source: Xinhua

វិនិយោគិន៖ ការបើកប្រទេសឡើងវិញនឹងជួយស្ដារសេដ្ឋកិច្ចចិន ដែលបានដាំក្បាលចុះមកដល់កម្រិតទាបបំផុតមិនធ្លាប់

សុខុម

ហុងកុង: ប្រទេសចិន បានដកចេញទាំងអស់នូវវិធានការរឹតបន្តឹងកូវីដ-១៩ លើការធ្វើដំណើរឆ្លងប្រទេស ដោយបញ្ចប់នូវលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចូលក្នុងប្រទេសចិន បន្ទាប់ពីបិទខ្ទប់ប្រទេសអស់រយៈពេលជិត៣ឆ្នាំ។

យោងតាមបណ្តាញទូរទស្សន៍រដ្ឋចិន (CGTN) ឱ្យដឹងថា អ្នកដំណើរដំបូងគេបានមកដល់ប្រទេសចិន ក្រោមវិធានថ្មីនេះបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងភាគខាងត្បូងគ័ងចូវ ឬ ក្វាងចូវ (Guangzhou) និងស៊ឹនជិន (Shenzhen) កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៨ ខែមករា។

បណ្តាញទូរទស្សន៍ដដែលផ្សាយថា អ្នកដំណើរទាំង៣៨៧នាក់នៅលើជើងហោះហើរពីសិង្ហបុរី និងក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា បានធ្វើដំណើរមកដល់ដោយមិនត្រូវបានតម្រូវឱ្យធ្វើតេស្តកូវីដ-១៩ ហើយក៏មិនបានឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃនៅមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋនោះដែរ។

ការបន្ធូរបន្ថយការទប់ស្កាត់លើការធ្វើដំណើរឆ្លងប្រទេសនេះ បង្ហាញពីការបញ្ចប់គោលនយោបាយសូន្យកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិន។

រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមដកចេញយុទ្ធសាស្ត្រតម្រូវឱ្យធ្វើចត្តាឡីស័ក ការបិទខ្ទប់ទ្រង់ទ្រាយធំ និងការធ្វើតេស្តកូវីដញឹកញាប់ ក្រោយពីប្រជាជនផ្ទុះការតវ៉ាយ៉ាងកម្រជាប្រវត្តិសាស្ត្រកាលពីខែធ្នូ ប្រឆាំងនឹងវិធានការទប់ស្កាត់កូវីដ។

បណ្ដាវិនិយោគិនសង្ឃឹមថា ការបើកប្រទេសឡើងវិញនឹងជួយស្ដារសេដ្ឋកិច្ចចិន ដែលមានទំហំរហូតដល់ទៅ១៧ទ្រីលានដុល្លារ ដែលបានដាំក្បាលចុះមកដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតកន្លះសតវត្សរ៍មកនេះ។

ការដកចេញនូវវិធានការចត្តាឡីស័កនេះជាការបើកទ្វារស្វាគមន៍ពលរដ្ឋចិន ជាច្រើនដែលធ្វើដំណើរចេញទៅក្រៅប្រទេសលើកដំបូងចាប់តាំងពីព្រំដែនចិន បានបិទអស់រយៈពេលជិត៣ឆ្នាំ។

ទោះជាយ៉ាងណា ព្រំដែនទេសចិន នៅតែបិទនៅឡើយសម្រាប់ភ្ញៀវទេសចរ ដោយជនបរទេសត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសនេះសម្រាប់តែគោលបំណងពាណិជ្ជកម្ម និងទៅសួរសុខទុក្ខគ្រួសារតែប៉ុណ្ណោះ៕ Aljazeera៕

លំហូរទុនវិនិយោគបរទេសចូលមកកម្ពុជាបង្ហាញកំណើន៧,៥ភាគរយ ក្នុងឆ្នាំ២០២២

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន៤,៦៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង៧,៥ភាគរយ ពី៤,៣៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។

របាយការណ៍ដដែលនេះបានបន្តថា ប្រភពវិនិយោគិនបរទេសសំខាន់ៗរបស់កម្ពុជា រួមមានមកពី ប្រទេសចិន ជប៉ុន កោះកៃម៉ាន ប្រទេសថៃ និងសិង្ហបុរី ដោយគម្រោងវិនិយោគទាំងនោះ បានផ្តោតលើ វិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កតិកាសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់វិនិយោគអំណោយផលរបស់កម្ពុជា គឺជាកត្តាសំខាន់ ដែលទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនមកកម្ពុជា។

លោកបន្តថា “កិច្ចព្រមព្រៀង RCEP និង CCFTA គឺជាមេដែក ស្រូបទាញវិនិយោគិនបរទេសមកកម្ពុជា ហើយការគ្រប់គ្រងដោយជោគជ័យរបស់កម្ពុជា លើជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង គឺជាកត្តាទាក់ទាញមួយទៀតសម្រាប់វិនិយោគិន”។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “ការវិនិយោគថ្មីនឹងនាំមកនូវដើមទុន បច្ចេកវិទ្យា និងឱកាសការងារថ្មីៗ”។

លោកបានបន្តថា “ចំណងមិត្តភាពនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ ជាកត្តាសំខាន់  ដែលទាក់ទាញ វិនិយោគិនចិនកាន់តែច្រើនមកកម្ពុជាផងដែរ”។

លោកបានបញ្ជាក់ប្រាប់ថា “ការវិនិយោគរបស់ប្រទេសចិនមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា”៕

ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងក្រុងព្រះសីហនុកំពុងសម្រេចវឌ្ឍនភាពល្អប្រសើរ

ដោយ៖ ផារី

ភ្នំពេញ៖ សាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុងព្រះសីហនុ បានសម្រេចវឌ្ឍនភាពល្អប្រសើរ ទោះបីជាប្រឈមនឹងវិបត្តិជំងឺ និងវិបត្តិសេដ្ឋកិច្ចនាពេលកន្លងមកក្តី។ រហូតមកដល់ពេលនេះ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញសម្រេចបានប្រមាណ៥០ភាគរយ ខណៈព្រលានយន្តហោះក្រុងព្រះសីហនុគ្រោងពង្រីកបន្ថែមឆាប់ៗ។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់កាលពីសប្តាហ៍កន្លងមកថា ​ទោះបីក្នុងស្ថានភាពវិបត្តិកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងសកល​លោក​ចាប់​តាំងពីឆ្នាំ២០២០រហូតមកក្តី ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងខេត្តព្រះសីហនុ ក៏បន្តធ្វើតាមផែនការ។

លោកជា អូន បានថ្លែងប្រាប់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុង​បន្តពង្រីក​សក្ដានុពលលើវិស័យអាកាស​ចរស៊ីវិលកម្ពុជា បង្កើត​ចំនួន​ទេសចរ និងការដឹកជញ្ជូនបន្ថែមទៀតតាមរយៈជើងហោះហើរមកកាន់ប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា “ក្នុងបរិបទកូវីដ១៩ ​ដែលបានប៉ះពាល់នៅទូទាំងពីភពលោក គឺយើងបាន​ឃើញ​ភាពឈ្លាសវៃរបស់ ​សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស ​ដូច្នេះកម្មករដែលធ្វើការនៅការដ្ឋានសាងសង់​ព្រលានយន្តហោះ ក៏ដូចជាហេដ្ឋា​រចនាសម្ព័ន្ធដទៃទៀត ​មិនឈប់ឈរឡើយ”។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នការសាងសង់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ដែលមួយ​ផ្នែកខ្លះ​ស្ថិតនៅក្នុងក្រុងតាខ្មៅ​ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ​ បច្ចុប្បន្នសាងសង់​បានប្រមាណ៥០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់ជំហាន​ដំបូងនៅឆ្នាំ២០២៤។

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលបានធ្វើការពង្រីកនោះ ​នាអំឡុងពេលកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះ ​គឺបានធ្វើការពង្រីកការស្ថាបនាបាន១០០ភាគរយហើយ ហើយថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏បានបង្ហាញផែនការពង្រីកបន្ថែម ដើម្បីទទួលស្វាគមន៍អ្នកដំណើរច្រើនជាងមុនកាន់តែច្រើន៕

  

មកស្គាល់អ្នកជំនួញល្បីៗមានងារជាឧកញ៉ាដែលប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ជំនួញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យបុគ្គលជាច្រើនក្នុងប្រទេសកម្ពុជាទទួលបានជោគជ័យ និងមានកេរ្ត៍ឈ្មោះល្បីល្បាញ។ នៅថ្ងៃនេះ យើងនឹងលើកយកនូវបុគ្គលល្បីៗមួយចំនួន ដែលទទួលបានគោរមងារជាឧកញ៉ា និងកំពុងតែប្រឡូកក្នុងវិស័យអចលនទ្រព្យ។

១. អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ៖ អ្នកកញ៉ាជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនរបស់លោកទៅកាន់រដ្ឋាភិបាល ជាពិសេសនៅក្នុងអំឡុងពេលវិបត្តិនៃកូវីដ១៩ និងក្នុងពេលកម្ពុជារងគ្រោះដោយសារតែទឹកជំនន់កាលពីចុងឆ្នាំ២០២០ ។ ឧកញ៉ាផ្ដើមចេញពីដីមួយដែលបានទិញកាលពីលោកនៅធ្វើជាពលករប្រទេសកូរ៉េនិងបានពង្រីកអាជីវកម្មអចលនទ្រព្យនេះកាន់តែធំឡើងៗ ។

២. លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖ លោកឧកញ៉ាជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជាវដែលបច្ចុប្បន្ននេះ លោកឧញ៉ាមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន នៅជុំវិញរាជធានីភ្នំពេញ និងកំពុងត្រៀមពង្រីកមុខជំនួញនេះបន្តបន្ទាប់ទៀត។

៣. ឧកញ៉ា ចេង ខេង ៖ លោកឧកញ៉ាជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ហើយជាក្រុមហ៊ុនអចលនទ្រព្យលេចធ្លោមួយរូប នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកឧកញ៉ាក៏ជាអ្នកត្រួសត្រាយវិស័យអចលនទ្រព្យ នៅក្នុងប្រទេសដំបូងៗផងដែរ ដែលរហូតមកដល់ពេលនេះ លោកឧកញ៉ាមានគម្រោងនិងបានសហការជាមួយវិនិយោគិនបរទេសជាច្រើនដើម្បីបន្តអភិវឌ្ឍន៍អចលនទ្រព្យ។

៤. ឧកញ៉ាព្រាប សុវត្ថិ ៖ ជាអ្នកចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកបានឡើងងារជាឧកញ៉ាដោយសារតែលោកបានប្រឡូក ក្នុងវិស័យអចលនទ្រព្យ មានក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យផង និងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្លួនឯងផង។

៥. ឧកញ៉ា ខេមរៈ សិរីមន្ត ៖ ខេមរៈ សិរីមន្តក៏ជាតារាចម្រៀងមួយរូបដ៏ល្បីក្នុងប្រទេសកម្ពុជាផងដែរ ។ លោកបានឡើងជាឧកញ៉ា ក៏ដោយសារតែលោកបានប្រឡូកក្នុងវិស័យអចលនទ្រព្យ និងបានវិនិយោគដីធ្លីជាច្រើនកន្លែងទាំង នៅជាយរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ។

៦. ឧកញ៉ាម៉ន សុខា ៖ ឧកញ៉ាជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍ផង និងជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យជាច្រើនកន្លែងផងដែរ ។ គម្រោងដែលោកឧកញ៉ាបានអភិវឌ្ឍន៍ជាប្រភេទផ្ទះនិងដីឡូតិ៍លំហែកាយ ហើយភាគច្រើនស្ថិតនៅក្នុងតំបន់រមណីយដ្ឋាន និងនៅតំបន់ជាយក្រុង ។

៧. ឧកញ៉ា ឃាង ពុទ្ធី ៖ លោកឧកញ៉ាជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យមួយរូប និងទទួលបានគោរមងារជាឧកញ៉ា ក្នុងអំឡុងពេលវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងផងដែរ។ លោកឧកញ៉ាជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាផងដែរ។

៨. ឧកញ៉ា នួន រឹទ្ធី ៖ លោកឧកញ៉ាជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA ហើយលោកបានតស៊ូជាមួយអាជីវកម្មក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំ និងទីបំផុតលោកក៏ទទួលបានគោរមងារជាឧកញ៉ា។

នៅមានបុគ្គលជាច្រើនទៀតដែលទទួលបានគោរមងារជាឧកញ៉ា ដែលយើងមិនអាចលើកឡើងមកសរសេរអស់ក្នុងអត្ថបទ ដែលបានទទួលគោរមងារជាឧកញ៉ា ដោយសារតែការប្រឡូកក្នុងវិស័យអចលនទ្រព្យ ។ វិស័យនេះបាននិងកំពុងបន្តហុចផលប្រយោជន៍ដល់អ្នកកំពុងប្រកបរបរក្នុងវិស័យនេះជាបន្តបន្ទាប់ផងដែរ៕