China issues second set of 2023 oil import quotas, up from 2022

SINGAPORE : China issued a second batch of 2023 crude oil import quotas, according to two sources with knowledge of the matter and documents reviewed by Reuters on Monday, raising the total for this year by 20 per cent compared to the same time last year.

 

According to the document from the Ministry of Commerce, 44 companies, mostly independent refiners, were given 111.82 million tonnes in import quotas in this round.

 

Combined with the 20 million tonnes in 2023 quotas granted to 21 refineries in October, that takes the total for this year to 131.82 million tonnes, up from the 109.03 million tonnes issued in the first batch for 2022. The second batch of quotas for 2022 was released in June last year.

 

Zhejiang Petrochemical Corp (ZPC), which operates China’s biggest privately-owned refinery site, was granted the largest quota of this batch at 20 million tonnes, on par with last year’s issuance, according to the documents.

 

Hengli Petrochemical received a quota of 14 million tonnes and Shenghong Petrochemical’s newly started 320,000 barrels-per-day refinery received 8 million tonnes. Hengli won a quota of 4.83 million tonnes in the first batch in October.

China’s Commerce Ministry did not immediately respond to a faxed request for comment.

 

“The issuance is largely in line with market anticipation, and it suggests that Beijing is trying to boost economy by allowing refineries to ratchet up operation,” a Singapore-based oil trader said.

 

Global oil futures benchmarks Brent and West Texas Intermediate both gained than $2 a barrel on Monday, on optimism for future fuel demand as China dropped its zero-COVID restrictions and began unfettered travel across its borders.

 

Source: Reuters

ទីក្រុងនានារបស់ចិន កំណត់គោលដៅកំណើនGDPប្រកបដោយសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២៣

ដោយៈ សុខុម

ហុងកុង: ទីក្រុងនានានៃប្រទេសចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចខ្ពស់ៗ ប្រកបដោយសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២៣ បើធៀបនឹងកំណើនជាក់ស្តែង ដែលទទួលបានទាបជាងកាលពីឆ្នាំមុន ខណៈធនាគារកណ្តាលចិន បានប្តេជ្ញាអនុវត្តគោលនយោបាយគាំទ្រហិរញ្ញវត្ថុ ដើម្បីជួយជំរុ​ញឱ្យសេដ្ឋកិច្ចចិន ងើបឡើងវិញ។

ទីក្រុងមួយចំនួនដែលមានផលទុនជាតិសរុប (GDP) លើសពី១ទ្រីលានយ័ន (១៤៨ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុនរួមមានទាំងក្រុងជឹងចូវ (Zhengzhou) ក្រុងឆាងសា (Changsha) និងក្រុងគ័ងចូវ ឬ ក្វាងចូវ (Guangzhou) ផងដែរនោះ បានបង្ហាញគោលដៅកំណើន GDP សម្រាប់ឆ្នាំ២០២៣ ចន្លោះពី៥,៥%ទៅ៧%។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៩ ខែមករា។

បើធៀបទៅនឹងគោលដៅរបស់ខ្លួនក្នុងឆ្នាំ២០២២ ទីក្រុងជាច្រើនបានទម្លាក់គោលដៅកំណើនរបស់ខ្លួនបន្តិច សម្រាប់ឆ្នាំ២០២៣ ប៉ុន្តែគោលដៅកំណើនទាំងនេះ នៅតែខ្ពស់ជាងកំណើនជាក់ស្តែង ដែលទទួលបានកាលពីឆ្នាំមុន ចំពេលសន្ទុះសេដ្ឋកិច្ចចុះខ្សោយ និងគោលនយោបាយសូន្យកូវីដ-១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន បានបញ្ចេញគោលដៅកំណើន GDP សម្រាប់ឆ្នាំ២០២៣ ចំនួន៦% បន្ទាប់ពីកំណើនរបស់ខ្លួនអំឡុង៣ត្រីមាសដំបូង នៃឆ្នាំ២០២២ មានត្រឹមតែ២,៣%។

ទន្ទឹមនេះ ទីក្រុងជឹងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន បានកំណត់គោលដៅកំណើនរបស់ខ្លួនក្នុងកម្រិត៧%សម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីកំណើនសេដ្ឋកិច្ចជាក់ស្ដែងរបស់ខ្លួនទទួ​លបានប្រមាណ២%កាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយរដ្ឋាភិបាលថ្នាក់តំបន់។

ចំណែកឯទីក្រុងLhasa ដែលជារដ្ឋធានីនៃតំបន់ភ្នំស្វយ័តទីបេតិ៍ បាន​ដាក់គោលដៅកំណើនGDP របស់ខ្លួនក្នុងរង្វង់១០%សម្តាប់ឆ្នាំ២០២៣។ គោលដៅកំណើននេះ គឺខ្ពស់បំផុតរហូតមកទល់ពេលនេះ ហើយភាគច្រើនដោយសារតែសេដ្ឋកិច្ចទីក្រុងនេះមានទំហំតូច។

ទីក្រុងសេដ្ឋកិច្ចមួយចំនួនដូចជាទីក្រុងប៉េកាំង និងសៀងហៃ ជាដើមនៅតែមិនទាន់ បានបញ្ចេញនូវគោលដៅកំណើនGDP របស់ខ្លួនសម្រាប់ឆ្នាំ២០២៣នៅឡើយទេ ប៉ុន្តែសង្កាត់មួយចំនួនរបស់នៃក្រុង ទាំងនោះបានបញ្ចេញជាបណ្ដើរៗហើយ។

តួយ៉ាងនៅទីក្រុងសៀងហៃ តំបន់ Pudong New Area បានកំណត់គោលដៅរបស់ខ្លួនក្នុងអត្រា៧% ខណៈសង្កាត់ Dongcheng ក្នុងទីក្រុងប៉េកាំង កំណត់គោលដៅកំណើនប្រមាណ៥%នៅឆ្នាំនេះ៕ South China Morning Post៕

ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីគ្រោងសាកល្បងធ្វើការហោះហើរនៅខែតុលាឆ្នាំ២០២៣នេះ

ដោយ៖ សុផារី

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី គ្រោងនឹងសម្រេចដំណើរការសាងសង់ឱ្យបាន៩០ភាគរយ នៃផែនការសរុប នៅក្នុងខែមីនា ឬមេសា ដើម្បីឈានទៅកាន់ការសាកល្បងធ្វើការហោះហើរនៅក្នុងខែតុលា ឆ្នាំ២០២៣។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់ថា ​ព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាបសម្រេចបាននូវវឌ្ឍនភាពច្រើនដែរ ដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តែងតែ​ដឹកនាំ​ក្រុមការងារចុះទៅពិនិត្យដែរ ​ដើម្បីជួយលើកទឹកចិត្ត និងផ្ដល់យោបល់។

លោកបានបន្តថា​ “យើងសង្ឃឹមថា នៅអំឡុងខែមីនា ឬខែមេសាខាងមុខនេះ ការសាងសង់នឹងបញ្ចប់ជិត​៩០ ភាគរយ ហើយ​នាអំឡុងខែតុលាឆ្នាំ២០២៣នេះ យើងនឹងបើកសាកល្បងធ្វើការ​ហោះហើរ”។

អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាបនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

លោកបានបញ្ជាក់ថា ក្នុងបរិបទកូវីដ១៩ ​ដែលបានប៉ះពាល់នៅទូទាំងពីភពលោក គឺយើងបាន​ឃើញ​ភាពឈ្លាសវៃរបស់ ​សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស ​ដូច្នេះកម្មករដែលធ្វើការនៅការដ្ឋានសាងសង់​ប្រលានយន្តហោះ ក៏ដូចជាហេដ្ឋា​រចនាសម្ព័ន្ធដទៃទៀត ​មិនឈប់ឈរឡើយ។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ៕

លំហូរFDIមកម្ពុជារំពឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ

    ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ដើមឆ្នាំ២០២៣នេះ អ្វីៗហាក់បានប្រែប្រួលប្រសើរឡើងបន្តិច ជាមួយនឹងក្ដីរំពឺងជាថ្មី ជាពិសេសការវិនិយោគពីខាងក្រៅប្រទេស ។

អ្នកវិនិយោគក្នុងស្រុក ក៏ដូចជា អ្នកជំនាញលើវិស័យអចលនទ្រព្យកម្ពុជាជាច្រើនបានរំពឹងថា ការវិនិយោគពីខាងក្រៅប្រទេស ក្នុងឆ្នាំ២០២៣នេះរំពឹងថា នឹងទទួលបានកំណើនល្អប្រសើរបន្ថែមទៀត។

អ្នកនាងលីម សុខាដាវីន នាយិកាប្រតិបត្តិក្រុមហ៊ុនElite Home Cambodia បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ មករា ឆ្នាំ២០២៣នេះឱ្យដឹងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនមកពីបណ្ដាប្រទេសផ្សេងៗ ចូលមកកម្ពុជាមានចំនួនច្រើន ប៉ុន្តែពួកគេក៏បានអវត្តមានទៅវិញនៅគ្រាមានវិបត្តិកូវីដ១៩។

អ្នកនាងរំពឹងថា “នៅក្រោយពេលកូវីដ១៩ ស្ងប់ស្ងាត់វិនិយោគិនបរទេសទាំងនោះ ក៏ចាប់ផ្ដើមចូលមកកម្ពុជាឡើងវិញ ហើយថ្មីៗនេះដែរប្រទេសចិន ក៏បានប្រកាសពីការបើកប្រទេសរបស់ខ្លួនឡើងវិញ ដូច្នេះការវិនិយោគពីខាងក្រៅប្រទេស ក៏រំពឹងថានឹងមានកំណើនដូចគ្នាដែរ”។

អ្នកនាងលឹម សុខាដាវីនបានបន្តថា នៅក្នុងឆ្នាំ២០២៣នេះ  មិនមែនតែវិនិយោគិនចិនទេ ដែលនឹងចូលមករកការវិនិយោគ នៅក្នុងប្រទេសកម្ពុជាឡើងវិញនោះ ពោលគឺវិនិយោគិនមកពីបណ្ដាប្រទេសជាច្រើន ក៏នឹងត្រ​លប់មកកាន់ប្រទេសកម្ពុជាឡើងវិញផងដែរ ដូចជាប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ហើយវិនិយោគិនដែលមកដល់កម្ពុជា ក្នុងគ្រានេះគឺជាអ្នកវិនិយោគពិតប្រាកដនិងធំៗផងដែរ ។

កញ្ញាបន្ថែមថា ឆ្នាំ២០២៣នេះ ជាឆ្នាំល្អបំផុតសម្រាប់ទីផ្សារអចលនទ្រព្យក្រៅប្រទេស ហើយប្រទេសជាច្រើន ក៏កំពុងសម្លឹងមើលមកស្រុកខ្មែរ ដោយសព្វថ្ងៃនេះ មានប្រទេសជាច្រើន មានក្រុមហ៊ុនបរទេសជាច្រើនបាននិងកំពុងត្រៀម ក្នុងការបណ្ដាក់ទុនវិនិយោគអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានេះអ្នកនាងអាន សុធីតា អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលបានការវិនិយោគបន្ថែម ពីបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេ​សជាច្រើនទៀត ក្រោយពីកម្ពុជាបានរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីចុងឆ្នាំ២០២២កន្លងទៅ ។

អ្នកនាងបន្តថា “តាមបទពិសោធន៍កាលពីកម្ពុជា ធ្វើជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១២ ឃើញថាក្រោយពេលកិច្ចប្រជុំ ការវិនិយោគពីខាងក្រៅប្រទេស ចាប់ផ្ដើមមានសន្ទុះងើបឡើងខ្លាំង ដោយមានវិនិយោគិនមកពីបណ្ដាប្រទេសជាច្រើន បានចូលមកស្វែងរកការវិនិយិោគនៅក្នុងប្រទេ​សកម្ពុជា និងបានធ្វើឱ្យវិស័យចលនវត្ថុកម្ពុជា ក្នុងអំឡុងពេលនោះ បានងើបឡើងជាបន្តបន្ទាប់រហូតមកដល់កូវីដ១៩”៕

រដ្ឋាភិបាលនិងក្រុមហ៊ុន CAIC ពិភាក្សាការដោះស្រាយបញ្ហាពាក់ព័ន្ធនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានពិភាក្សា និងជំរុញការដោះស្រាយបញ្ហា ដែលពាក់ព័ន្ធ នៅក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនេះប្រព្រឹត្តទៅដោយរលូន។

លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងជាប្រធានក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នេះបានអញ្ជើញតំណាងក្រុមហ៊ុន CAIC មកជួបពិភាក្សា និងរាយការណ៍អំពីបញ្ហាសំខាន់ៗចំនួន៣ ដែលនៅសេសសល់។

ក្នុងនោះរួមមានបញ្ហាការជំរុញការងារប្រមូលដីពីគ្រួសារប្រជាពលរដ្ឋដែលនៅសល់ ដើម្បីសាងសង់អាកាសយានដ្ឋាន និងវឌ្ឍនភាពពាក់ព័ន្ធគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅតាមខ្នងទំនប់លេខ៦៣ និងលេខ៦៥ ដែលត្រូវដោះស្រាយ ដើម្បីសាងសង់ផ្លូវ៦០ម៉ែត្រ តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

ក្រៅពីនេះ ក្រុមការងារបានជំរុញឱ្យមានការដោះស្រាយបញ្ហា ជាមួយគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខ្នងទំនប់លេខ៩៤ និងលេខ៦៣ ដើម្បីរៀបចំស្តារប្រឡាយរំដោះទឹករបស់អាកាសយានដ្ឋានផងដែរ។

អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ២.៦០០ហិចតា ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕

Financial steps set to boost private firms

China’s financial policy will focus on improving the income level of vulnerable groups while stepping up support for private enterprises, in order to spur domestic demand, a central bank official said.

Experts said such efforts are expected to be a key driving force for China’s economic recovery, especially as the country’s space in monetary policy has expanded, thanks to a stabilizing renminbi exchange rate and expectations of mild domestic inflation.

“Financial policy should actively cooperate with fiscal and social policies on boosting the income of low- and middle-income groups and those severely affected by the pandemic through multiple channels, to meet their basic living needs and increase spending power,” said Guo Shuqing, Party secretary of the People’s Bank of China, the country’s central bank.

More financial products souls be created to encourage spending on housing and automobiles, and financial support will be strengthened for services consumption in such areas as education and culture, Guo told Xinhua News Agency on Saturday.

According to Guo, financial services will play a big role in transforming income into consumption and investment, which are at the core of rapid economic recovery and high-quality development.

Experts said Guo’s remarks have detailed financial authorities’ work agenda of boosting consumption, a key focus of the country’s economic work in 2023.

Lou Feipeng, a researcher at Postal Savings Bank of China, said monetary policy is expected to work closely with fiscal policy to boost domestic demand, such as in terms of accommodating local government bond issuances by maintaining reasonable and ample market liquidity.

Monetary policy will also step up support for private enterprises, Guo said, as efforts will be made to support private companies’ equity and bond financing, reduce their comprehensive financing costs and promote the healthy development of platform enterprises while increasing support for the services sector.

As economic policies take effect while COVID containment is optimized, China’s economy is likely to return to the normal growth track quickly, Guo said, adding that the country has a relatively high potential for growth.

Reflecting international financial markets’ confidence in China’s economic prospects and price stability, the renminbi has sharply rallied since late last year with rising capital inflows, Guo said.

The country will further simplify the procedures for foreigners to invest in China, he added.

The onshore renminbi advanced by 585 basis points against the US dollar to close at 6.8235 on Saturday, the highest level in more than four months.
Source: China Daily

ប្រទេសចិនដាក់ចេញគោលនយោបាយហិរញ្ញវត្ថុគាំទ្រដល់បណ្តាក្រុមហ៊ុនឯកជន

ដោយ: គង់ លាងហួរ

ប៉េកាំង: មន្ត្រីធនាគារកណ្តាលចិនមួយរូបបានមានប្រសាសន៍ថា គោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសចិន នឹងផ្តោតលើការកែលម្អកម្រិតប្រាក់ចំណូលរបស់ក្រុមដែលងាយរងគ្រោះ និងបង្កើនការគាំទ្រដល់សហគ្រាសឯកជន ដើម្បីជំរុញតម្រូវការក្នុងស្រុក។

ក្រុមអ្នកជំនាញបានអះអាងថា កិច្ចខិតខំប្រឹងប្រែងបែបនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារអត្រាប្តូរប្រាក់យ័នមានស្ថេរភាព  និងការរំពឹងទុក នៃអតិផរណាក្នុងស្រុក មានកម្រិតស្រាល។

លោក Guo Shuqing លេខាបក្សនៃធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន បានមានប្រសាសន៍ថា គោលនយោបាយហិរញ្ញវត្ថុ គួរតែសហការយ៉ាងសកម្ម ជាមួយគោលនយោបាយសារពើពន្ធ និងសង្គម លើការជំរុញប្រាក់ចំណូលរបស់ក្រុម ដែលមានចំណូលទាប និងមធ្យម និងអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាត តាមរយៈបណ្តាញជាច្រើន ដើម្បីបំពេញតម្រូវការរស់នៅជាមូលដ្ឋាន និងបង្កើនថាមពលចំណាយរបស់ពួកគេ។

លោក Guo បានបញ្ជាក់ប្រាប់ថា ផលិតផលហិរញ្ញវត្ថុកាន់តែច្រើនគួរតែត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្ត ដល់ការចំណាយលើលំនៅដ្ឋាន និងរថយន្ត ហើយការគាំទ្រផ្នែកហិរញ្ញវត្ថុនឹងត្រូវបានពង្រឹង សម្រាប់ការប្រើប្រាស់សេវាកម្ម ក្នុងវិស័យអប់រំ និងវប្បធម៌។

យោងតាមលោក Guo បានឱ្យដឹងថា សេវាកម្មហិរញ្ញវត្ថុនឹងដើរតួយ៉ាងសំខាន់ ក្នុងការបំប្លែងប្រាក់ចំណូលទៅជាការប្រើប្រាស់ និងការវិនិយោគ ដែលជាស្នូលនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់។

លោក Guo បានបន្ថែមថា គោលនយោបាយរូបិយវត្ថុក៏នឹងបង្កើនការគាំទ្រ ដល់បណ្តាសហគ្រាសឯកជនផងដែរ ដោយការខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីគាំទ្រដល់ភាគហ៊ុនរបស់ក្រុមហ៊ុនឯកជន និងការផ្តល់ហិរញ្ញប្បទានសញ្ញាប័ណ្ណ កាត់បន្ថយការចំណាយហិរញ្ញប្បទានដ៏ទូលំទូលាយរបស់ពួកគេ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងបង្កើនការគាំទ្រសម្រាប់វិស័យសេវាកម្ម៕

លោកឧកញ៉ា ផន វណ្ណិត៖ ការវិនិយោគលើដីធ្លីមិនដែលធ្វើឱ្យយើងក្រនោះទេ

ដោយ៖ សុផារី

ភ្នំពេញ៖ អត្រានគរូបនីយកម្មនៅក្នុងក្រុងភ្នំពេញកាន់តែរីកធំពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ដីធ្លីនៅក្នុងក្រុងក៏កាន់តែមានតម្រូវការខ្ពស់។ សម្រាប់ការប្រកួតប្រជែងខ្ពស់ អ្នកជំនាញដីធ្លីណែនាំវិធីសាស្រ្តគិតចំនួន៥យ៉ាង ដើម្បីទទួលបានដីធ្លី និងក្លាយជាអ្នកវិនិយោគពិតប្រាកដមួយ។

លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានមានប្រសាសន៍ចែករំលែកអំពីវិធីសាស្រ្តនៅក្នុងការវិនិយោគដីធ្លីគ្រប់ប្រភេទ ដើម្បីទទួលបានដីធ្លី និងក្លាយជាអ្នកវិនិយោគដីធ្លី ស្របពេលទីក្រុងកំពុងពង្រីកកាន់តែធំៗទៅ។

លោកបានមានប្រសាសន៍នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះថា ទី១ ការទិញដីត្រូវគិតថាចង់បានដីសម្រាប់ ធ្វើផ្ទះ និងទិញដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ។

ទី២ ការទិញដី សូមកុំគិតតែរឿងចំណេញ ត្រូវគិតឱ្យចេញ ទិញដីឱ្យបានសិន។

ទី៣ ការទិញដី គឺការរៀនរៀបចំគោលដៅ ការរៀនជួប និងជជែកជាមួយអ្នកស្រឡាញ់ដី។ ប្រសិនបើចង់បានដី ឈ្នុសឈ្នុល រកដីមានតម្លៃធូរថ្លៃ នោះយើងនឹងមានចិត្តក្នុងការសន្សំលុយ ចង់បានដី ទិញមួយ ហើយទិញទៀត នោះយើងនឹងមានដីច្រើន។

ទី៤ ការទិញដី ត្រូវគិតពីដី ស្គាល់ពីការអភិវឌ្ឍដី ការរីកដាលនៃក្រុង នោះយើងប្រាកដជាមានដី។

ទី៥ ការទិញដី ត្រូវទិញហើយរង់ចាំ តែកុំរង់ចាំទិញដី៕

លោកឧកញ៉ាបានសរសេរបន្ថែមថា “លោកសុខចិត្តក្រដោយសារទិញដី តែដីមិនធ្វើឱ្យយើងក្រនោះទេ”៕

Malaysia, Indonesia eye expansion of trade

Malaysia aims to boost bilateral trade with neighboring Indonesia including cross-border investments in a number of key sectors, a Malaysian official said on Sunday.

 

Among areas of interest are pharmaceuticals, aerospace, palm-oil processing, consumer goods, as well as defense and security, International Trade and Industry Minister Tengku Zafrul Tengku Abdul Aziz said in a statement.

 

These were reflected in nine Memorandums of Understanding (MOUs) between Malaysian and Indonesian companies, with a total potential investment value of more than 1.6 billion ringgit (363 million U.S. dollars), he said.

 

Malaysian Prime Minister Anwar Ibrahim is currently on a two-day official visit to Indonesia from Sunday to Monday, his first tour abroad since assuming office last November, with trade being high on the agenda.

Within the Association of Southeast Asian Nations, Indonesia is Malaysia’s second-largest partner in trade and the third-largest source of foreign direct investment.

 

Total trade between the two countries was roughly 23 billion dollars in 2021, a 45.5 percent year-on-year increase compared to 2020.

 

For the period of January to November 2022, the bilateral trade between both countries had already exceeded 27 billion dollars, approximately 33 percent more than the corresponding period in 2021.

 

Source: Xinhua

អចលនទ្រព្យនៃខេត្តកំពង់ចាមរំពឹងសញ្ញាល្អប្រសើរក្រោយការស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ស្គន់-កំពង់ចាម

ដោយ: សុផារី

កំពង់ចាម: គម្រោងហេដ្ឋារចនាសម្ព័ន្ធតែងតែជំរុញឲ្យតំបន់មួយមានការអភិវឌ្ឍច្រើនជាងមុន។ ជាក់ស្ដែងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៧ ដែលតភ្ជាប់ ពីស្គន់ទៅកាន់ក្រុងកំពង់ចាម បាននិងកំពុងហុចផលដល់អចលនទ្រព្យក្នុងខេត្តកំពង់ចាម ជាពិសេសក្នុងតំបន់ចំនួនពីរ។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍កន្លងមកថា ក្រោយការប្រកាសពីគម្រោងការសាងសង់ និងស្តារឡើងវិញកំណត់ផ្លូវជាតិលេខ៧ តភ្ជាប់ពីស្គន់មកកំពង់ចាម គេសង្កេតឃើញថាតំបន់ចំនួនពីរហាក់មានសភាពអ៊ូអរ និងមានចរន្តទិញលក់ដីច្រើនជាងមុននោះគឺតំបន់ល្វា និងស្គន់។

លោកស្រីមានប្រសាសន៍ថា “មួយរយៈចុងក្រោយនេះមានគម្រោងរោងចក្រសកម្មនិងសហគ្រាសមួយចំនួនធំបានបោះជើងចូលមកវិនិយោគនៅក្នុងតំបន់តាមបណ្ដោយផ្លូវនេះ”។

លោកស្រី បានបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះមានគម្រោងរោងចក្រឧស្សាហកម្មកាត់ដេរ និងកែច្នៃធំមួយបានបោះទុន មកវិនិយោគនៅតាមបណ្ដោយផ្លូវនេះក្នុងទំហំដី៦៩ហិចតា និងចំណាយទុនរាប់លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧នេះឡើងវិញ គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ជាពិសេសទំហំចរាចរណ៍ និងកំណើននៃការដឹកជញ្ជូនដែលមានការ កើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។

 

ក្រោយបញ្ចប់ការសាងសង់ កំណាត់ផ្លូវជាតិនេះ នឹងក្លាយជាខ្សែផ្លូវមួយ ដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួល ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គម នៅភូមិ សាស្ត្រខេត្តកំពង់ចាម និងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗមួយចំនួន ដូចជា កៅស៊ូ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ទុរេន បន្លែផ្លែឈើ និងត្រីសាច់ ជាដើម។

កំណាត់ផ្លូវជាតិនេះក៏ចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។

ជាងនេះទៀត កំណាត់ផ្លូវជាតិនេះនឹងសម្រួលការតភ្ជាប់ការដឹកជញ្ជូន ទំនិញ និងផលិតផលរបស់ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់ទៅ កាន់កំពង់ផែទន្លេបិទ ដែលកំពុងសាងសង់ ដើម្បីនាំចេញទៅកាន់ទីផ្សារ ក្នុងស្រុកនិងអន្តរជាតិ តាមរយៈការដឹកជញ្ជូន៕