អភិបាលខេត្តកំពង់ចាមៈតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនឹងសាងសង់ នៅស្រុកជើងព្រៃ

  ដោយៈ គង់ សូរិយា

       កំពង់ចាមៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដាបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន​ឯកជន​មួយ ​នឹងធ្វើ​ការវិនិយោគ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ស្ថិត​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​លើ​ផ្ទៃដី​​១០០ ​​ហិកតា។ ​

លោកបានថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ​ក្នុង​កម្មវិធី​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​៧ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមករា កន្លងមកនេះ។

លោកអ៊ុន ចាន់​ដាបានឱ្យដឹងទៀតថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​នេះ​ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​រួចរាល់​ហើយ ដែល​នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ការសិក្សា​លម្អិត​ទៅលើ​ផែនការអភិវឌ្ឍន៍​។​

លោក​ថ្លែងថា​ “​ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​ជាមួយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​ត្រូវ​បានអនុម័ត​លើ​គម្រោង​វិនិយោគ​នេះ​រួចរាល់​ហើយ”។​ លោកបន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​នឹង​ស្រូប​ទាញ​ការវិនិយោគ​លើ​វិស័យ​រោងចក្រ វាយ​ន​ភណ្ឌ​មកកាន់​ខេត្តកំពង់ចាម​កាន់តែច្រើន​ថែមទៀត​”។​

​លោក​បញ្ជាក់ថា ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ ​មិន​ត្រឹមតែ​ចូល​​រួមចំណែក​ ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង ​ទាំងមូល​នោះទេ ប៉ុន្តែ​វា​ថែមទាំង​បង្កើន​សេដ្ឋកិច្ច​ខេត្ត ពិសេស​សេដ្ឋកិច្ច​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​បន្ថែមថា​ ក្នុងនាម​អាជ្ញាធរ​ខេត្ត ​យើង​ស្វាគមន៍​រាល់​ការវិនិយោគ​ទាំងអស់​មកកាន់​ខេត្ត​។ យើង​នឹង​ជួយ​សម្របសម្រួល​នីតិវិធី​នានា ​ដើម្បីឱ្យ​រាល់​ការវិនិយោគ​ទទួលបាន​ជោគជ័យ”។

បើ​យោងតាម​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​២០១៩ ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ចាម មាន​ប្រមាណ១៨៧១,៥០​លាន​ដុល្លារ​ ស្មើ៧,១​ ភាគរយ​នៃ​សេដ្ឋ​កិច្ច​ជាតិ​សរុប ចំណូល​សម្រាប់​មនុស្សម្នា​ក់១៦៧៩​ដុល្លារអាមេ​រិក​។

កំណើនសេដ្ឋកិច្ច​ខេត្តនេះ ទទួល​បាន​ពី​វិស័យ​កសិកម្ម៣៨​ភាគ​រយ សិប្បកម្ម១៩ ភាគរយ និង​សេវាកម្ម៤៣​ភាគរយ​៕

រដ្ឋាភិបាលកម្ពុជាស្នើឱ្យប្រទេសជប៉ុនសិក្សាគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា និងភាគីជប៉ុនបាន និងកំពុងសិក្សាទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភាគខាងជើង ព្រមទាំងស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា លើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway)។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន NIPPON KOEI ដែលដឹកនាំដោយលោក Hirotoshi SUZIKI។

ជំនួបនេះមានគោលបំណង ដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹង​គម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភាគខាងជើង រួមមាន បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើង ដែល​មានស្រាប់សម្រាប់​ការដឹកជញ្ជូន ឱ្យបាន​កាន់តែ​ប្រសើរឡើង។

លោករដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា លើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការ​សិក្សា​លទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទប្រព័ន្ធដឹកជញ្ជូនមួយបែប ដែលមានការនិយមចូល​ចិត្ត​ប្រើប្រាស់​ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើងស្វ័យប្រវត្តិ(AGT) ដែលទីភ្នាក់ងារ JICA បានសិក្សារួចហើយ។

ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូនជប៉ុន ឬហៅកាត់ថា JTCA (Japan Transport Cooperative Association) ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់​លើការ​អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន៕

ឆ្នាំថ្មី កាន់តែចំណេញ! ទិញផ្ទះ ឈ្នះមាសសុទ្ធ និងការផ្ដល់ជូនជាច្រើនពីបុរី ប៉េង ហួត

ដោយ៖ សហការី
ភ្នំពេញ៖ ប្រសិនបើលោកអ្នកកំពុងស្វែងរកផ្ទះសម្រាប់ឆ្នាំថ្មី ការផ្ដល់ជូនដែលបុរី ប៉េង ហួត កំពុងមានក្នុងខែមករានេះពិតជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។
ដើម្បីអបអរសាទរឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត មានកម្មវិធីផ្ដល់ជូនដ៏ចំណេញសន្ធឹកសន្ធាប់សម្រាប់រយៈពេលពេញមួយខែមករា ឆ្នាំ2023 នេះតែម្ដង ដែលការផ្ដល់ជូននេះមាន ដូចជា៖

– កក់ផ្ទះភ្លាម ទទួលបានមាសសុទ្ធទម្ងន់រហូតដល់ 1,000g ភ្លាមៗ
– ឆ្នោតផ្សងសំណាងឈ្នះដំណើរកម្សាន្ត VIP ប្រភេទកៅអី Business Class ទៅកាន់ប្រទេសបារាំង+ស្វីស ឬដំណើរកម្សាន្តទៅប្រទេសជប៉ុន ដោយមានការរ៉ាប់រងទាំងថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ និងអាហារលំដាប់ VIP
– អាំងប៉ាវហេងៗភ្លាមៗ
– គោលការណ៍បង់ប្រាក់ដ៏ងាយស្រួល និងមានភាពបត់បែន
ការផ្ដល់ជូននេះសម្រាប់គ្រប់ប្រភេទផ្ទះ និងគ្រប់គម្រោងរបស់បុរី ប៉េង ហួត ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមករា ឆ្នាំ2023។
បុរី ប៉េង ហួត មានប្រភេទផ្ទះច្រើនប្រភេទសម្រាប់អតិថិជន រាប់ចាប់ពីខុនដូ វីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោល ហើយក្នុងប្រភេទនីមួយៗមានច្រើនជម្រើសសម្រាប់គ្រប់តម្រូវការរបស់លោកអ្នក។
មិនតែប៉ុណ្ណោះ ផ្ទះភាគច្រើនសាងសង់ជិតរួចរាល់ ឆាប់បានចូលនៅ ចំណេញពេលវេលា មិនចាំបាច់រង់ចាំយូរឡើយ។
ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram :https://t.me/boreypenghuoth ។

Construction of first underground railway in Manila begins

Construction of the first-ever underground railway in the Philippines, undertaken with Japanese aid, began on Monday in a move to pave the way for easing road congestion in overcrowded Manila.

 

Leading the start of underground drilling work for the subway, which could start operating in 2028, President Ferdinand Marcos Jr pushed the button of one of the two tunnel drilling machines brought in from Japan that were on display.

 

In a speech during a ceremony, Marcos thanked Japan for its support in key infrastructure projects of the Philippines.

“These tunnel-drilling machines highlight Japan’s expertise and technology and trailblazing contributions in the modern world,” he said.

 

“And thus, I am confident that they will help us shape our railway infrastructure and keep them at par with the highest international standards,” said Marcos.

 

Although the project is being slowed down by land expropriation issues, the subway could begin operations by late 2028, according to Japanese and Filipino project contractors.

 

Marcos, whose term ends in June that year, has vowed to see the project through.

Dubbed by Manila as the “project of the century”, the 33.1-kilometre underground railway will cut across eight cities with a line connecting the main airport in Pasay City.

It is touted to benefit over 500,000 commuters daily.

The $8.8 billion project is funded with a $2.7 billion loan from the Japan International Cooperation Agency.

 

In June, former President Rodrigo Duterte referred to the subway project as a “gift from the Japanese people to the people of the Philippines”.

 

The Philippine transport department said the drilling machines could dig up millions of cubic metres of soil, with two more drilling machines expected to arrive this year.

 

Source: Kyodo News

រដ្ឋាភិបាលជប៉ុនផ្តល់កម្ចីប្រមាណ២,៧ពាន់លានដុល្លារដល់ហ្វីលីពីនដើម្បីសាងសង់រថភ្លើងក្រោមដី

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីលើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេសហ្វីលីពីនក្រោមជំនួយរបស់ជប៉ុន បានចាប់ផ្តើមសាងសង់កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីកាត់បន្ថយការកកស្ទះផ្លូវ នៅក្នុងទីក្រុងម៉ានីល។

ដោយដឹកនាំការចាប់ផ្តើមការងារខួងរូងក្រោមដី សម្រាប់រថភ្លើងក្រោមដី ដែលអាចចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានរុញប៊ូតុងម៉ាស៊ីនខួងរូងក្រោមដីមួយ ក្នុងចំណោមម៉ាស៊ីនខួងរូងក្រោមដីចំនួន២ ដែលនាំមកពីប្រទេសជប៉ុន។

នៅក្នុងសុន្ទរកថាក្នុងពិធីមួយ លោក Marcos បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ការគាំទ្ររបស់ខ្លួន ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេសហ្វីលីពីន។

លោក​បាន​បន្ត​ថា​ “ម៉ាស៊ីន​ខួង​ផ្លូវ​រូង​ក្រោម​ដី​ទាំង​នេះ​បង្ហាញ​ពី​ជំនាញ​ និង​បច្ចេក​វិទ្យា​របស់​ប្រទេស​ជប៉ុន​ និង​ការ​ចូល​រួម​ចំណែក​ក្នុង​ពិភព​ទំនើប​”។

លោកបានបញ្ជាក់ថា “ខ្ញុំមានទំនុកចិត្តថា ពួកគេនឹងជួយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់យើង និងរក្សាវាឱ្យស្មើគ្នា ជាមួយនឹងស្តង់ដារអន្តរជាតិខ្ពស់បំផុត”។

ទោះបីជាគម្រោងនេះកំពុងត្រូវបានពន្យឺតដោយសារបញ្ហាមួយចំនួនក៏ដោយ ប៉ុន្តែរថភ្លើងក្រោមដីនោះ នឹងអាចចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៨។ នេះបើយោងតាមអ្នកម៉ៅការគម្រោងជប៉ុន និងហ្វីលីពីន។

ផ្លូវរថភ្លើងក្រោមដីនេះមានប្រវែង៣៣,១គីឡូម៉ែត្រ និងឆ្លងកាត់ទីក្រុងចំនួន៨ ជាមួយនឹងខ្សែតភ្ជាប់អាកាសយានដ្ឋានសំខាន់នៅទីក្រុង Pasay ។ គម្រោងនេះមានតម្លៃ៨,៨ពាន់លានដុល្លារត្រូវបានផ្តល់មូលនិធិជាមួយនឹងប្រាក់កម្ចីចំនួន២,៧ពាន់លានដុល្លារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕

ឆ្នាំ២០២២កម្ពុជាចុះបញ្ជីលើគម្រោងវិនិយោគថ្មីមានទឹកប្រាក់៤,៦៨ពាន់លានដុល្លារអាមេរិក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គម្រោងវិនិយោគថ្មី ដែលបានចុះបញ្ជីស្នើសុំវិនិយោគ មានទឹកប្រាក់សរុបប្រមាណ៤,៦៨ពាន់លានដុល្លារអាមេរិក ដែលចំនួនទឹកប្រាក់នេះមានកំណើនប្រមាណ៧,៥ភាគរយ ធៀបនឹងឆ្នាំ២០២១កន្លងទៅ។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២១ ទឹកប្រាក់វិនិយោគចុះបញ្ជី តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន៤,៣៥ពាន់លានដុល្លារអាមេរិក ហើយឆ្នាំ២០២២មានទឹកប្រាក់ចំនួន៤,៦៨ពាន់លានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ប្រភពទុនវិនិយោគសំខាន់ៗរបស់កម្ពុជា ក្រៅតែការវិនិយោគដោយធុរជនក្នុងស្រុក គឺភាគច្រើនមកពីប្រទេសចិន ជប៉ុន កោះ Cayman Island ប្រទេសថៃ និងសិង្ហបុរី ដោយភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ទេសចរណ៍ រោងចក្រ វាយនភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ។

ជាការកត់សម្គាល់ កំណើនទុនវិនិយោគនេះ ដោយសារគម្រោងធំៗដូចជា គម្រោងវិនិយោគមជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពត ដែលមានទុនរហូតដល់១,៣ពាន់លានដុល្លារ គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានទុន៣៨៩លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ដែលមានទុន២៩៧លានដុល្លារ ។

ក្រៅពីគម្រោងធំៗទាំងនេះ ភាគច្រើនលើសលប់ គឺជាគម្រោងរោងចក្រឧស្សាហកម្ម ដែលធ្វើឱ្យតម្រូវការដីធ្លី សម្រាប់បម្រើឱ្យវិស័យរោងចក្រឧស្សាហកម្ម មានកំណើនឡើង ក្នុងភាគខាងលិចរាជធានីភ្នំពេញ ដែលសំដៅទៅលើខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ មានតម្រូវការប្រើប្រាស់ដីធ្លីសម្រាប់រោងចក្រសហគ្រាសច្រើនជាងគេ។

មកដល់ដើមឆ្នាំ២០២៣នេះ គម្រោងរោងចក្រ សហគ្រាសទាំងតូច និងធំត្រូវបានចុះបញ្ជីវិនិយោគជាបន្តបន្ទាប់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានទឹកប្រាក់វិនិយោគ ក្រោម១០លានដុល្លារអាមេរិក។ គម្រោងទាំងនេះមានទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស៕

រដ្ឋមន្រ្តីក្រសួងព័ត៌មានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងក្រុមការងារគេហទំព័រ Propertyarea.asia ចូលជួបសម្តែងការគួរសមនិងជូនពរក្នុងឱកាសឆ្នាំថ្មី

ដោយ៖ សហការី

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងក្រុមការងារគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសឆ្នាំថ្មី២០២៣ ព្រមទាំងស្នើសុំអនុសាសន៍ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ។

លោក យិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com បានគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រីនិងបានជម្រាបលោករដ្ឋមន្ត្រីអំពីប្រវត្តិនៃការកសាង និងបង្កើតក្រុមហ៊ុនទាំងពីរ ព្រមទាំងភាពជោគជ័យ បញ្ហាប្រឈម ដែលបានជួបប្រទះនៅក្នុងដំណើរការ និងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមក។

ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសមនេះ លោកអគ្គនាយកក៏បានស្នើសុំអនុសាសន៍ និងការណែនាំពីលោករដ្ឋមន្ត្រី ដើម្បីឱ្យដំណើរការគេហទំព័រ Property Area Asia កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់សាធារណជន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានសម្ដែងនូវការរីករាយដោយបានជួបជុំសំណេះសំណាលគ្នា និងបានកោតសរសើរចំពោះក្រុមហ៊ុន Propertyarea.asia និង Cambodiafinancialtimes.com ដែលកន្លងមកបានបំពេញការងារយ៉ាងល្អប្រសើរបំផុត និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការរួមចំណែកក្នុងការលើកកម្ពស់វិស័យសារព័ត៌មាន ជាពិសេស នៅក្នុងការផ្តោតលើការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច អចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ ។ល។ ដែលបច្ចុប្បន្ននេះនៅខ្វះធនធានមនុស្សផ្នែកនេះជាច្រើនទៀត។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងអចលនទ្រព្យ គឺជាប្រភេទព័ត៌មានជំនាញ ដែលអាចទាក់ទាញអ្នកអាន អ្នកស្តាប់ និងទស្សនិកជន តាមរយៈការបង្កើតមាតិកា ដែលមានភាពទាក់ទាញបន្ថែមទៀត ដោយសារបច្ចុប្បន្នមានសារព័ត៌មាន និងប្រភពផ្តល់ព័ត៌មានត្រូវបានបង្កើតឡើងច្រើនឡើងៗ ហើយក៏មានភាពប្រកួតប្រជែងកាន់តែច្រើន។

លោករដ្ឋមន្ត្រីបានណែនាំដល់លោកអគ្គនាយកថា សហគ្រិនទាមទារឱ្យមានការគិតគូរ មានផែនការ និងមានការប្រថុយប្រថាន ដើម្បីទទួលបានជោគជ័យ និងមានភាពលេចធ្លោ នៅក្នុងអាជីវកម្ម និងអាចប្រកួតប្រជែង នៅក្នុងបរិបទបច្ចុប្បន្នបាន។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា “នាពេលបច្ចុប្បន្ន ការរត់តាមតម្រូវការគឺជារឿងល្អមួយហើយ ប៉ុន្តែសហគ្រិនត្រូវបង្កើតតម្រូវការ” ក្នុងន័យនេះលោករដ្ឋមន្រ្តីសំដៅថា ប្រសិនបើអាជីវកម្មមួយអាចបង្កើតនូវតម្រូវការថ្មី ជាជាងការរត់តាមតម្រូវការនិងព្យាយាមបំពេញតម្រូវការរបស់អតិថិជន និងទស្សនិកជន នោះអាជីវកម្មនឹងទទួលបានភាពជោគជ័យបន្ថែមទៀត។

ជាទីបញ្ចប់ លោកអគ្គនាយកបានគោរពជូនពរ លោករដ្ឋមន្ត្រីនិងក្រុមការងារ សុខភាពល្អបរិបូរណ៍
និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ធំធេងថ្មីៗថែមទៀត និងជួបប្រទះតែមហាវិបុលសុខ សុភមង្គល និងជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

ក្រុមហ៊ុន Elite Home (Cambodia) និង ក្រុមហ៊ុន GC City ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ជា ដៃគូ សហការ  សម្រាប់ គម្រោង  ELITE PARK

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ នៅការិយាល័យលក់បុរី ណាឌី ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រុមហ៊ុន Elite Home (Cambodia) និងក្រុមហ៊ុន GCC  បានចុះហត្ថលេខាក្នុងនាមជាដៃគូសហការសម្រាប់គម្រោង  ELITE PARK។ គោលដៅចំបងរបស់ក្រុមហ៊ុននៃការចាប់ដៃគូសហការនេះ គឺការនាំយកភាពជោគជ័យរួមរបស់អតិថិជន និងអ្នកអភិវឌ្ឍន៍គម្រោង។

កញ្ញា លីម សុខាដាវីន អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Elite Home (Cambodia) បានឲ្យដឹងថា ក្រុមហ៊ុន Elite Home បានផ្តោតលើគោលការណ៍សំខាន់ចំនួន ៣ គឺ ទី១ ជាដៃគូសហការដ៏ល្អជាមួយអ្នកអភិវឌ្ឍន៏នានាក្នុងតំបន់ និង ក្រៅប្រទេសក្នុងការអភិវឌ្ឍន៏ និង ដោះស្រាយលើបញ្ហាដែលបានជួបប្រទះលើផ្នែកទីផ្សារ, ការលក់ និង ការគ្រប់គ្រង, ទី២ ជាអ្នកប្រឹក្សាដ៏ជំនាញលើការអភិវឌ្ឍន៏គម្រោងដែលផ្តល់តម្រូវការទៅលើទីផ្សារនាពេលបច្ចុប្បន្ន និង អនាគត, ទី៣ការ គ្រប់គ្រងលើការថែទាំលើអចលទ្រព្យផ្សេងៗ (Property Management)»។

កញ្ញា លីម សុខាដាវីន បានបន្តថា គម្រោង  Elite Park គឺជាគម្រោងលំនៅឋានលក្ខណៈអភិជនដែលបានបោះទីតាំងនៅទីក្រុងរណបថ្មី លី យ៉ុងផាត់ ។គម្រោងនេះមានទំហំផ្ទៃដីសរុបប្រមាណ ៣៤ហិកតា ហ៊ុមព័ទ្ធជុំវិញទៅដោយការអភិវឌ្ឍធំៗជាច្រើនដែលនឹងផ្តល់ភាពងាយស្រួលដល់ការរស់នៅ ដូចជា៖ ផ្សារទំនើប Makro ទី៣ សួនទឹក Garden City ទីលានវាយកូនហ្គោល Garden City សួនសត្វភ្នំពេញសាហ្វារី ពហុកីឡដ្ឋានជាតិ មរតកតេជោ និងវិមានឈ្នះឈ្នះ ជាដើម។ បន្ថែមពីនេះ គម្រោង  Elite Park គឺស្ថិតនៅលើចំណុចមួយមានប្រព័ន្ធផ្លូវរដ្ឋជុំវិញដែលងាយស្រួលដល់ការធ្វើចរាចរណ៍ទៅទីតាំងផ្សេងៗ និងចំណេញពេលវេលាច្រើន។

សូមជម្រាបថា គម្រោង  Elite Park គឺជាគម្រោងដីលំនៅឋានអភិជនដំបូងគេបង្អស់មានទំហំ ២០x២០ និងទំហំ ២០x៣០ ដែលជាប្រភេទខ្នាតវីឡា និងភូមិគ្រឹះដ៏សាកសមបំផុតសម្រាប់អតិថិជន ​ជាពិសេសសម្រាប់មនុស្សគ្រប់វ័យ។ គម្រោង  Elite Park បានរួមបញ្ចូលទាំងផ្សារទំនើប សួនផ្កាសាគូរ៉ា កន្លែងក្មេងលេង អាងហែលទឹក ផ្លូវសម្រាប់ដើរ និងដើមឈើស្រស់ស្អាត
តាមដងផ្លូវ។

ជាមួយគ្នានេះ រចនាសម្ព័ន្ធផ្លូវក្នុងគម្រោងមានភាពធំទូលាយ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដែលរួមបញ្ជូលជាមួយសេវាកម្ម NADI Care ទាំង១២ មុខ ដូចជា៖ ១.សន្តិសុខ ២៤ម៉ោង ២.រថយន្តដឹកអ្នកដំណើរឯកជន, ៣.ជំនួយរៀបចំសង្គ្រោះបន្ទាន់ ២៤ម៉ោង ៤.ការជួសជុលបន្ទាន់ ២៤ម៉ោង ៥.សេវារើចូលគេហដ្ឋាន ៦.ថែទាំសម្អាតផ្ទះ ៧.គ្រូបង្វឹកហាត់ប្រាណ៨.បោកអ៊ុតសម្លៀកបំពាក់ ៩.ថែទាំយានយន្ត ១០.ជួសជុលរថយន្ត និងតាក់ស៊ី ១១.ការរៀបចំកម្មវីធី និង១២.ការផ្គត់ផ្គងគ្រឿងទេស ធ្វើអោយការរស់នៅ ប្រកបដោយភាពស៊ីវីល័យខ្ពស់ និង អភិជនភាព។

លោក Lai Jin Kei ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន GC City ក៏បានលើកឡើងដែរថា តាមដែលលោកបានសង្កេតឃើញកន្លងមក មានអតិថិជនជាច្រើន ចង់បានផ្ទះ និងសាងសង់ផ្ទះទៅតាមក្តីស្រមៃរបស់ខ្លួន ជាហេតុធ្វើអោយយើងបង្កើតនូវ  គម្រោង Elite Park ដែលជាគម្រោងមួយជួយអោយអតិថិជន បំពេញបានតាមបំណងប្រាថ្នារបស់ពួកគាត់ ក្នុងការសាងសង់ វីឡា ឬភូមិគ្រឹះ តាមបែបបទដែលពួកគាត់ត្រូវការ ហើយយើងជឿជាក់ថាគម្រោងនេះនឹងមានការគាំទ្រច្រើនពីអតិថិជន។

 

ប្រទេសចិនកំពុងបង្កើនកូតានាំចូលប្រេងឆៅលើកទី២នៅក្នុងឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមប្រភពចំនួនពីរ ដែលមានចំណេះដឹងអំពីបញ្ហានេះ និងឯកសារ ដែលត្រូវបានពិនិត្យ ដោយកាសែត Reuters បានឱ្យដឹងថា ប្រទេសចិនបានចេញកូតាការនាំចូលប្រេងឆៅជាលើកទី២ នៃឆ្នាំ២០២៣ ដែលបង្កើនចំនួនសរុប២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

យោងតាមឯកសារ ពីក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ក្រុមហ៊ុនចំនួន៤៤ ដែលភាគច្រើនជាអ្នកចម្រាញ់ប្រេងឯករាជ្យ ត្រូវបានផ្តល់កូតានាំចូលប្រេងចំនួន១១១,៨២លានតោន នៅក្នុងជុំថ្មីនេះ។

ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក បានបែងចែកកូតា ឆ្នាំ២០២៣ លឿនជាងធម្មតា ដើម្បីទប់ទល់នឹងសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ តាមរយៈការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនចម្រាញ់ប្រេងនានា ដើម្បីជំរុញប្រតិបត្តិការរបស់ពួកគេ។

យោងតាមឯកសារដដែលបានឱ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងឯកជនដ៏ធំបំផុតរបស់ប្រទេសចិន Zhejiang Petrochemical Corp (ZPC)  បានទទួលកូតានាំចូលធំបំផុតចំនួន២០លានតោន ដែលស្មើនឹងការចេញកូតាកាលពីឆ្នាំ២០២២។

យោងតាមពាណិជ្ជករប្រេងមួយរូប ដែលមានមូលដ្ឋាននៅសិង្ហបុរី បានមានប្រសាសន៍ថា “ការចេញកូតានេះ គឺស្របតាមការរំពឹងទុករបស់ទីផ្សារ ហើយវាបានបង្ហាញថា ទីក្រុងប៉េកាំងកំពុងព្យាយាមជំរុញសេដ្ឋកិច្ច ដោយអនុញ្ញាតឱ្យរោងចក្រចម្រាញ់ប្រេងអាចបង្កើនប្រតិបត្តិការរបស់ពួកគេ”៕

Thailand ranked first in Asean for meeting UN sustainable goals

Thailand has been ranked No 1 in Asean for achieving sustainable development goals for four years running since 2019 in rankings based on the United Nations’ Sustainable Development Goals (SDGs).

 

As per the Sustainable Development Report 2022, Thailand won 74.12 points from 100 and was ranked 44 globally.

 

The UN SDGs are in line with Thailand’s 20-year national strategy, which aims to make it a developed country with security, prosperity and sustainability without leaving anyone behind,” deputy government spokesperson Tipanan Sirichana said.

She said that according to the UN, “not leaving anyone behind” is at the heart of SDGs and that Thailand has placed a greater focus on five SDGs:

 

  • No poverty

 

  • Quality education

 

  • Clean water and sanitation

 

  • Industry, innovation and infrastructure

 

  • Responsible consumption and production

 

She said the government has achieved success in the development of infrastructure, both physically and digitally, as well as its goals on Bio-Circular-Green Economy Model at the Apec Summit in November last year.

 

“These achievements prove that the government is moving in the right direction, with criteria and indicators that meet international standards,” she said.

 

Source: The Nation