វិនិយោគិន៖ ការបើកប្រទេសឡើងវិញនឹងជួយស្ដារសេដ្ឋកិច្ចចិន ដែលបានដាំក្បាលចុះមកដល់កម្រិតទាបបំផុតមិនធ្លាប់

សុខុម

ហុងកុង: ប្រទេសចិន បានដកចេញទាំងអស់នូវវិធានការរឹតបន្តឹងកូវីដ-១៩ លើការធ្វើដំណើរឆ្លងប្រទេស ដោយបញ្ចប់នូវលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចូលក្នុងប្រទេសចិន បន្ទាប់ពីបិទខ្ទប់ប្រទេសអស់រយៈពេលជិត៣ឆ្នាំ។

យោងតាមបណ្តាញទូរទស្សន៍រដ្ឋចិន (CGTN) ឱ្យដឹងថា អ្នកដំណើរដំបូងគេបានមកដល់ប្រទេសចិន ក្រោមវិធានថ្មីនេះបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងភាគខាងត្បូងគ័ងចូវ ឬ ក្វាងចូវ (Guangzhou) និងស៊ឹនជិន (Shenzhen) កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៨ ខែមករា។

បណ្តាញទូរទស្សន៍ដដែលផ្សាយថា អ្នកដំណើរទាំង៣៨៧នាក់នៅលើជើងហោះហើរពីសិង្ហបុរី និងក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា បានធ្វើដំណើរមកដល់ដោយមិនត្រូវបានតម្រូវឱ្យធ្វើតេស្តកូវីដ-១៩ ហើយក៏មិនបានឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃនៅមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋនោះដែរ។

ការបន្ធូរបន្ថយការទប់ស្កាត់លើការធ្វើដំណើរឆ្លងប្រទេសនេះ បង្ហាញពីការបញ្ចប់គោលនយោបាយសូន្យកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិន។

រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមដកចេញយុទ្ធសាស្ត្រតម្រូវឱ្យធ្វើចត្តាឡីស័ក ការបិទខ្ទប់ទ្រង់ទ្រាយធំ និងការធ្វើតេស្តកូវីដញឹកញាប់ ក្រោយពីប្រជាជនផ្ទុះការតវ៉ាយ៉ាងកម្រជាប្រវត្តិសាស្ត្រកាលពីខែធ្នូ ប្រឆាំងនឹងវិធានការទប់ស្កាត់កូវីដ។

បណ្ដាវិនិយោគិនសង្ឃឹមថា ការបើកប្រទេសឡើងវិញនឹងជួយស្ដារសេដ្ឋកិច្ចចិន ដែលមានទំហំរហូតដល់ទៅ១៧ទ្រីលានដុល្លារ ដែលបានដាំក្បាលចុះមកដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតកន្លះសតវត្សរ៍មកនេះ។

ការដកចេញនូវវិធានការចត្តាឡីស័កនេះជាការបើកទ្វារស្វាគមន៍ពលរដ្ឋចិន ជាច្រើនដែលធ្វើដំណើរចេញទៅក្រៅប្រទេសលើកដំបូងចាប់តាំងពីព្រំដែនចិន បានបិទអស់រយៈពេលជិត៣ឆ្នាំ។

ទោះជាយ៉ាងណា ព្រំដែនទេសចិន នៅតែបិទនៅឡើយសម្រាប់ភ្ញៀវទេសចរ ដោយជនបរទេសត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសនេះសម្រាប់តែគោលបំណងពាណិជ្ជកម្ម និងទៅសួរសុខទុក្ខគ្រួសារតែប៉ុណ្ណោះ៕ Aljazeera៕

លំហូរទុនវិនិយោគបរទេសចូលមកកម្ពុជាបង្ហាញកំណើន៧,៥ភាគរយ ក្នុងឆ្នាំ២០២២

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន៤,៦៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង៧,៥ភាគរយ ពី៤,៣៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។

របាយការណ៍ដដែលនេះបានបន្តថា ប្រភពវិនិយោគិនបរទេសសំខាន់ៗរបស់កម្ពុជា រួមមានមកពី ប្រទេសចិន ជប៉ុន កោះកៃម៉ាន ប្រទេសថៃ និងសិង្ហបុរី ដោយគម្រោងវិនិយោគទាំងនោះ បានផ្តោតលើ វិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កតិកាសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់វិនិយោគអំណោយផលរបស់កម្ពុជា គឺជាកត្តាសំខាន់ ដែលទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនមកកម្ពុជា។

លោកបន្តថា “កិច្ចព្រមព្រៀង RCEP និង CCFTA គឺជាមេដែក ស្រូបទាញវិនិយោគិនបរទេសមកកម្ពុជា ហើយការគ្រប់គ្រងដោយជោគជ័យរបស់កម្ពុជា លើជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង គឺជាកត្តាទាក់ទាញមួយទៀតសម្រាប់វិនិយោគិន”។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “ការវិនិយោគថ្មីនឹងនាំមកនូវដើមទុន បច្ចេកវិទ្យា និងឱកាសការងារថ្មីៗ”។

លោកបានបន្តថា “ចំណងមិត្តភាពនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ ជាកត្តាសំខាន់  ដែលទាក់ទាញ វិនិយោគិនចិនកាន់តែច្រើនមកកម្ពុជាផងដែរ”។

លោកបានបញ្ជាក់ប្រាប់ថា “ការវិនិយោគរបស់ប្រទេសចិនមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា”៕

ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងក្រុងព្រះសីហនុកំពុងសម្រេចវឌ្ឍនភាពល្អប្រសើរ

ដោយ៖ ផារី

ភ្នំពេញ៖ សាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុងព្រះសីហនុ បានសម្រេចវឌ្ឍនភាពល្អប្រសើរ ទោះបីជាប្រឈមនឹងវិបត្តិជំងឺ និងវិបត្តិសេដ្ឋកិច្ចនាពេលកន្លងមកក្តី។ រហូតមកដល់ពេលនេះ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញសម្រេចបានប្រមាណ៥០ភាគរយ ខណៈព្រលានយន្តហោះក្រុងព្រះសីហនុគ្រោងពង្រីកបន្ថែមឆាប់ៗ។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់កាលពីសប្តាហ៍កន្លងមកថា ​ទោះបីក្នុងស្ថានភាពវិបត្តិកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងសកល​លោក​ចាប់​តាំងពីឆ្នាំ២០២០រហូតមកក្តី ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងខេត្តព្រះសីហនុ ក៏បន្តធ្វើតាមផែនការ។

លោកជា អូន បានថ្លែងប្រាប់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុង​បន្តពង្រីក​សក្ដានុពលលើវិស័យអាកាស​ចរស៊ីវិលកម្ពុជា បង្កើត​ចំនួន​ទេសចរ និងការដឹកជញ្ជូនបន្ថែមទៀតតាមរយៈជើងហោះហើរមកកាន់ប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា “ក្នុងបរិបទកូវីដ១៩ ​ដែលបានប៉ះពាល់នៅទូទាំងពីភពលោក គឺយើងបាន​ឃើញ​ភាពឈ្លាសវៃរបស់ ​សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស ​ដូច្នេះកម្មករដែលធ្វើការនៅការដ្ឋានសាងសង់​ព្រលានយន្តហោះ ក៏ដូចជាហេដ្ឋា​រចនាសម្ព័ន្ធដទៃទៀត ​មិនឈប់ឈរឡើយ”។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នការសាងសង់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ដែលមួយ​ផ្នែកខ្លះ​ស្ថិតនៅក្នុងក្រុងតាខ្មៅ​ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ​ បច្ចុប្បន្នសាងសង់​បានប្រមាណ៥០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់ជំហាន​ដំបូងនៅឆ្នាំ២០២៤។

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលបានធ្វើការពង្រីកនោះ ​នាអំឡុងពេលកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះ ​គឺបានធ្វើការពង្រីកការស្ថាបនាបាន១០០ភាគរយហើយ ហើយថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏បានបង្ហាញផែនការពង្រីកបន្ថែម ដើម្បីទទួលស្វាគមន៍អ្នកដំណើរច្រើនជាងមុនកាន់តែច្រើន៕

  

មកស្គាល់អ្នកជំនួញល្បីៗមានងារជាឧកញ៉ាដែលប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ជំនួញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យបុគ្គលជាច្រើនក្នុងប្រទេសកម្ពុជាទទួលបានជោគជ័យ និងមានកេរ្ត៍ឈ្មោះល្បីល្បាញ។ នៅថ្ងៃនេះ យើងនឹងលើកយកនូវបុគ្គលល្បីៗមួយចំនួន ដែលទទួលបានគោរមងារជាឧកញ៉ា និងកំពុងតែប្រឡូកក្នុងវិស័យអចលនទ្រព្យ។

១. អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ៖ អ្នកកញ៉ាជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនរបស់លោកទៅកាន់រដ្ឋាភិបាល ជាពិសេសនៅក្នុងអំឡុងពេលវិបត្តិនៃកូវីដ១៩ និងក្នុងពេលកម្ពុជារងគ្រោះដោយសារតែទឹកជំនន់កាលពីចុងឆ្នាំ២០២០ ។ ឧកញ៉ាផ្ដើមចេញពីដីមួយដែលបានទិញកាលពីលោកនៅធ្វើជាពលករប្រទេសកូរ៉េនិងបានពង្រីកអាជីវកម្មអចលនទ្រព្យនេះកាន់តែធំឡើងៗ ។

២. លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖ លោកឧកញ៉ាជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជាវដែលបច្ចុប្បន្ននេះ លោកឧញ៉ាមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន នៅជុំវិញរាជធានីភ្នំពេញ និងកំពុងត្រៀមពង្រីកមុខជំនួញនេះបន្តបន្ទាប់ទៀត។

៣. ឧកញ៉ា ចេង ខេង ៖ លោកឧកញ៉ាជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ហើយជាក្រុមហ៊ុនអចលនទ្រព្យលេចធ្លោមួយរូប នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកឧកញ៉ាក៏ជាអ្នកត្រួសត្រាយវិស័យអចលនទ្រព្យ នៅក្នុងប្រទេសដំបូងៗផងដែរ ដែលរហូតមកដល់ពេលនេះ លោកឧកញ៉ាមានគម្រោងនិងបានសហការជាមួយវិនិយោគិនបរទេសជាច្រើនដើម្បីបន្តអភិវឌ្ឍន៍អចលនទ្រព្យ។

៤. ឧកញ៉ាព្រាប សុវត្ថិ ៖ ជាអ្នកចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកបានឡើងងារជាឧកញ៉ាដោយសារតែលោកបានប្រឡូក ក្នុងវិស័យអចលនទ្រព្យ មានក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យផង និងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្លួនឯងផង។

៥. ឧកញ៉ា ខេមរៈ សិរីមន្ត ៖ ខេមរៈ សិរីមន្តក៏ជាតារាចម្រៀងមួយរូបដ៏ល្បីក្នុងប្រទេសកម្ពុជាផងដែរ ។ លោកបានឡើងជាឧកញ៉ា ក៏ដោយសារតែលោកបានប្រឡូកក្នុងវិស័យអចលនទ្រព្យ និងបានវិនិយោគដីធ្លីជាច្រើនកន្លែងទាំង នៅជាយរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ។

៦. ឧកញ៉ាម៉ន សុខា ៖ ឧកញ៉ាជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍ផង និងជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យជាច្រើនកន្លែងផងដែរ ។ គម្រោងដែលោកឧកញ៉ាបានអភិវឌ្ឍន៍ជាប្រភេទផ្ទះនិងដីឡូតិ៍លំហែកាយ ហើយភាគច្រើនស្ថិតនៅក្នុងតំបន់រមណីយដ្ឋាន និងនៅតំបន់ជាយក្រុង ។

៧. ឧកញ៉ា ឃាង ពុទ្ធី ៖ លោកឧកញ៉ាជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យមួយរូប និងទទួលបានគោរមងារជាឧកញ៉ា ក្នុងអំឡុងពេលវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងផងដែរ។ លោកឧកញ៉ាជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាផងដែរ។

៨. ឧកញ៉ា នួន រឹទ្ធី ៖ លោកឧកញ៉ាជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA ហើយលោកបានតស៊ូជាមួយអាជីវកម្មក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំ និងទីបំផុតលោកក៏ទទួលបានគោរមងារជាឧកញ៉ា។

នៅមានបុគ្គលជាច្រើនទៀតដែលទទួលបានគោរមងារជាឧកញ៉ា ដែលយើងមិនអាចលើកឡើងមកសរសេរអស់ក្នុងអត្ថបទ ដែលបានទទួលគោរមងារជាឧកញ៉ា ដោយសារតែការប្រឡូកក្នុងវិស័យអចលនទ្រព្យ ។ វិស័យនេះបាននិងកំពុងបន្តហុចផលប្រយោជន៍ដល់អ្នកកំពុងប្រកបរបរក្នុងវិស័យនេះជាបន្តបន្ទាប់ផងដែរ៕

គម្រោងផ្លូវជាតិលេខ៧ តម្លៃ១១៧លានដុល្លារអាមេរិកចាប់ផ្តើមបើកដំណើរការហើយ

ដោយ៖ សុផារី

កំពង់ចាម៖ ការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម បានចាប់ផ្តើមដំណើរការ  នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៧នេះត្រូវបានស្តារ និងស្ថាបនា ឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) មានទទឹង ៧ម៉ែត្រ និង ៩ម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី២គន្លង ទៅ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ១,៥ម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា កំណាត់ផ្លូវជាតិលេខ៧នេះ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាម សេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ជាមួយបណ្តាញផ្លូវនានា ឆ្ពោះទៅកាន់រាជធានី-ខេត្ត រួមមាន៖ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំជនស្គន់) ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែក ស្រុកព្រៃឈរ ជាមួយផ្លូវជាតិលេខ៦០ ទៅផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ តភ្ជាប់ទៅកាន់ស្រុកកងមាស។ កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ផងដែរជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ទៅកាន់ស្រុកចំការលើ និងចំណុចផ្លូវបំបែកកំពង់ថ្ម និងតភ្ជាប់ទៅស្រុកស្ទឹងត្រង់ តាមរយៈផ្លូវជាតិលេខ៧១C។

បន្ថែមពីលើនេះ កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិ លេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរីផងដែរ។ មួយវិញទៀត កំណាត់ផ្លូវជាតិនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយ វ៉េយលេខ១១ (AH11) ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញ ខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ៕

អ្នកឧកញ៉ាគួច ម៉េងលីលើកឡើងអ្វីខ្លះពីឱកាសដ៏កម្រដែលបានទទួលការអញ្ជើញជួបជាមួយសម្តេចប៉ាបនិងមេដឹកនាំដទៃទៀត

  ជេស៊ីកា

       ភ្នំពេញៈ អ្នកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានព្រះរាជានុញ្ញាតចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៊ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី។

ក្នុងឱកាសដ៏ប្រពៃ និងមហាកិត្តិយសនេះ អ្នកឧកញ៉ានឹងអញ្ជើញចូលរួមក្នុងសន្និសីទ និងកម្មវិធីជាច្រើន នៅប្រទេសម៉ូណាកូ ព្រមទាំងចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទ ដែលនឹងប្រារពធ្វើនៅទីក្រុងប៉ារីស លើប្រធានបទស្តីអំពី “ការកែប្រែជំនឿនេក្ខម្មបារមី និងបរិស្ថានវិទ្យា”។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

អ្នកឧកញ៉ាគួច ម៉េងលីបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៨ មករាថា ក្នុងឱកាសជំនួបដ៏ពិសេសនេះ អ្នកឧកញ៉ានឹងចូលរួមសន្និសីទនៅប្រ​ទេសម៉ូណាកូ ទីក្រុងប៉ារីសប្រទេសបារាំង ដែលផ្តោតសំខាន់លើការពង្រឹងមិត្តភាព សាមគ្គីភាព បរិស្ថាន និងការចែករំលែកពីអ្វី ដែលជាការរំពឹង​ចង់បានរបស់ប្រជាពលរដ្ឋខ្មែរ។

អ្នកឧកញ៉ាបានបន្តទៀតថា ក្នុងបេសកកម្មនេះ អ្នកឧកញ៉ានឹងជួបជាមួយសម្តេ​ចប៉ាប ព្រះមហាក្សត្រប្រទេសម៉ូណាកូ និងសាវៈសាសនាផ្សេងៗទៀត និងឡើងថ្លៃងសន្ទរកថា ពីការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរទាក់​ទងនឹងការលើកកំពស់បរិស្ថាន ជំនឿសាសនា សុខសន្តិភាព ជាការចែករំលែកដល់អ្នកចូលរួម ពីអ្វីដែលប្រទេសខ្មែរយើងបានចូលរួម ជាមួយពិភពលោក ក្នុងការការពារបរិស្ថាន និងចូលរួមចំណែកលើកស្ទួយសាសនា។

អ្នកឧកញ៉ាបានបន្តថា ព្រះគ្រូសាន សុជានឹងមានការថ្លែងសង្ឃដិការបស់ព្រះអង្គផងដែរ។

អ្នកឧកញ៉ាគួច ម៉េងលីបានបន្តឲ្យដឹងទៀតថា នៅថ្ងៃទី១៩ មករា អ្នក ឧកញ៉ា នឹងមានជំនួបជាមួយសម្តេចប៉ាប និងមានការផ្លាស់ប្តូរនូវអំណោយ អនុស្សាវរីយ៍ និងជួបជាមួយអ្នកធ្វើការនៅសារៈមន្ទីរ ដើម្បីផ្លាស់ប្តូរនូវអំណោ​យដ៏មាន​តម្លៃសម្រាប់គ្នាទៅវិញទៅមក។ ចំណែកថ្ងៃទី២០ មករា អ្នកឧក​ញ៉ាក៏នឹងជួបជាមួយជនភៀសខ្លួន ដែលអ្នកឧកញ៉ានឹងបរិច្ចាកថវិកាចំនួន៥០០០ដុល្លារ ដើម្បីជួយដល់ជនភៀសខ្លួន តាមរយៈការរៀបចំរបស់កាកបាតក្រហ​មអន្តរជាតិ។

 

អ្នកឧកញ៉ានឹងមានប្រសាសន៍ពីអ្វី ដែលជាបទពិសោធន៍៍របស់អ្នកឧកញ៉ា ដែលធ្លាប់ជាជនភៀសខ្លួនក្នុងឱកាសផងដែរ។ ក្នុងថ្ងៃដដែលនេះ អ្នកឧកញ៉ានឹងចូលរួម ក្នុងសន្និសីទអន្តរជាតិផងដែរ។

អ្នកឧកញ៉ាគួច ម៉េងលីបានឲ្យដឹងទៀតថា នៅថ្ងៃទី២១ នឹងមានជំនួបជាមួយព្រះមហាក្សត្រប្រទេសម៉ូណាកូ និងថ្ងៃទី២២ មករា នឹងមានសន្និ​សីទអឺរ៉ុបលំដាប់អន្តរជាតិ ដែលសន្និសីទនេះ អ្នកឧកញ៉ានឹងថ្លែងសន្ទរកថាគន្លឹះមួយចំនួនផងដែរ។

អ្នកឧកញ៉ាបានបន្តថា កម្មវិធីនេះគេរៀបចំឡើងយូរៗម្តង ដោយកន្លងមកគេបាននិមន្ត ព្រះសង្ឃ និងបុគ្គលសំខាន់ៗទៅផ្លាស់ប្តូរ បទពិសោធន៍ ដែលនៅទសវត្សររ៍ឆ្នាំ១៩៥០ មានអតីតសម្តេចព្រះបរមរតនៈកោដិ បានយាងទៅជួបសម្តេចប៉ាប ហើយនៅខែតុលា ឆ្នាំ១៩៨៦ មានសម្តេចព្រះឃោសន្សនន្តរបស់កម្ពុជា បាននិមន្តទៅចូលរួមកម្មវិធីនេះផងដែរ។

អ្នកឧកញ៉ាគួច ម៉េងលីបានបន្តថា “ក្នុងនាមជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គលតិចតួច ដែលបានជួបជាមួយសម្តេចប៉ាប ខ្ញុំពិតជារីករាយនិងមោទនភាពលើអ្វីដែលបានកើតឡើងនេះ”។ អ្នកឧកញ៉ាបានបន្តថា “ខ្ញុំគិតថាវាជារឿងល្អមួយ សម្រាប់ប្រទេសជាតិខ្មែរ ហើយឆ្នាំនេះជាឆ្នាំបោះឆ្នោ​ត អញ្ចឹងខ្ញុំចង់ផ្ញើរសារទៅកាន់ពិភពលោកថា ប្រទេសខ្មែរយើងជាប្រទេសមានសន្តិភាព ជាប្រទេសដែលពោរពេញដោយភាពត្រជាក់ត្រជុំ ប្រជាជនមានសេដ្ឋកិច្ចគ្រួសាររីកចម្រើន ទោះជាស្ថិតក្នុងអំឡុងវិបត្តិកូវីដ១៩”។

អ្នកឧកញ៉ាបានបន្តទៀតថា “ខ្ញុំនឹងព្យាយាមតំណាងឲ្យប្រទេសខ្មែរយើងទាំងមូល ដើម្បីធ្វើយ៉ាងណាឲ្យមានមិត្តភា​ព និងទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ”។ អ្នកឧកញ៉ាបានបន្តថា “នេះជារឿងមួយដ៏កម្រកើតឡើង ជារឿងមួយដែលគេកម្រអញ្ជើញចូលរួម ដូច្នេះនេះជារឿងដែលគួរយកចិត្តទុកដាក់ និងជារឿងប្រវត្តិសាស្រ្តសម្រាប់កម្ពុជា”៕

 

សម្ដេចតេជោៈស្មារតី៧មករាបន្ដស្ថិតក្នុងបេះដូងខ្មែរគ្រប់រូប និងប្រែក្លាយទឹកដីកម្ពុជាពីទឹកដីមរណៈ មកជាទឹកដីដ៏ស្រស់បំព្រង

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋសរុបជាង២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ “៧មករា” ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យជម្នះ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងវិញនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជន រាប់លាននាក់ពីគ្រោះមរណៈ បាននាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត បានធ្វើឲ្យរាល់តម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ត្រូវបានកសាងពូនជ្រុំ នៅក្នុងប្រវត្តិសាស្ដ្រ រាប់ពានឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ។

សម្ដេចតេជោហ៊ុន សែន បន្ដទៀតថា ជ័យជម្នះ៧មករា បានផ្ដល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ដ្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា “រយៈពេល៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្ដើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន”។ សម្តេចបញ្ជាក់ថា “កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្ដិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ”។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ជ័យជម្នះ៧មករា បានផ្ដល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ដ្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា។

សម្តេចបញ្ជាក់ទៀតថា កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្ដិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់ អំពីការផ្លាស់ប្ដូរដ៏ធំធេងជាប្រវត្តិសាស្ដ្ររបស់ម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាក់ថ្នាក់, ពីការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៉ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្ដាប្រទេសជាតិមិត្តជិតឆ្ងាយ និងសហគមន៍អន្ដរជាតិ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា “ស្មារតី ៧មករា ស្ថិតស្ថេរជាអមតៈ ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត យើងទាំងអស់គ្នាប្ដេជ្ញាថែរក្សាពួនព្រុំស្មារតី ៧មករា ឲ្យកាន់តែរឹងមាំ និងភ្លឺចែងចាំងជានិច្ច”។ សម្តេចបន្ថែមថា “៤៤ឆ្នាំកន្លងទៅនេះគឺជា៤៤ឆ្នាំ នៃសាមគ្គីភាពជា៤៤ឆ្នាំ នៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយវីរភាព និងជា៤៤ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា”។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ការពុះពាររបស់យើង បានកែប្រែមាតុភូមិពីទឹកដីមរណៈ មកជាទឹកដីដ៏ស្រស់បំព្រង ប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និងពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចបាននូវសមិទ្ធលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿង សម្រាប់កូនចៅគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតជាថ្មីនូវសង្គ្រាម ការបែកបាក់ជាតិ និងអំពើប្រល័យពូសាសន៍ដូចពីអតីតកាល។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា ប្រជាជាតិមួយដែលមានឯកភាពជាតិ ប្ដូរផ្ដាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភា​ពខាងក្រៅណាធ្វើឲ្យបរាជ័យឡើយ។ ដូច្នេះត្រូវរួមគ្នារក្សាពូនព្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លា នៃសង្គមជាតិឲ្យបានគង់វង្ស និងរឹងមាំគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្ដេជ្ញាដាច់ខាតការពារសន្ដិភាព និងឯកភាពជាតិ ដែលយើងសម្រេចបានមកដោយលំបាកបំផុតនេះ ឲ្យស្ថិតស្ថេរ គង់​វង្សជានិច្ច មិនឲ្យជនណា ឬអនុភាពណាមកបំផ្លាញបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនស្វែងរកសន្ដិភាព ជូនជាតិ និងប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើង មិនទុកឲ្យវាបន្ដបំពុលសង្គម បំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្ដរាយជាថ្មីទៀតសម្រាប់ប្រជាជាតិយើង។

សម្តេចតេជោបានសង្កត់ធ្ងន់ថា “ជនណា ឬគណបក្សនយោបាយណា ដែលបម្រើនយោបាយជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឲ្យបានទាន់ពេល បើពុំដូច្នោះទេនឹងត្រូវប្រឈម នឹងវិធានការច្បាប់ជាធរមាន”៕

 

Indonesia’s RCEP entry gives Cambodia trade a boost

Trade ties between Cambodia and Indonesia are expected to rise further and cross $1 billion this year as the latter’s entry to the Regional Comprehensive Economic Partnership (RCEP) came into effect last Monday.

Indonesia, the largest economy in Southeast Asia, put in place a new set of liberalised regulations for its trade with other members of RCEP in the wake of the implementation of the pact.

Cambodia implemented the free trade pact on January 1, 2022.

The General Department of Customs and Excise (GDCE) of Cambodia estimated that the trade volume between the Kingdom and Indonesia has grown by 46.4 percent to about $629 million in January-September 2022 from $417 million in the same period of 2021.

Cambodia exported $5.6 billion worth of goods to the RCEP member countries in eleven months of last year, an increase of five percent compared to the same period last year, data from the Ministry of Commerce showed on Tuesday.

Cambodia’s top three RCEP export destinations were Vietnam, China and Japan with shipped products worth $1.8 billion, $1.1 billion, and $1.06 billion, respectively.

So far the trade pact, the world’s largest free trade deal in terms of population and trade size, has taken effect for 14 of the 15 members of the RCEP.

Besides the 10-member Asean, the trade pact comprises China, Japan, the Republic of Korea, Australia and New Zealand. In addition to Cambodia, the RCEP agreement entered into force on January 1, 2022, for Australia, Brunei Darussalam, China, Japan, Lao PDR, New Zealand, Singapore, Thailand and Vietnam.

It has also entered into force for South Korea on February 1, Myanmar on March 4 and Malaysia on March 18 last year, according to Singapore’s Ministry of Trade and Industry.

The Senate of the Philippines is expected to ratify the agreement early this year, said the country’s Trade Undersecretary Ceferino S. Rodolfo recently.

Indonesia’s new regulations on the origin of goods and issuing documents of origin for goods exported from were put in place starting from Monday, as part of implementing the RCEP agreement, the country’s Trade Minister Zulkifli Hasan said in a press release in Jakarta.

The business sectors in Indonesia can also choose between the two types of documents, a certificate of origin and a declaration of origin to claim ‘preferential rates.’ Both documents can be issued independently.

“This new rule is in line with a trade commitment facilitated by the RCEP,” Hasan said. “Business sectors will be benefited from this measure as the RCEP scheme will make the flow of exported goods in the region become smoother,” the minister added.

Over the past year, the free trade agreement has helped lower the cost of trade, facilitated the integration of industrial chains, and benefited consumers in the region.

According to the minister, the agreement is expected to boost competitiveness, promote regional supply chains by increasing export market access for goods and services, reduce or remove trade barriers, and increase technology transfer in the region.

According to Peter Petri and Michael Plummer of the Brookings Institution, the RCEP could add $209 billion annually to world incomes, and $500 billion to world trade by 2030, and that “the new agreement will make the economies of Southeast Asia more efficient, linking their strengths in technology, manufacturing, agriculture, and natural resources.”

Shujiro Urata, Advisor to President of Economic Research Institute for ASEAN and East Asia (ERIA), said RCEP played a big role in the region for bringing back the economies to the path of recovery from Covid-19.

“This role should continue for the future economic growth of the region as well. For this, implementation of the commitments given by the partner countries is important,” he said while participating in a high-level forum to commemorate the 10 years of RCEP in Phnom Penh recently.

Source: KHMER TIMES

ប្រទេសចិនអាចនឹងបន្ធូរបន្ថយគោលនយោបាយ“បន្ទាត់ក្រហម៣”ដើម្បីផ្តល់ប្រាក់កម្ចីបន្ថែមដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ

ដោយ: គង់ លាងហួរ

ប៉េកាំង: សារពត៌មាន Bloomberg News បានរាយការណ៍ កាលពីថ្ងៃសុក្រ ទី០៦ ខែមករា ថា ប្រទេសចិនគ្រោងនឹងបន្ធូរបន្ថយ ការរឹតបន្តឹងលើការខ្ចីប្រាក់ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដោយកាត់បន្ថយគោលនយោបាយ“បន្ទាត់ក្រហមចំនួន៣”។

គោលនយោបាយ“បន្ទាត់ក្រហមចំនួន៣” ត្រូវបានដាក់ចេញ នៅក្នុងខែសីហា ឆ្នាំ២០២០ ដើម្បីដោះស្រាយការខ្ចីប្រាក់ ដ៏ច្រើនហួសហេតុពីសំ ណាក់ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដោយទីក្រុងប៉េកាំងបានដាក់កម្រិតលើចំនួនប្រាក់កម្ចីថ្មី ដែលពួកគេអាចខ្ចីបានជារៀងរាល់ឆ្នាំ។

នៅក្រោមគោលនយោបាយ“បន្ទាត់ក្រហម៣”អ្នកសាងសង់ត្រូវតម្រូវឱ្យបំពេញតាមលក្ខណដ៏តឹងរ៉ឹង ពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុ ក្នុងនោះរួមមានការតម្រូវឱ្យមានទ្រព្យ ឬប្រាក់សមាមាត្រ ជាមួយនិងបំណុល១០០ភាគរយ ដើម្បីអាចខ្ចីប្រាក់ពីបណ្តាធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗបាន។

ទីក្រុងប៉េកាំង អាចអនុញ្ញាតឱ្យក្រុមហ៊ុនអចលនទ្រព្យមួយចំនួន បន្ថែ​មការខ្ចីប្រាក់បន្ថែមទៀត និងពន្យារយៈពេលអនុគ្រោះ សម្រាប់ការសម្រេចតាមគោលដៅបំណុល ដែលបានកំណត់ដោយគោលនយោបាយនេះ។

ក្រុមនិយ័តករ ក៏អាចពន្យាពេលកំណត់យ៉ាងហោចណាស់ ចំនួន៦ខែ ដែលដើមឡើយគឺបានកំណត់ នៅថ្ងៃទី៣០ ខែមិថុនា ។

របាយការណ៍ដដែលបានបន្ថែមថា នៅក្រោមសំណើថ្មី ប្រទេសចិននឹងបន្ធូរបន្ថយ ការរឹតបន្តឹងលើកំណើនបំណុល សម្រាប់ក្រុមអ្នកអភិវឌ្ឍន៍ អាស្រ័យលើចំនួនបន្ទាត់ក្រហម ដែលពួកគេបំពេញតាម និងបន្ធូរបន្ថយការកំណត់លើការខ្ចីប្រាក់ដល់ក្រុមហ៊ុន ដែលបំពេញតាមកម្រិតទាំង៣៕

China may ease ‘three red lines’ property rules – Bloomberg News

China is planning to relax restrictions on borrowing for property developers to support the troubled sector by dialing back the “three red lines” policy, Bloomberg News reported on Friday.

The “three red lines” policy was unveiled in August 2020 to tackle property developers’ unbridled borrowing by restricting the amount of new borrowing they can raise each year.

Beijing may allow some property firms to add more leverage by easing borrowing caps, and push back the grace period for meeting debt targets set by the policy.

Regulators could also extend the deadline by at least six months, which was originally June 30, the report said citing people familiar with the matter.

Under the new proposal, China will ease restrictions on debt growth for developers depending on how many red lines they meet, easing borrowing caps to companies that meet all three thresholds, the report added.

China’s property sector, which accounts for a quarter of the economy, was badly hit last year as cash-squeezed developers were unable to finish apartment construction, prompting a mortgage boycott by some buyers.

A number of the country’s largest developers also defaulted on their debt and are entangled in prolonged restructuring negotiations.
To support the sector, policymakers have announced a spate of measures in recent months including making it easier for developers to raise fresh funds, loan repayment extensions and more help for homebuyers.

But analysts expect the recovery to be a long and bumpy one.

The “three red lines” metric put caps on debt-to-cash, debt-to-assets and debt-to-equity ratios and asked property developers to provide more details about their debts.

Source: Reuters