ប្រទេសចិនដាក់ចេញគោលនយោបាយហិរញ្ញវត្ថុគាំទ្រដល់បណ្តាក្រុមហ៊ុនឯកជន

ដោយ: គង់ លាងហួរ

ប៉េកាំង: មន្ត្រីធនាគារកណ្តាលចិនមួយរូបបានមានប្រសាសន៍ថា គោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសចិន នឹងផ្តោតលើការកែលម្អកម្រិតប្រាក់ចំណូលរបស់ក្រុមដែលងាយរងគ្រោះ និងបង្កើនការគាំទ្រដល់សហគ្រាសឯកជន ដើម្បីជំរុញតម្រូវការក្នុងស្រុក។

ក្រុមអ្នកជំនាញបានអះអាងថា កិច្ចខិតខំប្រឹងប្រែងបែបនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារអត្រាប្តូរប្រាក់យ័នមានស្ថេរភាព  និងការរំពឹងទុក នៃអតិផរណាក្នុងស្រុក មានកម្រិតស្រាល។

លោក Guo Shuqing លេខាបក្សនៃធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន បានមានប្រសាសន៍ថា គោលនយោបាយហិរញ្ញវត្ថុ គួរតែសហការយ៉ាងសកម្ម ជាមួយគោលនយោបាយសារពើពន្ធ និងសង្គម លើការជំរុញប្រាក់ចំណូលរបស់ក្រុម ដែលមានចំណូលទាប និងមធ្យម និងអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាត តាមរយៈបណ្តាញជាច្រើន ដើម្បីបំពេញតម្រូវការរស់នៅជាមូលដ្ឋាន និងបង្កើនថាមពលចំណាយរបស់ពួកគេ។

លោក Guo បានបញ្ជាក់ប្រាប់ថា ផលិតផលហិរញ្ញវត្ថុកាន់តែច្រើនគួរតែត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្ត ដល់ការចំណាយលើលំនៅដ្ឋាន និងរថយន្ត ហើយការគាំទ្រផ្នែកហិរញ្ញវត្ថុនឹងត្រូវបានពង្រឹង សម្រាប់ការប្រើប្រាស់សេវាកម្ម ក្នុងវិស័យអប់រំ និងវប្បធម៌។

យោងតាមលោក Guo បានឱ្យដឹងថា សេវាកម្មហិរញ្ញវត្ថុនឹងដើរតួយ៉ាងសំខាន់ ក្នុងការបំប្លែងប្រាក់ចំណូលទៅជាការប្រើប្រាស់ និងការវិនិយោគ ដែលជាស្នូលនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់។

លោក Guo បានបន្ថែមថា គោលនយោបាយរូបិយវត្ថុក៏នឹងបង្កើនការគាំទ្រ ដល់បណ្តាសហគ្រាសឯកជនផងដែរ ដោយការខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីគាំទ្រដល់ភាគហ៊ុនរបស់ក្រុមហ៊ុនឯកជន និងការផ្តល់ហិរញ្ញប្បទានសញ្ញាប័ណ្ណ កាត់បន្ថយការចំណាយហិរញ្ញប្បទានដ៏ទូលំទូលាយរបស់ពួកគេ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងបង្កើនការគាំទ្រសម្រាប់វិស័យសេវាកម្ម៕

លោកឧកញ៉ា ផន វណ្ណិត៖ ការវិនិយោគលើដីធ្លីមិនដែលធ្វើឱ្យយើងក្រនោះទេ

ដោយ៖ សុផារី

ភ្នំពេញ៖ អត្រានគរូបនីយកម្មនៅក្នុងក្រុងភ្នំពេញកាន់តែរីកធំពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ដីធ្លីនៅក្នុងក្រុងក៏កាន់តែមានតម្រូវការខ្ពស់។ សម្រាប់ការប្រកួតប្រជែងខ្ពស់ អ្នកជំនាញដីធ្លីណែនាំវិធីសាស្រ្តគិតចំនួន៥យ៉ាង ដើម្បីទទួលបានដីធ្លី និងក្លាយជាអ្នកវិនិយោគពិតប្រាកដមួយ។

លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានមានប្រសាសន៍ចែករំលែកអំពីវិធីសាស្រ្តនៅក្នុងការវិនិយោគដីធ្លីគ្រប់ប្រភេទ ដើម្បីទទួលបានដីធ្លី និងក្លាយជាអ្នកវិនិយោគដីធ្លី ស្របពេលទីក្រុងកំពុងពង្រីកកាន់តែធំៗទៅ។

លោកបានមានប្រសាសន៍នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះថា ទី១ ការទិញដីត្រូវគិតថាចង់បានដីសម្រាប់ ធ្វើផ្ទះ និងទិញដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ។

ទី២ ការទិញដី សូមកុំគិតតែរឿងចំណេញ ត្រូវគិតឱ្យចេញ ទិញដីឱ្យបានសិន។

ទី៣ ការទិញដី គឺការរៀនរៀបចំគោលដៅ ការរៀនជួប និងជជែកជាមួយអ្នកស្រឡាញ់ដី។ ប្រសិនបើចង់បានដី ឈ្នុសឈ្នុល រកដីមានតម្លៃធូរថ្លៃ នោះយើងនឹងមានចិត្តក្នុងការសន្សំលុយ ចង់បានដី ទិញមួយ ហើយទិញទៀត នោះយើងនឹងមានដីច្រើន។

ទី៤ ការទិញដី ត្រូវគិតពីដី ស្គាល់ពីការអភិវឌ្ឍដី ការរីកដាលនៃក្រុង នោះយើងប្រាកដជាមានដី។

ទី៥ ការទិញដី ត្រូវទិញហើយរង់ចាំ តែកុំរង់ចាំទិញដី៕

លោកឧកញ៉ាបានសរសេរបន្ថែមថា “លោកសុខចិត្តក្រដោយសារទិញដី តែដីមិនធ្វើឱ្យយើងក្រនោះទេ”៕

Malaysia, Indonesia eye expansion of trade

Malaysia aims to boost bilateral trade with neighboring Indonesia including cross-border investments in a number of key sectors, a Malaysian official said on Sunday.

 

Among areas of interest are pharmaceuticals, aerospace, palm-oil processing, consumer goods, as well as defense and security, International Trade and Industry Minister Tengku Zafrul Tengku Abdul Aziz said in a statement.

 

These were reflected in nine Memorandums of Understanding (MOUs) between Malaysian and Indonesian companies, with a total potential investment value of more than 1.6 billion ringgit (363 million U.S. dollars), he said.

 

Malaysian Prime Minister Anwar Ibrahim is currently on a two-day official visit to Indonesia from Sunday to Monday, his first tour abroad since assuming office last November, with trade being high on the agenda.

Within the Association of Southeast Asian Nations, Indonesia is Malaysia’s second-largest partner in trade and the third-largest source of foreign direct investment.

 

Total trade between the two countries was roughly 23 billion dollars in 2021, a 45.5 percent year-on-year increase compared to 2020.

 

For the period of January to November 2022, the bilateral trade between both countries had already exceeded 27 billion dollars, approximately 33 percent more than the corresponding period in 2021.

 

Source: Xinhua

អចលនទ្រព្យនៃខេត្តកំពង់ចាមរំពឹងសញ្ញាល្អប្រសើរក្រោយការស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ស្គន់-កំពង់ចាម

ដោយ: សុផារី

កំពង់ចាម: គម្រោងហេដ្ឋារចនាសម្ព័ន្ធតែងតែជំរុញឲ្យតំបន់មួយមានការអភិវឌ្ឍច្រើនជាងមុន។ ជាក់ស្ដែងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៧ ដែលតភ្ជាប់ ពីស្គន់ទៅកាន់ក្រុងកំពង់ចាម បាននិងកំពុងហុចផលដល់អចលនទ្រព្យក្នុងខេត្តកំពង់ចាម ជាពិសេសក្នុងតំបន់ចំនួនពីរ។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍កន្លងមកថា ក្រោយការប្រកាសពីគម្រោងការសាងសង់ និងស្តារឡើងវិញកំណត់ផ្លូវជាតិលេខ៧ តភ្ជាប់ពីស្គន់មកកំពង់ចាម គេសង្កេតឃើញថាតំបន់ចំនួនពីរហាក់មានសភាពអ៊ូអរ និងមានចរន្តទិញលក់ដីច្រើនជាងមុននោះគឺតំបន់ល្វា និងស្គន់។

លោកស្រីមានប្រសាសន៍ថា “មួយរយៈចុងក្រោយនេះមានគម្រោងរោងចក្រសកម្មនិងសហគ្រាសមួយចំនួនធំបានបោះជើងចូលមកវិនិយោគនៅក្នុងតំបន់តាមបណ្ដោយផ្លូវនេះ”។

លោកស្រី បានបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះមានគម្រោងរោងចក្រឧស្សាហកម្មកាត់ដេរ និងកែច្នៃធំមួយបានបោះទុន មកវិនិយោគនៅតាមបណ្ដោយផ្លូវនេះក្នុងទំហំដី៦៩ហិចតា និងចំណាយទុនរាប់លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧នេះឡើងវិញ គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ជាពិសេសទំហំចរាចរណ៍ និងកំណើននៃការដឹកជញ្ជូនដែលមានការ កើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។

 

ក្រោយបញ្ចប់ការសាងសង់ កំណាត់ផ្លូវជាតិនេះ នឹងក្លាយជាខ្សែផ្លូវមួយ ដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួល ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គម នៅភូមិ សាស្ត្រខេត្តកំពង់ចាម និងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗមួយចំនួន ដូចជា កៅស៊ូ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ទុរេន បន្លែផ្លែឈើ និងត្រីសាច់ ជាដើម។

កំណាត់ផ្លូវជាតិនេះក៏ចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។

ជាងនេះទៀត កំណាត់ផ្លូវជាតិនេះនឹងសម្រួលការតភ្ជាប់ការដឹកជញ្ជូន ទំនិញ និងផលិតផលរបស់ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់ទៅ កាន់កំពង់ផែទន្លេបិទ ដែលកំពុងសាងសង់ ដើម្បីនាំចេញទៅកាន់ទីផ្សារ ក្នុងស្រុកនិងអន្តរជាតិ តាមរយៈការដឹកជញ្ជូន៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋទៅទទួលយកវ៉ាក់សាំងដូសជំរុញបង្ការការឆ្លងកូវីដ១៩

ដោយ៖ សហការី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩ និងប្រាប់ឲ្យបន្ដការយកចិត្ដទុកដាក់ ជាមួយនឹងវិធានការការពារ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “មកដល់ពេលនេះ អត្រានៃការចាក់វ៉ាក់សាំងរបស់យើង គឺមានភាពខ្ពស់ ប៉ុន្ដែសូមកុំភ្លេច ខ្ញុំនៅតែបន្តឲ្យប្រជាពលររបស់យើង បន្តការយកចិត្តទុកដាក់ តទៅទៀត ជាមួយនឹងវិធានការការពារ សម្រាប់ជំងឺដែលវានៅបន្ដ ហើយបន្ដទទួលយកវ៉ាក់សាំង ដែលត្រូវចាក់ដូសជំរុញ ដើម្បីភាពស្មាំនៅក្នុងខ្លួន”។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឥលូវនេះ មានមេរោគបំប្លែងថ្មី XBB ហើយក៏មិនដឹងទៅខាងមុខ វានឹងចេញមេរោគបំប្លែងថ្មី អ្វីទៀតនោះដែល ហើយមេរោគបំប្លែងថ្មី XBB នេះ មិនទាន់ចូលមកកម្ពុជាច្រើននោះទេ ហើយក៏មិនប្រាកដថា វាចូលមក ឬក៏មិនចូលនោះទេ ប៉ុន្ដែមានជនជាតិកម្ពុជា ដែលរស់នៅប្រទេសក្រៅ កើតមានរួចស្រេចទៅហើយ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនដឹងថាកូវីដ១៩ វាអាចនឹងប្រែក្លាយ ទៅមេរោគអ្វីដទៃទៀតនោះទេ អ៉ីចឹងទេចាំបាច់ ត្រូវតែអំពាវនាវចំពោះប្រជាពលរដ្ឋ ដើម្បីទទួលយកនូវវ៉ាក់សាំងជាបន្តទៀត ដើម្បីការពារកុំឲ្យហួសពេល រហូតទៅដល់សង្គ្រោះលែងបាន ទើបមានការស្ដាយក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំងមិនខ្វះទេ ដោយឥលូវនេះ នៅសល់ជាង៧លានដូស ដែលផ្ទុកនៅក្នុងឃ្លាំង ជាមួយនឹង១៥លានដូសទៀត ដែលសម្ដេចបានសំណូមពរមិត្ដចិត្ដ កុំទាន់អាលដឹកមកកម្ពុជា។

សម្ដេចបន្ដទៀតថា អាមេរិក នៅសល់៥,៥លានដូស បន្ថែមទៀត ក៏មិនទាន់ដឹកចូលផងដែរ ព្រោះមិនចង់ឲ្យមានការកកស្ទះ ហើយហួសកំណត់នៃការប្រើប្រាស់ ប៉ុន្ដែសំណាងល្អវ៉ាក់សាំងរបស់ចិន មានកាលបរិច្ឆេទរហូតដល់រយៈពេល៣ឆ្នាំ ដែលអាចវាទុកប្រើប្រាស់បាន៕

សម្តេចតេជោបន្តថ្លែងអំណរគុណមិត្តចិនដែលបានរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍកម្ពុជា

  ដោយៈ គង់ សូរិយា

       កំពង់ចាមៈ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាបន្តបន្ទា​ប់ទៅលើហិរញ្ញប្បទាន សម្រាប់ការអភិវ​ឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡា​យ​ទឹក អគ្គិសនី និងផ្នែកដទៃទៀត។

ការប្រកាសថ្លែងអំណរគុណដល់មិត្តយ៉ាងដូចនេះ ក្នុងឱកាសដែលសម្ដេចតេជោហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា “ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ក្នុងនោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដ៏ទៃទៀត វាបានចូលរួមចំណែកយ៉ាងធំជាមួយនឹងការអភិវ​  ឌ្ឍព្រះរាជាណាចក្រកម្ពុជា”។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីរីករាយ ដែលប្រទេសកម្ពុជា បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋាភិបាលចិន ខណៈដែលឆ្នាំនេះក៏ជាឆ្នាំមិត្តភាព រវាងកម្ពុជា-ចិន នៅក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន។ នៅក្នុងការភ្ជាប់មិត្តភាពជាមួយចិននេះ កម្ពុជាបានទទួលនូវឥណទានជាច្រើន នៅក្នុងការកសាងផ្លូវថ្នល់ និងជំនួយផ្សេងៗទៀតជាច្រើនផងដែរ។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា “ចំណុចនេះហើយ ដែលខ្ញុំបាននិយាយនៅក្នុងពេលប្រជុំ ក្នុងពេលផ្សាយផ្ទាល់ ទាក់ទិនជាមួយនឹងបញ្ហាអនាគត់អាស៊ី ដោយមានការសម្របសម្រួល តាមរយៈអនឡាញនៅពេលនោះនៅឆ្នាំ២០២១”។សម្តេចបន្តថា “ពេលនោះអ្នកសម្របសម្រួលបាននិយាយថា ឯកឧត្តមហាក់ដូចជាជិតស្និទ្ធជាមួយចិនពេកទេដឹង?ខ្ញុំក៏បានឆ្លើងទៅគាត់វិញថា បើមិនឱ្យខ្ញុំពឹងចិនតើឱ្យខ្ញុំទៅពឹងអ្នកណា ស្ពាន ផ្លូវសព្វថ្ងៃនេះ បើខ្ញុំមិនពឹងចិនតើអ្នកណាមកជួយខ្ញុំ ចំណុចមួយទៀតខ្ញុំក៏ចង្អុលបង្ហាញថា វ៉ាក់សាំងដែលខ្ញុំកំពុងចាក់ជូនប្រជាជនកម្ពុជា រាល់ថ្ងៃនេះបើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា?”។

ពាក់ព័ន្ធនឹងចំណុចនេះដែរសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងកំឡុងពេលផ្ទុះកូវីដនោះ មានប្រទេសតិចតួច បានផ្តល់វ៉ាក់សាំងមកឱ្យប្រទេសកម្ពុជា តែក្នុងចំនួនតិចតួចណាស់ មិនអាចមកចាក់ជូនប្រជាជនកម្ពុជាបានគ្រប់គ្រាន់នោះទេ និងមិនអាចប៉ះប៉ូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវការវ៉ាក់សាំងច្រើន ដើម្បីចាក់ជូនបាននោះទេ។

សម្តេចតេជោបានអះអាងដែរថា មិត្តចិនបានផ្តល់ជាជំនួយផង និងផ្តល់នូវការលក់ឱ្យផង ដែលពេលនោះតម្រូវការរបស់ប្រជាជនចិន ក៏មានចំនួនច្រើន ក៏ប៉ុន្តែដោយសារការយោគយល់មិត្តចិន បានជួយរួមចំណែកផ្តល់ឱ្យកម្ពុជា ជាជំនួយឥតសំណង និងជាការផ្តល់លក់ធូរថ្លៃ សម្រាប់យកមកចាក់ជូនប្រជាជនកម្ពុជាផងដែរ ដែលមកដល់ពេលនេះអាចនិយាយបានថា កម្ពុជាបានជំនះនូវជំងឺឆ្លងនេះ បើទោះបីនៅមិនទាន់ផុតរលត់ក៏ដោយ តែក៏បានកាត់បន្ថយនូវការស្លាប់របស់ប្រជាជនកម្ពុជា ដែលមុនពេលមានវ៉ាក់សាំងត្រឹមតែរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះ កម្ពុជាបានបាត់បង់ជីវិតរបស់ប្រជាជន រហូតទៅដល់៣០៥៦នាក់ ដែលជារឿងគួរឱ្យសោកស្តាយ តែដោយសារ តែការជួយឧបត្តម្ភទាន់ពេលវេលានេះហើយ ដែលបានផ្តល់ឱកាសឱ្យយើអាចគ្រប់គ្រងសភាពការណ៍បានផងដែរ៕

 

ឯកអគ្គរដ្ឋទូតចិនកោតសរសើរសម្តេចតេជោដែលបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើនលឿន និងឈ្នះកូវីដបានរហ័ស

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានថ្លែងនូវការកោតសរសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរ ដោយយកឈ្នះលើជំងឺឆ្លងកូវីដ១៩ បានលឿនរហ័ស ជាពិសេសបានលើកកិត្តិមានរបស់កម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ។

ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ធ្វើឡើងក្នុងឱកា​សចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

លោក វ៉ាង វិនធៀន បានថ្លែងថា តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាទទួលបានសន្តិភាព ​ប្រកបដោយនិរន្តភាព ហើយកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ប្រជាជនរស់នៅ និងធ្វើការដោយសន្តិភាព និងស្កប់ស្គាល់។

លោកបន្តថា ថ្មីៗកន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន ក៏បានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក” នេះមិនត្រឹមតែជាការកោតសរសើរ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ថែមទាំងការវាយតម្លៃយ៉ាងខ្ពស់ ចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលកាន់អំណាចដោយគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលរបស់ប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសរបស់ខ្លួន។

ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចវិញ លោក វ៉ាង វិនធៀន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ទទួលបានផលប្រយោជន៍ច្រើន ពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយសេដ្ឋកិច្ចកម្ពុជា រក្សាបាននូវអត្រាកំណើនខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ទោះបីជារងផលប៉ះពាល់ពីជំងឺកូវីដ១៩ក៏ដោយ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថានឹងឈានដល់៥.៥ភាគរយ ក្នុងឆ្នាំ២០២២ ដែលជាប់ចំណាត់ថ្នាក់មុខគេលើពិភពលោក អាចព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចឈានដល់ដំណាក់កាលថ្មី នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សបន្ទាប់ពីជំងឺរាតត្បាត។

សម្រាប់ការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ លោកវ៉ាង វិនធៀន លើកឡើងដែរថា ជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ អាស្រ័យដោយការដាក់ចេញ នូវគោលនយោបាយប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នោះគឺការចាក់វ៉ាក់សាំងមុនគេ អត្រាចាក់វ៉ាក់សាំង​ខ្ពស់បំផុត នៅលើពិភពលោក ការគ្រប់គ្រងការរីករាលដាល់ជំងឺរាត​ត្បាតបានលឿនបំផុត ដែលសម្រេចបាននូវការងើបឡើងវិញ នៃសេដ្ឋកិច្ចមុនគេ។

លោកបន្តថា “ប្រទេសកម្ពុជា ជាប្រទេសដែលទទួលស្គាល់ថាល្អជាងគេ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយលទ្ធផលនេះ ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានាលើពិភពលោក”។

លោកឯកអគ្គរដ្ឋទូតបានរំលេចឲ្យដឹងទៀតថា ការងារការបរទេស កម្ពុជាទទួលបានផល ពីគោលនយោបាយឯករាជ្យ ប្រកបដោយសន្តិភាព របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កិត្យានុ​ភាពរបស់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ នៅឆ្នាំ២០២២ ចំពោះមុខនឹងស្ថានភាពដ៏ស្មុគស្មាញតំបន់ និងអន្តរជាតិ ប្រទេសកម្ពុជា បានបំពេញតួនាទីរបស់ខ្លួន ជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សហគមន៍អន្តរជាតិ បានកោតសរសេរជាទូទៅថា នេះជាកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការអាស៊ី បូព៌ាដែលទទួលបានជោគ​ជ័យបំផុតក្នុងរយៈពេល១០ឆ្នាកន្លងមកនេះ។

លោកបន្តថា “រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាព ជាមួយប្រទេសចិន គឺស្របតាមផលប្រយោជន៍ ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនទាំង២”។ លោកបន្ថែមថា “ជាច្រើនឆ្នាំកម្លងមក ប្រទេសចិន បានជួយកម្ពុជាក្នុងការ សាងសង់ស្ថានីយវារីអគ្គិសនី រោងចក្រអគ្គិសនី ផ្លូវថ្នល់ ស្ពាន និងមន្ទីរពេទ្យ ដែលបានធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដនៃចំណងមិត្តភាពចិន និងកម្ពុជា។ ការដែលចិនធ្វើដូច្នេះ គឺជាការទទួលផលសម្រាប់គោលនយោបាយ គណបក្សប្រជាជនកម្ពុជា ដែលមានមិត្ត​ភាពជាមួយប្រទេសចិន”។

លោក វ៉ាង វិនធៀន ក៏បានថ្លែងអំពាវនាវដល់ប្រជាជនកម្ពុជា ត្រូវតែអរគុណសន្តិភាព និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ លោកលើកឡើងថា ជនជាតិចិនតែងតែនិយាយថា ស្ថិរភាពគឺសំខាន់ជាងអ្វីទាំងអស់ ហើយការអភិវឌ្ឍគឺជាហេតុផល ដ៏រឹងមាំមួយ បើគ្មានសន្តិភាព ក៏គ្មានស្ថិរភាព បើគ្មានស្ថិរភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏គ្មានជីវភាពរស់នៅល្អផងដែរ។

ក្នុងនាមមិត្តភក្តិរបស់កម្ពុជា លោកឯកអគ្គរដ្ឋទូត សូមជូនពរដោយស្មោះដល់កម្ពុជា ឲ្យមានស្ថិរភាពក្នុងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព ប្រកបដោយនិរន្តភាព និងការរីកចម្រើន៕

  

Thailand introduces new entry regulations as China reopens border

BANGKOK: Thailand will require international travellers to show proof they are fully vaccinated for COVID-19 before flying to Thailand, according to the country’s aviation regulator, as it prepares for more tourists after China reopened its border on Sunday (Jan 8).

The Civil Aviation Authority of Thailand (CAAT) said in a statement on Saturday that starting early Monday, all foreign arrivals must prove they are vaccinated or provide a letter certifying that they have recovered from COVID-19 within six months.

Unvaccinated travellers must show a medical certificate explaining why they have not received the vaccine.

CAAT said airlines would be responsible for checking documents before passengers board and has released a list of how many doses are required for various types of COVID-19 vaccines on its website.

The new measure will remain in effect at least until the end of January, CAAT said.
The vaccination requirement was scrapped by Thailand last October but has been revived as China reopens its border following the easing of its
zero-COVID policy.

The first commercial flight from China to Thailand, Xiamen Airlines flight MF833, will arrive to Bangkok from Xiamen on Monday carrying 286 passengers, government spokeswoman Traisuree Taisaranakul said on Sunday.

Foreigners travelling to Thailand from a country where a negative reverse transcription polymerase chain reaction (RT-PCR) test result is a condition for entry are required to show proof of health insurance that covers COVID-19 treatment, the Health Ministry said.

The new entry requirements do not apply to Thai passport holders or passengers transiting through Thailand.

Source: Reuters/cm

បុរី​ ឡាក់​ឃី ​វ័ន គម្រោង​២១៧ផ្តល់ជូន​​នូវការរស់នៅមាន​លាភសំណាងប្រ​កប​ដោយ​ប្រណិតភាព​ដ៏អស្ចារ្យបំផុត

ដោយ៖ សហការី

ភ្នំពេញ៖ ថ្មីៗនេះ បុរី​ ឡាក់​ឃី ​វ័ន គម្រោង​217 បានប្តូររូបសញ្ញាឡូហ្គោ​របស់​ខ្លួនជាមួយនឹងរូបរាងថ្មីទាំងស្រុង។ ចំណែកពាក្យស្លោកក៏បានប្តូរទៅជា “ការរស់នៅមានលាភសំណាង” ដែលមានន័យថា ជាការបន្ថែមនូវលាភសំណាងជូនអតិថិជន លើសពីការរស់នៅធម្មតា។ ការរស់នៅដែលមានភាពសុខដុមរមនានៃ​ក្រុមគ្រួសារ គឺនៅក្នុងផ្ទះមួយ ដែលមានការរចនាយ៉ាងល្អ ប្រ​កប​ដោយ​ប្រណិតភាព​ដ៏អស្ចារ្យបំផុត សម្រាប់​ការ​រស់នៅ និង​មាន​លាភ​សំណាង។

​​            ការ​ផ្លាស់​ប្តូររូបរាងថ្មីនៃរូបសញ្ញាឡូហ្គោ​នេះ​ គឺ​មានការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​​ពី​មហា​ជន​ជា​ច្រើន​ ហើយ​ស្របពេល​​គ្នា​នេះ​ដែរ​ បុរី​ ឡាក់ឃី វ័ន​ គម្រោង​២១៧ នឹង​បើក​សម្ពោធ​ផ្ទះ​គំរូ​ពិត នៅក្នុង “កម្ម​វិធី​ទិញ​ផ្ទះ​បាន​មាស​១០តម្លឹង” ដែលផ្តល់ជូន​​លាភ​សំណាង​ជា​ច្រើន​សន្ធឹក​សន្ធាប់តាមរយៈប្រូម៉ូសិនដ៏អស្ចារ្យ​ដូចជា៖

  • មាស​១០តម្លឹង
  • អាំង​ប៉ាវ​ $៥.០០០
  • បង្វិល​កង​យក​រង្វាន់​មានតម្លៃ​ជាច្រើន ​
  • រំលស់​ឥត​ការ​ប្រាក់​($៣៩៩/ខែ)

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

ហេតុអ្វីនេះគឺជាប្រូម៉ូសិនដ៏អស្ចារ្យ? ហេតុផលនោះគឺ៖ ផ្ទះអាជីវកម្មតម្លៃត្រឹម $១២៨.០០០។ បន្ទាប់ពីប្រូម៉ូសិនអស្ចារ្យ ទោះជ្រើសរើសគោលការណ៍ណាមួយក៏ដោយ ក៏នៅតែចំណេញលើសលប់៖

  1. គោលការណ៍បង់ផ្តាច់ ថ្លៃផ្ទះនៅសល់ $១០៨.០០០ និងឱកាសបង្វិលកងរង្វាន់ទឹកប្រាក់រហូតដល់ជាង $១.០០០
  2. គោលការណ៍បង់ $៣៩៩/ខែ ថ្លៃផ្ទះនៅសល់ $១២៣.០០០បង់ប្រចាំខែត្រឹម $៣៩៩/ខែ និងឱកាសបង្វិលកងរង្វាន់ទឹកប្រាក់រហូតដល់ជាង $១.០០០

 

         បន្ទាប់ពីកម្មវិធីសម្ពោធ ថ្លៃផ្ទះអាជីវកម្មនេះនឹងកើនឡើងដល់ $១៣៣.០០០ (កើនថ្លៃ $៥.០០០)

កម្មវិធី​ដ៏​ពិសេស​នេះ​ នឹង​ប្រព្រឹត​ទៅនៅថ្ងៃ​សៅរ៍ – អាទិត្យ​ ទី​១៤ -១៥ ខែ​មករា ឆ្នាំ២០២៣ ចាប់​ពី​ម៉ោង​ ៧:៣០ព្រឹក រហូតដល់ ​ម៉ោង​៥:០០ល្ងាច ហើយ​​សាធារណៈ​ជនអាច​​អញ្ជើញ​ចូល​រួម​ដោយ​សេរី។

អគ្គនាយករបស់ បុរី ឡាក់​ឃី ​វ័ន បាន​មានប្រសាសន៍ថា “នេះគឺ​ជាពេលវេលាដ៏គួរឱ្យរំភើបមួយសម្រាប់ពួកយើង ដោយសារយើងសង្កេត​ឃើញការ​ផ្លាស់​ប្តូរ​រូបសញ្ញាឡូហ្គោ និង​រចនា​បទ​បន្ថែម​នេះ បានផ្តល់ជូននៅលាភសំណាង និងភាពសុខដុមរមនាក្នុងជីវិតក្រុម​គ្រួសារ ជាមួយនឹងផ្ទះដែលរចនាម៉ូត​យ៉ាងល្អ និងមាន​គុណភាពខ្ពស់ ប៉ុន្តែមានតម្លៃនៅតែ​សមរម្យ​ដដែល”។

តម្លៃសមរម្យ ជាមួយ​ការ​រចនា​​ល្អបំផុត នៃផ្ទះអា​ជីវកម្ម​ មានតម្លៃចាប់ពី $128,000។ ការ​ផ្តល់ជូនសម្រាប់​ក្រុម​គ្រួសារវ័យក្មេង​ដើម្បីភាព​រីកចម្រើន និង​អ្នកចាប់ផ្តើមអាជីវកម្មខ្នាតតូច និងធំទាំង​អស់​នៅក្នុង​សហគមន៍​​ប្រកប​ដោយ​ការ​រស់​នៅ​មាន​លាភ​សំណាង។ ផ្ទះ​នីមួយៗត្រូវបានសាងសង់ឡើងដោយប្រើតែសម្ភារៈដែលមានគុណភាពល្អបំផុតក្នុង​គោល​ដៅ​មួយ​គឺ​ ចង់បាន​អោយ​ឱ្យមាន​ការ​ប្រើប្រាស់បានយូរអង្វែង​ និង​ត​កូន​ត​ចៅ។

ទីតាំងបុរីស្ថិតនៅក្នុងតំបន់ទីប្រជុំជន៖
🌳ស្ថិតនៅលើផ្លូវធំ២១៧
🌳ក្បែរផ្សារព្រែកជ្រៃ
🌳៧នាទី ពីផ្សារទំនើបអ៊ីអន៣

ក្លាយ​ជា​ម្ចាស់​ផ្ទះ​ដំបូងគេ​ឥឡូវ​នេះ ៖ 098 225 323 / 089 323 523

FDI inflow to Cambodia increases by 7.7 percent in 2022 despite global uncertainty

Cambodia attracted fixed-asset investment of $4.68 billion in 2022, up 7.5 percent from $4.35 billion in a year earlier, a Council for the Development of Cambodia’s report showed on Friday.

Major foreign investors in the kingdom last year were from China, Japan, Cayman Islands, Thailand and Singapore, the report said, adding that investment projects had been focused on agriculture and agro-industry sectors, manufacturing, tourism and infrastructure,
among others.

Cambodian Ministry of Commerce’s Undersecretary of State and Spokesman Penn Sovicheat said the Regional Comprehensive Economic Partnership (RCEP) trade pact, the Cambodia-China Free Trade Agreement (CCFTA) and Cambodia’s favorable investment law are the key factors attracting more foreign investors to
Cambodia.

“Both the RCEP and the CCFTA are magnets to attract foreign investors to Cambodia,” he told Xinhua. “Also, Cambodia’s successful control of the COVID-19 pandemic through vaccinations is another attractive factor for
investors.”

RCEP comprises 15 Asia-Pacific countries including 10 ASEAN member states, Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam, and their five trading partners, namely China, Japan, South Korea, Australia and New Zealand.

Lim Heng, vice president of the Cambodia Chamber of Commerce, said new investments would bring about new capital, technologies and job
opportunities.

He said the ironclad friendship and the Belt and Road Initiative are also the key factors attracting more Chinese investors to the
kingdom.

“Chinese investment is crucial to help boost Cambodia’s economic and trade growth,” he told Xinhua.

Source: Xinhua