មហាយក្សចិន ចេញមុខជួយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតាមរយៈការធានាលើការបោះផ្សាយមូលបត្របំណុល

សុខុម

ហុងកុង: ក្រុមនិយ័តករនៃប្រទេសចិន បានណែនាំក្រុមហ៊ុនធានារ៉ាប់រងមូលបត្របំណុល China Bond Insurance ដែលគ្រប់គ្រងដោយរដ្ឋជួយផ្តល់ការធានាសម្រាប់ការបោះផ្សាយមូលបត្របំណុលក្នុងស្រុកដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដើម្បីសម្រាលវិបត្តិ។

ប្រភពចំនួន៤ដែលដឹងរឿងនេះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនមួយចំនួនរួមមានទាំងក្រុមហ៊ុន Longfor Group និងក្រុមហ៊ុន CIFI Holdings ផងដែរ ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលទទួលបានការធានាលើការបោះផ្សាយមូលបត្របំណុលនេះ។

ការអន្តរាគមន៍ជួយគាំទ្រពីរដ្ឋចិន នេះឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វិបត្តិបំណុលកាន់តែជ្រៅទៅៗ និងការខកខានទូទាត់បំណុលក្នុងវិស័យអចលនទ្រព្យប្រទេសចិន អាចធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ ឈានដល់ការរលំរលាយ។

ក្រោយដំណឹងដ៏ល្អនេះត្រូវបានចុះផ្សាយ ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានហក់ឡើងស្រឺតៗនៅថ្ងៃអង្គារ ទី១៦ ខែសីហា នេះ ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Longfor ក្រុមហ៊ុន CIFI និងក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតប្រចាំប្រទេសចិន Country Garden សុទ្ធតែបានហក់ឡើងជាង១៥%។ ហើយទន្ទឹមនេះសន្ទស្សន៍ផ្សារហ៊ុនអចលនទ្រព្យចិន Hang Seng Mainland Properties Index បានហក់ឡើង៩,២% បើធៀបនឹងផ្សារហ៊ុនចិន Hang Seng Index ដែលបានហក់ឡើងត្រឹមតែ០,៦%។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន China Bond Insurance Co ដែលផ្តល់សេវាធានាលើហិរញ្ញវត្ថុនឹងផ្តល់ “ការធានាលើបំណុលគ្រប់ចំនួនដោយគ្មានលក្ខខណ្ឌ” សម្រាប់ការបោះផ្សាយមូលបត្របំណុលរយៈពេលមធ្យម។ ប្រភពអះអាងថា ការធានានេះផ្តល់នូវការការពារច្រើនជាងឧបករណ៍គ្រប់គ្រងហានិភ័យឥណទាន។

ប្រភព២ក្នុងចំណោមប្រភពទាំង៤បាននិយាយថា ក្រុមហ៊ុន Longfor បានបោះផ្សាយមូលបត្របំណុលរយៈពេលមធ្យមពី៣ឆ្នាំដល់៥ឆ្នាំដែលមានចំនួនសរុបរហូតដល់ទៅ១,៥ពាន់លានយ័ន (២២១លានដុល្លារអាមេរិក) រួចទៅហើយ ដោយមានការធានាពីក្រុមហ៊ុន China Bond Insurance Co.៕ Reuters៕

ប្រទេសចិន គ្រោងនឹងបង្កើនល្បឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ដោយ:លាងហួរ
ប៉េកាំង:មន្ត្រីមកពីអ្នករៀបចំផែនការរដ្ឋបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិននឹងស្តារសេដ្ឋកិច្ចឡើងវិញព្រមទាំងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ។

ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីទិន្នន័យមិនច្បាស់លាស់សម្រាប់ខែកក្កដា បានបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះដោយមិននឹកស្មានដល់ ។

តួយ៉ាងការវិនិយោគអចលនទ្រព្យបានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតនៅឆ្នាំ២០២២នេះ។

លោក Yuan Da អ្នកនាំពាក្យនៃគណៈកម្មការកំណែទម្រង់និងអភិវឌ្ឍជាតិ(NDRC)មានប្រសាសន៍ថា
ប្រទេសចិននឹងបង្កើនការប្រើប្រាស់ប័ណ្ណបំណុលរដ្ឋាភិបាលក្នុងស្រុកពិសេស និងឥណទានថ្មីដែលផ្តល់ដោយធនាគារគោលនយោបាយ។

គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍជាតិ(NDRC)បានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរចំនួនប្រាំបីដែលមានតម្លៃ២៣៦,៨ពាន់លានយ័ន(៣៤,៨៩ពាន់លានដុល្លារ)កាលពីខែកក្កដាកន្លងទៅ។

គិតត្រឹមថ្ងៃទី៣១ខែកក្កដា ប្រទេសចិនបានចេញប័ណ្ណបំណុលពិសេសចំនួន៣,៤៥ពាន់ពាន់លានយ័នសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

ប្រទេសចិនកំពុងបង្កើនការចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញនិងស្តារសេដ្ឋកិច្ចដែលកំពុងជាប់គាំងដោយសារការបន្តរាតត្បាតនៃជំងឺកូវីដ ទីផ្សារអចលនទ្រព្យមានបញ្ហា និងការប្រើប្រាស់ធ្លាក់ចុះ៕

ប្រធានក្រុមហ៊ុនCPលំដាប់យក្សរបស់ប្រទេសថៃគ្រោងពង្រីកការវិនិយោគនៅកម្ពុជា

ដោយ:លាងហួរ
ភ្នំពេញ:លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) បានចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ជំនួបនេះបានរៀបចំឡើងនៅឯវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហាឆ្នាំ២០២២នេះ។

ឆ្លៀតក្នុងឱកាសជំនួបនោះ លោក កស័ក្ដិ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។

លើសពីនោះទៀត លោកក៏បានបញ្ជាក់ថាគោលបំណងរបស់លោកមកកម្ពុជានេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោនៅអាហារូបករណ៍ថ្នាក់បរិញាបត្រចំនួន១០និងអាហារូបករណ៍សម្រាប់ថ្នាក់បច្ចេកទេសចំនួន១១។

លោកបានបញ្ជាក់ថា រាល់ការចំណាយទាំងអស់ លោកនឹងផ្គត់ផ្គង់ជូនសម្រាប់អាហារូបករណ៍ទាំង២០នេះ។

ជាមួយគ្នានេះដែរ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីល្បែងយុទ្ធសាស្ត្រហ្គោល ដែលជាល្បែងមួយមានប្រភពចេញមកពីប្រទេសចិនប្រមាណជា ៣០០០ឆ្នាំមកហើយ ហើយលោក សព្វថ្ងៃ គឺជាអ្នកបង្ហាត់បង្រៀនល្បែងយុទ្ធសាស្ត្រនេះ ។

លោកក៏បានគោរពជូនសម្ដេចតេជោ នូវការចូលរួមរបស់កុមារចំនួន ៣០នាក់ ទៅរៀនល្បែងយុទ្ធសាស្ត្រនេះនៅប្រទេសថៃ ហើយសម្រាប់ ៣០នាក់នេះ គឺជ្រើសរើសកុមារអាយុចាប់ពី ១០ឆ្នាំដល់ ១២ឆ្នាំ ។

លោកបានគោរពជម្រាបជូនសម្ដេចតេជោដែលថា លោកនឹងផ្ដល់ជូននូវរាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការបញ្ជូនកុមារទៅរៀនលេងល្បែងហ្គោលនៅប្រទេសថៃនេះ។

លោកបានបញ្ជាក់ថា ល្បែងយុទ្ធសាស្ត្រហ្គោលនេះ គឺខ្មែរយើងហៅថា អុកចិន ដែលមានកូនគ្រាប់ពណ៌ខ្មៅ និងពណ៌ស ដែលដើរព័ទ្ធគ្នាដើម្បីយកជ័យជំនះ។

លោក កស័ក្ដិ បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងន័យនេះ លោកបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ លើទិសដៅដែលលោកអាចវិនិយោគនៅកម្ពុជាបាន ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក កស័ក្ដិ ដែលបានសម្ដែងនូវការអបអរសាទរជូនចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោកការសាក់ដែរ ចំពោះអាហារូបករណ៍ និងការផ្ដល់ឱកាសឱ្យកុមារកម្ពុជា បានទៅរៀនលេងល្បែងយុទ្ធសាស្ត្រដែលឈ្មោះថា ហ្គោល នៅប្រទេសថៃ។ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ បានណែនាំឲ្យលោក កស័ក្ដិ បន្តធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ សុខ ចិន្ដាសោភា ពាក់ព័ន្ធនិងការវិនិយោគនៅកម្ពុជា ។

ពាក់ព័ន្ធនឹងអាហារូបករណ៍ និងល្បែងយុទ្ធសាស្ត្រនេះ សូមធ្វើការជាមួយឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងជំនួបនោះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅប្រទេសកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើសុំឱ្យលោក កស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា៕

រថភ្លើងដឹកទំនិញឆ្លងកាត់ប្រទេសអាសុីចំនួន៣គ្រោងនឹងបើកឱ្យដំណើរការនៅខែតុលាឆ្នាំនេះ

ដោយ:លាងហួរ
អាសុី: រថភ្លើងដឹកទំនិញឆ្លងកាត់ប្រទេសអាសុីចំនួន៣ ឬហៅថា ASEAN Express រវាងប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសឡាវ នឹងចាប់ផ្តើមបើកឱ្យដំណើរការនៅខែតុលាឆ្នាំ២០២២នេះ។

យោងតាមសារពត៌មាន The Star បានរាយការណ៍ថា Keretapi Tanah Melayu Berhad (KTMB) ដែលជាក្រុមហ៊ុនប្រតិបត្តិករផ្លូវដែកបានសាកល្បងផ្លូវរថភ្លើងថ្មីកាលពីសប្តាហ៍មុន ដើម្បីសាកល្បងគ្រប់ទិដ្ឋភាពនៃខ្សែរថភ្លើង និងដើម្បីរៀបចំសម្រាប់ការដាក់ឱ្យដំណើរការពាណិជ្ជកម្មនៃសេវាកម្ម។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Wee Ka Siong បានពិភាក្សាអំពីការតេស្តសាកល្បងដំណើរការដំបូងរបស់រថភ្លើងនេះ។

លោក Wee បានមានប្រសាសន៍ក្នុងអំឡុងពេលនៃការបើកសម្ពោធពិព័រណ៍បច្ចេកវិទ្យាផ្លូវដែក (RTX) នៅប្រទេសម៉ាឡេស៊ីថា នេះគឺពេលវេលាដ៏ល្អដោយសារការអភិវឌ្ឍន៍គម្រោងផ្លូវដែកក្នុងអាស៊ានកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយយើងត្រូវចាប់យកឱកាសដើម្បីជ្រៀតចូលទៅក្នុងទីផ្សារអាស៊ាន។

ផ្លូវដែក ក្នុង ប្រទេស ម៉ាឡេស៊ី ក៏ នឹង មាន ការ តភ្ជាប់ ទៅ ខេត្តនានា ក្នុង ប្រទេស ចិន រួម មាន Kunming, Chengdu និង ទៅ Chongqing តាមរយៈ ស្ថានីយ Tanalengក្នុងទីក្រុងវៀងចន្ទន៍។

ក្នុងរយៈពេល៧២ម៉ោង រថភ្លើងដឹកទំនិញធ្វើដំណើរបាន២២០៦គីឡូម៉ែត្រពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសឡាវ។

នៅចុងខែសីហានេះ មន្ត្រីមកពីប្រទេសថៃនឹងធ្វើទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងរវាងប្រទេសថៃ និងផ្លូវដែកឡាវ-ចិន៕

រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន២,៧លានខ្នងក្នុងរយៈពេល៥ឆ្នាំខាងមុខ

ដោយ:លាងហួរ
សេអ៊ូល:រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន២,៧លានខ្នងនៅទូទាំងប្រទេសក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ការផ្គត់ផ្គង់បន្ថែមនេះធ្វើឡើងខណៈពេលដែល ទីក្រុងធំៗជាច្រើននៅប្រទេសកូរ៉េខាងត្បូងកំពុងខ្វះខាតនូវចំនួនផ្ទះថ្មីជាញឹកញាប់ដោយសារការកើនឡើងតម្លៃផ្ទះយ៉ាងលឿនរហ័ស។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលគ្រោងនឹងផ្គត់ផ្គង់ផ្ទះចំនួន៥សែនខ្នង នៅក្នុងទីក្រុងសេអ៊ូល ក្នុងរយៈពេល៥ឆ្នាំ ពោលគឺកើនឡើងជាង៥០ភាគរយពីចំនួនដែលបានផ្គត់ផ្គង់ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានចូលកាន់តំណែងសម្រាប់អាណត្តិរយៈពេល៥ឆ្នាំនៅដើមខែឧសភាបានសន្យាថា រដ្ឋាភិបាលនឹងបង្កើនការផ្គត់ផ្គង់ផ្ទះនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ ដោយរដ្ឋាភិបាលថ្មីបានរិះគន់គោលនយោបាយរបស់អ្នកកាន់តំណែងមុនរបស់លោកថាមិនលើកទឹកចិត្តការទិញផ្ទះនៅក្នុងតំបន់រដ្ឋធានី។

ក្រសួងដែនដីក៏បានប្រកាសផងដែរថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះថ្មីចំនួន៥២មុឺនខ្នងផ្សេងទៀតនៅក្នុងទីក្រុងធំៗផ្សេងទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ក្រសួងបានបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងពន្ធផ្សេងៗដល់យុវជន និងអ្នកដែលមានប្រាក់ចំណូលទាបនៅពេលពួកគេទិញ ឬជួលផ្ទះ៕

លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថវិកា៤៣០ពាន់លានដុល្លារ នៅថ្ងៃអង្គារ នេះ

សុខុម

វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយស្តីពីអាកាសធាតុ សុខាភិបាល និងពន្ធដែលមានទំហំទឹកប្រាក់ដល់ទៅ៤៣០ពាន់លានដុល្លារ នៅថ្ងៃអង្គារ ទី១៦ ខែសីហា នេះ។

សេតវិមានបញ្ជាក់ថា លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះដែលនឹងលុបចោលឥណទានពន្ធលើរថយន្តអគ្គិសនីសម្រាប់ម៉ូឌែលភាគច្រើន ដែលបច្ចុប្បន្នទទួលបានរហូតដល់៧.៥០០ដុល្លារ។

សេចក្ដីព្រាងច្បាប់នេះរៀបចំឡើងវិញនូវឥណទានពន្ធរថយន្តអគ្គិសនីថ្មី ដែលមានស្រាប់ចំនួន៧.៥០០ដុល្លារ និងផ្ដល់ការបញ្ចុះតម្លៃថ្មីចំនួន៤.០០០ដុល្លារ សម្រាប់រថយន្តអគ្គិសនី។ សេចក្ដីព្រាងច្បាប់នេះក៏រួមបញ្ចូលទាំងកញ្ចប់ថវិការាប់សិបពាន់លានដុល្លារ សម្រាប់ឥណទានថ្មីៗ ឥណទានពន្ធ និងកម្មវិធីជំនួយសម្រាប់បណ្ដាក្រុមហ៊ុនផលិតរថយន្តដើម្បីផលិតរថយន្ត ដែលកាន់តែកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនចែកចាយជាច្រើនបាននិងកំពុងធ្វើការជាមួយអតិថិជនដើម្បីបញ្ចប់កិច្ចសន្យាជាលាយលក្ខណ៍អក្សរ នៅមុនពេលលោក ចូ បៃឌិន ចុះហត្ថលេខាដើម្បីឱ្យពួកគេមានសិទ្ធិទទួលបានឥណទាន ទោះបីជាពួកគេមិនបានទទួលរថយន្តក៏ដោយ។

ក្រុមជួញដូររថយន្តមួយមានឈ្មោះថា Alliance for Automotive Innovation (សម្ព័ន្ធដើម្បីនវានុវត្តន៍រថយន្ត) ដែលតំណាងឱ្យក្រុមហ៊ុន Volkswagen ក្រុមហ៊ុន General Motors Co ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Ford Motor ក្នុងចំណោមក្រុមហ៊ុនដទៃទៀតបាននិយាយនៅមុននេះថា ច្បាប់នេះនឹងធ្វើឱ្យ៧០%នៃរថយន្តដែលផលិតនៅសហរដ្ឋអាមេរិក ជារថយន្តអគ្គិសនី រថយន្ត Hybrid និងរថយន្តអគ្គិសនីប្រើកោសិកាឥន្ធនៈ៕ Reuters៕

ប្រធានCVEAជួបប្រជុំជាមួយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

ដោយ:លាងហួរ
ភ្នំពេញ:សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដឹកនាំដោយលោកច្រឹក សុខនីមជាប្រធាន បានដឹកនាំសមាជិកចំនួន២០ក្រុមហ៊ុន ប្រជុំជាមួយយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកាលពីថ្ងៃទី១៥ ខែសីហា។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អមដោយឯកឧត្តមអគ្គនាយករង និងមន្ត្រីជំនាញ ក្នុងគោលបំណងដើម្បី សិក្សាស្វែងយល់បន្ថែមអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងក្តីកង្វល់របស់សមាគមដែលបានអនុវត្តកន្លងមក សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំ និងកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសេវាកម្មអចលនវត្ថុឱ្យមានលក្ខណះ ប្រទាក់ក្រឡាគ្នា ពេញលេញ និងគ្រប់ជ្រុងជ្រោយ៕

សម្តេចតេជោ អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជួបពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក វិទិត មុនតាប៊ន ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងទទួលបន្ទុកលើការងារសិទ្ធិមនុស្សនៅកម្ពុជា ជំនួស លោកស្រី រ៉ូណា ស្មីត កាលពីខែឧសភា ឆ្នាំ២០២១។ ចាប់តាំងពីតែងតាំង លោក វិទិត មុនតាប៊ន មិនដែលបានមកកាន់ប្រទេសកម្ពុជានោះឡើយ។

លោកនឹងទស្សនកិច្ចការងារដែលជាភារកិច្ចរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា។ នេះជាដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីអង្គការសហប្រជាជាតិចាត់តាំងឱ្យទទួលបន្ទុកការងារសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃរូបនេះ ក្រៅតែពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោកគ៏គ្រោងជួបមន្ត្រីរាជរដ្ឋាភិបាលពាក់ព័ន្ធការងារសិទ្ធិមនុស្ស ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែរ។

ដំណើរទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន ត្រូវបានស្វាគមន៍ទាំងភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដោយទន្ទឹងរង់ចាំជជែកដោយបើកចំហរលើការងារសិទ្ធិមនុស្សនៅកម្ពុជា។

ការងារសិទ្ធិមនុស្សនៅកម្ពុជា តែងមានការខ្វែងគំនិត និងយល់ឃើញខុសរវាងរាជរដ្ឋាភិបាល ជាមួយរបាយការណ៍របស់តំណាងអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ព្រមានពីការបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថែមទៀតផង។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ Fresh News ថា ក្នុងនាមរាជរដ្ឋាភិបាល គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ចំពោះទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន។ លោក ជិន ម៉ាលីន បានចាត់ទុកទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន គឺជាដំណើរការធម្មតាតាមនីតិវិធីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺត្រូវចុះមកធ្វើទស្សនកិច្ចនៅកម្ពុជា អាច២ដង ឬ៣ដងក្នុងមួយឆ្នាំ។

លោក ជិន ម៉ាលីន បានលើកឡើងដែរថា សម្រាប់របាយការណ៍របស់លោក វិទិត មុនតាប៊ន យ៉ាងណានោះ វាជាការយល់ឃើញរបស់គាត់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យជំហររបស់អង្គការសហប្រជាជាតិនោះទេ ព្រោះអ្នករាយការណ៍ពិសេស ជាអ្នកជំនាញការឯករាជ្យ ហើយការសិក្សាការស្រាវជ្រាវ និងការចេញរបាយការណ៍ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដូច្នេះសម្រាប់របាយការណ៍ដែលបានចេញមក គឺគ្មានអ្នកណាបង្ខំគាត់បាននោះដែរ។

លោក ជិន ម៉ាលីន ក៏បានអះអាងដែរថា កម្ពុជារង់ចាំពិនិត្យលើអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា តើអនុសាសន៍ណាខ្លះដែលកម្ពុជាអាចពិចារណា និងយកមកអនុវត្តន៍បាន ហើយអនុសាសន៍ណាដែលមិនត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ នីតិវិធីរបស់កម្ពុជា។ ដូច្នេះកម្ពុជានឹងពិចារណាចំពោះចំណុចនីមួយៗ៕