ប្រទេសថៃកំពុងប្រែក្លាយទីក្រុងបាងកកជាទីក្រុងឆ្លាតវៃដោយបច្ចេកវិទ្យាទំនើបនិងតម្លាភាព

ដោយ: លាងហួរ

បាងកក: រដ្ឋបាលក្រុងបាងកក (BMA) កំពុងធ្វើការប្រែក្លាយរាជធានីរបស់ខ្លួន ទៅជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពការងារ កែលម្អគុណភាពជីវិត បង្កើតឱកាស និងទទួលបានទំនុកចិត្តពីប្រជាជន។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានមានប្រសាសន៍កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងសិក្ខាសាលា “Thailand Smart City: Bangkok Model” ដែលរៀបចំដោយ Nation TV និង Post Today ថា ទីក្រុងបាងកកនឹងក្លាយទៅជាទីក្រុងឆ្លាតវៃមួយ ប្រសិនបើបច្ចេកវិទ្យាត្រូវបានអនុវត្ត ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។

លោក​បាន​បញ្ជាក់ថា​ “វា​នឹង​មានការពិបាក​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​មួយ ​ប្រសិន​បើ​ប្រជាជន​មិន​ជឿជាក់​លើ​យើង​។ ដូច្នេះ ទីក្រុងឆ្លាតវៃត្រូវតែបំពេញនូវទិដ្ឋភាពទាំងអស់នេះ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា”។

លោកលើកឡើងថា បញ្ហាមួយទៀតដែលទីក្រុងបាងកកកំពុងប្រឈម គឺកង្វះតម្លាភាព ដែលជាបញ្ហាប្រឈមដ៏សំខាន់ ចាប់តាំងពីលោកបានចូលកាន់តំណែងជាអភិបាលក្រុងបាងកក កាលពីដើមឆ្នាំនេះ។

ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន រដ្ឋបាលក្រុងបាងកក(BMA)បានចាប់ផ្តើមកម្មវិធី Traffy Fondue ដើម្បីអនុញ្ញាតឱ្យប្រជាជនបាងកកអាចដាក់ពាក្យបណ្តឹងបាន។

លោកបានមានប្រសាសន៍ថា វាចាំបាច់ក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូចជា  ចរាចរណ៍ ការគ្រប់គ្រងកាកសំណល់ និងការថែទាំសុខភាពសហគមន៍ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូន ទៅកាន់ទីក្រុងឆ្លាតវៃ។

ទន្ទឹមនឹងនេះ លោក Wasit Wattanasap ប្រធានផ្នែកប្រតិបត្តិការទូទាំងប្រទេស និងគាំទ្រសម្រាប់សេវា Advanced Info Service (AIS) បានមានប្រសាសន៍ថា បច្ចេកវិទ្យាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រោះវានឹងជួយដល់មនុស្សក្នុងការសម្រេចចិត្ត។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈមានភាពចាំបាច់ ដើម្បីធានាថាការផ្លាស់ប្តូរ ទៅជាទីក្រុងឆ្លាតវៃដំណើរការដោយរលូន៕

ទីផ្សារជួលទីតាំងអាជីវកម្មក្នុងក្រុងភ្នំពេញទទួលការពេញនិយមច្រើនពីសំណាក់ម៉ាកយីហោល្បីៗ

ដោយ៖ សុផារី

ភ្នំពេញ៖ ខណៈផ្នែកផ្សេងៗនៃវិស័យអចលនទ្រព្យប្រឈមភាពមិនប្រកដប្រជា អ្នកជំនាញសង្គេតឃើញថា ទីផ្សារជួលហាក់បន្តមានភាពល្អប្រសើរ ដែលគាំទ្រដោយការងើបឡើងវិញ នៃសកម្មភាពអាជីវកម្ម និងការបន្តពង្រីកសាខាថ្មីៗនៃក្រុមហ៊ុនទាំងនោះ។

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានមានប្រសាសន៍ថា ទីផ្សារជួលទីតាំងអាជីវកម្មក្នុងក្រុងភ្នំពេញទទួលការពេញនិយមច្រើនពីសំណាក់ក្រុមអតិថិជនចំនួនពីរប្រភេទ គឺ ម៉ាកយីហោល្បីៗ និងធនាគារ។

លោកបានឱ្យដឹងថា ទីផ្សារជួលទទួលបានការគាំទ្រពីសំណាក់ការពង្រីកនៃហាងម៉ាកយីហោល្បីៗ ទាំងក្នុងស្រុក និងបរទេស។ ក្រុមអតិថិជនប្រភេទម៉ាកយីហោនេះភាគច្រើននិយមស្វែងរកទីតាំងណា ដែលជាប់នៅផ្លូវធំៗ ជាពិសេសទីតាំងកែងនឹងផ្លូវតែម្តង។

លោកបញ្ជាក់ថា “ការជួលនៅតែមានតម្រូវការ អតិថិជនដែលជួលនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺហាងលក់ទំនិញប្រេនល្បីៗ ។ យើងឃើញថា ហាងប្រេនៗនៅតែពង្រីកសាខារបស់ខ្លួន។ ឱ្យតែទីតាំងល្អ នៅតំបន់ផ្លូវកែង កាត់ផ្លូវធំៗ ជាទីតាំងគោលដៅរបស់ពួកគាត់។ ម៉ាកយីហោចំណីអាហារ សម្លៀកបំពាក់ ហាងកាហ្វេ ហាងលក់ទំនិញធំៗ ឃើញមានសាខាច្រើន ហើយពង្រីកគ្រប់កន្លែង។ ឧទាហរណ៍ដូចជា ហាង Zando ហាង Papa John’s ហាង Pizza Hut ជាដើម”។

លោកបានបញ្ជាក់បន្តថា ក្រុមអតិថិជនទី២ គឺ ក្រុមធនាគារ ដែលពង្រីកច្រើនសាខាច្រើនគួរឱ្យកត់សម្គាល់។ លោកថា អ្នកវិនិយោគលើទីផ្សារនេះគួរពិនិត្យមើលទីតាំងជាក់លាក់ណាមួយ ដែលមានសក្តានុពលពិតប្រាកដមុននឹងបោះទុនវិនិយោគ សម្រាប់ដាក់ជួលឱ្យធនាគារ។

អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គម្រោងដែលត្រូវបានពង្រីកក្នុងត្រីមាសកន្លងមក ដែលក្រុមហ៊ុនបានសិក្សាភាគច្រើនជា ស្លាកយីហោអាហារ និងភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផ្សារទំនើបតូចៗ និងទាក់ទងនឹងគ្រឿងសំអាង ជាដើម។

យោងតាមរបាយការណ៍​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia ដែល​ចេញ​ផ្សាយ​កាល​ពីពេលថ្មីៗនេះ ​បានឱ្យដឹង​ថា នៅក្នុង​ត្រីមាសទី៣ នៃឆ្នាំ​២០២២នេះ

របាយការណ៍ដដែលឱ្យដឹងថា គិត​ត្រឹម​ដំណាច់​ត្រីមាសទី៣ ឆ្នាំ​២០២២ ​ក្នុង​រាជធានី​ភ្នំពេញ មានស្លាកយីហោជាង៦២បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ខណៈស្លាកយីហោចំនួន១០ថ្មីៗបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ដូចជា Addidas Krispy Kreme H&M Starbuck The Pizza Company ជាដើម៕

 

តំបន់សេដ្ឋកិច្ចពិសេសទំហំជិត១ម៉ឺនហិកតានៅខេត្តកោះកុងរបស់ក្រុមហ៊ុនRoyal Groupត្រូវបានក្រុមមន្រ្តីចុះកំណត់ព្រំដី

ដោយៈ គង់ ម៉ាលីនណា

       កោះកុងៈ ក្រុមការងារអន្តរក្រសួងដឹកនាំ ដោយលោកសុខខេង នរិន្ទអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ឋបានចុះកំណត់ព្រំដីស ម្បទានរបស់រដ្ឋាភិបាល សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង។

យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់រដ្ឋបាលខេត្តកោះកុងបានឲ្យដឹងកាលពីថ្ងៃទី១៥ វិច្ឆិកាថា ក្រុមការងារក្រសួ​ងបរិស្ថាន ដែលដឹកនាំដោយ លោកសុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោកសេន ណាស៊ី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីចុះកំណត់ព្រំដីសម្បទាន ទំហំ៩៩៦៨ហិកតា ដែលរាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ ផ្តល់ឱ្យក្រុមហ៊ុន Royal Group Co.,Ltd សម្រាប់វិនិយោគតំបន់សេដ្ឋកិច្ចពិសេសខ្នាតធំ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកសុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយក្រុមមន្រ្តីខាងលើនេះ។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យ កំណត់និយាមកាព្រំដីសម្បទាននេះ លោកសុខ សុទ្ធី ក្នុងនាមរដ្ឋបាលខេត្តកោះកុង បានគាំទ្រលើការអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏បានស្នើសូមក្រុមហ៊ុន កុំទាន់ធ្វើការឈូសឆាយទីតាំងដីនេះ ដោយរង់ចាំឱ្យមានច្បាប់អនុញ្ញាត ឱ្យឈូសឆាយជាមុនសិន និងដោះស្រាយផលប៉ះពាល់ជាយថាហេតុ ដែលកើតមានឡើងក្នុងទីតាំងដីសម្បទាននេះ៕

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗរបស់ចិនចាប់ផ្តើមមានភាពប្រសើរឡើងតាមរយៈការរៀបចំរចនាសម្ព័ន្ឋបំណុលឡើងវិញ

ដោយ: លាងហួរ

សៀងហៃ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ របស់ប្រទេសចិន រាប់ចាប់ពីSunac China កំពុងពិភាក្សាជាមួយម្ចាស់បំណុល ដើម្បីរៀបចំរចនាសម្ព័​ន្ធឡើងវិញនូវមូលបត្របំណុល ក្នុងស្រុកក្នុងទំហំទឹកប្រាក់២,០៧ពាន់លានដុល្លារ។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានReutersនាថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមប្រភពដដែលនេះបានបន្តឱ្យដឹងថា ការរៀបចំរចនាសម្ព័​ន្ធមូលបត្របំណុល នឹងរួមបញ្ចូលទាំងមូលបត្របំណុលសាជីវកម្ម និងមូលបត្រដែលគាំទ្រដោយទ្រព្យសកម្ម ទោះបីជាមិនទាន់មានសំណើជាក់លាក់ណាមួយត្រូវបានគេដាក់ចេញក៏ដោយ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ បានបន្លាយពេលសងមូលបត្របំណុល ចំនួន៤ពាន់លានយ័នដែលនឹងត្រូវផុតកំណត់នៅដើមឆ្នាំនេះ ហើយក្រុមហ៊ុននេះ កំពុងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ នៅឯក្រៅប្រទេស បន្ទាប់ពីខកខានការទូទាត់សងមួយចំនួន។

ចំណែកក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្សេងទៀត ដែលមានវិបត្តិសាច់ប្រាក់ផ្សេងទៀត និងបានពន្យារការសងបំណុល ក៏ត្រូវបានគេរំពឹងថានឹងរៀបចំរចនាសម្ព័ន្ធបំណុលនេះផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Logan Group ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានស្នើឱ្យរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវមូលបត្របំណុលក្នុងស្រុកទាំងអស់របស់ខ្លួន។

ក្រុមហ៊ុន R&F Properties ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ចប់ការពន្យាពេលសងមូលបត្របំណុលទាំងអស់ចំនួន១៣,៥ពាន់លានយ័ន៕

សាកលវិទ្យាល័យម៉ិញជូ និងក្រុមហ៊ុនRSCCCសហការជាមួយសាកលវិទ្យាល័យមួយលើការបណ្តុះបណ្តាលភាសាចិននៅកម្ពុជា

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ សាកលវិទ្យាល័យម៉ិញជូ នៃខេត្តយូណាន និងក្រុមហ៊ុនRoad &Sea China Construction Consulting Co, Ltd នឹងសហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស ដើម្បីបណ្តុះបណ្តាលភាសាចិននៅទីក្រុងភ្នំពេញ។

កម្មវិធីនេះ ជាផ្នែកមួយនៃមូលដ្ឋានអប់រំវិជ្ជាជីវៈមេគង្គ- ឡានឆាង មានការិយាល័យ នៅក្នុងសាកលវិទ្យាល័យធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យម៉ិញជូ នៃខេត្តយូណាន​ប្រទេសចិន។

យោងតាមសេចក្តីប្រកាសព៌តមាន ដែលទទួលបានពីលោកChin Binប្រធានក្រុមហ៊ុនRoad &Sea China Construction Consulting Co, Ltdប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាថា ជាមួយនឹងការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា ក្នុងវិស័យទេសចរណ៍ ហេតុនេះដើម្បីបំពេញតម្រូវការធនធានមនុស្សភាសាចិន ក្នុងវិស័យទេសចរណ៍ កម្ពុជាត្រូវបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាចិន។

លោកChin Binបានបន្តឲ្យដឹងថា ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជា សាកលវិទ្យាល័យធនធានមនុស្ស និងក្រុមហ៊ុនRoad &Sea China Construction Consulting Co, Ltd និងសាកល​វិទ្យាល័យម៉ិញជូ ខេត្តយូណាន នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំគំរោងស្តីពីទេពកោសល្យទេសចរណ៍ភាសាចិន កម្ពុជា ឆ្នាំ២០២២ដែលនឹងធ្វើឡើងនៅខែធ្នូឆ្នាំ២០២២ខាងមុខនេះ៕

Russia allows Japan to keep stake in Sakhalin-1 oil and gas project

The Russian government has decided to allow Japan to maintain its stake in the Sakhalin-1 oil and gas development project in Russia’s Far East, the Japanese government said Tuesday.

“The decision is very significant for stable energy supplies to our country over the medium to long term,” Chief Cabinet Secretary Hirokazu Matsuno told reporters.

Moscow approved the transfer to Japanese public-private company Sakhalin Oil and Gas Development Co. of 30% shares in a new Russian company that has taken over the Sakhalin-1 project, unchanged from the previous stake in the project, the trade ministry said.

Russia had already made a similar move over the Sakhalin-2 oil and gas project, allowing Japanese trading houses Mitsui and Mitsubishi to maintain their stakes in the project.

Sakhalin Oil and Gas Development was created chiefly by the Japanese government and major traders Itochu and Marubeni.

Tokyo had presented its policy of maintaining Japan’s interest in Sakhalin-1, hoping to reduce the country’s oil dependence on the Middle East, which stands at about 90%.

According to Russia’s state-run Tass news agency, Moscow has also decided to allow an overseas subsidiary of India’s Oil and Natural Gas to maintain its 20% stake in Sakhalin-1.

 

រុស្ស៊ីអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនរក្សាទុកភាគហ៊ុនក្នុងគម្រោងប្រេង និងឧស្ម័នខ្នាតយក្ស ខណៈក្រុមហ៊ុនអាមេរិកដកខ្លួនចេញ

ដោយៈ សុខុម

តូក្យូ: រដ្ឋាភិបាលរុស្ស៊ី បានសម្រេចអនុញ្ញាតឱ្យប្រទេសជប៉ុន រក្សាទុកភាគហ៊ុនរបស់ខ្លួន ក្នុងគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័នហ្គាសខ្នាតយក្ស Sakhalin-1 នៅតំបន់ចុងបូព៌ា (Far East) របស់រុស្ស៊ី។ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា។

លោក Hirokazu Matsuno រដ្ឋមន្ត្រីខុទ្ទកាល័យជប៉ុន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “សេចក្ដីសម្រេចនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការផ្គត់ផ្គង់ថាមពល ដល់ប្រទេសរបស់យើង ដោយស្ថិរភាពក្នុងរយៈពេលមធ្យម និងរយៈពេលវែង”។

ក្រសួងពាណិជ្ជកម្មជប៉ុនបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូ បានអនុម័តផ្ទេរ ទៅឱ្យក្រុមហ៊ុនជប៉ុនSakhalin Oil and Gas Development Co នូវភាគហ៊ុន៣០%ក្នុងក្រុមហ៊ុនរុស្ស៊ីថ្មីមួយ ដែលកាន់កាប់គម្រោង Sakhalin-1 ដោយគ្មានការផ្លាស់ប្ដូរ។

ប្រទេសរុស្ស៊ី បានចេញចំណាត់ការស្រដៀងគ្នានេះរួចហើយ លើគម្រោងប្រេង និងឧស្ម័នSakhalin-2 ដោយអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន Mitsui និង Mitsubishi រក្សាទុកភាគហ៊ុនរបស់ពួកគេ នៅក្នុងគម្រោងនេះ។

គម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន Sakhalin Oil and Gas Development ត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនជប៉ុន ធំពីរគឺក្រុមហ៊ុន Itochu និងក្រុមហ៊ុន Marubeni។

រដ្ឋាភិបាលក្រុងតូក្យូ បានបង្ហាញគោលនយោបាយរបស់ខ្លួន ក្នុងការរក្សាទុកផលប្រយោជន៍ របស់ប្រទេសជប៉ុន ក្នុងគម្រោងSakhalin-1 ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយការពឹងផ្អែករបស់ប្រទេសជប៉ុន ផ្នែកប្រេងទៅលើតំបន់មជ្ឈិមបូព៌ា ដែលមានទំហំប្រមាណ៩០%។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់សហរដ្ឋអាមេរិក ExxonMobil ដែលមានភាគហ៊ុន៣០%ក្នុងគម្រោង Sakhalin-1 បានដកខ្លួនចេញទាំងស្រុងពីគម្រោងនេះ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន៕ Japan Times៕

 

ឡាវអនុម័តឱ្យក្រុមហ៊ុនកូរ៉េវិនិយោគសង់រីហ្សតខ្នាតយក្សតម្លៃ ច្រើនពាន់លានដុល្លារ

ដោយៈ សុខុម

វៀងចន្ទន៍: ប្រទេសឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង មួយដើម្បីផ្ដល់ដីសម្បទាន១.២០០ហិកតា សម្រាប់សាងសង់រីហ្សតខ្នាតយក្សមួយ ដែលមានតម្លៃដល់ទៅ២,៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា។

ឧត្តមសេនីយ៍ត្រីនគរបាល Thongsouk Yaeulaoly ដែលជាអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានភ័ស្តុភារ និងលោក Jeong Taejin ដែលជាអគ្គនាយកក្រុមហ៊ុនកូរ៉េ Oriental Pearl Company បានចុះកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមការសាងសង់រីហ្សត Resort Laoស្ថិតក្នុងភូមិសាស្ត្រស្រុក Phonhong នៃខេត្តវៀងចន្ទន៍ ប្រទេសឡាវ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅស្រុក Phonhong និងមានការអញ្ជើញចូលរួមពីឯកឧត្តម Kongthong Phongvichith ដែលជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងលោក Kim Won Pyo ដែលជាប្រធានក្រុមហ៊ុន Oriental Pearl រួមជាមួយនឹងមន្ត្រីមកពីក្រសួង និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀត។

ឧត្តមសេនីយ៍ត្រីនគរបាល Nouchone Konethongdam ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានភ័ស្តុភារ បានទម្លាយឱ្យដឹក្នុងពិធីចុះហត្ថលខានេះថា ក្រុមហ៊ុនកូរ៉េខាងលើនេះ បានដាក់សំណើជូនក្រសួងក្នុងឆ្នាំ២០១៥។ ក្រុមហ៊ុននេះមានបំណងចង់ចាប់ផ្តើម គម្រោងដ៏ធំនេះដើម្បីប្រែក្លាយតំបន់នេះ ទៅជាក្រុងទេសចរណ៍ដ៏ទាក់ទាញ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសឡាវ ព្រមទាំងបង្កើតឱកាសការងារ សម្រាប់ប្រជាជនក្នុងស្រុកផងដែរ។

ភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់គម្រោងនេះកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យប្រទេសទាំងពីរ ចាប់ផ្តើមសិក្សាសមិទ្ធលទ្ធភាពសម្រាប់គម្រោងនេះ។

នៅពេលបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាព គម្រោងនេះបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលឱ្យចាប់ផ្ដើមដំណើរការសាងសង់។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់លម្អិតថា តើគម្រោងនេះនឹងត្រូវប្រើពេលយូរប៉ុនណា ទើបសាងសង់បញ្ចប់ជាស្ថាពរនោះឡើយ៕ Laotian Times៕

អភិបាលខេត្តកោះកុងជម្រុញការងារ៥ចំណុចដល់មន្រ្តីមូលដ្ឋានលើផែនការអភិវឌ្ឍន៍របស់ខេត្ត

ដោយៈ គង់ សូរិយា

       កោះកុងៈ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្តកោះកុង។

ក្នុងពិធីបើកកម្មវិធីនេះ លោកជំទាវអភិបាលខេត្ត បានសំដែងនូវការកោតសរសើរ ចំពោះការចូលរួមគាំទ្រពីមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត ដែលបានកំពុងផ្តល់ការគាំទ្រ ដល់កម្មវិធីអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចុតកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីកំណើនសមធម៌ និងប្រសិទ្ធិភាព ក្នុងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោកជំទាវបានផ្តល់ការណែនាំ លើដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នៅក្រុង ស្រុក ដូចជា ទី១ ក្រុមការងារកសាងកម្មវិធីវិនិយោគខេត្ត ក្រុង ស្រុក បន្តសកម្ម​ភាពរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)របស់ខេត្ត ក្រុង ស្រុក តាមសេចក្តីណែនាំបច្ចេកទេសស្តីពី ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបន្តទៀត ដើម្បីដាក់ជូនក្រុមប្រឹក្សា ថ្នាក់រដ្ឋបាលនីមួយៗអនុម័ត ឱ្យបានទាន់ពេលវេលាស្របតាមច្បាប់កំណត់។

ទី២-មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគក្រុង ស្រុក ថ្នាក់ក្រុង ស្រុក តាមកម្មវិធីដែលបានជម្រាបជូន ការចូលរួមតាំងពីពេលចាប់ផ្តើម រហូតដល់ពេលបញ្ចប់ ហើយមន្ទីរអង្គភាពជំនាញ ត្រូវផ្តល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ សង្កាត់ ដែលឃុំ សង្កាត់ ក្រុង ស្រុក បានលើកឡើងនៅក្នុងតារាងម៉ាទ្រិចសកម្មភាពជាអាទិភាពរបស់ក្រុង ស្រុក ដោយបន្ស៊ីជាមួយសកម្មភាព នៃថវិកាកម្មវិធី របស់មន្ទីរ អង្គភាពជំនាញ។

លោកជំទាវមិថុនា ភូថងបានបញ្ជាក់ថា “ការចូលរួមរបស់លោក លោកស្រី ជាស្ថាប័នជំនាញ ពិតជាមានសារៈសំខាន់ ក្នុងការបកស្រាយពន្យល់បំភ្លឺដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គណៈកម្មាធិការកសាងផែនការ និងថិវកាឃុំ សង្កាត់ ដែលកំពុងតែរង់ចាំការគាំទ្រទាំងគម្រោងសកម្មភាព និងអនុសាសន៍ពីស្ថាប័នជំនាញ ដែលជាភ្នាក់ងារផ្តល់សេវាសាធារណៈរបស់រដ្ឋ ក្នុងការ  ផ្តល់សេវា ជូនប្រជាពលរដ្ឋ”។

ទី៣-មន្ទីរជំនាញ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធានផ្សេងៗទៀតដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួង ឫធនធា​នពីអង្គការជាតិ អន្តរជាតិ សប្បុរសជន និងពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់គម្រោងវិនិយោគជាអាទិភាពរបស់ឃុំ សង្កាត់ នៅក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក ដែលជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលកំពុងតែទាមទារឱ្យស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិ ជួយគាំទ្រ និងបង្ហាញពីសង្គតិភាព រវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា។

ទី៤-សំណូមពរ ដល់អង្គការជាតិ អន្តរជាតិសមាគមទាំងអស់ ដែលជាដៃគូអភិវឌ្ឍន៍ខេត្ត សូមពិនិត្យ លើសកម្មភាពជាអទិភាពរបស់ប្រជាជន នៅមូលដ្ឋាន ដែលមាននៅក្នុងតារាងម៉ាទ្រិច សកម្មភាពជាអាទិភាព ដើម្បីបង្កើតការគាំទ្រគ្រោងវិនិយោគរបស់ឃុំ សង្កាត់ នៅតាមទីតាំង គោលដៅអភិវឌ្ឍន៍របស់ខ្លួន នៅពេលសិក្ខាសាលា សមាហរណកម្មថ្នាក់ក្រុង ស្រុក ចាប់ផ្តើមដំណើរការ ពីថ្ងៃទី០៥ ខែធ្នូ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ តទៅ ។

ទី៥ -អភិបាលក្រុង ស្រុក ត្រូវរៀបចំដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ឱ្យដំណើរការសម្រេចបានលទ្ធផលល្អ តាមការគ្រោងទុក​។ សម្របសម្រួលកៀរគរ ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីវប្បធម៌ ការចូលរួមគាំទ្រគម្រោងសកម្មភាព និងការធ្វើសេចក្តីសម្រចចិត្តសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន៕

តើលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាធ្លាប់លើកឡើងអ្វីខ្លះពីសក្តា នុពល​ខេត្តកំពង់ស្ពឺ

ដោយៈ គង់ សូរិយា

       កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺ បានក្លាយជាមូលដ្ឋាននៃការរីកចម្រើនផ្នែកឧស្សាហកម្ម រោងចក្រ សហគ្រាសនានា និងការអភិវឌ្ឍគំរោងអចលនទ្រព្យមួយចំនួនផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា ធ្លាប់បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូល ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត មានជីវភាពល្អប្រសើរមួយកម្រិត។

លោកបានបន្តថា “សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺមានសក្តានុពលខ្ពស់ ដោ​យមានរោងចក្រចំនួនជាង៥០០រោងចក្រ បានបង្កើតការងារជូនប្រជាពល​រដ្ឋបានចំនួន៣០ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ និងរកចំណូលចូលជាតិបានកាន់តែច្រើនផងដែរ”។

លោកជា សុផារ៉ាបានលើកជាឧទាហរណ៍ថា ពីមុន ស្រូវមួយតោនលក់បាន៣២០ដុល្លារ អីឡូវនេះមួយហិចតា ក្លាយទៅជារោងចក្រ ក្លាយជាបុរី ក្លាយទៅជាលំនៅឋាន ភោជនីយដ្ឋាន ដែលធ្វើឱ្យផ្ទៃដីរបស់យើងនេះមានសក្ដានុពលម្យ៉ាង សម្រាប់ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផ្ទាល់នេះ ជាការរីកចម្រើន ដែលយើងបាន តាមរយៈគោលនយោបាយសេដ្ឋកិច្ច មិនមែនថាយើងគិតតាំងពីកីឡាទេ បានកីឡាហើយថែមរឿងនេះផង”។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺទៅ ជាតំបន់មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាខេត្តដទៃទៀត និងរាជធានីដោយបានបើកចំហឱ្យ​មាន ការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សម្រាប់​ធ្វើការអភិវឌ្ឍវិស័យរោងចក្រ និងកសិកម្ម៕