ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ ToulKork Lane ចុះអនុស្សរណៈជាមួយក្រុមហ៊ុន LM Car ដើម្បីសម្រួលដល់ការដឹកជញ្ជូនអតិថិជនមកទស្សនាគម្រោង

ភ្នំពេញ ៖ ដើម្បីសម្រួលដល់អតិថិជនរបស់គម្រោងខុនដូ Toulkork Lane ( ToulKork Lane ) ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះបានសហការជាមួយក្រុមហ៊ុន LM car ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយកាលពីរសៀលថ្ងៃទី១៥វិច្ឆិកា២០២២នេះនៅអគារការិយាល័យលក់នៃគម្រោង ToulKork Lane ជិតអង់តែនទួលគោក ។
នៅក្នុងពិធីនោះដែរលោកAndy នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់នៃគម្រោង Toulkork Lane បានមានប្រសាសន៍ឱ្យដឹងថា ដោយសារតែគម្រោងរបស់យើងកំពុងមានការគាំទ្រនិងមានអតិថិជនជាច្រើនមកទស្សនាគម្រោងច្រើន និងចង់សម្រួលដល់ការលំបាករបស់អតិថិជន យើងក៏បានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរការLM car ដើម្បីឱ្យក្រុមហ៊ុននេះអាចដឹកអតិថិជនរបស់យើងមកទស្សនាគម្រោងរបស់យើង ។


លោកបន្តថា តាមពិតទៅការធ្វើដំណើរតាមរយៈLM Car អតិថិជនទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ ដែលជាការសន្សំខ្ពស់ហើយនិងអាចធ្វើដំណើរមកកាន់ការិយាល័យនៃគម្រោងបានគ្រប់ពេលដើម្បីទស្សនានូវគម្រោងនិងជួបជាមួយបុគ្គលិកផ្នែកលក់របស់យើង ។លោកថា”សព្វថ្ងៃមានភ្ញៀវជាច្រើនមកទស្សនាគម្រោងរបស់យើង ហើយភ្ញៀវមួយចំនួនបានអញ្ជើញមកតាមរយៈតុកតុក ឬតាក់ស៊ី ដែលពិបាកឬអាចថាចំណាយច្រើន តែនៅពេលយើងបានចុះ ហត្ថលេខាជាមួយក្រុមហ៊ុន LM Car ពេលនោះភ្ញៀវដែលអញ្ជើញមកការិយាល័យយើងអាចទាក់ទងជាមួយLM Car នឹងទទួលបានការបញ្ចុះតម្លៃពិសេសជូនតែម្ដង ” ។


…លោក ZHENG PEI នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន LM CAR បានបញ្ជាក់ក្នុងសុន្ទរកថារបស់លោកថា លោកពិតជាមានកិត្តិយសដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន TOUL KORK LANE និងក្រុមហ៊ុន LMCAR ព្រមទាំងមានសុទិដ្ឋិនិយមខ្ជស់ចំពោះទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរក្នុងកិច្ចសហប្រតិបត្តិការនិងសេវាកម្មនេះ។ ក្នុងកិច្ចសហប្រតិបត្តិការ LMCAR បានផ្តល់ការបញ្ចុះតម្លៃការធ្វើដំណើរចំនួន 50% ដល់អតិថិជន TK Lane ទាំងអស់ដើម្បីបង្កើនគុណភាពនៃសេវាកម្មធ្វើដំណើររបស់ពួកគេ។ ទន្ទឹមនឹងនោះ ការស្វែងរក និង ប្រើប្រាស់ធនធានដែលខ្លួនមានស្រាប់ ដើម្បីជួយជំរុញក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងផ្តល់ភាពងាយស្រួលសម្រាប់ការផ្សព្វផ្សាយម៉ាកយីហោរបស់គ្នាទៅវិញទៅមក និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។

សម្រាប់អតិថិជនដែលធ្វើដំណើរមកកាន់Toul Kork Lane ឬធ្វើដំណើរចេញពី Toul Kork Lane គ្រាន់តែប្រើប្រាស់កូដLMTKLANE នោះអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥០%ភ្លាមៗ។
សូមបញ្ជាក់ថាអគារខុនដូបែបប្រណីតToulkork lane (ទួលគោកលែន) ត្រូវបានអភិវឌ្ឍឡើងនៅលើផ្ទៃដីទំហំ១,១០០ម៉ែត្រការេ និងមានផ្ទៃសំណង់សរុបទំហំ២១,០០០ម៉ែត្រការេ មានកម្ពស់២១ជាន់ ស្មើនឹងជាង៧០មែត្រ ដោយក្នុង១ជាន់មានចំនួន២៣យូនីត និងសរុបជាង៤០០យូនីត។នៅក្នុងគម្រោងមួយនេះមានចំណតរថយន្តធំ

ទូលាយដែលអាចចតបានរថយន្តរហូតទៅដល់ជាង៨០ចំណត និងបំពាក់ទៅដោយឧបករណ៍សុវត្ថិភាពបែបទំនើប។ គម្រោងសម្រេចបានការសាងសង់ជាង៨០%រួចទៅហើយ និងបានកំពុងទទួលបានការគាំទ្រពីសំណាក់បណ្តាក្រុមហ៊ុនជាដៃគូ ក៏ដូចជាបណ្តាអតិថិជនជឿទុកចិត្តគួរឲ្យកត់សម្គាល់ ដោយគ្រាន់តែត្រឹមរយៈពេលតែជាង១ខែមកនេះ ការលក់គម្រោងToulKork Lane សម្រេចបានរហូតទៅដល់ជាង៣០ភាគរយ ដោយមានអតិថិជនជាច្រើនមកទស្សនានិងគ្រោងទិញគម្រោងរបស់ខ្លួនជាហូរហែរឥតដាច់ជារៀងរាល់ថ្ងៃ៕

     

China rolls out plan to improve business environment in Yangtze River Delta

China unveiled a three-year action plan to turn the Yangtze River Delta into an internationally competitive business environment, aiming to attract private and international investors, the South China Morning Post reported on Friday.

 

SCMP noted the plan is one of the latest initiatives by the National Development and Reform Commission, China’s top economic planner, to restore market confidence and stabilize economic growth. Further measures are also expected to enhance regional interconnectivity.

 

The Yangtze River Delta, comprised of Shanghai and the three neighboring provinces of Jiangsu, Zhejiang and Anhui, accounts for roughly a quarter of the nation’s gross domestic product and more than a third of its exports, SCMP said.

 

“An action plan in such an already high-standard region will be a good demonstration of China’s business environment, and it will also help boost the establishment of a national unified market,” said Pan Xiangdong, chief economist with the Beijing-based Qilai Research Institute, adding there could be more cooperative regional efforts to coordinate business development, and boost investment and financing.

 

The NDRC also vowed to better implement the negative list system, which details forbidden or restrictive areas for foreign investment, which has been shortened in recent years. It said it would improve the complaint mechanism, protect legitimate interests and build a platform for global investors.

Source: China Daily

ប្រទេសចិនដាក់ចេញផែនការប្រែក្លាយតំបន់ដីសណ្តទន្លេយ៉ង់សេជាតំបន់ធុរកិច្ចអន្តរជាតិ

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិនបានបង្ហាញផែនការសកម្មភាពរយៈពេល៣ឆ្នាំ ដើម្បីប្រែក្លាយតំបន់ដីសណ្តទន្លេយ៉ង់សេ (Yangtze) ទៅជាតំបន់មានបរិយាកាសធុរកិច្ចប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ក្នុងគោលបំណងទាក់ទាញក្រុមវិនិយោគិនឯកជន និងអន្តរជាតិ។

យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា ផែនការនេះ គឺជាគំនិតផ្តួចផ្តើមចុងក្រោយបំផុតមួយ របស់គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន ដើម្បីស្ដារទំនុកចិត្តទីផ្សារ និងស្ថិរភាពកំណើនសេដ្ឋកិច្ចឡើងវិញ។

តំបន់ដីសណ្ដទន្លេទន្លេយ៉ង់សេ ដែលរួមមានទីក្រុងសៀងហៃ និងខេត្តជិតខាងចំនួន៣ គឺខេត្ត Jiangsu ខេត្ត Zhejiang និងខេត្តAnhui បានរួមចំណែកប្រហែលមួយភាគបួន នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។

លោក Pan Xiangdong ប្រធានសេដ្ឋវិទូ នៃវិទ្យាស្ថានស្រាវជ្រាវ Qilai ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានមានប្រសាសន៍ថា ផែនការសកម្មភាព នៅក្នុងតំបន់ស្តង់ដារខ្ពស់បែបនេះនឹងជាការបង្ហាញដ៏ល្អនៃបរិយាកាសធុរកិច្ចរបស់ប្រទេសចិន ហើយវាក៏នឹងជួយជំរុញការបង្កើតទីផ្សាររួមផងដែរ។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងតំបន់នឹងមានកាន់តែច្រើនបន្ថែមទៀត ដើម្បីសម្របសម្រួលការអភិវឌ្ឍន៍អាជីវកម្ម និងជំរុញការវិនិយោគ និងហិរញ្ញវត្ថុ៕

អ្នកជំនាញបង្ហាញទីតាំងតម្លៃដីធ្លីខ្ពស់បំផុតក្នុងទីក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន

ដោយ៖ សុផារី

ព្រះសីហនុ៖ ក្រុងព្រះសីហនុបានទទួលការអភិវឌ្ឍប្លែកមុខប្លែកមាត់ខ្លាំង ប្រមូលផ្តុំដោយគម្រោងវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនានាក្នុងក្រុង។ ទំនោរនេះនាំឱ្យតម្លៃអចលនទ្រព្យ និងទីផ្សារដីធ្លីនៅក្នុងតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុក៏មានតម្លៃខ្ពស់ខ្លាំងផងដែរ។

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានមានប្រសាសន៍ចែករំលែកកាលពីពេលថ្មីៗនេះថា តំបន់មួយចំនួនដែលមានតម្លៃដីធ្លីខ្ពស់នៅក្នុងក្រុងព្រះសីហនុ រួមមាន តំបន់ផ្លូវឯករាជ្យ ចាប់ពីវិមានឯករាជ្យរហូតដល់តំបន់តោពីរ និងតំបន់មួយទៀតគឺ ផ្លូវរង្វង់មូលតោ ស្របនឹងឆ្នេរអូរឈើទាល។

 

លោកបានឱ្យដឹងទៀតថា “តំបន់អូតែលសុខា ក៏ជាតំបន់មានតម្លៃដីធ្លីខ្ពស់មួយផងដែរ ដោយសារវាជាតំបន់ Hard Business Hub ដែលប្រមូលផ្តុំគម្រោងពាណិជ្ជកម្ម និងធុរកិច្ច រួមមាន អូតែលសុខា គម្រោងក្រុមហ៊ុនព្រីន និងគម្រោងខ្នាតធំជាច្រើនកើតមានឡើងច្រូងច្រាង ជាដើម ដោយតំបន់នេះកន្លងមកត្រូវបានប្រៀបប្រដូចជាមួយក្រុងភ្នំពេញ ប្រទេសសិង្ហបុរី ឬទីក្រុងស៊ិនជិននៃប្រទេសចិន ជាដើម។ យោងតាមលោកចណ្ណា តំបន់នេះមានតម្លៃដីប្រមាណ៣០០០ទៅ៣៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមទំហំដីធំ ឬតូច។

 

លោកបន្តថា “តំបន់នេះមានតម្លៃដីប្រមាណ៣០០០ទៅ៣៥០០ដុល្លារអាមេរិក អាស្រ័យតាមទំហំដីធំ ឬតូច។ ក្រុងព្រះសីហនុ ពិសេសត្រង់តម្លៃដីទាល់តែយើងមើលលើទីតាំងដីនិមួយៗ ដីខ្លះតូច ដីខ្លះធំ ៣ហិកតា ៥ហិកតា ដីខុសគ្នា តម្លៃក៏ខុសគ្នាច្រើនដែរ”។

ក្រៅពីតំបន់ខាងលើនេះ តម្លៃដីធ្លីនៅក្នុងតំបន់ជាយក្រុងក៏មានតម្លៃខ្ពស់ផងដែរ ចន្លោះពីជាង១០០០ ទៅជាង២០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ លោកបន្តថា តំបន់អូរត្រេះក៏ជាតំបន់ទាក់ទាញមួយផងដែរ ប្រមូលផ្តុំទៅដោយអាគារច្រូងច្រាង China Town បូកផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជំរុញតម្លៃដីធ្លីឱ្យកើនឡើង មិនធ្លាក់ចុះនោះទេ។

 

លោកលើកឡើងទៀតថា បន្ថែមលើសនេះ តំបន់ដើមឈើចាំស្នេហ៍ ភ្ជាប់ទៅកាន់ឆ្នេររាម តំបន់រូបសំណាកព្រះថោងនាងនាគ តំបន់រូបសំណាកខ្មែរធ្វើបាន ជាតំបន់ដីថ្មីនិងមានទំហំធំៗល្អ ហើយទាក់ទាញបានអ្នកទស្សនាកុះករ និងមានការសាកសួរពីសំណាក់ធនាគារច្រើន។ យ៉ាងណាក្តី បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត តម្លៃដីធ្លីនៅក្នុងតំបន់នេះនៅមានតម្លៃធូរថ្លៃច្រើន ប្រមាណ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារមិនសូវមានការនិយមទិញដីធ្លីទំហំធំៗ។

 

ជាមួយគ្នានេះ លោក ឆន សិលា អ្នកជំនាញអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុបានឱ្យដឹងកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅក្នុងក្រុងព្រះសីហនុ មានតម្លៃខ្ពស់ខ្លាំង ជាពិសេសតំបន់នៅក្នុងក្រុងតែម្តង ដោយសារតែដីធ្លីទាំងនោះភាគច្រើនត្រូវបានប្រមូលទិញដោយក្រុមហ៊ុន ឬឈ្មួញធំៗ ប៉ុន្តែគេក៏នៅអាចស្វែងរកដីធ្លីតម្លៃធូរថ្លៃបាន នៅក្នុងតំបន់ជាយៗក្រុង ឬក្នុងតំបន់អភិវឌ្ឍន៍ថ្មី៕

ប្រទេសជប៉ុនផ្តល់កម្ចីជាង៩២៧លានដុល្លារដល់ឥណ្ឌូណេស៊ីដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ដោយ: លាងហួរ

តូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ១៣០ពាន់លានយ៉េន (ស្មើនឹង៩២៧,៤លានដុល្លារអាមេរិក) ដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់គម្រោងប្រព័ន្ធដឹកជញ្ជូនដ៏ធំ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ។

លោក Kishida បាន​ឯកភាពជាមួយ​នឹង​ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក Joko Widodo ថា ប្រទេស​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ នៅ​ពេល​ខាង​មុខ។

ការប្រកាសរបស់លោក Kishida បានកើតឡើង ស្របពេលប្រទេសជប៉ុនបាន និងកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ចិន ក្នុងការពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុមមេដឹកនាំរបស់ប្រទេសជប៉ុន និងឥណ្ឌូនេស៊ីក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យត្រូវបានផ្សព្វផ្សាយ ដោយទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Kishida បានរិះគន់ប្រទេសចិនចំពោះការបង្កើនសកម្មភាព ដែលរំលោភលើអធិបតេយ្យភាពរបស់ជប៉ុន នៅសមុទ្រចិនខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ លោក​ក៏កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​បាលី​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រុម G20 រយៈពេល​ពីរ​ថ្ងៃ ដែលប្រទេសឥណ្ឌូនេស៊ី គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នៅឆ្នាំនេះ៕

 

អ្នកជំនាញអះអាងថាលំនៅឋានតម្លៃសមរម្យបន្តទទួលបានការគាំទ្រច្រើនពីអតិថិជន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២ បន្តទទួលផលប៉ះពាល់ពីបញ្ហាប្រឈម ដោយទាំងការលក់ និងការអភិវឌ្ឍនៅតែមានសកម្មភាពតិចតួច ធៀបនឹងសកម្មភាពមុនឆ្នាំ២០២០។ យ៉ាងណាក្ដី ទីផ្សារលំនៅឋានតម្លៃសមរម្យត្រូវបានមើលឃើញថា មានចរន្តការទិញ លក់ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន បានថ្លែងប្រាប់គេហទំព័រ Property Area Asia ថាទីផ្សារលំនៅឋានតម្លៃសមរម្យនៅតែបន្តទទួលបានការគាំទ្រពីអតិថិជន ជាពិសេស លំនៅឋានតម្លៃចន្លោះ៤ ឬ៥ម៉ឺន ទៅក្រោម១០ម៉ឺន។ ចំណែក ទីផ្សារលំនៅឋានតម្លៃចាប់ពី១០ម៉ឺនដុល្លារអាមេរិកឡើងទៅហាក់ដូចជានៅបន្តប្រឈមផលប៉ះពាល់។

លោកបន្តថា ជាពិសេស ក្នុងអំឡុងក្នុងឆ្នាំ២០២២នេះ លោកបានបន្តអភិវឌ្ឍន៍គម្រោងលំនៅឋាន ដែលមានតម្លៃសមរម្យ ហើយក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ ដោយគម្រោងទី១បានលក់អស់ គម្រោងទី២ក៏កំពុងលក់ជិតអស់ហើយដែរ និងគ្រោងត្រៀមអភិវឌ្ឍន៍គម្រោងទី៣ ដើម្បីបំពេញតម្រូវការអតិថិជនបន្ថែម។

លោកបន្ថែមថា “លំនៅឋានក៏អាស្រ័យលើទីតាំងសក្ដានុពល និងអំណោយផល នៃការធ្វើអាជីវកម្មផងដែរ ទើបមានអតិថិជនគាំទ្រ និងទិញសម្រាប់ស្នាក់នៅផង និងអាចធ្វើអាជីវកម្មរកចំណូលផង”។

លោករំពឹងថាមិនយូរទេសកម្មភាពអាជីវកម្មទាំងឡាយ រួមនឹងសកម្មភាពការវិនិយោគអចលនទ្រព្យនឹងទទួលបានការស្ទុះងើបឡើងវិញ ដូចនឹងមុនវិបត្តិកូវីដ១៩។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាក៏ឃើញថា ខុនដូតម្លៃសមរម្យក៏ទទួលបានការគាំទ្រ និងទិញច្រើនពីសំណាក់អតិថិជន ខណៈខុនដូតម្លៃខ្ពស់មិនសូវមានការទិញលក់ទេ។

លោកបន្តថា ដោយសារតែខុនដូតម្លៃមធ្យម ឬតម្លៃសមរម្យនេះមានតម្រូវការច្រើន ទើបអ្នកអភិវឌ្ឍន៍បានងាកមកអភិវឌ្ឍខុនដូតម្លៃសមរម្យ សម្រាប់ផ្គត់ផ្គង់លើទីផ្សារវិញ ហើយខុនដូតម្លៃខ្ពស់ក៏រង់ចាំមើលពីការវិលត្រលប់ នៃវិនិយោគិន និងជនបរទេស៕

បុរី HK Residence បញ្ចប់ការសាងសង់ផ្ទះគំរូ១០០ភាគរយ ក្រោមការគាំទ្រពីសំណាក់អតិថិជនយ៉ាងសន្ធឹកសន្ធាប់

ដោយ៖ សុផារី

តាកែវ៖ គម្រោងបុរីធំមួយនៅតំបន់ភ្នំតាម៉ៅ គឺបុរី HK Residence បានបញ្ចប់ការសាងសង់ផ្ទះគំរូរួចរាល់១០០ភាគរយហើយ ខណៈទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនសម្រាប់គ្រប់ប្រភេទផ្ទះ ទាំងវីឡាទោល និងវីឡាភ្លោះ។

លោក ចាប ពៅ អគ្គនាយកបុរី HK Residence បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកានេះ ផ្ទះគំរូរបស់បុរី HK Residence បានបញ្ចប់ការសាងសង់រួចរាល់១០០ភាគរយហើយ ទាំងប្រភេទផ្ទះវីឡាទោល និងវីឡាភ្លោះ ដោយគិតគូរពីសុខុមាលភាពនៃការរស់នៅតាមបែបទាន់សម័យ អមជាមួយធម្មជាតិ និងខ្យល់បរិសុទ្ធ សម្រាប់លើកកម្រិតគុណភាពនៃការរស់នៅ។

លោក ចាប ពៅបានមានប្រសាសន៍ថា “ផ្ទះគំរូគ្រប់ប្រភេទត្រូវបានសាងសង់រួចរាល់ហើយ។ ក្នុងនោះការសាងសង់វីឡាទោលសម្រេចការសាងសង់ជាង៦០ភាគរយហើយ និងវីឡាភ្លោះត្រូវបានបញ្ជប់ការសាងសង់រួចរាល់១០០ភាគរយ ត្រៀមរង់ចាំអតិថិជនចូលទៅរស់នៅតែម្តង”។

បុរី HK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាលនិងរាជធានីភ្នំពេញ និងជាគម្រោងដ៏ធំមួយមានទំហំរហូតដល់៥ហិចតា។

គម្រោងបុរីមានផ្ទះចំនួន២ប្រភេទសម្រាប់ជាជម្រើសដល់អតិថិជន រួមមាន វីឡាទោល និងវីឡាភ្លោះ អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា មានទីធំទូលាយ ព្រមទាំងសួនច្បាររួម ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ជាពិសេស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ។ ផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ មានតម្លៃត្រឹមតែ៤៨.០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

លោកថា​ “ផ្ទះយើងតម្លៃប៉ុណ្ណឹងមែន តែផ្លូវនៅក្នុងបុរីមានទំហំធំខ្លាំង២០និង៣០ម៉ែត្រ ហើយមានសួនច្បារថែមទៀត មិនដែលមានបុរីណាហ៊ានខាតដីច្រើនដល់ថ្នាក់នេះនោះទេ“។

សំខាន់ជាងនេះទៅទៀត ទីតាំងរបស់បុរីស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់បំផុត នៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណីយដ្ឋានភ្នំតាម៉ៅផងដែរ។​ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង លូ គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។

លោក ចាប ពៅ បានមានប្រសាសន៍ថា “ជាមួយការផ្តល់ជូនពិសេសគ្រប់ចំណុចបែបនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញ១គុណនឹង២ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយបើធៀបនឹងផ្ទះនៅរាជធានីភ្នំពេញ មានទំហំដូចគ្នានេះ គឺមិនអាចរកតម្លៃបែបនេះបាននោះទេ”។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕

   

នយោបាយអាមេរិកនិងចិនទំនងជាចុះកំដៅ បន្ទាប់មេដឹកនាំកំពូលប្រទេសទាំងពីរជួបគ្នានៅឥណ្ឌូនេស៊ី

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីជំនួបកំពូលរវាងលោកចូ បៃដិនប្រធានាធិបតីអាមេរិក ជួបជាមួយលោកស៊ី ជីនពីងប្រធានាធិបតីចិន នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី កំដៅនយោបាយរវាងប្រទេសទាំងពីរ ទំនងជាមានភាពកក់ក្តៅជាងមុន។

នៅខាងក្រៅកិច្ចប្រជុំកំពូលG20 លើកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់សមភាគីអាមេរិកថា ប្រទេសចិនមិនមានចេតនា ក្នុងការប្រកួតប្រជែងណាមួយ ឬផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ជាមួយសហរដ្ឋអាមេរិកនោះទេ ។

លោកស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយ លោ​កប្រធានា​ធិបតីអាមេរិក ចូ បៃដិន ថា “ប្រទេសចិនមិនស្វែងរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ឬការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ ហើយក៏មិនមានចេតនាជំទាស់ ឬផ្លាស់ប្តូរសហរដ្ឋអាមេរិកផងដែរ” ។

លោក ស៊ី បានចង្អុលបង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក មិនគួរជា “ល្បែងដែលភាគីម្ខាងមានប្រៀប ឬកេងចំណេញដោយការចំណាយ របស់ភាគីម្ខាងទៀតនោះទេ” ពោលជោគជ័យរបស់ចិន និងសហរដ្ឋអាមេរិក។

លោក ស៊ី បានចង្អុលបង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក មិនគួរជា “ល្បែងដែលភាគីម្ខាងមានប្រៀប ឬកេងចំណេញដោយការចំណាយ របស់ភាគីម្ខាងទៀតនោះទេ” ពោលជោគជ័យរបស់ចិន និងសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក ។

លោកបានសង្កត់ធ្ងន់ថា ខណៈពេលដែលសហរដ្ឋអាមេរិកទទួលយកមូលធននិយម ប្រទេសចិនបានប្រកាន់យកសង្គមនិយម ហើយថា ភាគីទាំងពីរគួរតែគោរពភាពខុសគ្នានេះ និងមិនព្យាយាមកែប្រែគ្នាទៅវិញទៅមក ឬផ្លាស់ប្តូរប្រព័ន្ធរបស់ភាគីម្ខាងទៀតឡើយ ។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីងផងដែរថា ទីក្រុងប៉េកាំងមានកាតព្វកិច្ច ព្យាយាមនិយាយជាមួយកូរ៉េខាងជើង កុំឱ្យធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ បើទោះជាមិនច្បាស់ថា តើចិនអាចរារាំងទីក្រុងព្យុងយ៉ាង បានឬក៏អត់ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបទល់មុខជាលើកដំបូងចាយពេលជាង៣ម៉ោង ជាមួយលោកស៊ី ជិនពីង នៅមុនកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី​ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក បៃដិន ក៏បានឱ្យដឹងដែរថា លោកផ្ទាល់បានព្រមានលោក ស៊ី ជីនពីងថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងករណីទីក្រុងព្យុងយ៉ាងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។

លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា “ខ្ញុំគិតថាពួកគេ (ចិន) មានកាតព្វកិច្ចព្យាយាម បញ្ជាក់ឱ្យច្បាស់ទៅកាន់កូរ៉េខាងជើង ថាមិនត្រូវធ្វើតេស្ដ អាវុធនុយក្លេអ៊ែរនោះទេ បើទោះជាវាពិបាកក្នុងការកំណត់ថាតើចិនមានសមត្ថភាពធ្វើបែបនេះ ដែរឬក៏យ៉ាងណាក៏ដោយ”។

កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីលជាបន្តបន្ទាប់ ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលធ្វើឱ្យក្រុមអ្នកជំនាញខ្លះព្រមានថានេះជា សញ្ញាមួយបង្ហាញពីការត្រៀមលក្ខណៈ ធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ និងលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០១៧មក។

នៅក្នុងអំឡុងពេលកិច្ចប្រជុំទល់មុខគ្នានេះ ប្រធានាធិបតីអាមេរិកលោ​ក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី១៤ វិច្ឆិកា បានប្រាប់សមភាគីចិន លោក ស៊ីន ជិនពីង ថា ពួកគេទាំងពីរមានទំនួលខុសត្រូវ ក្នុងការទប់ស្កាត់ការប្រជែងដែលអាចប្រែក្លាយទៅជាជម្លោះ នៅក្នុងកិច្ចពិភាក្សាដ៏កកម្ររមួយ ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងរវាង ប្រទេសមហាអំណាចទាំងពីរល្អប្រសើបន្តិចឡើងវិញ ក្រោយបានជួបប្រទះទំនាក់ទំនង ដ៏អាក្រក់បំផុតមួយក្នុងរយៈពេលចុងក្រោយនេះ។

មុនពេលកិច្ចពិភាក្សាផ្ទាល់លើកដំបូងរបស់ពួកគេ ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតី មេដឹកនាំទាំងពីរបានញញឹម និងចាប់ដៃគ្នាយ៉ាងកក់ក្តៅ នៅចំពោះមុខទង់ជាតិរបស់ពួកគេ នៅឯសណ្ឋាគារប្រណីតមួយនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូលក្រុម G20 ដែលនឹងប្រព្រឹត្តទៅ ពោរពេញដោយភាពតានតឹងជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក និងសមភាគីចិនបានព្រមព្រៀងគ្នាថា អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានប្រើប្រាស់ទេ រួមទាំងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

សេតវិមានបានបន្តថា “ប្រធានាធិបតី បៃដិន និងប្រធានាធិបតី ស៊ី បានបញ្ជាក់ឡើងវិញ នូវកិច្ចព្រមព្រៀងរបស់ពួកគេថា សង្រ្គាមនុយក្លេអ៊ែរមិនគួរត្រូវឲ្យកើតឡើងបានទេ ហើយបានអះអាងឡើងវិញ នូវការប្រឆាំងរបស់ពួកគេ ចំពោះការប្រើប្រាស់ ឬការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនផងដែរ”៕

កំណើនតម្លៃដីធ្លីនៅស្រុកវាលវែង បានធ្វើឲ្យបាតុភាពទំនាស់ដីកើនឡើងប្រជាពលរដ្ឋជាង៨០គ្រួសារស្នើឲ្យអភិបាលខេត្តជួយអន្តរាគមន៍៍

ដោយៈ គង់ សូរិយា

       ពោធិសាត់ៈ កំនើនតម្លៃដីធ្លី និងការកើនឡើងតម្លៃដីបានធ្វើឲ្យបាតុភាពទំនាស់ដីធ្លីកើនឡើង នៅក្នុងមូលដ្ឋានជាច្រើនក្នុងស្រុកវាលវែង ខណៈពេលប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ពីអភិបាលខេត្ត និងសម្តចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

ប្រជាពលរដ្ឋប្រមាណ៨០គ្រួសារ រស់នៅភូមិក្រាំងរងៀង ភូមិចំការជ្រៃខាងជើង និងភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះថា មន្រ្តីយោធា មន្រ្តីនគរបា​លមូលដ្ឋាន និងបុគ្គលមួយចំនួនទៀត ដែលបានកំពុងធ្វើការងារឲ្យក្រុមហ៊ុនមួយ បានគំរាមកំហែងប្រជាពលរដ្ឋ និងបានបំពានយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ជាង១០ឆ្នាំមកហើយ ដោយពួកមន្រ្តីទាំងនោះ បានយកឈ្មោះថ្នាក់ដឹកនាំជាច្រើន ដើម្បីធ្វើជាខ្នងបង្អែកនិងគំរាមប្រជាពលរដ្ឋ។

តំណាងប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើ បាននិយាយដោ​យមិនហ៊ានបញ្ចេញឈ្មោះថា “ពួកគេបានយកថ្នាំបាញ់ និងបោះបង្គោលទៅលើដីរបស់ពួកគាត់ទាំងកំរោល ដោយគំរាមថាបើសិនជាមិនលក់ឬបង្កបញ្ហាអ្វី ក៏ដីរបស់ពួកគាត់នឹងត្រូវរឹបអូសយក ដោយគ្មានសំណងនោះឡើ​យ”។

មន្រ្តីយោធា និងនគរបាលដែលបាន និងកំពុងគំរាមប្រជាពលរដ្ឋ ត្រូវបានតំណាងប្រជាពលរដ្ឋបង្ហាញអន្តសញ្ញាណ ដូចជា លោកហោ គឹមភាព (ហៅណាក់)ជាមន្រ្តីនគរបាលឃុំអន្លង់រាប លោកស៊ិន ឡននិងភរិយាឈ្មោះហៀង សុធីតា និងឈ្មួញដីម្នាក់ទៀតមានឈ្មោះឆេង។

ការទាក់ទងសុំការបំភ្លឺពីមន្រ្តីទាំងនោះ មិនបានជោគជ័យនៅឡើយទេ ប៉ុន្តែយើងនឹងរង់ចាំការឆ្លើយតប ឬបកស្រាយបំភ្លឺទាក់ទងនឹងការចោទប្រកា

ន់នេះ។

តំណាងប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀតថា មេភូមិក្រាំងងៀង ដែ​លបានរងគ្រោះដោយសារការរំលោភដី ក៏បានរងគំរាមកំហែងពីថ្នាក់ដឹកនាំស្រុកមួយចំនួនផងដែរ ហើយគេហទំព័រPropertyarea.aia បានទំនាក់ទំនងទូរស័​ព្ទទៅមេភូមិ និងសាកសួរព៌តមានតាមបណ្តាញតេឡេក្រាម ប៉ុន្តែមេភូមិរូបនោះមិនហ៊ានឆ្លងឆ្លើយ និងលើកទូរស័ព្ទឡើយ ដោយតំណាងប្រជាពលរដ្ឋអះអាងថា គាត់មិនហ៊ានលើកទូរស័ព្ទដោយសារ គាត់ត្រូវរងការគំរាមកំហែង។

លោកសោម សារី និងសមាជិកគ្រួសាររបស់គាត់ទាំងអស់ បានរងគ្រោះពីការរំលោភបំពាន ដីពីសំណាក់ក្រុមមន្រ្តីខាងលើ មិនលើកទូរស័ព្ទនោះទេ ទោះបីជាមានការខលចូលជាច្រើនដងក្តី។

ជាមួយគ្នានេះ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ ជួយការពារទីលានចាក់សំរាម ដែលមានទំហំប្រមាណ២០ហិកតានៅក្នុងតំបន់នេះផងដែរ។

តំណាងប្រជាពលរដ្ឋបានអះអាងថា ប្រជាពលរដ្ឋនឹងនាំយកពាក្យបណ្តឹងទាក់ទងនឹងទំនាស់នេះ មកកាន់ក្រសួងមហាផ្ទៃនៅសប្តាហ៍ក្រោយនេះ ប្រសិនបើអាជ្ញាធរមូល​ដ្ឋាន និងមន្រ្តីពាក់ព័ន្ឋ មិនគិតគូដោះស្រាយបាតុភាពទំនាស់នេះ​។

លោកទូច ឈុំមេឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃដដែលនេះថា ដីនៅក្នុងមូលដ្ឋា​ននេះ ប្រជាពលរដ្ឋភាគច្រើន បានកាន់កាប់តាំងពីក្រោយសមាហរណកម្មមកម្លេះ ប៉ុន្តែមានប្រជាពលរដ្ឋមួយប្រមាណ៦០ភាគរយប៉ុណ្ណោះ មានប្លង់កាន់កាប់ជាប្រភេទប្លង់ទន់។ លោកបន្តថា ជាមួយនឹងបាតុភាពនេះ អាជ្ញាធរឃុំ បានជួយសម្របសម្រួលការងារមួយចំនួនហើយ ប៉ុន្តែមួយចំនួនទៀតមិនទាន់បានដោះស្រាយនៅឡើយ។

លោកបន្តថា “ក្រោយពេលក្រុមហ៊ុនមួយនោះបានមកដល់ បានឈូសឆាយប៉ះពារដីមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតវ៉ា មួយចំនួនទៀតបានភ័យព្រួយ ទោះបីក្រុមហ៊ុនមិនទាន់បានឈូសឆាយទៅដល់នៅឡើយក្តី”។លោកបន្តថា “ក្នុងនាមអាជ្ញាធរមូលដ្ឋាន ខិតខំសម្របសម្រួ​លណាស់លើការងារនេះ ប៉ុន្តែយើងត្រូវធ្វើជាជំហ៊ានៗ”។​​

​​អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ លោកជាវ តាយមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

 

អគ្គនាយកគេហទំព័រPropertyareaសូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមបន្តមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយ ពីជំងឺកូវីដ១៩

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងគេហទំព័រCambodiafinancialtimes.com

សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលG20។

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាល ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕