Việt Nam to make Apple Watch, MacBook for first time

August, 18/2022

Apple is in talks to make Apple Watches and MacBooks in Việt Nam for the first time as the US tech giant looks to diversify production away from China, Nikkei Asia reported.

HÀ NỘI — Apple is in talks to make Apple Watches and MacBooks in Việt Nam for the first time as the US tech giant looks to diversify production away from China, Nikkei Asia reported.

According to the newspaper, Apple suppliers Luxshare Precision Industry and Foxconn have started test production of the Apple Watch in northern Việt Nam with the aim of producing the device outside of China.

Regarding the production of the MacBook, Apple has asked suppliers to set up a test production line in Việt Nam. However, progress in moving mass production to the country has been slow, partly due to pandemic-related disruptions.

Việt Nam is already Apple’s most important production hub outside of China, producing a wide range of flagship products for the American company, including iPad tablets and AirPods earphones.

According to industry experts, the Apple Watch is even more sophisticated because many components in such a small case require a high degree of technological skill. Producing the device would be a win for Việt Nam as the country attempts to further upgrade its tech manufacturing sector, they said.

Apple has also continued to shift iPad production to Việt Nam in an effort to diversify its production. In addition, the group is in talks with suppliers to build a trial production line for its HomePod smart speaker in Việt Nam.

The number of Apple suppliers with facilities in the Southeast Asian country has increased to at least 22 from 14 in 2018, according to Nikkei Asia’s analysis of Apple’s latest available suppliers list.

Many other major electronics manufacturers like Google, Dell and Amazon have also set up production in the country to diversify beyond China, the newspaper added. — VNS

 

Russia sees 38% rise in energy export earnings this year: Report

Russia is expected to pocket $337.5bn this year on energy exports alone, according to an economy ministry document seen by Reuters news agency.

Higher oil export volumes, coupled with rising petrol prices, will boost Russia’s earnings from energy exports to $337.5bn this year, a 38 percent rise from 2021, according to an economy ministry document seen by Reuters news agency.

The jump in revenues, if it materialises, will help shore up Russia’s economy in the face of waves of Western sanctions.

It will provide President Vladimir Putin with cash to fund military spending or to boost wages and pensions at a time when the economy has fallen into recession and inflation is eroding living standards.

But the boom in energy earnings only partly compensates for the damage from sanctions to the economy overall, analysts said.

“The impact of sanctions on Russia’s economy is very uneven. In some sectors, it has been catastrophic, such as the car industry. The oil sector is relatively unscathed for now,” said Janis Kluge, senior associate at the German Institute for International and Security Affairs.

Besides autos, he cited IT and finance as two of the sectors worst hit. “These sectors have had the strongest links to the West and are consequently suffering the most,” Kluge noted.

The ministry document projects energy export earnings will ease to $255.8bn next year, still higher than the 2021 figure of $244.2bn, according to Reuters news.

The economy ministry did not reply to a request for comment.

The average petrol export price will more than double this year to $730 per 1,000 cubic meters, before gradually falling until the end of 2025, according to the forecast.

Petrol flows from Russia, Europe’s top supplier, are running at reduced levels this year after one route was shut when Moscow sent troops into Ukraine in February, some European countries were cut off for refusing to pay for petrol in Russian roubles, and a dispute broke out over repairs to a turbine for the Nord Stream 1 pipeline from Russia to Germany.

 

ចំណូលនាំចេញថាមពលរបស់រុស្ស៊ីកើនឡើងរហូតដល់៣៣៧,៥ពាន់លានដុល្លារនៅឆ្នាំនេះ

ដោយៈ សុខុម

អន្តរជាតិ: ទំហំនាំចេញប្រេងកើនឡើងកាន់តែខ្ពស់ រួមជាមួយនឹងប្រេ​ងឥន្ធនៈហក់ឡើងថ្លៃ បានជំរុញឱ្យប្រាក់ចំណូលរបស់រុស្ស៊ី ពីការនាំចេញថាមពលឈានរហូត ដល់៣៣៧,៥ពាន់លានដុល្លារ នៅឆ្នាំនេះ។

ផ្អែកតាមឯកសារមួយរបស់ក្រសួងសេដ្ឋកិច្ច ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានបង្ហាញថា ប្រាក់ចំណូលនេះ បានកើនឡើង៣៨%បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមសារទព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែសីហា។

ការកើនឡើងប្រាក់ចំណូលនេះ នឹងជួយជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ី ក្នុងគ្រាកំពុងប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរ ជាបន្តបន្ទាប់របស់លោកខាងលិច។

ចំណូលនេះបានធ្វើឱ្យប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទទួលបានសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការចំណាយលើយោធា ឬដំឡើងប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ក្នុងគ្រា ដែលសេដ្ឋកិច្ចបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ហើយអតិផរណាកំពុងបំផ្លាញជីវភាព រស់នៅរបស់ពលរដ្ឋ។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគលើកឡើងថា ការកើនឡើងនូវប្រាក់ចំណូលថាមពលនេះ អាចប៉ះប៉ូវបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ នៃការខូចខាតពីការដាក់ទណ្ឌកម្ម មកលើសេដ្ឋកិច្ចរុស្ស៊ីទាំងមូល។

លោក Janis Kluge ដែលមកពីវិទ្យាស្ថានអាល្លឺម៉ង់ សម្រាប់កិច្ចការអន្តរជាតិ និងសន្តិសុខ (German Institute for International and Security Affairs) លើកឡើងថា “ផលប៉ះពាល់នៃទណ្ឌកម្មមកលើសេដ្ឋកិច្ចរបស់រុស្ស៊ី គឺមិនស្មើគ្នានោះទេ”។ លោកបន្តថា “ក្នុងវិស័យមួយចំនួន ផលប៉ះពាល់ជាមហន្តរាយ ដូចជា ឧស្សាហកម្មរថយន្តជាដើម។ ចំណែកឯវិស័យប្រេង គឺមិនទាន់ទទួលរងផលប៉ះពាល់ទេសម្រាប់ពេលនេះ”។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា ក្រៅពីឧស្សាហកម្មរថយន្ត វិស័យព័ត៌មានវិទ្យា (IT) និងហិរញ្ញវត្ថុ ស្ថិតក្នុងចំណោមជាវិស័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត។

លោកបានបន្ថែមទៀតថា “វិស័យទាំងនេះ មានទំនាក់ទំនងខ្លាំងបំផុតទៅនឹងលោកខាងលិច ហើយជាលទ្ធផលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត”៕ Aljazeera៕

Big Data រួមចំណែកជាង១០០ពាន់លានដុល្លារក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងប្រទេសក្នុងតំបន់

 ដោយៈ សុផារី

អាស៊ានៈ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា បានឱ្យដឹងថា ទិន្នន័យធំអាចគាំទ្រដល់កាលានុវត្តភាព ដែលមានតម្លៃជាង១០០ពាន់លានដុល្លារអាមេរិក នៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅទូទាំងប្រទេសដែលផ្តោតសំខាន់ទាំង៥ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ។

របាយការណ៍ដែលបានដាក់ឈ្មោះថា “ការទាញយកសក្តានុពលនៃទិន្នន័យធំ នៅអាស៊ីអាគ្នេយ៍ ក្រោយការរាតត្បាត” បានបញ្ជាក់ថា ទិន្នន័យធំមានសក្តានុពលយ៉ាងធំធេង ក្នុងការតាមដានការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩យ៉ាងឆាប់រហ័ស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងអត្ថប្រយោជន៍ផ្នែកសុខភាពសាធារណៈ សុខុមាលភាពសង្គម និងការការពារ និងការអប់រំ។

របាយការណ៍ដដែលនេះបានរកឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់នូវការរៀនសូត្រផ្ទាល់ខ្លួន និងពីចម្ងាយ និងការផ្គូផ្គងការងារអាចរួមចំណែកប្រមាណ៧៧,១ពាន់លានដុល្លារ ក្នុងមួយឆ្នាំដល់ផលិតផ​លក្នុងស្រុកសរុប (GDP) នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៣០។

យោងតាមរបាយការណ៍ ការប្រើប្រាស់ការវិភាគ ដើម្បីដឹកនាំអន្តរាគ​មន៍សុខភាព ដែលមានគោលដៅខ្ពស់ សម្រាប់ប្រជាជនមានហានិភ័យ អាចនាំឱ្យមានការកើនឡើង ទឹកប្រាក់ចំនួន១៥,៥ពាន់លានដុល្លារ នៅក្នុង GDP នៅទូទាំងតំបន់នៅឆ្នាំ២០៣០។

របាយការណ៍ឱ្យដឹងទៀតថា “ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយអាចនាំមកនូវការសន្សំថ្លៃដើម ប្រចាំឆ្នាំចំនួន៩.៤ពាន់លានដុល្លារ ដល់ប្រព័ន្ធថែទាំសុខភាព នៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០ តាមរយៈការទៅមន្ទីរពេទ្យតិចជាងមុន ការស្នាក់នៅក្នុងមន្ទីរពេទ្យ និងនីតិវិធីវេជ្ជសាស្ត្ររយៈពេលខ្លីជាងមុន”។

យោងតាមរបាយការណ៍ ទិន្នន័យធំអាចកែលម្អការផ្តល់សេវារដ្ឋាភិបាល និងបង្កើនល្បឿននៃការស្តារឡើងវិញក្រោយកូវីដ-១៩។

យ៉ាងណាក្តីរបាយការណ៍ព្រមានថា ការដោះសោសក្តានុពលនៃទិន្នន័យធំ នៅក្នុងការផ្តល់សេវាសាធារណៈ នឹងតម្រូវឱ្យរដ្ឋាភិបាលដាក់មូលដ្ឋានយុទ្ធសាស្ត្រ និងបច្ចេកទេស ដើម្បីទាញយកឱកាសនៃទិន្នន័យធំ និងកាត់បន្ថយហានិភ័យរបស់វា រួមទាំងការការពារឯកជនភាពទិន្នន័យ ការក្លែងបន្លំ និងសុវត្ថិភាពតាមអ៊ីនធឺណិត។

នេះគឺជារបាយការណ៍ចុងក្រោយ នៃរបាយការណ៍ចំនួន៤ពីការសិក្សាក្នុងតំបន់ ដែលបានបញ្ចប់ក្នុងឆ្នាំ២០២១ និងទទួលបានមូលនិធិដោយជំនួយបច្ចេកទេសរបស់ ADB លើការណែនាំអំពីគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ-១៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី Elaine Tan ទីប្រឹក្សា ADB និងជាប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ច និងស្ថិតិនៃនាយកដ្ឋានសហប្រតិបត្តិការក្នុងតំបន់ និងនវានុវត្តន៍ទិន្នន័យ បានមានប្រសាសន៍ថា ដើម្បីធានាថារដ្ឋាភិបាល អាចបង្កើតគោលនយោបាយទាន់ពេលវេលា ជាពិសេសក្នុងបរិយាកាសប្រកួតប្រជែងនាពេលបច្ចុប្បន្ន ពួកគេអាចប្រើប្រាស់ទិន្នន័យ ដែលប្រមូលបានពីទីភ្នាក់ងាររបស់ពួកគេ។

ថ្លែងនៅក្នុងសិក្ខាសាលាអនឡាញ ដែលធ្វើឡើងដោយADB ដើម្បីចេញផ្សាយរបាយការណ៍នោះ លោកស្រីTan បានកត់សម្គាល់ថា ដើម្បីកំណត់គោលនយោបាយ ឬកម្មវិធីរដ្ឋាភិបាលគួរតែធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យសរុប ដែលបានមកពីផលបូកនៃឥរិយាបទបុគ្គល ជំនួសឱ្យការផ្តោតលើអាកប្បកិរិយាបុគ្គលតែមួយ៕

រដ្ឋាភិបាលចិនគ្រោងពង្រីកខ្សែរថភ្លើងដល់១៦២៥គីឡូម៉ែត្រ ត្រឹមឆ្នាំ២០២៥

ដោយ: លាងហួរ

ប៉េកាំង: ខ្សែរថភ្លើងក្នុងទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងសាងសង់ដល់ប្រវែងសរុប១៦២៥គីឡូម៉ែត្រ នៅឆ្នាំ២០២៥នេះ។នេះបើយោងតាមគណៈកម្មការផែនការ និងធនធានធម្មជាតិក្រុង។

គោលដៅត្រូវបានបង្ហាញ នៅក្នុងផែនការសម្រាប់បណ្តាញដឹកជញ្ជូនផ្លូវដែកសម្រាប់ឆ្នាំ២០២០ ដល់២០៣៥ដែលថ្មីៗនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលក្រុង។

បណ្តាញដឹកជញ្ជូនផ្លូវដែក នៅទីក្រុងប៉េកាំងបច្ចុប្បន្ន មានចម្ងាយសរុប​៧៨៣គីឡូម៉ែត្រ ហើយបណ្តាញដឹកជញ្ជូនផ្លូវដែក ជាយក្រុងរបស់វាមានប្រវែងសរុប៣៦៥គីឡូម៉ែត្រ។

ផែនការនេះក៏ស្នើផងដែរ ក្នុងការបង្កើនសមាមាត្រនៃការធ្វើដំណើរតាមផ្លូវដែក នៅក្នុងវិស័យដឹកជញ្ជូនសាធារណៈរបស់ទីក្រុងប៉េកាំង ដោយលើកកម្ពស់ការដឹកជញ្ជូនផ្លូវដែក ឱ្យស្មើនឹងជាង២៧ភាគរយ នៃការដឹកជញ្ជូនសាធារណៈ នៅក្នុងសង្កាត់កណ្តាលទីក្រុង និងអនុកណ្តាលរបស់ក្រុង។

ទីក្រុងប៉េកាំងចាត់ទុកបណ្តាញ ដឹកជញ្ជូនផ្លូវដែករបស់ខ្លួនថា ជាដំណោះស្រាយសុវត្ថិភាព ងាយស្រួល ប្រសិទ្ធភាព បៃតង និងសន្សំសំចៃ ដើម្បីកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុង និងកាត់បន្ថយការបំភាយឧស្ម័ន៕

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុកំពុងជួបប្រទះបញ្ហាមួយ ខណផ្លូវនេះគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅខែតុលាខាងមុខនេះ

ដោយៈ សុផារី

ភ្នំពេញៈ ផ្លូវល្បឿនលឿនពីភ្នំពេញ ក្រុងព្រះសីហនុនេះ ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដោយមិនយកថ្លៃសេវារយៈពេល១ខែ កំពុងជួបប្រទះបញ្ហាមួយ គឺប្រជាពលរដ្ឋមួយចំនួនបានកាត់របងលួសនៅតាមដងផ្លូវ ដើម្បីគាត់ដឹកគោឆ្លងកាត់ផ្លូវ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើឱ្យសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយឱ្យអាជ្ញាធរមូលដ្ឋានអប់រំ និងហាមឃាត់ប្រជាពល​រដ្ឋកុំឱ្យកាត់លួសរបង តាមដងផ្លូវល្បឿនលឿនជាបន្តទៀត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “សព្វថ្ងៃនេះ យើងមានរបងសំណាញ់៤០ម៉ែត្រ សងខាង ដោយមានប្រជាពលរដ្ឋមួយចំនួន បានកាត់របងលួសនៅតាមដងផ្លូវ ដើម្បីគាត់ដឹកគោឆ្លងកាត់ផ្លូវ។

លោកបន្តថា “ខ្ញុំសូមស្នើឱ្យសម្តេចក្រឡាហោម ជួយណែនាំដល់អាជ្ញាធរដែនដី អប់រំដល់ប្រជាពលរដ្ឋ កុំឱ្យកាត់លួសរបងនៅតាមដងផ្លូវជាបន្តទៀត ព្រោះថារបងលួសនេះ ដើម្បីឃាំងកុំឱ្យសព្វពាហៈនៈផ្សេងៗដើរឆ្លងកាត់ការពារដល់សុវត្តិភាព អ្នកបើកបរធ្វើដំណើរនៅលើដងផ្លូវ”។

យោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ បានយល់ដឹងឱ្យបានកាន់តែច្បាស់ ងាយស្រួលធ្វើដំណើរនៅលើផ្លូវនេះ និងបញ្ជៀសពីគ្រោះថ្នាក់ចរាចរណ៍ ក្រសួងបានត្រៀមស្ប៉តអប់រំចំនួន៥ ហើយខាងក្រុមហ៊ុនមានបំពាក់កាមេរ៉ា នៅទីបញ្ជាការរួមមួយ ដែលអាចមើលឃើញ នៅតាមដងផ្លូវគ្រប់ទីកន្លែងទាំងអស់ ដើម្បីងាយស្រួលពេលមានបញ្ហាអ្វីមួយ ហើយអាចទៅជួយសង្គ្រោះ បានទាន់ពេលវេលា។

លោកស៊ុន ចាន់ថុលបានបន្តទៀតថា ម្យ៉ាងទៀត ក្រសួងក៏កំពុងសហការ ជាមួយខាងក្រុមហ៊ុន ដើម្បីរកវិធីសាស្ត្រយ៉ាងណា ផ្តល់សេវាដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ពេលគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានរថយន្តសង្គ្រោះ ពេលរថយន្តខូចមានជាងជួសជុល។ ខាងអគ្គស្នងការនគរបាលជាតិ មាន៣នាក់ដាក់ប្រចាំការ នៅកន្លែងត្រួតពិនិត្យកាម៉ារ៉ា ដើម្បីធ្វើការសហការជាមួយខាងក្រុមហ៊ុន ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងទិញបំពាក់កាម៉ារ៉ា នៅតាមដងផ្លូវផងដែរ ដើម្បីធានាដល់សុវត្តិភាពអ្នកបើកបរនៅលើផ្លូវនេះផងដែរ៕

ក្រុមហ៊ុនគ្រប់គ្រងថាមពលEatonគ្រោងនឹងពង្រីកទីផ្សារនៅកម្ពុជានិងប្រទេសក្នុងតំបន់

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនEaton Electric (Thailand) Ltd កំពុងសម្លឹងមើលកំណើនផលិតផលអគ្គិសនីទំនើប ក្នុងប្រទេសថៃ និងកម្ពុជា ដើម្បីបំពេញតម្រូវការកើនឡើង ក្នុងអំឡុងពេលនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

លោក Parinya Phongrattanakul អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Eaton Electric (Thailand) បាននិយាយថា  ក្រុមហ៊ុនEaton បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកទីផ្សារគ្រប់គ្រងអគ្គិសនីរបស់ខ្លួនជាមួ​យនឹងឧបករណ៍ផ្គត់ផ្គង់ថាមពល និងផលិតផលផ្គត់ផ្គង់ថាមពលគ្មានការរំខាន (UPS) ក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ក្រុមហ៊ុន Eaton គឺជាក្រុមហ៊ុនគ្រប់គ្រងថាមពលឈានមុខគេ ពីសហរដ្ឋអាមេរិក ជាមួយនឹងការច្នៃប្រឌិតកម្រិតខ្ពស់។

វាត្រូវបានបង្កើតឡើង អស់រយៈពេលជាង១១០ឆ្នាំមកហើយ និងមានភាពល្បីល្បាញ ចំពោះដំណោះស្រាយសម្រាប់អតិថិជន ក្នុងការគ្រប់គ្រងថាមពល និងម៉ាស៊ីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ក្រុមហ៊ុននេះបានបម្រើអតិថិជនក្នុង១៧៥ប្រទេស រួមទាំងប្រទេសថៃផងដែរ៕

ក្រុមហ៊ុនAppleពង្រីកផែនការវិនិយោគនៅប្រទេសវៀតណាម

ដោយៈ សុខុម

ហាណូយ: ក្រុមហ៊ុន Apple កំពុងពិភាក្សាដើម្បីផលិតនាឡិកាថៃ Apple Watchs និងកុំព្យូទ័រ MacBooks នៅក្នុងប្រទេសវៀតណាម ជាលើកដំបូងមិនធ្លាប់មាន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះ កំពុងព្យាយាមធ្វើពិពិធកម្មផលិតកម្ម ដោយងាកចេញពីប្រទេសចិន។

យោងតាមកាសែតជប៉ុន Nikkei Asia បានចុះផ្សាយថា ក្រុមហ៊ុន Luxshare Precision Industry និង Foxconn ដែលជាអ្នកផ្គត់ផ្គង់របស់Apple បានចាប់ផ្តើមសាកល្បងការផលិតនាឡិកាដៃ Apple Watch នៅភាគខាងជើងប្រទេសវៀតណាម រួចទៅហើយក្នុងគោលបំណ​ង​ផលិតនាឡិកានេះនៅខាងក្រៅប្រទេសចិន។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃព្រហស្ប​តិ៍ ទី១៨ ខែសីហានេះឱ្យដឹងថា ទាក់ទងនឹងការផលិតកុំព្យូទ័រ MacBook ក្រុមហ៊ុន Apple បានស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ បង្កើតខ្សែផលិតកម្មសាកល្បងមួយនៅក្នុងប្រទេសវៀតណាម។ ទោះជាយ៉ាងណា វឌ្ឍនភាពនៅក្នុងការផ្លាស់ប្តូរផលិតកម្មទ្រង់ទ្រាយធំ មកកាន់ប្រទេសនេះ មានភាពយឺតយ៉ាវ ដែលមួយផ្នែកដោយសារវិបត្តិកូវីដ-១៩។

វៀតណាម បានក្លាយជាមជ្ឈមណ្ឌលផលិតកម្ម ដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនApple រួចទៅហើយនៅក្រៅប្រទេសចិន ដោយធ្វើការផលិតនូវផលិតផលល្បីៗជាច្រើន សម្រាប់ក្រុមហ៊ុនអាមេរិក មួយនេះរួមទាំង iPad និងកាសទូរស័ព្ទ AirPod ផងដែរ។

ក្រុមហ៊ុន Apple ក៏បានបន្តផ្លាស់ប្តូរការផលិត iPad មកកាន់ប្រទេសវៀតណាម ផងដែរដើម្បីធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុននេះ ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មសាកល្បងសម្រាប់ Speaker ឆ្លាតវៃ HomePod របស់ខ្លួននៅវៀតណាម ផងដែរ៕ Vietnam News៕

អេស្បាញទទួលស្គាល់សក្តានុពលសេដ្ឋកិច្ចកម្ពុជា ខណៈសម្តេចតេជោចាត់ទុកសុខុមាលភាពរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កម្ពុជា និងអេស្បាញកំពុងដើរទៅមុខរួមគ្នា មួយជំហានទៀត ដោយប្រទេសទាំងពីរ បានឯកភាពគ្នាលើកិច្ចការមួយចំនួន ខណៈមន្រ្តីស្ថានទូតអេស្បាញនៅកម្ពុជា រំពឹងអ្នកធុរកិច្ចរបស់ខ្លួន នឹងចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោកស្រីគ្រីស្ទីណា អាហ្គីឡាភារៈធារីស្ថានទូតអេស្បាញប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ដែលមានការអញ្ជើញចូលរួម ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានថ្លែងទទួលស្គាល់ពីសក្តានុពលសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា និងមានទំនុកចិត្ដថា នឹងទាក់ទាញក្រុមហ៊ុនអេស្ប៉ាញបន្ថែមទៀត ឲ្យចូលមកវិនិយោគនៅក្នុងប្រ​ទេសកម្ពុជា។

លោកស្រីបានថ្លែងថា “យើងទទួលស្គាល់ពីសក្តានុពលសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា និងមានទំនុកចិត្តថា កំណែទម្រង់សេដ្ឋកិច្ចដែលអនុវត្ត ដោយរាជរដ្ឋាភិបាលកម្ពុជា រួមនឹងភាពធូរស្រាល នៃការរាតត្បាតជាសកល​នៃជំងឺកូដ-១៥ នឹងទាក់ទាញក្រុមហ៊ុនអេស្ប៉ាញបន្ថែមទៀត ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនិងរួមចំណែកដល់ការសម្រេចបាន កំណើនរយៈវែងរបស់កម្ពុជាផងដែរ”។

លោកស្រី គ្រីស្ទីណា អាហ្គីឡា បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយយើងចាំបាច់ត្រូវការ កិច្ចសហការគ្នាជាងពេលណាៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង សំដៅកសាងត្រឡប់មកវិញ ឲ្យកាន់តែប្រសើរ។

តាំងនាមឲ្យប្រទេសអេស្ប៉ាញ់ លោកស្រីសូមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងវេទិកាអង្គការសហប្រជាជាតិ និងតួនាទីជាប្រធានីអាស៊ាន និងសូមជូនពរដ៏ស្មោះស្ម័គ្រ ឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងគ្រប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឲ្យតំបន់នេះ ក្លាយជាទីកន្លែងមួយប្រកបដោយ៏សន្តិភាព និងរិបុលភាពសម្រាប់ទាំងអស់គ្នា។

ទន្ទឹមគ្នានេះ លោកស្រី គ្រីស្ទីណា អាហ្គីឡា ក៏បានឲ្យដឹងផងដែរថា ប្រទេសអេស្ប៉ាញ បានតាមដានដោយយកចិត្តទុកដាក់ពីការអភិវឌ្ឍ និងសមិទ្ធផល ដែលសម្រេចបាននៅក្នុងប្រទេស ដ៏ឧត្តមរបស់សម្តេចតេជោ។

លោកស្រីបានលើកឡើងថា ប្រទេសអេស្ប៉ាញក្នុងនាមជាសមាជិករបស់សហភាពអឺរ៉ុប និងជាផ្នែកមួយនៃក្រុមអឺរ៉ុប សម្រាប់ការឆ្លើយតប រួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ មានទឹកប្រាក់ចំនួន ៤៤៣ លានអឺរ៉ូ ដែលក្នុងនោះ រួមមានការវិភាជន៍ថវិកាថ្មី ថវិកាកំពុងអនុវត្តក្នុងគំរោង នឺងថវិការតំរង់ទិសថ្មី ដោយផ្ដោតលើអាទិភាពសំខាន់ ចំាបាច់ចំនួន៣។

លោកស្រីCristina Aguilar ក៏បានថ្លែងអបអរសាទចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរ យ៉ាងទូលំទូលាយ។

លោកស្រីបានបញ្ជាក់ថា“ប្រទេសអេស្ប៉ាញបានតាមដាន ដោយយកចិត្តទុកដាក់ពីការអភិវឌ្ឍ និងសមិទ្ធផលដែលសម្រេចបាន នៅក្នុងប្រទេសឧត្ដមក្រោមការ ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី”។

អ្វីកាន់តែពិសេសគឺ កម្ពុជា និងប្រទេសអេស្ប៉ាញ បានបង្ហាញនូវក្តីព្រួយបារម្ភដូចគ្នា ចំពោះវិបត្តិពិភពលោកនាពេលបច្ចុប្បន្ន និងបានយល់ស្របគ្នាថា ការដោះស្រាយវិបត្តិសាកលនេះ ទាមទារឱ្យមានកិច្ចសហការគ្នាជាចាំបាច់។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានឆ្លៀតគូសរំលេចថា បើទោះបីស្ថានភាពជំងឺកូវីដ១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ ហើយសកលលោកទាំងមូល ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។

សម្តេចតេជោបានគូសបញ្ជាក់ថា “ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើ​ងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា”។សម្តេចបន្ថែមថា “ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនផងដែរ”។

សម្តេចតេជោ បានបន្តថា “ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ច-សហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់”។ សម្តេចបន្តថា “ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមាន ការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការតាំងចិត្តផងដែរ ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន ក៏ដូចជារវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ។

មានទស្សនៈដូចនឹងសម្តេចតេជោផងដែរ លើវិបត្តិពិភពលោកនេះ លោកស្រី គ្រីស្ទីណា អាហ្គីឡា បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយចាំបាច់ត្រូវការកិច្ចសហការគ្នា ជាងពេលណាៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង សម្តៅកសាងត្រឡប់មកវិញឱ្យកាន់តែប្រសើរ។

លោកស្រី គ្រីស្ទីណា អាហ្គីឡា តាមនាមឱ្យរដ្ឋាភិបាលអេស្ប៉ាញ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ក្នុងវេទិកាអង្គការសហប្រជាជាតិ និងតួនាទីជាប្រធា​នអាស៊ាន។ លោកស្រី ក៏បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យតំបន់ក្លាយទៅជាកន្លែង ប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលមិនសំចៃមាត់នោះឡើយ ក្នុងការបង្ហាញទស្សនៈនានា ជុំវិញវិបត្តិរបស់ពិភពលោក ដែលបង្កើតឡើងដោយការប្រជែងឥទ្ធិពល របស់ប្រទេសមហាអំណាច ក៏ដូចជាវិបត្តិកើតចេញពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាជាដើម៕

សម្តេចតេជោ៖ ធនាគារកណ្ដាលនៃប្រទេសមួយចំនួនបង្ខំចិត្តតម្លើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការកើនឡើងអតិផរណា

ដោយ៖ សុផារី

ភ្នំពេញ៖ ស្របពេលដែលជំងឺកូដៃ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោក ទាំងមូល ក៏បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។ ជាលទ្ធផលបានបង្កឱ្យមានបញ្ហាអតិផរណា ដែលរុញច្រានឱ្យធនាគារកណ្ដាលនៅតាមបណ្តាប្រទេសមួយចំនួនបង្ខំចិត្តតម្លើងអត្រាការប្រាក់ ទប់ស្កាត់ការបន្តកើនឡើង នៃអតិផរណា។

នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ ក្នុងឱកាសអញ្ជើញទទួលអំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន ៣០០.០០០ដូស ពីប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាក់ស្តែងការកើនឡើងថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់គ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជម្រុញឱ្យធនាគារកណ្តាលត្រូវបង្ខំចិត្តតម្លើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើង នៃអតិផរណា។

សម្តេចតេជោ បានបន្ថែមថា “បញ្ហាអតិផរណាខ្ពស់នេះធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ជាងនេះទៅទៀតអតិផរណាខ្ពស់ ក៏បានហ្នឹងកំពុងដាក់សម្ពាធ កាន់តែខ្លាំងឡើងមកលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើងផងដែរ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់”។

សម្តេចក៏សម្តែងការលើកទឹកចិត្តឱ្យចាត់ទុកសុខភាព របស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត នូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីចុងខែកក្កដាកន្លងមកបានព្រមានថា នៅតែមានការឆ្លងជំងឺរាតត្បាតកូវីដ-១៩ និងការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពស្រពិចស្រពិល និងទស្សនវិស័យមិនច្បាស់លាស់។

មន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្ដល់ជាអនុសាសន៍ថា ធនាគារកណ្ដាល នៃប្រទេសក្នុង តំបន់អាស៊ីមួយចំនួន ត្រូវតែដំឡើងអត្រាការប្រាក់ ឱ្យបានឆាប់រហ័ស ដើម្បីអាចទប់ស្កាត់ ការកើនឡើងបន្ថែមនៃ អតិផរណាបាន ខណៈដែលសម្ពាធអតិផរណា កំពុងកើនឡើង ដោយសារតែការកើន ឡើង ជាសកលនៃតម្លៃស្បៀងអាហារ និងឥន្ធនៈ ដែលបណ្ដាលមកពី វិបត្តិសង្គ្រាមនៅអ៊ុយក្រែនកន្លងមក។

លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានឱ្យដឹងថា “ទោះបីជាសម្ពាធអតិផរណា ដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ី ស្ថិតនៅក្នុងកម្រិតមធ្យមនៅឡើយ បើធៀបនឹងតំបន់ផ្សេងទៀត ក៏ប៉ុន្តែការកើនឡើងតម្លៃទំនិញនៅក្នុងប្រទេសជាច្រើនក៏អាចនឹងផ្លាស់ប្តូរលើសពី គោលដៅរបស់ ធនាគារកណ្តាលផងដែរ”។

លោកបានបន្តថា “ដូច្នេះដើម្បីជាដំណោះស្រាយ ធនាគារកណ្តាលនៃ បណ្តាប្រទេសអាស៊ីគួរតែដំឡើងអត្រាការប្រាក់ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ជៀសវាងអតិផរណាកំពុងពង្រីកដល់តម្លៃស្នូល និងដើម្បីការពារការកើនឡើង នៃការរំពឹងទុកនៃអតិផរណា (Inflationary Expectations) និងប្រាក់ឈ្នួលឱ្យមានការដំឡើងធំជាងមុន”៕