ត្រៀមខ្លួនឬនៅ? កម្មវិធី WEEKEND LIFESTYLE ពីខុនដូ ដឹស្តា ប៉ូឡារីស 23 ដឹងតែចំណេញខ្លាំងម៉ង!

រាជធានីភ្នំពេញ៖ ចុងសប្ដាហ៍នេះមិនដឹងទៅណាមែនទេ? បើអ៊ីចឹង សូមអញ្ជើញមកចូលរួមកម្មវិធីដ៏ពិសេស “WEEKEND LIFESTYLE” ពីខុនដូ ដឹស្តា ប៉ូឡារីស 23 របស់បុរី ប៉េង ហួត ដែលនឹងរៀបចំឡើងនៅថ្ងៃទី20-21 ខែសីហា ឆ្នាំ2022 នៅអគារខុនដូ ដឹស្តា ប៉ូឡារីស 23 ជាន់ផ្ទាល់ដី ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ (បឹងស្នោ)។

 

ហេតុអីគួរមកចូលរួមកម្មវិធី WEEKEND LIFESTYLE?

 

លោកអ្នកនឹងទទួលបានឱកាសចំណេញដ៏ច្រើនពីការទិញខុនដូ ដឹស្តា ប៉ូឡារីស 23 ទាំងសម្រាប់រស់នៅផ្ទាល់ ​ទាំងសម្រាប់ដាក់ជួល ឬវិនិយោគ។ អតិថិជន ដែលកក់ប្រាក់ក្នុងថ្ងៃកម្មវិធីនេះ នឹងមានឱកាសទិញខុនដូ ក្នុងតម្លៃដ៏ពិសេស បំពាក់គ្រឿងសង្ហារឹមរួចជាស្រេច ជាមួយគោលការណ៍បង់ប្រាក់ងាយស្រួល ព្រមទាំងការផ្ដល់ជូនគ្រឿងអេឡិចត្រូនិកជាច្រើនមុនបន្ថែមថែមទៀតផង។

មិនតែប៉ុណ្ណោះ ខុនដូនេះស្ថិតក្នុងទីតាំងដ៏ល្អ គឺនៅចំបេះដូងនៃគម្រោងបុរី ប៉េង ហួត ផ្ទាល់ ជាតំបន់ពាណិជ្ជកម្ម មានប្រជាជនរស់នៅអ៊ូអរ និងមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ប្រភេទ។

អ្វីដែលល្អជាងគេនោះគឺ ខុនដូ ដឹស្តា ប៉ូឡារីស 23 បានសង់រួចរាល់ 100% ហើយ ទិញភ្លាម ចូលនៅភ្លាមតែម្ដង ហើយថែមទាំងមានបរិក្ខារ និងសម្ភារៈគ្រប់ប្រភេទជាស្រេចតែម្ដង។ ពិសេសបែបនេះ រកនៅឯណាបាន!?

ចង់ដឹងថា កម្មវិធី WEEKEND LIFESTYLE មានអ្វីអស្ចារ្យ និងចំណេញបែបណាខ្លះ កុំភ្លេចជួបគ្នាជាមួយសហការីលក់របស់បុរី ប៉េង ហួត នៅថ្ងៃទី20-21 ខែសីហា ឆ្នាំ2022 ឬទាក់ទងសាកសួរព័ត៌មាន និងចុះឈ្មោះចូលរួមតាមរយៈទូរសព្ទលេខ 𝟎𝟗𝟖/ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

[youtube https://www.youtube.com/watch?v=nxnrNiVnNgw&w=560&h=315]

China to sell US$230 billion of local debt as fiscal income slumps amid coronavirus, property pressures

  • Local authorities are believed to have room to issue an extra 1.55 trillion yuan (US$229 billion) in special debt and bonds this year to support infrastructure investment
  • Government finances have been squeezed this year as coronavirus lockdowns and an ongoing slump in the property market curbed economic growth and tax income
  • China’s local governments are likely to sell more bonds in coming months, providing them with more resources to fund infrastructure projects as their finances come under strain.
  • Local governments have room to issue an extra 1.55 trillion yuan (US$229 billion) in special debt and bonds this year to support infrastructure investment, based on unused quota from previous years, several Chinese state newspapers reported on Thursday, citing analysts.
  • Government finances have been squeezed this year as coronavirus lockdowns and an ongoing slump in the property market curbed economic growth and tax income
  • .Revenue has also been impacted by tax cuts given to businesses to help shore them up during the downturn.

    Zhang Yiqun, a member of the Society of Public Finance of China, said the third quarter will be an important window for sales of additional local government special bonds, according to the Shanghai Securities News.

    The quota for next year’s special bonds may also be brought forward to be used in the fourth quarter of this year, the newspaper cited Luo Zhiheng, chief economist at Yuekai Securities, as saying.

    Data on Wednesday showed a further drop in government income. General public revenue in the first seven months of this year was US trillion yuan (US$1.8 trillion), 9.2 per cent less than a year ago, according to a statement by the Ministry of Finance.
    That was an improvement from the 10.2 per cent fall in the first half of the year, and it would have risen 3.2 per cent if not for tax rebates, the ministry said.

    As a result, local governments’ revenue from selling land in the seven months plummeted almost 32 per cent to 2.8 trillion yuan, with the magnitude of the fall largely unchanged from June, official data showed.

    Revenue from deed taxes, which are paid when a property is bought or sold, also fell by 28.3 per cent.

    A liquidity crisis among China’s property developers has led to a plunge in their new projects and put around 5 per cent of existing flat construction on hold, equivalent to an estimated 500 million square metres (5,382 sq ft) of floor space, sparking mortgage strikes by angry homebuyers.

យន្តការសំខាន់ៗចំនួនពីរគាំទ្រឱ្យវិស័យដីធ្លីនៅកម្ពុជាបន្តមានភាពរឹងមាំ

ដោយៈ សុផារី

ភ្នំពេញៈ តម្រូវការដីធ្លីនៅក្នុងប្រទេសកម្ពុជា ទាំងនៅទីប្រជុំជនធំៗ និងនៅតាមបណ្តាខេត្តសក្តានុពល នៅបន្តមានកំណើនខ្ពស់ជានិច្ច ទោះប្រឈមនឹងវិបត្តិកន្លងមកក្តី។

អ្នកជំនាញអចលនទ្រព្យ បានអះអាងថា កំណើនខ្ពស់នេះជំរុញដោយយន្តការសំខាន់ៗចំនួនបី។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ធទូរស័ព្ទ នាពេលថ្មីៗនេះថា ទីផ្សារដីធ្លីនៅក្នុងប្រទេសកម្ពុជា មានភាពរឹងមាំខ្ពស់ ដោយសារយន្តការសំខាន់ៗចំនួនពីរ រួមមាន គោលនយោបាយក្នុងការពង្រីកទីក្រុងរបស់រដ្ឋាភិបាល និងការគាំទ្រពីសំណាក់ស្ថាប័នធនាគារ ដែលបានបន្តផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ។

យន្តការទី១ គឺ គោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រដ្ឋាភិបាលកម្ពុជា។

លោកមានប្រសាសន៍ថា “ដោយសារគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ភាគច្រើនធ្វើការអភិវឌ្ឍពង្រីកទីក្រុង (រាជធានីភ្នំពេញ) ជារង្វង់៣៦០ដឺក្រេ។ ជាក់ស្តែង ការពង្រីកក្រវាត់ក្រុងទី៣ និងទី៤ ជាដំណាក់កាលនៃការពង្រីក ការអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាលផងដែរ”។លោកបានបញ្ជាក់ថា “ដីធ្លីដែលនៅតែបន្តមានការដោះដូរជានិច្ចនោះ ទោះមានសភាពស្ងប់ស្ងាត់បន្តិចក្តី ពិសេសដីធ្លីនៅតាមជាយរាជធានីភ្នំពេញ ដូចជា នៅតំបន់ភ្នំពេញថ្មី កំបូល ព្រែកព្នៅជាដើម”។

លោកច្រឹក សុខនីមបានបន្តថា កត្តាទាំងអស់នេះ យើងអាចសន្និដ្ឋានបានតាមរយៈចំនួនការដោះដូរ និងផ្ទេរកម្មសិទ្ធ នៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនិយ័តករនៃវិស័យពន្ធដារ។

ជាក់ស្តែងនៅក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មានកំណើនគួរឱ្យកត់សម្គាល់។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើងរហូតដល់៤៤,៣៨ភាគរយ។

ចំណែកយន្តការទី២ គឺការគាំទ្រហិរញ្ញប្បទាន ពីស្ថាប័នធនាគារពាណិជ្ជនានាដល់វិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីមបានពន្យល់ថា “ភាពរឹងមាំវិស័យដីធ្លីនេះ ដោយ​សារតែយន្តការនៃការអភិវឌ្ឍ និងការគាំទ្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងការគាំទ្រហិរញ្ញប្បទាន ពីស្ថាប័នធនាគារពាណិជ្ជផងដែរ”៕

រដ្ឋាភិបាលចិនគ្រោងលក់បំណុល ២៣០ពាន់លានដុល្លារបន្ថែមដើម្បីស្រោចស្រង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ដោយៈ សុខុម

ប៉េកាំង: រដ្ឋាភិបាលថ្នាក់មូលដ្ឋាននៅទូទាំងប្រទេសចិន គ្រោងនឹងលក់មូលបត្របំណុលបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ ដើម្បីទទួលបានធនធានបន្ថែម សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ខណៈគម្រោងទាំងនោះកំពុងមានបញ្ហាហិរញ្ញវត្ថុ។

កាសែតរដ្ឋចិន ជាច្រើនបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ដោយដកស្រង់ប្រភពរបស់ក្រុមអ្នកវិភាគថា បណ្ដារដ្ឋាភិបាលថ្នាក់មូលដ្ឋាន អាចនឹងបោះផ្សាយបំណុលពិសេស (Special Debt) និងមូលបត្របំណុល២២៩ពាន់លានដុល្លារអាមមេរិក បន្ថែមទៀតនៅឆ្នាំនេះ ដើម្បីផ្ដល់ហិរញ្ញប្បទានជួយគាំទ្រ ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោយផ្អែកលើកូតាដែលមិនប្រើប្រាស់ពីឆ្នាំមុនៗ។

ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល បានធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ នៅពេលការបិទខ្ទប់កូវីដ-១៩ និងការបន្តដាំក្បាលចុះ នៃទីផ្សារអចលនទ្រព្យបានធ្វើឱ្យសេដ្ឋកិច្ច និងប្រាក់ចំណូលពន្ធធ្លាក់ចុះ។

ប្រាក់ចំណូលបានធ្លាក់ចុះ ដោយសារការបញ្ចុះពន្ធ ដើម្បីជួយសម្រា​លបន្ទុក និងការលំបាករបស់អាជីវកម្មនានា អំឡុងពេលសេដ្ឋកិច្ចដាំក្បាលចុះ។

លោក Zhang Yiqun សមាជិកមួយរូបនៃអង្គការ “សង្គមហិរញ្ញវត្ថុសាធារណៈនៃប្រទេសចិន” (Society of Public Finance of China) បានលើកឡើងថា ត្រីមាសទី៣ គឺជាពេលវេលាដ៏សំខាន់ សម្រាប់ការលក់មូលបត្របំណុលពិសេស របស់រដ្ឋាភិបាលថ្នាក់មូលដ្ឋានបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Shanghai Securities News។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន បានឱ្យដឹងថា ទិន្នន័យកាលពីថ្ងៃពុធ ទី១៧ ខែសីហា បានបង្ហាញពីការធ្លាក់ចុះបន្ថែមទៀតនូវប្រាក់ចំណូលរបស់រដ្ឋាភិបាល។

ប្រាក់ចំណូលសាធារណៈទូទៅ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះមានចំនួន១,៨ទ្រីលានដុល្លារ ដោយធ្លាក់ចុះ៩,២%ធៀបនឹងឆ្នាំមុន៕ South China Morning Post៕

អ្នកជំនាញៈចរន្តទិញដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤មានសភាពស្ងប់ស្ងាត់

ដោយៈ គង់ សូរិយា

កណ្តាលៈ អ្នកជំនាញអចលនទ្រព្យបានបង្ហើបឲ្យដឹងថា ចរន្តទិញលក់ដីធ្លី នៅតំបន់ជាយក្រុង ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤​មួយរយៈចុងក្រោយនេះមានសភាពស្ងប់ស្ងាត់បន្តិច។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី១៨ សីហា​ថា ចរន្តនៃកាទិញដីជាយក្រុង សំរាប់វិនិយោគរកផលចំណេញ និងបើកផ្លួវដើម្បីរៀបចំគម្រោងអភិវឌ្ឈន៍នានា ហាក់មានសភាពស្ងប់ស្ងាត់ ដោ​យសារតំបន់ខ្លះ តម្លៃដីបានឡើងកើលតម្លៃនៅក្នុងទីផ្សាររួចទៅហើយ។

លោកបន្តថា “ទោះជាយ៉ាងណា ដីដែលមានតម្លៃក្រោមទីផ្សារនៅតែមានតម្រូវការច្រើន បើទោះជាស្ថិតក្នុងវិបត្តិក្តី”។លោកបន្ថែមថា “តម្រូវការប្រើប្រាស់ ដែលមានភាពមិនច្បាស់លាស់នាពេលនេះ បានធ្វើឲ្យការទិញលក់មិនច្រើនទេ”។

លោកច្រឹក សុខនីមបានបន្តថា ទោះជាទីផ្សារមានសភាពស្ងប់ស្ងាត់បន្តិចក៏ដោយ ប៉ុន្តែចរន្តក្នុងវិស័យនេះ នៅតែអាចបន្តទៅមុខ មិនជាប់គាំងនោះទេ ព្រោះចរន្តឥណទានពីធនាគារនានា នៅតែបន្តផ្តល់ដល់វិស័យនេះច្រើននៅឡើយ។

យ៉ាងណាក៏ដោយ អ្នកជំនាញអចលនទ្រព្យ ជើងចាស់មួយរូបទៀតបានលើ់កឡើងស្រដៀងគ្នាផងដែរថា សកម្មភាពទិញលក់ដីធ្លី មិនទាន់កំរើកឡើងវិញទេ វាត្រូវការពេលវេលាច្រើនបន្ថែមទៀត ស្របពេលបច្ចុប្បន្ននេះ ការទិញលក់បានធ្លាក់ចុះប្រមាណ៤០ភាគរយ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានលើកឡើងនៅថ្ងៃដដែលថា ការរីកចម្រើនលើវិស័យនេះ ទាមទារសេដ្ឋកិច្ចល្អប្រសើរ និងលំហូរទុនវិនិយោគពីបរទេស ប៉ុន្តែអ្វីៗមានសភាពស្ងប់ស្ងាត់នៅឡើយ ទើបធ្វើឲ្យវិស័យនេះជួបបញ្ហាប្រឈម និងចរន្តទិញលក់ធ្លាក់ចុះរហូតមកទល់ពេលនេះ។

យ៉ាងណាក៏ដោយ តាមរយៈការចុះសិក្សាផ្ទាល់ របស់សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់កាលពីសប្តាហ៍មុនបានបង្ហាញថា សកម្មភាពអភិវឌ្ឍន៍ផ្ទះលំហែរកាយ និងគំរោងសាងសង់រមណី​យដ្ឋានបែបធម្មជាតិ បានកើនឡើងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដោយសារតំបន់នេះសម្បូរដោយបឹង ព្រែកធម្មជាតិ ពោលគឺលក្ខខ័ណ្ឌធម្មជាតិមានភាពអំណោយផល។

លោកបន្តថា “បើទោះជាផ្លូវក្រវ៉ាត់ក្រុងទី៣ មិនទាន់សាងសង់បញ្ចប់ក្តី ប៉ុន្តែដីនៅផ្លូវក្រវ៉ាត់ក្រុងទី៤ បានឡើងដល់តម្លៃចន្លោះ១០ ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េរួចទៅហើយ”៕

គំរោងវិនិយោគតូចៗបានហូរចូលខេត្តព្រះសីហនុ ប៉ុន្តែការមកដល់របស់អ្នកវិនិយោគនៅមានកម្រិត

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ខេត្តព្រះសីហនុ នៅតែបន្តទាក់ទាញគំរោងវិនិយោគតូចៗមួយចំនួន ខណៈការមកដល់របស់អ្នកដំណើរ តាមផ្លូវអាកាសនៅមានកម្រិតនៅឡើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី១៨ សីហាកន្លងមកថា សកម្មភាពសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ បានកើនឡើងបណ្តើរៗ ប៉ុន្តែខេត្តមិនទាន់ទាក់ទាញគំរោងវិនិយោគធំៗនៅឡើយទេ។

លោកបន្តថា “យ៉ាងណាក៏ដោយការមក ដល់របស់អ្នកវិនិយោគធំៗ មិនទាន់មានចំនួនច្រើននៅឡើយទេ ប៉ុន្តែគំរោងវិនិយោគតូចៗបានចូលមកជាបន្តបន្ទាប់”។ លោកបន្តថា “ជាមួយគ្នានេះ ភ្ញៀវទេសចរណ៍ទៅទស្សនា ខេត្តព្រះសីហនុក៏មានសភាពស្ងប់ស្ងាត់ ដោយសារពេលនេះមានភ្លៀងធ្លាក់ច្រើន ព្រោះវាជារដូវវស្សា។

លោកជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីពេលថ្មីៗនេះ លោកវ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមានប្រសាសន៍ថា ប្រទេសចិននឹងជម្រុញឲ្យអ្នកវិនិយោគចិនថ្មីៗមកវិនិយោគនៅកម្ពុជាឡើងវិញ ស្របពេលទំនាក់ទំនងភាពជាដៃគូ​យុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានពូនជ្រុំនូវមិត្តភាពដែក​ថែប ស្របពេលរដ្ឋាភិបាលទាំងពីរបានដាក់ចេញ នូវគោលនយោបាយ “សហគមន៍ពីរវាសនាតែមួយ”។

ទោះជាយ៉ាងណាអ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានលើកឡើងថា ខេត្តព្រះសីហនុ មានគំរោងហេដ្ឋារចនាស ម្ព័ន្ឋសេដ្ឋកិច្ច ល្អប្រសើរជាងខេត្តជាប់តំបន់ឆ្នេរដទៃទៀត ប៉ុន្តែទីផ្សារអច​លនទ្រព្យនៅខេត្តនេះ ត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីឲ្យទីផ្សារអាចស្រូបយកនូវអ្វី ដែលបានផ្គត់ផ្គង់រួចហើយ មុនមានតម្រូវការនិងការអភិវឌ្ឍន៍ថ្មីៗកើតឡើង៕

អ្នកជំនាញៈតម្លៃដីធ្លីនៅកំពតស្ថិតក្នុងសភាពទ្រឹង ខណៈតម្រូវការនៅមានកម្រិត

ដោយៈ ជេស៊ីកា

កំពតៈ អ្នកជំនាញអចលនទ្រព្យជើងចាស់កម្ពុជា បានលើកឡើងថា តម្រូវការដីធ្លីនៅខេត្តកំពត ក៏ដូចជាទូទាំងប្រទេសមានការធ្លាក់ចុះប្រមាណ​៤០ភាគរយ ហើយតម្លៃវិញស្ថិតក្នុងសភាពទ្រឹង។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNeX Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៨ សីហាកន្លងមកថា តម្រូវការដីធ្លីបានធ្លាក់ចុះខ្លាំង ដោយអ្នកទិញភាគច្រើនបានស្វែងរកដីដែលមានតម្លៃក្រោមទីផ្សារប៉ុណ្ណោះ។

អ្នកស្រីបន្តថា “ខេត្តកំពត មានធនធានធម្មជាតិច្រើន ដូចជាភ្នំ ដងព្រែក បឹងជាច្រើន ប៉ុន្តែខេត្តនេះទាក់ទាញអ្នកវិនិយោគ ក្នុងស្រុកច្រើនជាងអន្តរជាតិ”។ អ្នកស្រីបន្តថា “ខេត្តកំពត មិនអាចធៀបជាមួយខេត្តព្រះសីហនុនោះទេ ដោយសារខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ឋនានាប្រសើរជាង និងមានសក្តានុពលសេដ្ឋកិច្ចជាង”។

អ្នកស្រីអាន សុធីតាបានបន្តថា សម្រាប់ពេលអនាគត ខេត្តកំពត​នឹងមានភាពប្រសើរឡើង ដោយសារខេត្តនេះ មានធនធានធម្មជាតិសម្បូរបែប ដែលទាក់ទាញក្រុមហ៊ុនវិនិយោគក្នុងស្រុកកាន់តែជាច្រើន។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអច​លនទ្រព្យហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែយើងនៅតែលក់បានខ្លះៗ ព្រោះចរន្តនៃការដោះដូរនៅតែមាន។

លោកបន្តថា “បណ្តាខេត្តមានសក្តានុពល នៅតែមានសន្ទុះតិចតួច ប៉ុន្តែមិនកើនឡើងលឿនលើតម្លៃ និងចរន្តទិញលក់នោះទេ”។

ចំណែកលោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានវិនិយោគគំរោងដីឡូត៍លំហែរកាយ បូកគោលែនចំនួន៣គំរោង និងបោះទុនវិនិយោគរាប់លានដុល្លារ បានមានប្រសាសន៍ថា ដោយសារភាពប្រសើរនៃហេដ្ឋារចនាសម្ព័ន្ឋ សក្តានុពលទេសចរណ៍របស់​ខេត្តកំពតមានភាពសម្បូរបែប ទើបលោកសម្រេចចិត្តបោះទុនវិនិយោគនៅក្នុងខេត្តនេះ ដោយគំរោងទាំងនេះនឹងជួយរួមចំណែកទាក់ទាញការវិនិយោគដទៃទៀត ក៏ដូចជាជួយរដ្ឋាភិបាលដើម្បីលើកកំពស់សេដ្ឋកិច្ចជាតិ។

លោកបន្តថា “ខេត្តកំពតពិតជាមានសក្តានុពល លើធនធានធម្មជាតិ ហើយខេត្តនេះ នឹងមានការរីកចម្រើនលឿននាពេលអនាគត”៕

ក្រសួងតម្រូវឲ្យក្រុមហ៊ុនសាងសង់ផ្លួវជាតិលេខ២ និងលេខ២២ អនុវត្តន៍ការងារសំខាន់់ៗចំនួន៤ ស្របពេលផ្លូវនេះចាប់ផ្តើមខូចខណៈការសាងសង់មិនទាន់បញ្ចប់

ដោយៈគង់ សូរិយា

កណ្តាល/តាកែវៈ មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានស្នើឲ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២អនុវត្តន៍លើការងារសំខាន់ៗចំនួន៤។

ការសាងសង់ផ្លូវជាតិលេខ២មិនទាន់បញ្ចប់ផង ប៉ុន្តែផ្លូវនេះបានចាប់ផ្តើមខូ​ចបណ្តើរៗហើយ ដោយសារបញ្ហាគុណភាព។ នេះបើតាមការសង្កេតឃើញ​តាមរយៈធ្វើដំណើររបស់ក្រុមការងារគេហទំព័រPropertyarea.asia ដែលបានមើលឃើញផ្ទាល់ភ្នែក។

កិច្ចប្រជុំដែលបានដឹកនាំដោយលោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយលោកស្រី Minnie Chey នាយិកានៃមូលនិធិសហប្រតិបត្តិការកូរ៉េសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រចាំកម្ពុជា(EDCF)កាលពីថ្ងៃពុធកន្លងមកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីជជែកពិភាក្សា និងពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន ក្នុងគោលបំណងជំរុញការងារអនុវត្តន៍គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ឱ្យទទួលបានវឌ្ឍនភាពបន្ថែមទៀត។

តាមរយៈការស្តាប់របាយការណ៍ និងការជជែកពិភាក្សាដោយមានការចូលរួមមតិយោបល់ពីភាគីពាក់ព័ន្ធ អង្គប្រជុំអាចកំណត់បាននូវបញ្ហាពាក់ព័ន្ធ ហើយជាលទ្ធផល អង្គប្រជុំបានពិនិត្យសម្រេច និងបានណែនាំ ឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តជំរុញការងារអនុវត្ត រួមមានដូចជា ទី១ ក្រុមហ៊ុនសាងសង់ ត្រូវអនុវត្តការងារជួសជុល និងថែទាំផ្លូវឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា ដើម្បីធានានូវសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ទៅមក ជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ ទី២ ក្រុមហ៊ុនសាងសង់ ត្រូវអនុវត្ត ការងារទាំងឡាយស្របតាមទំហំការងារ ដែលមានចែងក្នុងកិច្ចសន្យាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ទី៣ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើការពិនិត្យលើតម្លៃនៃ ទំហំការងារបន្ថែមពិតប្រាកដ និងដាក់ជូនមកអង្គភាពគ្រប់គ្រងគម្រោង(PMU) ឱ្យបានរួចរាល់ត្រឹមចុងសប្ដាហ៍នេះ និងទី៤ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់ ដែលនៅសេសសល់ឱ្យបានរួចរាល់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ផងដែរ៕

កិច្ចប្រជុំពិនិត្យតាមដាន និងជំរុញការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហេង រត្នពិសិដ្ឋ បានជម្រាបជូនអង្គប្រជុំអំពីរបៀបវារៈ និងគោលបំណងនៃកិច្ច ប្រជុំ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមជូន អង្គប្រជុំដើម្បីជាមូលដ្ឋានក្នុងការពិនិត្យ និងពិភាក្សាដោះស្រាយ។

ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់អង្គប្រជុំដែលបានអញ្ជើញចូលរួម និងផ្ដល់កិច្ច សហការការងារពាក់ព័ន្ធកន្លងមក និងបានជំរុញឱ្យមានការរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីពិនិត្យ វឌ្ឍនភាពការងារ និងជំរុញការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដើម្បីឱ្យគម្រោងអាចអនុវត្តបញ្ចប់ទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាៈអ្នករំលោភយកដីនៅតំបន់រមណីយដ្ឋានអង្គរនឹងវិនាសតពូជ

ដោយៈ គង់ សូរិយា

សៀមរាបៈ ជាចំណាត់ការ និងប្រើប្រាស់ពាក្យសម្តីធ្ងន់ៗមិនធ្លាប់មាន លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា អ្នករំលោភយកដីនៅរមណីយដ្ឋានអង្គរ នឹងជួបតែរឿងឈឺចាប់ និងវិនាសតពូជ តពង្សវង្សត្រកូល។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តក្នុងជំនួបជាមួយមន្រ្តីពាក់ព័ន្ឋកាលពីថ្ងៃទី១៧ សីហាកន្លងមកថា “នៅទីនេះជាទឹកដីស័ក្តិសិទ្ឋ មិនអាចបន្លំ មិនអាចបន្លំ មិនអាចយកផលប្រយោជន៍បុគ្គលឯកជន គ្រួសារ មកដាក់ មកគ្របលើដួងព្រលឹងរបស់ជាតិ និងបុព្ឋបុរស ដែលបានសាងសង់អង្គរវត្តទុក ឲ្យយើងតជំនាន់នោះទេ”។

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានបន្តថា ព្រះរាជក្រិតបានកំណត់តំបន់អង្គរ ជាតំបន់សាធារណៈរបស់រដ្ឋ “ត្រូវការពារ” នៅក្នុងករណី ដែលថ្លោះធ្លោយ ធ្វើឲ្យខាតផលប្រយោជន៍ ដែលមិនអាចគ្រប់គ្រងបានផង កិត្តយសជាតិរបស់យើង ក៏ទៅតាមហ្នឹងដែរ។

លោកបន្តថា “មិនអាចយកចំណុចតូចតាច ធ្វើការប្រៀបធៀប ដែលធ្វើឲ្យប៉ះពាល់ ដល់ដំណើរការជាយុទ្ឋសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រង​រដ្ឋនោះទេ”។

លោកបានបន្តថា ករណីផ្ទះរបស់ពួកគាត់ មានសភាពចាស់ទ្រុឌទ្រោ​ម ដែលត្រូវរុះរើ ពួកគាត់អាចដាក់សំណើរ សាងសង់ផ្ទះឡើងវិញបាន ប៉ុន្តែត្រូវសុំច្បាប់អនុញ្ញាត្តពីអាជ្ញាធរអប្សរា មិនមានអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់ជាន់ថ្នាក់ មិនមានមន្ទីរជំនាញ មិនមានអង្គភាពដទៃទៀត មានសិទ្ឋក្នុងការសម្រេចលើការសាងសង់រុះរើ ឬសាងសង់ថ្មី ដោយគ្មានការអនុញ្ញាត្តពី​អាជ្ញាធរអប្សរានោះទេ៕

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយទុន ៥០ពាន់លានដុល្លារលើការវិនិយោគប្រព័ន្ឋភស្តុភារកម្ម

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល​រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង រៀបចំបញ្ចប់ផែន​ការមេភស្តុភារកម្មដែលតម្រូវឱ្យកម្ពុជា ដែលគ្រោងចំណាយទុន ប្រមាណ៥០ពាន់លានដុល្លារអាមេរិក។

គំរោងចំណាយនេះ នឹងផ្តោតសំខាន់លើគម្រោងជាង៣០០ ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្ម មានតម្លៃកាន់តែថោកជាងមុន និងអាចមានឱកាសទាក់ទាញវិនិយោគិន ដាក់ទុកវិនិយោគ បង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារJICA និងបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ របស់ជប៉ុន ក្នុងការផ្ដល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង ជួយដល់កម្ពុជា ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍បែបនេះ ក្នុងពិធីដាក់ឲ្យអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ(Port EDI)សាកល្បងកាលពីថ្ងៃទី១៨ សីហាកន្លងមកនេះ។

លោកបានបន្តថា “នៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើប្រាស់ពេលវេលាយូរ ក្នុងការស្នើសុំនាវាចូលចេញនៅកម្ពុជា និងជាការបង្ហាញអំពីយកចិត្តទុកដាក់ លើការផ្តល់សេវាសាធារណៈ ជូនវិស័យឯកជន ធ្វើឱ្យមានប្រសិទ្ធភាព ធ្វើឱ្យមានតម្លាភាព និងធ្វើឱ្យបានលឿន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី”។

លោកបានបន្តទៀតថា ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI)នេះ បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុនចំនួន១២.២០០.០០០ ដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕