រដ្ឋមន្រ្តីសាធារណៈការលើកឡើងពីគំរោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្នទៅជាផ្លូវល្បឿនលឿន

ដោយៈ ជេស៊ីកា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើង អំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុ​ប្បន្នឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន។

ជាពិសេសការពង្រីកផ្លូវរថភ្លើង ឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផែនការមេគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅទូទាំងប្រទេស និងការបន្តជំរុញ និងលើកទឹកចិត្តការប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។

លោកស៊ុន ចាន់ថុលបានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាត្តឲ្យ​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារនិងជំរាបលា ខណៈលោកជំទាវផុតអាណត្តិបំពេញការងារនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យចក្រភពអង់គ្លេស ជួយផ្ដល់សាស្ត្រាចា រ្យ ក៏ដូចជា ពិនិត្យលទ្ធភាពជួយជ្រោមជ្រែង ដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់រថយន្តថាមពលអគ្គិសនី លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួងមួយ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងរថយន្តថាមពលអគ្គិសនីនេះ ដើម្បីជំរុញលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់រថយន្តប្រភេទនេះកាន់តែទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជនផងដែរ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីគម្រោងដាក់ដំណើរការជាបណ្ដោះ អាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ(Expressway PP-SHV) នៅដើមតុលា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន អាចប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ៕

ក្រសួងទទួលស្គាល់សាលា WYTHS ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីទេសចរណ៍ បានប្រកាសទទួលស្គាល់សាលាទេស​ចរណ៍មួយទៀត ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍បន្ទាប់ពីឆ្លងកាត់តាមការវាយតម្លៃ ការពិនិត្យពិច័យច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការល្អ។

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានប្រកាសទទួលស្គាល់ ការប្រកាសទទួលស្គាល់មជ្ឈម​ណ្ឌល​វាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍(WYTHS) នេះ ធ្វើឡើងក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.ទ. នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លោកលី យ៉ានហួយ នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីតបានឱ្យដឹងថា សាលារបស់លោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងជួយរកការងារដល់សិស្ស ដែលបានបញ្ចប់ការសិក្សានៅកម្ពុជាផងដែរ។

លោកបន្តថា មកដល់បច្ចុប្បន្ន មានសិស្សចំនួន១៣៦នាក់ហើយបានបញ្ចប់ការសិក្សា តាមកម្មវិធីអាស៊ានដោយជោគជ័យ ក្នុងនោះជំនាន់ទី១ចំនួន២២នាក់ ជំនាន់ទី២ចំនួន៤២នាក់ ជំនាន់ទី៣ចំនួន៤៩នាក់ និងជំនាន់ទី៤ចំនួន២៣នាក់។ ការបណ្ដុះបណ្ដាល ផ្ដោតលើជំនាញការិយា​ល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញគេហកិច្ច។​

សិស្សដែលបានបញ្ចប់ការសិក្សា ស្របតាមស្តង់ដាអាស៊ានទទួលបានការងារធ្វើទាំងអស់ ពិសេសនៅតាមសណ្ឋាគារ និងស្ថាប័នទេសចរណ៍មួយចំនួនក្នុងរាជធានីភ្នំពេញ។

លោកលី យ៉ានហួយ បានបន្តទៀតថា នាឆ្នាំសិក្សា២០២២-២០២៣ខាងមុខនេះ សាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត នឹងបណ្តុះបណ្តាលសិស្សស្របតាមស្តង់ដាអាស៊ាន ចំនួន១២៥នាក់បន្ថែមទៀត ក្នុងនោះរួមមានជំនាញការិយាល័យជួរមុខ៥០នាក់ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ៥០នាក់ និងគេហកិច្ច២៥នាក់។

ជាមួយគ្នានេះ លោកទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានឱ្យដឹងដែរថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអនុញ្ញាតឱ្យសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច អនុវត្តកម្មវិធីសិក្សាអាស៊ានតាំងពីឆ្នាំ២០១៨។ លេខាធិការដ្ឋាន គ.ជ.អ.ទ. ក៏បានបណ្តុះបណ្តាលគ្រូបង្គោលជាតិ ដល់គ្រូជំនាញសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីតនេះចំនួន៣រូប និងអ្នកវាយតម្លៃបង្គោលជាតិចំនួន៦រូបផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅពេលយុវជនកម្ពុជាបានឆ្លងកាត់ការសិក្សា ជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្ដង់ដាអាស៊ាន នោះពួកគេនឹងអាចស្វែងរកការងារធ្វើ នៅក្នុងតំបន់អាស៊ានបាន តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRAs) ដែលមានគោលដៅជំរុញឱ្យមានបម្លាស់ទីការងារ ក្នុងតំបន់អាស៊ាន៕

ធនាគារពិភពលោកគាំទ្រដល់គំរោងសិក្សាលើបញ្ហាប្រឈមទាក់ទងនឹងវិស័យសំណង់

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ធនាគារពិភពលោក បាននិងក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រទេសកម្ពុជាមានតំបន់មួយចំនួន ទទួលបានថវិកាពីគម្រោងនេះ ដោយផ្តោតសំខាន់នៅរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជនមួយចំនួនទៀត មានដូចជា រាជធានីភ្នំពេញ និងតំបន់ទីប្រជុំជនមួយចំនួនទៀតនៅកម្ពុជា។

ការចុះមកសិក្សានាពេលនេះមានខេត្តគោលដៅចំនួន៦ ក្នុងនោះមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ហើយការពិភាក្សា ដើម្បីប្រមូលព័ត៌មានទាក់ទងទៅនឹងលំនៅឋានសមរម្ស ដែលជាកាទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងដែនដីផងដែរ។

លោកលោកប្រាក់ អង្គារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងដែនដីនគរូបនីយកម្ម និងសំ​ណង់បានថ្លែងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុកាលពីដើមសប្តាហ៍នេះ។

លោកប្រាក់ អង្គារ៉ាបានបន្តថា កិច្ចពិភាក្សាផ្តោតសំខាន់ការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ទីដល់ទីក្រុង និងប្រជាពលរដ្ឋ ហើយគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបបញ្ហាទឹកជំនន់ ប្រព័ន្ធលូ សំណល់រឹង និងបរិស្ថានជាបញ្ហាសំខាន់នៅក្នុងតំបន់ទីក្រុងដែលមានទឹកជំនន់ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ហើយបញ្ហាអនាម័យ សំណល់រឹង ក៏ជាកង្វល់របស់អាជ្ញាធរកំពុងខ្វល់ខ្វាយ ដែលចង់បានឆ្នេរសមុទ្រដែលស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ដើម្បីបង្កើនសេដ្ឋកិច្ចសង្គម ដោយផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ដែលជាទស្សទានក្នុងការរៀបចំទីក្រុងនៅពេលអនាគត។

លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនប្រតិភូអំពីកត្តាភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង៣.៣០០ម៉ែត្រ អាចឱ្យយន្តហោះធុនធំហោះឆ្លងទ្វីបចុះចតបាន ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានផ្លូវល្បឿនលឿនបើកដំណើរការខែ១០ខាងមុខ មានផ្លូវដែក ដោយឡែកក្នុងមូលដ្ឋានខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធស្របតាមគោលនយោបាយ ស្លឹកត្នោតខ្ចប់ស្កត្នោតកសាងផ្លូវក្នុងក្រុងព្រះសីហនុ៣៧ខ្សែ ខេត្តមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ មានកោះ ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រជាការទាក់ទាញទេសចរណ៍។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានធ្វើការណែនាំក្រុមការងារចុះសិក្សាតំបន់នេសាទទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលប្រជាពលរដ្ឋរស់នៅប្រមូលផ្តុំមិនរៀបរយ ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ ទឹកស្អាត ភ្លើង និងតំបន់ប្រជាពលរដ្ឋ ដែលបានទទួលដីសម្បទានពីរាជរដ្ឋាភិបាល នៅជិតតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ប្រាក់ អង្គារ៉ាបានបន្តថា កិច្ចប្រជុំពិភាក្សានេះកំណត់គោលដៅបេសកកម្មផ្តោតសំខាន់លើទីក្រុង ដែលជាបញ្ហាប្រឈមទាក់ទង នឹងការប្រែប្រួលអាកាសធាតុ ហើយគម្រោងនេះ ត្រូវបានការគាំទ្រពីធនាគារពិភពលោក៕

ពលរដ្ឋអាស៊ីអាគ្នេយ៍ ចំណាយរហូតដល់ទៅ៣,៦៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗទិញតែគជ់

ដោយៈ សុខុម

សិង្ហបុរី: តែគជ់ (Bubble Tea) គឺជាភេជ្ជៈដែលកំពុងទទួលបានពេញនិយមយ៉ាងខ្លាំង នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា យើងផងដែរ ជាពិសេសក្នុងចំណោមយុវវ័យ និងអ្នកធ្វើការវ័យតែម្ដង។

ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ក្នុងមួយឆ្នាំៗពួកគេចំណាយប្រាក់សរុបអស់ប៉ុន្មានលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ?។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែសីហាបានឱ្យដឹងថា អ្នកដែលចូលចិត្តញ៉ាំតែគជ់នៅអាស៊ីអាគ្នេយ៍ ចំណាយប្រាក់រហូត ដល់ទៅ៣,៦៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗទៅលើភេសជ្ជៈនេះ និងភេសជ្ជៈ “តែថ្មីៗ” ស្រដៀងគ្នា ដោយប្រទេសសិង្ហបុរី មានអត្រាចំណាយខ្ពស់បំផុត បើទោះបីជាមានចំនួនប្រជាជនតិចបំផុត ក្នុងចំណោមទីផ្សារសំខាន់ៗទាំង៦នៅក្នុងតំបន់យ៉ាងណាក្ដី។

លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងដោយក្រុមហ៊ុន Momentum Works និងក្រុមហ៊ុនផ្ដល់ដំណោះស្រាយ ទូទាត់តាមប្រព័ន្ធឌីជីថល Qlub ដែលផ្តល់នូវការវិភាគ និងការយល់ដឹងអំពីសក្ដានុពលអាជីវកម្មនៅពីក្រោយតែគជ់។

របាយការណ៍សិក្សាស្រាវជ្រាវនេះក៏បានរកឃើញដែរថា តម្លៃជាមធ្យមនៃតែគជ់ក្នុងប្រទេសសិង្ហបុរី គឺកើនឡើងទ្វេដង បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ក្រុមហ៊ុន Momentum Works បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ថា បច្ចុប្បន្នមានម៉ាកយីហោ ឬBrand សកម្មជាង៦០នៃខ្សែសង្វាក់តែគជ់។

ទីផ្សារធំបំផុតក្នុងតំបន់ គឺប្រទេសឥណ្ឌូនេស៊ី ដែលវិស័យតែគជ់រកចំណូលប្រចាំឆ្នាំ បានប្រមាណ១,៦ពាន់លានដុល្លារអាមេរិក។ ចំណែកឯប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងចំណូល៧៤៩លានដុល្លារអាមេរិក តាមរយៈហាងតែគជ់ជាង៣១.០០០សាខា និងបណ្តាញលក់រាយផ្សេងៗទៀត។

ទន្ទឹមនេះប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងចំណូល៣៦២លានដុល្លារអាមេរិក ហើយប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៤ ជាមួយនឹងចំណូល៣៤២លានដុល្លារអាមេរិក។

ការសិក្សាស្រាវជ្រាវដដែលបានរកឃើញថា ម៉ាកយីហោចិនតៃវ៉ាន់ និងម៉ាកយីហោក្នុងស្រុកបាន “លប់លើគេជាយូរមកហើយ” នៅលើទីផ្សារតែគជ់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

របាយការណ៍នេះបានបន្ថែមថា “លើសពីនេះ កាលពីពេលថ្មីៗនេះម៉ាកយីហោចិន ជាច្រើនបានឈានជើងចូលក្នុងទីផ្សារតំបន់។ តាមការប៉ាន់ប្រមាណ ទីផ្សារតែគជ់ក្នុងប្រទេសចិន រកប្រាក់ចំណូលប្រចាំឆ្នាំបានចំនួន២០ពាន់លានដុល្លារអាមេរិក”។

ម៉ាកយីហោចិន ដែលបានឈានជើងចូលទីផ្សារអាស៊ីអាគ្នេយ៍ រួមមាន Mixue, Chagee និង HEYTEA ដែលសុទ្ធតែមានហាងនៅសិង្ហបុរី៕ CNA៕

រដ្ឋាភិបាលចាប់ផ្តើមបើកយុទ្ធនាការចុះវាស់វែង​កំណត់​និយាមការក្បាលដី​នៅតំបន់រមណីយដ្ឋានអង្គរ

ដោយៈគង់ សូរិយា

សៀមរាបៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាប់ផ្តើមយុទ្ឋនាការចុះវាស់វែងកំណត់នុយាមការក្បាលដីនិងអត្តសញ្ញាណអ្នកកាន់កាប់ដី​ និងសំណង់ខុសច្បាប់​ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការកំណត់នេះ នឹងគ្របដណ្តប់លលើតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាផងដែរ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រួមជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និងលោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

យុទ្ធនាការនេះ ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌ ពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រា​ប់មនុស្សជាតិទាំងមូល។ ដោយសារតែព្រះរាជក្រឹត្យលេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។

កាលពីពេលថ្មីៗនេះ នាដើមឆ្នាំ២០២២មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀត ដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ ហើយសំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួនឯង។

ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធា​នការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីធ្លីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណី​យដ្ឋានអង្គរជាដាច់ខាត៕

ទីក្រុងមួយចំនួនរបស់ចិន តម្រូវឱ្យមន្ត្រីរាជការជួយលក់ផ្ទះដែលលក់មិនចេញឱ្យមិត្តភក្ដិ និងក្រុមគ្រួសារ

ដោយៈ សុខុម

ប៉េកាំងៈ មន្ត្រីរាជការមួយចំនួននៅប្រទេសចិន បានទទួលភារកិច្ចមួយបន្ថែមទៀត ក្រៅពីការងារស្នូលក្នុងអង្គភាព នោះគឺត្រូវជួយលក់ផ្ទះដែលលក់មិនចេញក្នុងចំនួនយ៉ាងច្រើន ខណៈអ្នកទិញផ្ទះបាត់បង់ទំនុកចិត្ត និងមានការប្រយ័ត្នប្រយែងជាងមុន។

បញ្ហានេះបាននិងកំពុងធ្វើឱ្យ វិបត្តិអចលនទ្រព្យចិន កាន់​តែធ្ងន់ធ្ងរទៅៗ។

សារព័ត៌មានហិរញ្ញវត្ថុចិន Yicai បានចុះផ្សាយកាលពីថ្ងៃពុធ ១៧ សីហា ថា ស៊ីស៊ាន់ (Sixian) ដែលជាទីក្រុងតូចមួយ នៅខេត្តភាគខាងកើតអានហួយ (Anhui) បានតម្រូវឱ្យមន្ត្រីរាជការជួយលក់ផ្ទះ ដែលលក់មិនចេញទៅឱ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ។ ហើយមិនមែនមានតែទីក្រុងនេះមួយទេ ដែលតម្រូវឱ្យមន្ត្រីរាជការឱ្យជួយលក់ផ្ទះបែបនេះ។

ក្រុមមន្ត្រីនៅស៊ីមឹន (Shimen) ដែលជាទីក្រុងតូចមួយ ក្នុងខេត្តភាគខាងត្បូងហ៊ូណាន (Hunan) ក៏កំពុងចាត់វិធានការស្រដៀងគ្នានេះដែរ។

នៅក្នុងវីដេអូឃ្លីបមួយ ដែលល្បីសុះសាយតាមប្រព័ន្ធអ៊ីនធឺណិត មន្ត្រីមួយរូបនៅក្រុងស៊ីមឹន បាននិយាយនៅឯពិព័រណ៍អចលនទ្រព្យមួយថា “ខ្ញុំសង្ឃឹមថា អ្នកចូលរួមដែលរួមមានទាំងមន្ត្រីផង នឹងត្រូវនាំមុខគេនៅក្នុងការទិញផ្ទះមួយបន្ថែមទៀត ទោះបីជាអ្នកទាំងអស់គ្នាមានផ្ទះហើយក៏ដោយ”។

សារព័ត៌មាន Yicai ចុះផ្សាយថា ផ្ទះជាង១០.០០០យូនីតដែលមានផ្ទៃសរុប៩៨០.០០០ម៉ែត្រការ៉េ ត្រូវបានដាក់លក់ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន១៩ ក្នុងពិព័រណ៍ពាណិជ្ជកម្មអចលនទ្រព្យក្នុងក្រុងស៊ីមឹន ដែលបានបើកកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា។

សារព័ត៌មាននេះបានព្យាករថា ទម្រាំតែលក់ផ្ទះទាំងនេះអស់ ត្រូវការពេលយ៉ាងតិច២០ខែ។
ទោះជាយ៉ាងណា ពេលសារព័ត៌មាននេះទាក់ទងទៅ ដើម្បីការឆ្លើយបំភ្លឺជុំវិញករណីនេះ អាជ្ញាធរនៅក្រុងស៊ីស៊ាន់ និងក្រុងស៊ីមឹន មិនបានឆ្លើយតបនោះទេ៕ Reuters៕

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបញ្ជាឲ្យរុះរើសំណង់នៅតំបន់រមណីយដ្ឋានអង្គរ និងព្រមានចាប់ខ្លួនអ្នកតវ៉ា

ដោយៈ គង់ សូរិយា

សៀមរាបៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឲ្យប្រជាពលរដ្ឋរុះរើសំណង់នានាក្នុងរំណីយដ្ឋានអង្គរ។

លោកឧបនាយករដ្ឋមន្រ្តីបានព្រមានបែបនេះ ក្នុងឱកាសជួបជាមួយក្រុមមន្រ្តីពាក់ព័ន្ឋ នៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១៧ សីហាកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាបានព្រមានចាប់ខ្លួនអ្នកតវ៉ាផងដែរ ដោយលោកបានគូសបញ្ជាក់ថា បន្ទាប់ពីប្រកាសនេះទៅ ស្រាប់តែ​មានចលនាតវ៉ាកាំបិត ពូថៅកើតឡើង មាននៅទីណា ខ្ញុំចាប់ទីនោះ ប៉ះនៅទីណា ចាប់នៅទីនោះ ប៉ុន្តែប្រហែលមិនមានអ្នកក្លាហានទេ”។ លោកបន្តថា “ពីមុនកាំភ្លើងពេញភ្នំពេញ នៅអាចប្រមូលច្រកបាវបាន ប៉ុន្តែឥលូវប្រហែលអ្នកក្លាហានមិនទាន់មាន ខ្ញុំមកឈរមកឈរប្រឈមមុខ នៅក្នុងការដោះស្រាយនៅក្នុងខេត្តសៀមរាប។ ប្រកាសឲ្យហើយ”។

លោកបន្តថា តើសំណង់ធ្វើពីបរមបុរាណឬយ៉ាងណា មិនមែនរុះរើមិនបានទេ អ្នកណាធ្វើអ្នកនោះរុះរើចេញ ចឹងនៅក្នុងស្រុកណា ក្រុងណា គឺស្រុកនោះឲ្យប្រជាជនម្ចាស់ការ(រុះរើ)ទៅ។

លោកបានលើកជាសំណួរថា តើហេតុអ្វីត្រូវការពារតំបន់រមណីយដ្ឋានអង្គរ? យោងតាមព្រះរាជក្រិតលេខ០០១ នស ចុះថ្ងៃទី២៨ មិនា ឆ្នាំ១៩៩៤ រមណីយដ្ឋានអង្គរ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយចំណូ​លទទួលបានពីរមណីយដ្ឋាននេះ មានទំហំទឹកប្រាក់១០០លានដុល្លារក្នុងមួយឆ្នាំ ហើយប្រទេសបារាំង ជប៉ុន និងអង្គការយូណេស្កូ នឹងបន្តជួយអភិរ័ក្សតំបន់អង្គរដល់ឆ្នាំ២០៣៣ យើងក៏មានលិខិតព្រមាន ពីមជ្ឈមណ្ឌលបេតិ​កភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូចំនួន២លើក តាំងពីឆ្នាំ២០១៧មក។

លោកបន្តថា “ចឹងថ្ងៃនេះយើងមកបញ្ចប់ មិនចង់ឃើញទេ ឲ្យចប់(ការព្រមាន) ត្រឹមលើកទី២ ហើយជឿជាក់អំពីវឌ្ឍនភាព អ្វីដែលយើងបានធ្វើនេះ តាមរយៈឯកឧត្តមហង់ ពៅ និងលោកជំទាវត្រូវធ្វើរបាយការណ៍អំពីបច្ចុប្បន្នភាពរបស់អាជ្ញាធរអប្សរា ជូនទៅអង្គការយូណេស្កូឲ្យបានជ្រាបពីការខិតខំរបស់យើង”។ លោកបន្តថា “មិនមែនយើងមិនយកចិត្តទុកដាក់ទេ គឺយើងបន្តយកចិត្តទុកដាក់ជាបន្តបន្ទាប់ ហើយត្រូវឲ្យមានរបាយការណ៍”។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានប្រកាសឲ្យអភិបាលខេត្តសៀមរាបលុបចោលលិខិតលេខ ៤១២/២២ លស ដោយស្នើអាជ្ញាធរអប្សរាផ្អាកការរុះរើសំណង់ខុសច្បាប់ និងខុសច្បាប់ថ្មី។

លោកបន្តដោយបញ្ជាក់ថា “អភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ប៉ុន្តែយោបល់ខ្ញុំត្រូវនិរាករណ៍លិខិតនេះចោលភ្លាម”។ លោកបានបន្តថា “លិខិតនេះលុបចោល បើមិនលុបចោល ស្មើនឹង​ការលើកទឹកចិត្ត ហើយធ្វើឲ្យសំណង់នេះរីកដុះដាល និងមិនអាចគ្រប់គ្រងបាន”។

លោកបានបន្តដោយសម្តែងនូវសេចក្តីអៀនខ្មាស់ថា សំណង់ខុសច្បាប់ ដែលគួរឲ្យខ្មាស់អៀនមាន៨៤៤៨ករណី ដោយឆ្នាំ២០១៩ មានចំនួន៩០៦ករណី ឆ្នាំ២០២០ មានចំនួន៣០២៨ករណី ឆ្នាំ២០២១ មានចំនួន២៤៣២ករណី និង៦ខែដើមឆ្នាំ២០២២នេះ មានចំនួន២០៨០ករណី៕

China unexpectedly cuts key rates to propel economic rebound

China’s central bank has leveraged its policy toolkit, cutting the interest rates of its medium-term lending facility (MLF) loans and reverse repos by 10 basis points for the second time this year, to further consolidate economic growth.

 

Specifically, the People’s Bank of China lowered the rate of 400 billion yuan (about 59 billion U.S. dollars) worth of one-year MLF to financial institutions to 2.75 per cent from the 2.85-per cent rate it opted for on the previous occasion.

 

It also injected 2 billion yuan of funds into the market via seven-day reverse repos at an interest rate of 2 per cent, down from 2.1 per cent.

 

The MLF tool was introduced in 2014 to help commercial and policy banks maintain liquidity by allowing them to borrow from the central bank using securities as collateral.

 

A reverse repo is a process in which the central bank purchases securities from commercial banks through bidding, with an agreement to sell them back in the future.

 

Analysts saw the move as the central bank’s quick response to changes in economic and financial situations, which will further lower financing costs for the real economy, expand domestic demand, and consolidate the momentum of economic recovery.

The central bank’s data showed that the M2, a broad measure of money supply that covers cash in circulation and all deposits, increased 12 per cent year on year to 257.81 trillion yuan at the end of last month.

 

Newly added social financing, a measurement of funds that individuals and non-financial firms receive from the financial system, came in at 756.1 billion yuan last month, down 319.1 billion yuan from the same period last year.

 

The July data suggested that while the money supply was sufficient, the financing demand from the real economy was still weak, said Zhou Maohua, an analyst with the China Everbright Bank.

 

Zhong Zhengsheng, chief economist with Pingan Securities, said lowering policy interest rates is the most direct way to drive down financing costs.

 

Zhong said more convenient financing for companies that contribute to the new drivers of the economy, as well as decreased financing costs, will be conducive to structural optimization and high-quality development of China’s economy.

 

Chinese leadership emphasized at a high-profile meeting in late July that the monetary policy should help maintain a proper and adequate liquidity supply, increase credit support for enterprises, and make good use of new loans from policy banks, as well as their funding for infrastructure projects.

 

The China Banking and Insurance Regulatory Commission said Friday that more efforts will be made to provide more credit to the real economy, including infrastructure and manufacturing, to improve services for new urban residents and bolster support for education, healthcare and elderly care.

 

By : Xinhua

ក្រសួងធ្វើទំនើបកម្មការត្រួតពិនិត្យនាវាចរណ៍ចូលចេញនៅកម្ពុជា ដោយដាក់ឱ្យសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ

ដោយ៖ សុផារី

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ  ដែលនឹងផ្តល់ភាពងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ក្នុងការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នៅថ្ងៃទី១៧ ខែសីហានេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចូលចេញនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ ដែលជួយសម្រួលដល់នីតិវិធីចូលចេញកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិ សំដៅដល់ការគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ។

លោកបន្តថា គម្រោងនេះក៏នឹងបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរថែមទៀតផងដែរ។

លោកបានបន្ថែមថា ប្រព័ន្ធនេះ នឹងបង្កើនការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ឱ្យស្របតាមកំពង់ផែទាំងឡាយនៅក្នុងតំបន់ និងសាកលលោក ដែលអាចទាក់ទាញឱ្យនាវានានាចូលចេញបានច្រើន ដែលនឹងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរថែមទៀត។ បន្ថែមពីនោះទៀត ការរៀបចំឱ្យមានប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិកនេះ នឹងផ្តល់ផលល្អសម្រាប់ក្រុមហ៊ុនឯកជននានា តាមរយៈការចំណេញពេល វេលា កាត់បន្ថយចំណាយក្រៅផ្លូវការ មានសុវត្ថិភាព និងភាពជឿជាក់បាន កាន់តែប្រសើរឡើង និងស្របតាមស្តង់ដារប្រតិបត្តិអន្តរជាតិ នៃដំណើរការកំពង់ផែ។

លោកថា “ពីដើមពេលនាវាចេញចូលនៅកម្ពុជា យើងគឺការស្នើសុំចេញ ចូលធ្វើដោយក្រដាសទាំង អស់ ប្រើពេលវេលាយូរ។ ដោយមានជំនួយពី JICA នេះ យើងធ្វើប្រព័ន្ធផ្លាស់ប្តូរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិកកំពង់ផែ។ ដូច្នេះមុននាវាមក ដល់គាត់បំពេញបែបបទតាមប្រព័ន្ធអនឡាញយើង អ៊ីចឹងមន្ត្រីមានសមត្ថកិច្ច អាចពិនិត្យឯកសារទាំងអស់ធ្វើកិច្ចការ ហើយគាត់មកដល់គាត់ចូលចតបាន។ ពីដើមនៅអង្គុយចាំ កប៉ាល់ចតចោលសិនទៅមិនទាន់បានចូលកំពង់ផែ ដោយព័ត៌មានមិនទាន់មកដល់ ខាតពេលវេលា”។

លោកបន្តថា “យើងចង់ឱ្យនាវាចូលមកភ្លាមអាចដាក់ទំនិញចេញ ដាក់ទំនិញចូល ហើយទៅវិញតាមបែបបទប្រព័ន្ធអេឡិចត្រូនិករបស់យើងសំខាន់ណាស់ ធ្វើបានលឿន មានតម្លាភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយច្រើន ហើយការបង់គឺបង់តាមអនឡាញទាំងអស់អ៊ីចឹងអត់មានការពិបាកដែលទៅដល់ធនាគារអីទេ គឺបង់តាមអនឡាញនិងដោះសា្រយបានភ្លាមៗតែម្តង”។

សព្វថ្ងៃនេះ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យជាមួយ ប្រព័ន្ធបញ្ជរតែមួយជាតិ (CNSW) ក្រុមហ៊ុននាវា និងភ្នាក់ងារនាវាបានរួចរាល់ នៅកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នៅថ្ងៃអនាគត ក្រសួងសាធារណការ និងដឹកជញ្ជូន អាចនឹងពង្រីក វិសាលភាពរបស់ប្រព័ន្ធ Port EDI ដោយដាក់បញ្ចូលកំពង់ផែផ្សេងទៀតនៃកម្ពុជា និងអាចនឹងពិនិត្យលទ្ធភាពសហការជាមួយក្រសួងស្ថាប័នផ្សេងទៀត ដើម្បីតភ្ជាប់ផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក បង្កភាពងាយស្រួលបន្ថែមដល់ធុរជន ដែលនឹងបង្កើនប្រសិទ្ធភាពនៃការធ្វើអាជីវកម្មនៅក្នុងកម្ពុជាផងដែរ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះនាពេលអនាគត៕

វិនិយោគិនបរទេសសម្លឹងមើលទីផ្សារខុនដូនៅកម្ពុជាប្រៀបដូចកូនក្រមុំដ៏ស្រស់ស្អាត

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រៀបធៀបនឹងប្រទេសជិតខាង កម្ពុជាជាប្រទេសតូចតែមានសក្តានុពលធំលើការវិនិយោគ។ ជាក់ស្តែង អ្នកវិនិយោគបរទេស ដែលចូលមកវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសទីផ្សារខុនដូ សម្លឹងប្រទេសកម្ពុជាប្រៀបបាននឹងកូនក្រមុំក៏ស្រស់ស្អាតមួយ។

លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA បានលើកឡើងថា លំហូរនៃជនបរទេសចូលមកកម្ពុជាក៏បានជំរុញឱ្យទីផ្សារខុនដូរីកចម្រើន ដោយអ្នកវិនិយោគទាំងនោះសម្លឹងកម្ពុជាប្រៀបបាននឹងកូនក្រមុំក៏ស្រស់ស្អាតមួយ ដែលមានសក្តានុពលល្អៗជាច្រើន។

លោកបានលើកឡើងថា “កម្ពុជាមានការបើកជើងហោះហើរមកពីបរទេសច្រើន មកពីថៃ មកពីសិង្ហបុរី និងបណ្តាប្រទេសនៅក្នុងតំបន់។ លំហូរនៃជនជាតិបរទេសក៏បានជំរុញឱ្យវិស័យអចលនទ្រព្យ ជាពិសេសទីផ្សារខុនដូ មានការរីកចម្រើនផងដែរ”។

លោកគង្គាបញ្ជាក់ឱ្យដឹងថា សម្រាប់ទស្សនៈវិនិយោគិនបរទេសមើលឃើញប្រទេសកម្ពុជាប្រៀបបានដូចជាកូនក្រមុំមួយក៏ស្រស់ស្អាត ដែលអំណោយផលទាំងតម្លៃដីធ្លី តម្លៃកម្លាំងពលកម្ម ប្រជាសាស្ត្ររបស់ប្រទេសយើងមានភាពទាក់ទាញខ្លាំង។

លោកបន្ថែមថា “នៅក្នុងតំបន់អាស៊ី ប្រាក់ខែបុគ្គលិកក៏សមរម្យ តម្លៃដីក៏នៅល្អមែនទែន បើប្រៀបធៀបនឹងប្រទេសថៃ វៀតណាម សិង្ហបុរី ជាដើម។ វាមានន័យថា នៅមានសក្តានុពលនៅរីកចម្រើនច្រើន”។

ជាមួយគ្នានេះ លោក ​ច្រឹក សុខនីម បានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នជាសញ្ញានៃភាពរីកចម្រើនមួយ ពោលគឺផលចំណូលពីការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាមានចំណូលខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់។

ដោយឡែក សម្រាប់ប្រទេសកម្ពុជា លោក សុខនីម លើកឡើងថា កម្ពុជាក៏មានយន្តការគ្រប់គ្រប់ក្នុងការគាំទ្រ និងការពារផងដែរ ដូចជា ការផ្តល់សញ្ជាតិដល់វិនិយោគិនបរទេស ច្បាប់វិនិយោគថ្មី ដែលត្រូវបានបង្គើតមកពិសេសសម្រាប់ការទាក់ទាញជនជាតិបរទេស មក​វិនិយោគនៅក្នុងប្រទេសកម្ពុជា៕