រដ្ឋមន្រ្តីសាធារណៈការលើកឡើងពីគំរោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្នទៅជាផ្លូវល្បឿនលឿន

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើង អំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុ​ប្បន្នឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន។

ជាពិសេសការពង្រីកផ្លូវរថភ្លើង ឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផែនការមេគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅទូទាំងប្រទេស និងការបន្តជំរុញ និងលើកទឹកចិត្តការប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។

លោកស៊ុន ចាន់ថុលបានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាត្តឲ្យ​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារនិងជំរាបលា ខណៈលោកជំទាវផុតអាណត្តិបំពេញការងារនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យចក្រភពអង់គ្លេស ជួយផ្ដល់សាស្ត្រាចា រ្យ ក៏ដូចជា ពិនិត្យលទ្ធភាពជួយជ្រោមជ្រែង ដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់រថយន្តថាមពលអគ្គិសនី លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួងមួយ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងរថយន្តថាមពលអគ្គិសនីនេះ ដើម្បីជំរុញលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់រថយន្តប្រភេទនេះកាន់តែទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជនផងដែរ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីគម្រោងដាក់ដំណើរការជាបណ្ដោះ អាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ(Expressway PP-SHV) នៅដើមតុលា ឆ្នាំ២០២២ ជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន អាចប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here