តើស្រ្តីគួរពង្រឹងសមត្ថភាពលើផ្នែកណាខ្លះ ដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ?

ដោយៈសុផារី

ភ្នំពេញៈ កំណើនការទិញលក់ និងផលចំណេញបានទាក់ទាញស្រ្តីឱ្យប្រលូកក្នុងវិស័យអចលនទ្រព្យយ៉ាងច្រើន។ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញបណ្តាថ្នាក់ដឹកនាំជាស្រ្តីជាច្រើនរូប បានទទួលនូវភាពជោគជ័យក្នុងវិស័យនេះផងដែរ ដោយសារស្ត្រីមានលក្ខណៈពិសេស ដែលជំរុញភាពជោគជ័យការងារនៅក្នុងផ្នែកនេះ។

អ្នកនាង ឆយ ហ្រ្វីដា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Angel Realty Co., Ltd មានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមរយៈកិច្ចសម្ភាសពិសេសមួយថា ស្ត្រីដែលចង់ទទួលបានជោគជ័យនៅក្នុងវិស័យនេះ គួរមានលក្ខណៈសម្បត្តិមួយចំនួន។

ជាស្រ្តីថ្នាក់ដឹកនាំមួយរូបផងដែរនោះ អ្នកនាងមើលឃើញពីកំណើនរបស់ស្រ្តីនៅក្នុងគ្រប់វិស័យ មិនត្រឹមតែនៅក្នុងវិស័យអចលនលទ្រព្យប៉ុណ្ណោះទេ។ នៅក្នុងសតវត្សរ៍ទី២១ នេះ ស្រ្តីត្រូវបានផ្តល់ឱកាសច្រើន មិនមែនត្រឹមតែក្នុងវិស័យអចលនទ្រព្យ តែនៅក្នុងវិស័យសហគ្រិនភាពក៏មានការរីកចម្រើនច្រើន ជាពិសេស ក៏មានអាជីវកម្មនៅក្នុងដៃច្រើនទៀតផង។|

អ្នកនាងឆយ ហ្រ្វីដាបានបន្តថា នៅកម្ពុជា មានស្រ្តីជាច្រើនបានប្រឡូកក្នុងវិស័យអចលនទ្រព្យ ដោយបើកដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនផង ធ្វើជាភ្នាក់ងារអចលនទ្រព្យផ្ទះល្វែង ដីឡូត៍ ខុនដូ ជាដើម ដោយក្នុងនោះមានអ្នកខ្លះទទួលបានជោគជ័យខ្លាំង និងអ្នកខ្លះក៏មិនសូវទទួលបានជោគជ័យណាស់ណាដែរ។

អ្នកនាងណែនាំដល់ស្រ្តីគ្រប់រូប ដែលបាននិងកំពុងប្រឡូកក្នុងវិស័យ​នេះ ដើម្បីទទួលបានជោគជ័យ នៅក្នុងអាជីពការងារនៃវិស័យអចលនទ្រព្យ ស្ត្រីគួររៀបចំខ្លួន រៀបចំការស្លៀកពាក់ ឱ្យបានសមស្របទៅតាមកាលៈទេសៈ ត្រូវមានចំណេះ និងជំនាញច្បាស់លាស់ នៅក្នុងផ្នែកនៃការទទូលខុសត្រូវលើការងាររបស់ខ្លួន។

ជាពិសេស អ្នកនាងណែនាំឱ្យជ្រើសរើសផ្តោត ទៅលើការងារនៃផ្នែកណាមួយឱ្យច្បាស់ ដូចជា ការងារការលក់-ជួល ការងារវាយតម្លៃ និងការងារផ្តល់ព្រឹក្សាអចលនទ្រព្យជាដើម។ ហើយនៅក្នុង ការងារមួយផ្នែកៗ មានបែងចែកជាច្រើនផ្នែក ដូចជា ផ្នែកផ្តោតទៅលើលំនៅឋាន ខុនដូ ដីឡូតិ៍ ឃ្លាំង ជាដើម។

បើនិយាយពីតួនាទីរបស់ស្ត្រីនៅក្នុងវិស័យអចលនទ្រព្យ អ្នកស្រីបានបញ្ជាក់ថា “ស្ត្រីដើរតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការសម្របសម្រួលកិច្ចការងារទិញលក់អចលនទ្រព្យ”។

អ្នកនាងមានអះអាងថា “សក្តានុពលរបស់អ្នកលក់អចលនទ្រព្យ រវាងស្រ្តី និងបុរសសុទ្ធតែមានសក្តានុពលដូចគ្នា ប៉ុន្តែស្រ្តីមានភាពទន់ភ្លន់ជាង ពូកែនិយាយជាង ស្រ្តីអាចបិទការលក់បានច្រើនជាង”។ អ្នកនាងបន្តថា “និយាយពីភាពឆ្លាតវៃរបស់ស្រ្តី នៅក្នុងការលក់អចលនទ្រព្យ ការងារ Close Deal ស្រ្តីមានកំណើនជាងបុរស ព្រោះការងារបិទការលក់ស្រ្តីមានការឈានមុខជាងបុរស”៕

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយទៀត Zhenro ខកខានបង់ការប្រាក់លើមូលបត្របំណុលបរទេស

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន មួយទៀតឈ្មោះ Zhenro Properties បានប្រកាសថា ខ្លួនបានខកខានបង់ការប្រាក់ លើមូលបត្របំណុលបរទេសចំនួន២របស់ខ្លួន ហើយអាចនឹងខកខានទូទាត់ចំនួន៤ទៀត នៅប៉ុន្មានខែខាងមុខ ដោយសារការបិទខ្ទប់ក្រុងសៀងហៃ។

ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលធំបំផុតទី៣០ ប្រចាំប្រទេសចិន មួយនេះបាននិយាយថា ខ្លួនប្ដេជ្ញានឹងធ្វើការទូទាត់ការប្រាក់ទាំងនោះនៅត្រឹមដំណាច់ខែឧសភា។

ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះ បានធ្លាក់ចុះ១០%នៅក្នុងការជួញដូរកាលពីព្រឹកថ្ងៃច័ន្ទ ទី១១ ខែមេសា ខណៈតម្លៃមូលបត្របំណុលរបស់ខ្លួន ក៏បានដាំក្បាលចុះយ៉ាងខ្លាំងផងដែរ។

ក្រុមហ៊ុននេះ បានខកខានបង់ការប្រាក់សរុប២០,៤លានដុល្លារអាមេរិក លើមូលបត្របំណុលខែឧសភា ឆ្នាំ២០២០ និងខែមិថុនា ឆ្នាំ២០២១ របស់ខ្លួនក្នុងរយៈពេលអនុគ្រោះ (Grace Period) ៣០ថ្ងៃ បន្ទាប់ពីការប្រាក់ទាំងនោះ ដល់កំណត់ត្រូវបង់កាលពីថ្ងៃទី១០ ខែមីនា។ មូលបត្របំណុលទាំង២នេះ មានតម្លៃសរុប៥៤០លានដុល្លារអាមេរិក។

ក្រុមហ៊ុន Zhenro Properties ក៏និយាយដែរថា ខ្លួនអាចនឹងខកខានបង់ការប្រាក់ លើមូលបត្របំណុលខែកញ្ញា ឆ្នាំ២០២០ ខែមិថុនា ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២០ របស់ខ្លួនដែលមានរយៈពេលអនុគ្រោះបញ្ចប់ត្រឹមថ្ងៃទី១០ ខែមេសា ថ្ងៃទី១៤ ខែមេសា និងថ្ងៃទី១៤ ខែឧសភា។ ទន្ទឹមនេះក្រុមហ៊ុននេះ ក៏អាចនឹងខកខានបង់ប្រាក់ដើម២៣,៤លានដុល្លារអាមេរិក សម្រាប់មូលបត្របំណុលខែមេសា ឆ្នាំ២០២១ របស់ខ្លួនដែលដល់ពេលត្រូវសង់នៅថ្ងៃទី១៣ ខែមេសា នេះផងដែរ។ មូលបត្របំណុលទាំង៤នេះ រួមបញ្ចូលគ្នាមានតម្លៃជាង៨៦០លានដុល្លារអាមេរិក។

ប្រភពបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែកុម្ភៈថា ក្រុមហ៊ុន Zhenro Properties មានគម្រោងសុំពន្យារពេលទូទាត់ សងបំណុលមូលបត្ររបស់ខ្លួនទាំងនៅក្នុងស្រុក និងក្រៅប្រទេស ហើយគ្រោងលក់ចេញទ្រព្យសកម្ម ដែលមានតម្លៃដល់ទៅ៦៣០លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ៕ Reuters៕

តម្រូវការបន្ទប់ស្នាក់នៅក្នុងខេត្តមណ្ឌលគិរីនឹងកើនឡើងដល់៧០០០បន្ទប់នៅឆ្នាំ២០៣៥

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រសិនជាអ្វីៗសម្រេចបានតាមផែនការ និងមិនមានអ្វីប្រែប្រួល ខេត្តមណ្ឌលគិរីនឹងមានតម្រូវការបន្ទប់ស្នាក់នៅ រហូតដល់៧០០០បន្ទប់ ខណៈបច្ចុប្បន្នមានត្រឹម១២៣០ប៉ុណ្ណោះ។

យោងតាមឯកសារផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌ​លគិរីសម្រាប់ឆ្នាំ២០២១ ២០៣៥ និងបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១១ មេសាកន្លងមកបានឲ្យដឹង នៅក្នុងចំណុចទិសដៅយុទ្ធសាស្រ្តទី២ ដែលនិយាយ អំពីការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ក្នុងនោះរួមមាន ទី១ នៅឆ្នាំ២០៣៥ តម្រូវការបន្ទប់ស្នាក់នៅនឹងកើនឡើងដល់៧,០០០បន្ទប់ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ ១,២៣០បន្ទប់។

ទី២ ការជំរុញការវិនិយោគសម្បទាទ្រទ្រង់ទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារលំដាប់ផ្កាយ (MICE) ទីលានវាយកូនគោល ពហុកីឡដ្ឋាន សកម្មភាពនិងសេវាកម្សាន្ត…។ ទី៣ ការជំរុញការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ថ្មីៗ។ ទី៤ ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ។

ទី៥ ការជំរុញសកម្មភាពកសិ-ទេសចរណ៍ ទី៦ ការអភិវឌ្ឍទេសចរណ៍វ័យចំណាស់ ទេសចរណ៍សុខភាព និងទេសចរណ៍ផ្ទះទី២។

ទិសដៅយុទ្ធសាស្រ្តទី៣ៈ និយាយអំពីការពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្ស ក្នុងនោះរួមមាន៖
* គ្រប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវទទួលការបណ្តុះបណ្តាលប្រកបដោយគុណភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន។

* ជំរុញការសម្រេចឲ្យបានទស្សនាទាន «បុគ្គលិកម្នាក់ ជំនាញមួយ One Staff, One Skill»។
* ផ្តល់អាទិភាពដល់ការសិក្សា បង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬវិទ្យាស្ថានទេសចរណ៍ប្រចាំខេត្តមណ្ឌលគិរីជាដើម៕

អ្នកជំនាញលើកឡើងខុសគ្នាពីការរីកចម្រើននៃទីផ្សារខុនដូនៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មកដល់ឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយសារតែមតិមួយចំនួនបានលើកឡើងពីកំណើន នៃវិស័យខុនដូនៅកម្ពុជា។

ជាមួយគ្នានេះ មានមតិផ្សេងទៀតបានលើកឡើង ពីភាពអវិជ្ជមានក្នុងវិស័យនេះ ក្នុងឆ្នាំ២០២២នេះ ។ តើមតិទាំងពីរនេះ បានលើកឡើងយ៉ាងដូចម្ដេច ?។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងពីប្រសើរ នៃទីផ្សារខុនដូក្នុងប្រទេសកម្ពុជា ដោយនិយាយថា ទីផ្សារខុនដូ ក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមប្រសើរឡើង ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរប្រទេសឡើងវិញ នៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ សកម្មភាពនៃការទិញលក់ខុនដូ ក្នុងទីផ្សារប្រទេសកម្ពុជាបានចាប់ផ្ដើមកម្រើកឡើងវិញ។

លោកបន្តថា “នៅពេលបើកប្រទេស ប្រជាពលរដ្ឋមានពេលវេលា និងអាចចេញចូលប្រទេសឡើងវិញ ការទិញខុនដូ ជាពិសេសនៅអំឡុងខែមករា កុម្ភៈ ឬមីនា សកម្មភាពទិញលក់ខុនដូ បានប្រសើរឡើងជាបន្តបន្ទាប់”។​លោកបន្តថា “យើងរំពឹងថាចាប់ពីខែ មេសានេះតទៅការទិញលក់នឹងកាន់តែប្រសើរឡើងបន្ថែមទៀត ដោយសារតែបណ្ដាអាជីវកម្មមួយចំនួនបានបើកឡើងវិញ និងបានធ្វើឱ្យប្រជាជន មានចំណូលល្អប្រសើរឡើងវិញ មានលទ្ធភាពក្នុងការទិញខុនដូសម្រាប់វិនិយោគបានច្រើន”។

ងាកត្រលប់ទៅមតិផ្ទុយវិញម្ដងឃើញថា ក្រុមហ៊ុន CBRE Cambodia បានបង្ហាញពីរបាយការណ៍ និងការសិក្សារបស់ខ្លួនជុំវិញទីផ្សារខុនដូនេះដែរ ដោយបានលើកឡើងថា ការផ្គត់ផ្គង់ខុនដូនៅក្នុងត្រីមាសទី១ឆ្នាំ ២០២២នេះមានចំនួនតិចតួចនៅឡើយ ធៀបនឹងការរំពឹងទុកកាលពីដើមឆ្នាំ២០២២ ក្នុងនោះការផ្គត់ផ្គង់បានសម្រេចត្រឹមតែ៥ភាគរយនៃការរំពឹងថានឹងមានការផ្គត់ផ្គង់១៣ពាន់យូនីតក្នុងឆ្នាំ២០២២នេះ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃ CBRE Cambodia បានឡើងលើកថា ដោយសារតែអវត្តមានជនជាតិបរទេសនៅក្នុងប្រទេសកម្ពុជា ឬរំហូវិនិយោគិននិងទេសចរជនជាតិបរទេស ធ្វើឱ្យតម្រូវការខុនដូទាំងជួល និងការទិញខុនដូនៅមានកម្រិត ។

ចំណែកលោករិន ច័ន្ទរឹទ្ធ អគ្គនាយកក្រុមហ៊ុន DNZ ក៏បានឱ្យដឹងផងដែរថា ដោយសារតែស្ថានភាពមិនទាន់ច្បាស់លាស់ ទោះបីជាអាជីវកម្មមួយចំនួនបានត្រលប់មកវិញក្ដី តែក៏មួយចំនួនមិនទាន់ប្រថុយ ក្នុងការបណ្ដាក់ទុនលើអចលនទ្រព្យ ដូចជា ខុនដូវិញភ្លាមៗដែរ ពីព្រោះថារយៈពេល២ឆ្នាំមកហើយ ដែលពួកគាត់បាត់បង់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ ដូច្នេះពួកគាត់ត្រូវការ រកចំណូលត្រលប់មកវិញបានច្រើនសិន ទើបមានការវិនិយោគលើខុនដូក៏ដូចជាអចលនទ្រព្យទាំងមូល ។

លោកបន្តថា “តាមពិតទៅមកដល់បច្ចុប្បន្ននេះ ស្ថានភាពខុនដូចង់ពិបាកជាងកាលពេលបិទខ្ទប់ទៅទៀត ដោយសារតែ អ្នកមានលុយទិញខុនដូគាត់បានទិញរួចអស់ហើយ”។ លោកបន្តថា “ដូច្នេះអ្នកទិញខុនដូថ្មីៗមិនទាន់មាននៅឡើយ ទើបថ្វើឱ្យការលក់ខុនដូមិនថាខ្ញុំ ឬគេសុទ្ធតែជួបការលំបាកទាំងអស់គ្នា”។

ទាំងនេះគឺជាមតិផ្ទុយគ្នា រវាងអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា យ៉ាងណាក្ដីអ្នកអានរបស់យើងអាចធ្វើការថ្លឹងថ្លែង និងពិចារណាចំពោះអ្វី ដែលបានកើតឡើងជាក់ស្ដែង នៅក្នុងទីផ្សារខុនដូក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ៕

ប្រធាន CVEA លើកឡើងអ្វីខ្លះ ពីប៉ះពាល់លើវិស័យអចលនទ្រព្យកម្ពុជា ទាក់ទងនឹងសង្គ្រាមរុស្សី-អ៊ុយក្រែន

ដោយ​វឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យ ក៏ដូចជា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងប្រសើរឡើងវិញ នៅក្នុងឆ្នាំ២០២២នេះ ក្រោយវិបត្តិកូវីដ១៩ ហាក់បានធូរស្រាលឡើងវិញ។

ប៉ុន្តែក្តីសង្ឃឹមនេះបានស្លោកស្រពោនមកវិញ ដោយសារតែវិបត្តិនសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីដើមខែកុម្ភៈ២០២២មក ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រងទទួលបានផលប៉ះពាល់មួយជាន់ទៀត ក្នុងនោះកម្ពុជាក៏អាចនឹងប៉ះពាល់ពីសង្គ្រាមមួយនេះដែរ ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា ផលប៉ះពាល់មកលើវិស័យអចលនទ្រព្យកម្ពុជាពីសង្ក្រាមនេះ វាអាស្រ័យលើរយៈពេលនេះនៃការបញ្ចប់សង្គ្រាម ។

មានប្រសាសន៍កាលពីចុងឆ្នាំសប្ដាហ៍មុននេះ លោកសុខនីម បានឱ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា ពិតជាទទួលរងនូវឥទ្ធិពលខ្លះ ពីវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមិនអាចប្រកែកបាន ជាពិសេសធ្វើឱ្យតម្លៃថ្លៃដើមនៃសំណង់ខ្លះមានការប្រែប្រួល តែយ៉ាងណាវានឹងមិនប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។

លោកបន្តថា ”វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមិនរងផលប៉ះពាល់ខ្លាំងនោះឡើយ បើសិនជាសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយបញ្ចប់ទៅវិញឆាប់ៗ ប៉ុន្តែបើសិនជាស្ថានភាពអូសបន្លាយយូរ វានឹងធ្វើឱ្យមានផលប៉ះពាល់ខ្លាំង ដូចជា ទៅលើតម្លៃដើមនៃ គ្រឿងសំណង់មានការកើនឡើងខ្ពស់ តែសម្រាប់ការលក់ចេញ នៃសំណង់នឹងមិនមានការប្រែប្រួលតម្លៃទេ ដោយសារតែយើងទើបតែឆ្លងផុត ពីវិបត្តិកូវីដ១៩មិនទាន់បានប៉ុន្មានផង” ។

លោកបន្ថែមថា រំហូរវិនិយោគិនបរទេស ជាពិសេសវិនិយោគិនជនជាតិចិនបន្តមានចំនួនតិចតួច នៅដើមឆ្នាំ២០២២នេះ ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំឬចុងឆ្នាំ២០២២នេះ យើងជឿជាក់រំហូរវិនិយោគិនបរទេស នឹងចូលមកកម្ពុជាឡើងវិញ ដើម្បីស្វែងរកការវិនិយោគនានា ក្នុងប្រទេសកម្ពុជាឡើងវិញ ។

យោងតាមរបាយការណ៍ និងទស្សនៈរបស់ធនាគារពិភពលោក ក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួន លើសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នា២០២២នេះផងដែរ ដោយក្នុងនោះធនាគារពិភពលោកថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក មានភាពសកម្ម ការធ្លាក់ចុះនៃតម្រូវការជាសកល កំពុងតែធ្វើឱ្យមានការព្រួយបារម្ភ ។

ការបន្តឹងទីផ្សារហិរញ្ញវត្ថុ នៅសហរដ្ឋអាមេរិក ការប្រែប្រួលនៃកំណើន និងសមាសភាពសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅប្រទេ​សចិន និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងជះឥទ្ធិពលអវិជ្ជមានដល់បរិ ស្ថានខាងក្រៅ ។

ធនាគារពិភពលោកបានព្យាករណ៍ថា ការកើនឡើងនៃតម្លៃថាមពល និងស្បៀង អាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យសុខុមា​លភាពប្រជាជនធ្លាក់ចុះ ប៉ះពាល់ជាអវិជ្ជមានដល់ការបន្ថយភាពក្រីក្រ។ ម្យ៉ាងវិញទៀត កំណើនឥណទានខ្ពស់ និងការផ្ដោតអារម្មណ៍លើឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែជាហានិភ័យមួយ យ៉ាងសំខាន់ចំពោះស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ៕

រដ្ឋាភិបាលរៀបចំផែនការមេសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរី នាពេលអនាគត

ដោយៈជេស៊ីកា

ភ្នំពេញៈ ជាមួយផែនការមេអភិវឌ្ឍន៍៍វិស័យទេសចរណ៍រយៈពេលវែងឆ្នាំ២០២១ ២០៣៥ រដ្ឋាភិបាលបានដាក់ចេញផែនការមេ ក្នុងការកសាងផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរីនាពេលអនាគត។

យោងតាមផែនការលំអិតអភិវឌ្ឍន៍ វិស័យទេសចរណ៍ឆ្នាំ២០២១ ២០៣៥ សម្រាប់ខេត្តមណ្ឌលគិរី នៅក្នុងចំណុចទី៣ នៃៃការតភ្ជាប់តាមផ្លូវគោក សម្រាប់ផែនការមេដដែលនេះ រដ្ឋាភិបាលបានជំរុញឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿន (High way) តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ ដែលមានកំណត់នៅក្នុងចក្ខុវិស័យដល់ឆ្នាំ២០៣៥។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ត្រូវបានធ្វើឡើងដោយផ្ទាល់ និងប្រយោលតាម Zoom ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានការចូលរួមពីឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិកាជាតិដឹកនាំអនុវត្តផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តមណ្ឌលគិរី​។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នេះ នឹងអនុញ្ញាតឲ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសច​រណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដ ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដោយមានខេត្តមណ្ឌលគិរីជាស្នូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

ជាមួយគ្នានេះ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរន៍បានបញ្ជាក់ដែរថា បំណងប្រាថ្នាសំខាន់របស់ផែនការមេនេះ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កាស្រស់ បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

លោកបន្តថា “ដូច្នេះខេត្តមណ្ឌលគិរី ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ស្របពេលដែលបញ្ហាប្រឈមថ្មីៗក្នុងពិភពលោក ដូចជា ភាពតានតឹងនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងហេតុការណ៍ដែលកើតឡើងឥតគ្រោងទុក ដូចជាករណីវិបត្តិជំងឺកូវីដ-១៩ជាដើម ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន”។

លោកថោង ខុន បានបន្តថា ផែនការមេនេះ នឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា៕

រយៈពេលជាង ១ខែ ព្រលានយន្តហោះក្រុងព្រះសីហនុទទួលជើងហោះហើរបានចំនួន ៣៤លើក

ដោយៈគង់ សូរិយា

ព្រះសីហនុៈ ស្របពេលរដ្ឋាភិបាលបើកប្រទេស លែងឲ្យមានការធ្វើចត្តាឡីស័ក ព្រលានយន្តហោះទាំងបីរបស់កម្ពុជា បានដំណើរការប្រសើរឡើងវិញ ប៉ុន្តែចំនួនជើងហោះហើរនៅមានកម្រិតនៅឡើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រ​សាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីថ្ងៃទី១១ មេសាកន្លងមកថា គិតចាប់តាំងពីថ្ងៃទី០១ មីនា ២០២២ មកដល់នឹងពេលនេះ ខេត្តព្រះសីហនុទទួលបានជើងហើរពីបរទេស មានចំនួនសរុប ៣៤ជើងហោះហើរ និង អ្នកដំណើរសរុប១២៧៩នាក់ ក្នុងនោះអ្នកដំណើរភាគច្រើន ជាប្រជាជននៅក្នុងតំបន់អាស៊ាន។

ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុបានពង្រីកប្រវែងផ្លូវរត់កាន់តែវែងរួចហើយ ដោយសមត្ថភាពព្រលាននេះ អាចមានលទ្ឋភាពទទួល​យន្តហោះខ្នាតធំបាន។

លោកឃាង ភារម្យ បានឲ្យដឹងទៀតថា បច្ចុប្បន្នអ្នកវិនិយោគចិនបានចាប់ផ្តើមវិលមកកាន់កម្ពុជាបណ្តើរៗហើយ ប៉ុន្តែភាគច្រើនជាអ្នកវិនិយោគចាស់ៗ និងមួយចំនួនជាអ្នកធ្វើការនៅតាមក្រុមហ៊ុននានា៕

Russia threatens legal action if forced into sovereign debt default

April 11 (Reuters) – Russia will take legal action if the West tries to force it to default on its sovereign debt, Finance Minister Anton Siluanov told the pro-Kremlin Izvestia newspaper on Monday, sharpening Moscow’s tone in its financial wrestle with the West.

“Of course, we will sue, because we have taken all the necessary steps to ensure that investors receive their payments,” Siluanov told the newspaper in an interview.

“We will present in court our bills confirming our efforts to pay both in foreign currency and in roubles. It will not be an easy process. We will have to very actively prove our case, despite all the difficulties.”

Siluanov did not elaborate on Russia’s legal options.

Russia faces its first sovereign external default in more than a century after it made arrangements to make an international bond repayment in roubles earlier this week, even though the payment was due in U.S. dollars. read more

Last week, Siluanov said Russia will do everything possible to make sure its creditors are paid. read more

“Russia tried in good faith to pay off external creditors,” Siluanov said on Monday. “Nevertheless, the deliberate policy of Western countries is to artificially create a man-made default by all means.”

Siluanov said Russia’s external liabilities amount to about 20% of the total public debt, which stood at about 21 trillion roubles ($261.7 billion). Of that, about 4.5-4.7 trillion roubles were external liabilities.

Russia has not defaulted on its external debt since the aftermath of its 1917 revolution, but its bonds have now emerged as a flashpoint in its economic tussle with Western countries.

A default was unimaginable until recently, with Russia rated as investment grade in the run up to its Feb. 24 invasion of Ukraine, which Moscow calls a “special military operation” and which on Sunday intensified in eastern Ukraine. read more

“If an economic and financial war is waged against our country, we are forced to react, while still fulfilling all our obligations,” Siluanov said. “If we are not allowed to do it in foreign currency, we do it in roubles.”

Source: Reuters

បុរីមួយនេះសហការមានធនាគារដៃគូដល់ទៅ១០ ផ្ដល់កម្ចីទិញផ្ទះទាបបំផុត

រាជធានីភ្នំពេញ៖

ការសម្រេចចិត្តទិញផ្ទះគឺជារឿងសំខាន់ដែលមានកត្តារួមផ្សំជាច្រើនត្រូវយកមកគិតគូរពិចារណា។ ចំណែកឯគោលការណ៍បង់ប្រាក់ និងលទ្ធភាពហិរញ្ញវត្ថុគឺជាផ្នែកដ៏ចាំបាច់មួយក្នុងការសម្រេចចិត្តនេះផងដែរ។

ដោយមើលឃើញពីការលំបាកទាំងនេះ និងដើម្បីផ្ដល់ជូនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុដល់អតិថិជន បុរី ប៉េង ហួត បានបង្កើនការសហការជាមួយធនាគារដៃគូរហូតដល់ ១០ធនាគារ ដោយអត្រាការប្រាក់ចាប់ពី 4.39% ឡើងទៅ ទំហំកម្ចីរហូតដល់ 100% ចំណែកឯរយៈពេលខ្ចីបានរហូតដល់ទៅ 25 ឆ្នាំ។ ធនាគារដៃគូសហការទាំង១០នេះមានដូចជា៖

  • ធនាគារ CIMB
  • ធនាគារ BIDC
  • ធនាគារ J Trust Royal
  • ធនាគារ Shinhan
  • ធនាគារចិន
  • ធនាគារ BRED
  • ធនាគារ FTB
  • ធនាគារ មេយ ប៊ែង
  • ធនាគារ ហុង លីអុង
  • ធនាគារ ស្ថាបនា

https://www.facebook.com/boreypenghuoth/videos/1031349274444792

 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត សូមទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

មកស្គាល់គ្រឿងរណ្តាប់សម្រាប់រៀបចំទទួលទេវធីតាកិរិណីទេវី ត្រូវនឹងឆ្នាំថ្មីឆ្នាំខាលខាងមុខ

ដោយៈសុផារី

ភ្នំពេញៈ មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។

ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែកល្ង ព្រះហស្ដស្តាំទ្រង់កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។

យោងតាមសៀវភៅ មហាសង្ក្រាន ឆ្នាំខាលចត្វាស័ក រៀបរៀងដោយលោក អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាស្ត្រខ្មែរ និងសកល រណ្តាប់ទទួលទេវតាវិញគួរមានដូចខាងក្រោម។

១- រណ្តាប់ទទួលទេវតាតាមទំនៀម ពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។

២- ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានដូចជា អាទីបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយ គូបាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

៣- ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

៤- ចំពោះបាយសី៩ថ្នាក់៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្ររាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។

៥- ចំពោះផ្លែឈើ គួររៀបឱ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។

៦- នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

យ៉ាងណាក្តី ការរៀបចំគ្រឿងរណ្តាប់ខាងលើនេះ ជាការចែងកត់ត្រាទុកនៅក្នុងតម្រា សម្រាប់បងប្អូន អាចរៀបចំតាមធនធានដែលខ្លួនមានស្រាប់បាន៕