អចលនទ្រព្យថៃឈានទៅកាន់ការទិញលក់ដីឡូតិ៍នៅក្នុងពិភពនិម្មិតនៅក្នុងទីក្រុងបាងកក

ដោយៈ សុផារី

ប្រទេសថៃៈ អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ ចំនួនប្រាំបួននៅក្នុងប្រទេសថៃកំពុងចរចាទិញដីឡូតិ៍ ក្នុងពិភពសម្បនិម្មិតនៅក្នុងទីក្រុងបាងកក (Bangkokverse) ក្នុងគោលបំណងជំរុញវត្តមានរបស់ពួកគេ នៅក្នុងការផ្លាស់ប្តូរ វិស័យអចលនទ្រព្យថៃទៅកាន់ពិភពនិម្មិត។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ចុះផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា Bangkokverse គឺជាប្រព័ន្ធនិម្មិតដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើងដោយអ្នករចនា ៣D កំពូលរបស់ថៃដូចជាក្រុមហ៊ុន DOF DECMedia OwlStudio និង Jom3D ដែលបានធ្វើការរួមគ្នា ដើម្បីធ្វើឱ្យទីក្រុងនិម្មិត និងអគារនៅក្នុងពិភពនោះមើលទៅដូចការពិតបំផុត។

នៅក្នុងអត្ថបទមួយរបស់ប្រព័ន្ធផ្សព្វផ្សាយ Thansettakij កាលពីសប្តាហ៍មុនបានឱ្យដឹងថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យចំនួនប្រាំបួនគឺ (១) AssetWise (២) Frasers Property (Thailand) (៣) Raimon Land (៤) Charn Issara Development (៥) Eastern Star Real Estate (៦) Grand Unity Development (៧) Origin Property (៨) SCOPE និង TCC Assets បាននិងកំពុងសិក្សា និងចរចាការទិញដីឡូតិ៍និម្មិតខាងលើនេះ។

យោងតាមផែនការមេ Bangkokverse មានផ្ទៃដីនិម្មិតសរុបចំនួន៨៧៦រ៉ៃ បែងចែកជា៨៤៨ឡូតិ៍នឹងត្រូវដាក់លក់។ ទោះជាយ៉ាងណាក៏ដោយ តំបន់សំខាន់ឬ (superblock) ដែលមានទីតាំងនៅជាប់នឹងឧទ្យានធំមួយ មានត្រឹមតែប្រាំបីឡូតិ៍តែប៉ុណ្ណោះ។

អ្នកអភិវឌ្ឍន៍ជឿជាក់ថា នេះជាឱកាសមួយ ធ្វើឱ្យពិភពអចលនទ្រព្យរបស់ប្រទេសថៃ ឈានទៅកាន់មុខមាត់ថ្មីមួយកម្រិតទៀត។

ទោះបីជាតម្លៃនៃដីឡូតិ៍និម្មិតទាំងនេះ មិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ វាត្រូវបានគេរំពឹងថានឹងមានតម្លៃខ្ពស់ខ្លាំង ហើយអាចនឹងកើនឡើងនាពេលអនាគត ប្រសិនបើវេទិកានេះទទួលបានជោគជ័យ។

អ្នកអភិវឌ្ឍន៍ Bangkokverse បាននិយាយថា ទីក្រុងនិម្មិត ត្រូវបានគេរំពឹងថានឹងបើកដំណើរការ នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ។

បណ្តាញផ្សព្វផ្សាយ Thansettakij គិតថា Bangkokverse នឹងប្រែក្លាយទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ទោះបីជាអ្នកសង្កេតការណ៍មួយចំនួនជឿថា វាគ្រាន់តែជានិន្នាការថ្មី ដែលអាចនឹងបាត់បង់ក្នុងពេលឆាប់ៗនេះក្តី៕

Honda to spend US$64 billion on R&D as it revs up electric ambitions

TOKYO: Japan’s Honda Motor Co said on Tuesday (Apr 12) it plans to spend US$64 billion on research and development over the next decade, laying out an ambitious target to roll out 30 electric vehicle (EV) models globally by 2030.

Its goals also include producing about 2 million EVs a year by 2030. The strategy marks a push to take ground in the fast-growing market for EVs, where Tesla Inc leads and Japanese automakers risk falling behind traditional European and US rivals.

Honda and other Japanese automakers have long said that even as they go electric, they won’t give up on older, hybrid technology. Proponents of hybrids point to the many markets – especially some emerging markets – where infrastructure to support battery EVs will be a long time coming.

“By no means is this the end of hybrids and the replacement of all hybrids with EVs,” Honda Chief Executive Toshihiro Mibe told the presentation.

“We will develop our current hybrids and use them as a weapon in our business.”

The bulk of the 8 trillion-yen (US$64 billion) investment would be in electrification and software technologies. That includes about 43 billion yen of spending on a demonstration line for the production of solid-state batteries, with the aim of starting that in spring 2024.

Shares of Honda finished up 0.7 per cent at the close of morning trade in Tokyo, outperforming a 1.4 per cent decline in the Nikkei 225 index.

Source: Reuters

ខេត្តកែបបង្ហាញសមិទ្ធផលជាច្រេីនដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍មកកំសាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ

     ដោយៈគង់ ម៉ាលីនណា

        កែបៈ រដ្ឋបាលខេត្តកែបបានបញ្ចប់ និងដាក់បង្ហាញនូវសមិទ្ឋផលជាច្រើន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់រដ្ឋបាលខេត្តកែប​បានបង្ហាញនូវទិដ្ឋភាព ដ៏ស្រស់ស្អាននូវសមិទ្ឋផលរបស់ខ្លួនជាច្រើនសន្លឹក ដោយបានសរសេរថា ខេត្តកែបបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការទទួលបងប្អូនភ្ញៀវទេសចរជាតិ  និងភ្ញៀវទេសចរបរទេស មកសម្រាកលំហែកំសាន្ត  និងសង្រ្កាន្តខេត្តកែប នាថ្ងៃទី១៤-១៥-១៦ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២  នេះ ។

សូមជូនពរបងប្អូនភ្ញៀវទេសចរជាតិ  និងភ្ញៀវទេសចរបរទេស  សូមធ្វេីដំណេីរប្រកបដោយសុខសុវត្តិភាព  ប្រកបដោយភាពអធ្យាស្រ័យគ្នា  និងការទទួលខុសត្រូវ  ក្នុងការបេីកបរ៕





លោកបណ្ឌិតហ៊ុន ម៉ាណែតៈអ្វីៗដែលមានបានមកដល់ថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព

    ដោយៈគង់ សូរិយា

        ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមា​គមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានថ្លែងថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។

ការថ្លែងបែបនេះ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត បានក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងធនាគារវីង (ខេមបូឌា) ម.ក ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។

អនុស្សរណៈនេះត្រូវចុះហត្ថលេខា ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ដោយមានវត្តមានរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ាគិត ម៉េង លោកស្រី ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកាចំនួន ១០០,០០០ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ តាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបក៏ដូចជាធនាគារវីង បានជួយលើការងារមនុស្សធម៌ជាច្រើន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេ ជោ ហ៊ុន សែន នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនទៀត។ សម្រាប់ទិសដៅទៅមុខទៀត ក្រុមហ៊ុន នឹងជំរុញការងារមនុស្សធម៌ ជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការភ្នាក់ងារ wing ទូទាំងប្រទេសដែលមានសាខាចំនួនជាង១ម៉ឺនសាខាបានចូលរួមចំណែក នៅក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ។

អ្នកឧកញ៉ាបានបន្ដថា “យើងពិតជាមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសា  ស្ត្រជាច្រើនដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យទាំងវិស័យសុខាភិបាលពាណិជ្ជកម្មជាដើម”។

អ្នកឧកញ៉ាបានបង្ហាញមោទនភាព និងកោតសរសើរចំពោះសកម្ម​ភាពរបស់សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរយ:ពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តទាំងអស់នៃសមាគម TYDA បានលះបង់គ្រប់បែបយ៉ាង ខិតខំបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាលអ្នកជំងឺ១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នេះគឺជាលើកទីមួយនៃការចុះអនុស្សរណៈអនុស្សរណៈយោគយល់ (MOU) គឺជាពេលវេលាដែលល្អដែលយើងបានធូរស្រាលពីជំងឺកូវីដ១៩ អាចធ្វើឱ្យយើងមានឱកាសពេលវេលារីករាយ ដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ (TYDA) គឺមានគោលការណ៍៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋដូចជា ទី១ ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ តាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។

ទី២ ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុសង្គម តាមរយៈការចុះពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស និងទី៣ ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញ បច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

លោកបណ្ឌិតហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព ដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផល គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ទូទាំងប្រទេសបានចំនួន ៣៣៦,៣៥៣នាក់ អ្នកជំងឺធ្ងន់ចំនួន៦,១៥៣នាក់ ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា នៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៦នាក់ ត្រូវបានព្យាបាលដោយឥតគិតថ្លៃ​៕

អ្នកជំនាញៈទេសចរបរទេសនៅមានចំនួនតិចតួច ទោះភ្ញៀវទេសចរជាតិមានសន្ទុះខ្ពស់ក្នុងកំឡុងបុណ្យចូលឆ្នាំខ្មែរ

ដោយៈសុផារី

ភ្នំពេញៈ ក្តីរំពឹងរបស់កម្ពុជានៅក្នុងឆ្នាំនេះ នៅមិនទាន់ទទួលបានភ្ញៀវទេសចរច្រើននោះទេ បើទោះបីជាសន្ទុះនៃភ្ញៀវទេសចរជាតិមានខ្ពស់នៅក្នុងកំឡុងពេល នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក៏ដោយ។

លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១២ មេសានេះថា នៅក្នុងឆ្នាំ២០២២នេះ សកម្មភាពទេសចរណ៍របស់កម្ពុជា មានភាពប្រសើរឡើងជាងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមក ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីជំងឺរាតត្បាត។

លោកជឿជាក់ថា ចាប់ពីពេលនេះតទៅ សកម្មភាពអាជីវកម្ម ដែលពាក់ព័ន្ធនឹងទេសចរណ៍ នឹងវិលត្រឡប់មកកាន់ប្រក្រតីភាព ក្នុងពេលឆាប់ៗខាងមុខនេះ។

ចំណែកបញ្ហាសាំងឡើងថ្លៃ លោកបានអះអាងថា មិនមែនជារបាំងរារាំងប្រជាជនកម្ពុជា មិនឱ្យធ្វើដំណើរកំសាន្តនោះទេ។ លោកបន្តថា “សាំងឡើងថ្លៃមិនមែនជាបញ្ហា ឬរនាំងក្នុងការធ្វើដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឡើយ ដោយសារកន្លងមករយៈពេល២ឆ្នាំហើយ បងប្អូនប្រជាពលរដ្ឋខ្មែរ មិនបានធ្វើដំណើរទៅកំសាន្ត នៅតាមស្រុកកំណើត ខ្លះទៅដែរ តែមិនបានចូលរួមប្រារព្ធពិធីមហាសង្ក្រាន្ត”។

ជាមួយគ្នានេះ លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សកម្មភាពទេសចរណ៍សំដៅសម្រាប់ការងារជាអចិន្ត្រៃយ៍ជាបន្តបន្ទាប់ នៅក្នុងរដូវកាលបុណ្យទាន ឬHigh Season រមែងតែងតែមានសកម្មភាពទេសចរណ៍ផ្ទុះឡើងជាធម្មតា។

លោកបណ្ឌិតមានប្រសាសន៍ថា សកម្មភាពទេសចរណ៍ ដែលមានចរន្តជាហូរហែ គឺជាចរន្តសេដ្ឋកិច្ចដែលមាននិរន្តរភាពល្អ។ ដំណើរការរីកចម្រើននៃទេសចរក្នុងស្រុក ក៏នឹងឱ្យមានការហូរចូលនូវទេសចរបរទេស ដែលចាក់បញ្ចូលនូវ រូបិយប័ណ្ណបរទេស ក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ។

យ៉ាងណាក្តី “ក្តីរំពឹងរបស់កម្ពុជានៅក្នុងឆ្នាំនេះ នៅមិនទាន់ទទួលបានភ្ញៀវទេសចរបរទេសច្រើននោះទេ បើទោះបីជាសន្ទុះនៃភ្ញៀវទេសចរជាតិមានខ្ពស់ នៅក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរក៏ដោយ”។

យោងតាមទិន្នន័យចំនួនទេសចររបស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា បានឱ្យដឹងថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុង ថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២២ មានចំនួនជិត៤០ម៉ឺននាក់ កើនឡើនដល់ទៅជាង៧៤% ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥៦.៥៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤.២១៨នាក់ ត្រូវជា៣,៨៣ភាគរយតែប៉ុណ្ណោះ នៃចំនួនទេសចរសរុប ដែលនេះគឺជាចំនួនតិចតួចមួយ។

លើកឡើងពីមូលហេតុ ដែលបណ្តាលឱ្យចំនួនភ្ញៀវទេសចរបរទេសមានចំនួនតិចតួច លោកបណ្ឌិតហុង វណ្ណៈបានបញ្ចាក់ថា មិនមែនដោយសារតែបញ្ហាកូវីដ១៩ មួយមុខនោះទេ តែក៏ដោយសារសង្គ្រាមនៅអឺរ៉ុប ដែលធ្វើឱ្យប្រេងនិងទំនិញមួយចំនួនឡើងថ្លៃ ជម្លោះពាណិជ្ជរវាងអាមេរិកនិងចិន ជាដើម។

លោកបណ្ឌិតមានប្រសាសន៍ថា “ប្រជាពលរដ្ឋរបស់យើងមួយចំនួនក៏អាចនឹងកាត់បន្ថយ ការចំណាយក្នុងការកំសាន្ត ហើយបរទេសមួយចំនួនក៏កំពុងតែមានភាពវឹកវរដែរ មិនមែនតែកម្ពុជាយើងនោះទេ ព្រោះនៅក្នុងពេលនេះ គឺជាដំណាក់កាលកសាងសកម្មភាពទេសចរណ៍ក្នុងស្រុក ដែលអាចឈាន ទៅកាន់កំណើនទេសចរក្នុងស្រុកជានិរន្តរ៍ រួមទាំងទេសចរណ៍បរទេស ដែលនឹងបន្តធ្វើដំណើរមកកាន់កម្ពុជានៅពេលខាងមុខផងដែរ៕

 

សម្តេចតេជោស្នើឥណ្ឌាពង្រឹងទំនាក់ទំនងបន្ថែមលើគ្រប់វិស័យធំៗចំនួន៥

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់លើវត្តមានរបស់ឥណ្ឌា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ ហើយសម្តេចក៏បានស្នើពង្រឹងទំនាក់ទំនងបន្ថែម ពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។

សម្ដេចតេជានាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីប្រគល់និងទទួលអំណោយកសាំងកូវីដ-១៩ ពីប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានសម្តែងនូវអំណរគុណ ដល់សាធារណរដ្ឋឥណ្ឌ ដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា។ វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌ ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និង ការផ្តល់កម្ចីហិរញ្ញប្បទាន ជាដើម ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី ។

សម្តេចបានលើកឡើងថា ជាលទ្ធផល ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាង កម្ពុជា-ឥណ្ឌា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការថមថយបន្តិចបន្តួច ក្នុងអំឡុងពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

ក្នុងបរិការណ៍ដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ និងជារួមដោយយើងបានគ្រប់គ្រង់ ស្ថានការណ៍នៃការឆ្លងរាលដាលបានយ៉ាងល្អប្រសើរ សម្តេចក៏ស្នើលើកទឹកចិត្ត ឱ្យមានការពង្រឹងចំណងមិត្តភាព ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតផ្តួចផ្តើម ចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា ពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍៕

បុរីបុស្បារៀបចំឆ័ត្រខ្នាតយក្ស អបអរពិធីមហាសង្រ្កានឆ្នាំថ្មី

       ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍៍បុរីបុស្បា បានរៀបចំកសាងឆ័ត្រខ្នាតយក្សមួយ ក្នុងព្រឹត្តិការណ៍សង្រ្កានរបស់ខ្លួន ដោយមានអ្នកជំនួញ និងប្រជាពល​រដ្ឋរាប់ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍ ដែលបានប្រារពធ្វើចាប់ពីថ្ងៃទី៩ ដល់១០ មេសាកន្លងមកនេះ។

លោកឈាង រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃម្សិលម៉ិញនេះថា ក្នុងន័យចូលររួមលើកស្ទួយអត្តសញ្ញាណខ្មែែរ ពិសេសបំផុសឲ្យមានការលេងកំសាន្ត និងស្គាល់ពីវប្បធ៌មប្រពៃណីខ្មែរ បុរីបុស្បាបានកសាងឆ័ត្រយក្សមួយ ដែលមិនធ្លាប់មាននៅកម្ពុជា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

លោកបន្តថា “ការរៀបចំសង្រ្កានម្លប់ឆ័ត្រ បានចំណាយទឹកប្រាក់អស់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដែលជាការចំណាយដ៏ធំមួយ ដើម្បីបង្ហាញពីកិត្យានុភាពជាតិ ក៏ដូចជា បង្ហាញពីគំរោងអភិវឌ្ឍន៍បុរីបុស្បាឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរ”។ លោកបន្តថា “ជាក់ស្តែង បុរីបុស្បាទទួល​បានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយបច្ចុប្បន្នការលក់របស់យើង​សម្រេចបានជាង៣០ភាគរយហើយ បន្ទាប់ពីបើកសម្ភោធការលក់ត្រឹមរយៈពេល២ខែប៉ុណ្ណោះ”។

បុរីបុស្បា ស្ថិតនៅក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ ជាតំបន់ដែលមានការរីកចម្រើនខ្លាំង ពិសេសតំបន់នេះពោរពេញទៅដោយលំនៅដ្ឋាន និងជាតំបន់ងាយស្រូួល ក្នុងការតភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវជាតិនានា ដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿន​លឿនភ្នំពេញ ព្រះសីហនុជាដើម។



លោកឈាង រ័ត្នបានបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនរៀមបានសម្ភោធ​នូវបទចម្រៀង “អ្នកចម្បាំង” ដែលឆ្លុះបញ្ចាំងពីសិល្បៈក្បាច់គុនល្បុក្កតោ ជាក្បាច់គុនដែលមានតាំងពីសម័យមហានគរ ហើយការផលិតបទចម្រៀងនេះ ដើម្បីបង្ហាញពីមោទនភាពជាតិ និងដើម្បីពង្រីកការផ្សព្វផ្សាយលើឆាកអន្តរជាតិផងដែរ៕

ខ្សែផ្លូវដែករវាងភ្នំពេញនិងខេត្តគោលដៅចំនួន៦បើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះតទៅ

ដោយ៖ សូរិយា

ភ្នំពេញ៖ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ខេមបូឌា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានបើកឱ្យដំណើរការឡើងវិញ ដើម្បីបម្រើឱ្យការដឹកជញ្ជូនអ្នកដំណើរ រវាងក្រុងភ្នំពេញ និងខេត្តគោលដៅចំនួន៦ រួមមាន ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុ។

កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រងខ្សែអ្នកដំណើរ នៃរ៉ូយ៉ាល់ ត្រេនសឃ្វែរ (Royal Train Square) បានប្រាប់ឱ្យដឹងថា ការបើកឱ្យដំណើរការផ្លូវដែកឡើងវិញនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខ។

កញ្ញាឱ្យដឹងទៀតថា “ក្រោយជូនដំណឹងតាមរយៈបណ្តាញសង្គមនានា អំពីការដាក់ឱ្យដំណើរការរថភ្លើងឡើងវិញមកដល់ពេលនេះ ឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាបញ្ជាទិញ និងកក់សំបុត្រទុកជាបន្តបន្ទាប់ ដើម្បីត្រៀមចេញទៅខេត្ត ក្នុងគោលបំណងធ្វើដំណើរកម្សាន្ត និងទៅស្រុកកំណើតជាដើម”។

កញ្ញា វណ្ណនី បានបន្ថែមថា “ការបើកឱ្យដំណើរការឡើងវិញក្នុងពេលនេះ មានតែមួយជើងប៉ុណ្ណោះក្នុងមួយថ្ងៃ គឺម៉ោង៦និង៤០នាទីព្រឹក សម្រាប់ការចេញដំណើរទៅកាន់ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និង៧ព្រឹក ទៅកាន់ខេត្តកំពត កែប និងព្រះសីហនុ”។

កញ្ញាបានបន្តថា ប្រសិនបើអ្នកដំណើរនៅតែបន្តគាំទ្រការធ្វើដំណើរដោយរថភ្លើងដូចថ្ងៃចាប់ផ្ដើម ក្រុមហ៊ុននឹងបើកឱ្យដំណើរឱ្យបានច្រើនជើង និងទៀងទាត់ឡើងវិញ។

ការបើកឱ្យដំណើរការផ្លូវដែកឡើងវិញខាងលើនេះ រថភ្លើងបើកទទួលតែអ្នកដំណើរប៉ុណ្ណោះ ដោយមិនមានទទួលដាក់រថយន្ត ឬទោចក្រយានយន្តដូចមុននោះទេ ដោយសារការបើកដំណើរការពេលនេះ គឺតេស្តសាកល្បង បន្ទាប់ពីផ្អាកមួយរយៈពេលធំ ដោយសារវិបត្តិកូវីដ១៩។

ដោយឡែក ទាក់ទងនឹងតម្លៃសំបុត្រ ធ្វើដំណើរចាកចេញពីភ្នំពេញទៅកាន់ខេត្តតាកែវ តម្លៃ២៤.០០០រៀល ឬ៦ដុល្លារអាម៉េរិក ខេត្តពោធិ៍សាត់២៨.០០០រៀល ឬ៧ដុល្លារ ខេត្តបាត់ដំបង៣២ ០០០រៀល ឬ៨ដុល្លារ ខេត្តកំពត និងខេត្តកែប មានតម្លែដូចគ្នាគឺ៣៦.០០០រៀល ឬ៩ដុល្លារ និងខេត្តព្រះសីហនុតម្លៃ ៤០.០០០រៀល ឬ១០ដុល្លារ សម្រាប់មនុស្សម្នាក់៕

ដីធ្លីតំបន់ជុំវិញក្រុងភ្នំពេញនឹងបន្តឡើងថ្លៃបន្ថែមក្រោយការអភិវឌ្ឍ កាន់តែរីកសាយ

     ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តំបន់ជាយៗរាជធានីភ្នំពេញ នៅតែបន្តមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដូចជាការអភិវឌ្ឍលំនៅឋាន ការអភិវឌ្ឍឧស្សាហកម្ម សំណង់នានាជាដើម ដែលធ្វើឱ្យដីធ្លីនៅតំបន់ជុំវិញក្រុង នៅតែបន្តឡើងថ្លៃបន្ថែមទៀត។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានមានប្រសាសន៍តាមទូរសព្ទ កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នដីធ្លីនៅតំបន់ជុំវិញក្រុងភ្នំពេញ នៅតែបន្តមានឱកាសក្នុងការឡើងថ្លៃបន្ថែមទៀត ស្របពេលការអភិវឌ្ឍនៅតំបន់ជាយក្រុង ក៏កាន់តែមានសន្ទុះ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ជាក់ស្ដែងដូចបានឃើញ សំណង់ផ្ទះល្វែង ជាច្រើនបានរីកកាន់តែខ្លាំង ទៅកាន់តំបន់ជាយៗរាជធានីភ្នំពេញ ដែលធ្វើឱ្យសក្ដានុពលនៅតំបន់ជាយៗក្រុងកាន់តែប្រសើរបន្ថែមទៀត ។

លោកបន្តថា “តម្លៃដីធ្លីនៅជុំវិញ មិនក្រោម៥០ដុល្លារអាមេរិកទេ ក្នុងមួយម៉ែត្រការ៉េ ហើយតំបន់ខ្លះទៀតក៏មានតម្លៃខ្ពស់ជាងនេះ អាស្រ័យទៅលើទីតាំង និងសក្ដានុពលនៃការអភិវឌ្ឍនៅតំបន់នោះ ហើយតំបន់ខ្លះទៀត មានតម្លៃរហូតដល់រាប់រយដុល្លារអាមេរិក ក៏មានដែរក្នុងមួយម៉ែត្រការ៉េ”។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvanceRealty ក៏បានឱ្យដឹងផងដែរថា តំបន់ជុំវិញក្រុងភ្នំពេញ ត្រូវបានបែក​ចែកការអភិវឌ្ឍផ្សេងៗគ្នា ដោយយើងឃើញស្រាប់នៅតំបន់ខាងជើង ខាងត្បូង និងខាងកើត ត្រូវបានបែកចែកលើការអភិវឌ្ឍលំនៅឋាន តំបន់ខាងលិចក៏មានការអភិវឌ្ឍលំនៅឋានដែរ តែមួយផ្នែកធំគឺទៅលើវិស័យឧស្សាហកម្ម ដោយសារតែតំបន់ខាងលិច មានអំណោយផលទៅលើការដឹកជញ្ជូន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដឹកទៅកាន់តំបន់ព្រំដែនកម្ពុជាថៃជាដើម ។

លោកបន្តថា “ការរីកចម្រើននៃតំបន់ជាយក្រុងនេះហើយ ដែលជំរុញ ឱ្យតម្លៃដីធ្លីនៅតំបន់ទាំងនោះ បន្តឡើងថ្លៃបន្ថែមទៀត ហើយដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះផងដែរ ក៏បានជំរុញឱ្យតម្លៃដីធ្លីមានសន្ទុះបន្ថែមមួយកម្រិតទៀត”។

លោកបន្តថា ដោយឡែកសម្រាប់នៅតំបន់កណ្ដាលក្រុងវិញ ការកើនឡើងតម្លៃដីធ្លីនឹងមិនសូវខ្ពស់នោះទេ ពីព្រោះថាតម្លៃដីនៅកណ្ដាលក្រុងឬជិតក្រុង បានហក់ឡើងខ្ពស់ស្រាប់ទៅហើយ ដូច្នេះហើយអ្នកចង់វិនិយោគលើដីធ្លី គួរងាកទៅតំបន់ជាយៗក្រុង ហើយតំបន់កាន់តែឆ្ងាយតម្លៃកាន់តែធូរនិងអាចមានឱកាសចំណេញខ្ពស់៕

ក្រុមហ៊ុនHONGDAគ្រោងបោះទុន៦៤ពាន់លានដុល្លារ ដើម្បីដណ្ដើមចំណែក ទីផ្សាររថយន្តអគ្គិសនី

ដោយៈសុខុម

តូក្យូ: ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor Co Ltd គ្រោងនឹងបោះទុនវិនិយោគរហូត ដល់ទៅ៦៤ពាន់លានដុល្លារអាមេរិក លើការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ មានគោលបំណងបញ្ចេញរថយន្តអគ្គិសនី (EV) ដល់ទៅជាង៣០ម៉ូឌែលទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០៣០។

គោលដៅប្រកបដោយមហិច្ឆតាយ៉ាងធំនេះ ត្រូវបានលាតត្រដាងតាម រយៈបទបង្ហាញរបស់ក្រុមហ៊ុន ដែលធ្វើឡើងនៅថ្ងៃអង្គារ ទី១២ ខែមេសា នេះ។

ក្រុមហ៊ុនជប៉ុនមួយនេះ បានសម្រុកយ៉ាងខ្លាំងនៅក្នុងការប្រកួតប្រជែង ដើម្បីដណ្ដើមចំណែកទីផ្សាររថយន្តអគ្គិសនី ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

នៅរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន កាន់តែច្រើន បានងាកមកសម្រុកផលិតរថយន្តអគ្គិសនី ដើម្បីដណ្ដើមចំណែកទីផ្សារ ខណៈខ្លួនប្រឈមហានិភ័យ ធ្លាក់មកនៅក្រោយក្រុមហ៊ុនថ្មីៗដូចក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla Inc ព្រមទាំងក្រុមហ៊ុនអឺរ៉ុប និងក្រុមហ៊ុនអាមេរិក ដែលជាគូប្រជែងផ្សេងៗទៀតផងដែរ។

ក្រុមហ៊ុន Honda ក៏បានទម្លាយឱ្យដឹងដែរថា ខ្លួនមានគម្រោងផលិតរថយន្តអគ្គិសនី ឱ្យបាន២លានគ្រឿងក្នុងមួយឆ្នាំៗ នៅត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុននេះបញ្ជាក់ថា មួយចំណែកធំនៃការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះគឺសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាអគ្គិសនី ព្រមទាំងសូហ្វវែរ។

ក្រុមហ៊ុននេះនិយាយទៀតថា ខ្លួននឹងចំណាយប្រាក់ប្រមាណ៣៤៣លានដុល្លារអាមេរិក លើខ្សែសង្វាក់បង្ហាញ សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី ដោយមានគោលបំណងចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ២០២៤៕  Reuters៕