តើអ្នកបានដឹងអ្វីខ្លះពីលក្ខណៈពិសេសនៃគំរោងឆ្នេរសមុទ្រកោងកាង?

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ផ្តល់នូវទស្សនទាននៃការអភិវឌ្ឍថ្មី គំរោងឆ្នេរសមុទ្រកោងកាងបាននិងកំពុងលេចឡើងនូវភាពចម្រុះ និងរសនិយមថ្មីសម្រាប់ប្រជាពលរដ្ឋ ដែលនិយមស្វែងរកទីតាំងសម្រាប់លំហែរកាយ។

ដងព្រែកធម្មជាតិ ពត់ពេនតាមព្រៃកោងកាងខៀវស្រងាត់ ឆ្នេរសមុទ្រអមជាមួយនឹងទឹករលករេញៗ ទេសភាពជួរភ្នំវែងអន្លាយ កន្លែងជិះទូកកាយ៉ាក់លេងកំសាន្ត ស្ទូចត្រី និងជួរភ្នំព័ទ្ឋជុំវិញ បាននិងកំពុងជម្រុញឲ្យគំរោងនេះទាក់ទា ញនូវការចាប់អារម្មណ៍ និងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយក្នុងទឹកដី ខេត្តកែប។

ទីតាំងភូមិសាស្រ្ត

ខេត្តកែប ជាខេត្តមួយដ៏តូចបំផុតរបស់ប្រទេសកម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដីប្រមាណ 336 km2 (130 sq mi) និងមានប្រជាជនចំនួន៤០ ២៨០នាក់។ វាគឺជាខេត្តមួយ ក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ២២ ធ្នូ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្រ​ប​​សម្រួលព្រំសីមាខេត្តជាច្រើន។

ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ខេត្តកែបជាខេត្តមួយ ក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែប ជាឆ្នេរព្រៃកោងកាង និងគ្រួសខ្មៅៗ។

ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗ តែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និងរមណីយដ្ឋានជាច្រើន។

ជាពិសេសក៍មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសម្រាប់ស្នាក់នៅទីនោះផងដែរ។ ទឹកដីកែប ហ៊ុំព័ទ្ធទាំងស្រុងដោយខេត្តកំពត លើកលែងតែឆ្នេរសមុទ្រ១៦ គ.ម. ចេញ នៅខាងត្បូងជាប់ព្រំប្រទល់ឈូងសមុទ្រថៃ និង កោះភូគុក (កោះត្រល់) នៃវៀតណាម។

ព្រំខេត្តខាងលិចមានចម្ងាយ ២០ គ.ម. ពីក្រុងកំពត។ ព្រំខេត្តខាងកើតមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនវៀតណាម។

គំរោងឆ្នេរសមុទ្រកោងកាង

រងចាំស្វាគមន៍ភ្ញៀវជារាងរាល់ថ្ងៃ ដោយសេចក្តីរីករាយ.គម្រោងឆ្នេរសមុទ្រកោងកាង នឹងក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ល្បីមួយនៅក្នុងខេត្តកែប។ ប្អូនៗ និងភ្ញៀវដែលមកមើលគម្រោងយើងខ្ញុំ បងប្អូនអាចជិះទូកកាយ៉ាកលំហែរអារម្មណ៍បានផងដែរ។

ទំហំ15ហិតាកក់ប្រាក់ត្រឹមតែ 500$ លោកអ្នកនិងក្លាយជាម្ចាស់ដីឡូត៍លំហែរ ទំហំ 10ឞ X 20ម។

គំរោងឆ្នេរសមុទ្រកោងកាង ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលសេះ “ស”បាននិងកំពុងផ្តល់ទស្សនទានអភិវឌ្ឍន៍បែបថ្មី និងគំរោងដីលំហែរស្តង់ដាអន្តរជាតិ និងធំជាងគេជាលើកតំបូងនៅខេត្តកែប។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានវិនិយោគគម្រោង ឆ្នេរសមុទ្រកោងកាងបានមានប្រសាសន៍ថា គំរោងនេះបាននិងកំពុងអភិវឌ្ឍន៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់”។

គំរោងនេះជាមួយហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដាំដើមផ្កាសាគូរ៉ាធំៗចំនួន៣០០ដើម និងសួនច្បារលំហែរកាយ ដើមឈើខៀវស្រងាត់ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកសាងសង់ផ្ទះលំហែរនៅទីនេះ ទទួលបានផាសុខភាព អារម្មណ៍ស្រស់​ស្រាយពិតប្រាកដ សមស្របនឹងទស្សនទាននៃការអភិវឌ្ឍរបស់យើង គឺធ្វើឲ្យស្អាត ធ្វើឲ្យលឿន និងធ្វើឲ្យបានល្អលើសពីអ្វីដែលអតិថិជនស្រម៉ៃដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here