ពួកអ្នកមានរុស្ស៊ី សម្រុកទិញគ្រឿងអលង្ការ និងនាឡិកាប្រណីតៗទុកអំឡុងទណ្ឌកម្មហ៊ុមព័ទ្ធប្រទេសរុស្ស៊ី

ដោយៈសុខុម

អន្តរជាតិ: ខណៈការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បានធ្វើឱ្យតម្លៃរូបិយប័ណ្ណរុស្ស៊ីRuble ដាំក្បាលចុះខ្លាំង និងធ្វើឱ្យទីផ្សារភាគហ៊ុនឈានដល់​ការបិទទ្វារ ពួកអ្នកមានរុស្ស៊ី កំពុងសម្រុកទិញគ្រឿងអលង្ការ និងនាឡិ​កាប្រណីតៗ ដើម្បីទុកបង្ការការខាតបង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី០២ មីនា។

នាយកប្រតិបត្តិក្រុមហ៊ុនគ្រឿងអលង្ការល្បីរបស់អ៉ីតាលី Bulgari SpA បានអះអាងថា ការលក់របស់ក្រុមហ៊ុនលោកនៅតាមហាង Bulgari SpA ក្នុងប្រទេសរុស្ស៊ី បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការឆ្លើយតបរបស់អន្តរជាតិ ចំពោះការបញ្ឆេះសង្គ្រាមដោយរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានរឹតបន្តឹងយ៉ាងខ្លាំងលើការធ្វើចរាចរសាច់ប្រាក់។

ទោះបីជាប៊្រែនទំនិញប្រើប្រាស់ល្បីៗ រាប់ចាប់ពីក្រុមហ៊ុន Apple Inc. ដល់ក្រុមហ៊ុន Nike Inc. និងក្រុមហ៊ុនថាមពលធំៗ ដូចជា ក្រុមហ៊ុន BP Plc ក្រុមហ៊ុន Shell Plc និង ក្រុមហ៊ុន Exxon Mobil Corp ជាដើមបានសម្រុកចាកចេញពីប្រទេសរុស្ស៊ី យ៉ាងណាក្ដី ក៏រហូតមកដល់ពេលនេះប៊្រែនប្រណីតធំៗបំផុតរបស់អឺរ៉ុប កំពុងព្យាយាមបន្តដំណើរការ នៅក្នុងប្រទេសនេះ។

ក្រៅពី Bulgari ដែលជាប៊្រែនមួយរបស់ LVMH SE ក៏មានប៊្រែន​បារាំង Cartier ដែលកំពុងបើកលក់គ្រឿងអលង្ការ និងនាឡិកាប្រណីតៗដូចជានាឡិកា Omega និង Rolex ជាដើមផងដែរ។

ស្រដៀងនឹងមាសដែរ ក្នុងករណីមានអតិផរណាកើតឡើង នាឡិកា និងគ្រឿងអលង្ការប្រណីតៗ អាចទប់ការខាតបង់ធ្ងន់ធ្ងរ ដោយវាអាចរក្សាតម្លៃ ឬសូម្បីកើនឡើងតម្លៃទៀតផង នៅពេលមានចលាចលសេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាម និងជម្លោះ។

អ្នកជំនាញនិយាយថា នាឡិកាល្បីៗពេញនិយម អាចលក់នៅលើទីផ្សារបានតម្លៃខ្ពស់ដល់ទៅ៣ ឬ៤ដង នៃតម្លៃដើមទៀតផង ទើបបានជាពួកអ្នកមានរុស្ស៊ី សម្រុកទិញវាទុកដើម្បីបង្ការហានិភ័យ៕ Aljazeera៕

គេហទំព័រ Propertyarea ស្វាគមន៍សំណេរ និងអត្ថបទរបស់សាធារណៈជន

ដោយៈជេស៊ីកា

ភ្នំពេញៈ គេហទំព័រ Propertyarea.asia សូមប្រកាសទទួលយកសំណេរ និងអត្ថបទវិភាគ ឬទស្សនទាននានារបស់សាធារណៈជន ទាក់ទងនឹងវិស័យអចលនទ្រព្យ ក៏ដូចជាទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចជាតិ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyrea.asia លោក​យិន លាងគង់ បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី៣ មិនាកន្លងមកថា ក្នុងដំណើរការលើវិស័យសារគមនាគមន៍៍ រយៈពេលជាង៤ឆ្នាំកន្លងមក យើងបានធ្វើដំណើរយ៉ាងឆ្ងាយ ជាមួយសាធារណៈជន ពិសេសមិត្តអ្នក​អាន និងអ្នកទស្សនា ជាមួយអត្ថបទដ៏សម្បូរបែប និងអត្ថបទវិភាគពីសេដ្ឋកិច្ច នយោបាយមួយចំនួន។

លោកបន្តថា “ដោយសារឈរលើក្រមសីលធ៌មវិជ្ជាជីវៈ ផ្តល់ព៌តមានពិត ឥតលំអៀង និងជំនាញវិជ្ជាជីវៈយើងទទួលបានការគាំទ្រ ពីសាធារណៈជនជាតិ និងអន្តរជាតិ”។ លោកបន្តថា “ជាមួយនឹងការវិវត្តន៍រីកចម្រើននេះ ខ្ញុំគិតថា ការផ្តល់ឱកាសដល់សាធារណៈជន និស្សិត បញ្ញវ័ន្ត អ្នកប្រាជ្ញានានាគួរជារឿងមួយមិនគួរមើលរំលង និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុង​ការចែករំលែកចំណេះដឹងដល់សាធារណៈជនបន្ថែមទៀត”។

លោកយិន លាងគង់ បានបន្តថា កន្លងមកមានបញ្ញវ័ន្តមួយចំនួនបានផ្ញើរអត្ថបទ ឬផ្តល់ជាអនុសាសន៍ជាច្រើន ចូលមកកាន់ផេករបស់គេហទំព័រ ប៉ុន្តែដោយសារព៌តមានមិនគ្រប់ជ្រុងជ្រោយ យើងសម្រេចចិត្តមិនផ្សព្វផ្សា​យ​ជូន។ លោកបន្តថា ហេតុនេះ ចាប់ពីពេលនេះតទៅ យើងស្វាគមន៍រាល់សំណេរបេស់​លោក អ្នកដោយមេត្រីភាព ប៉ុន្តែសំណេរដែលមានលក្ខណៈរិះគន់ រដ្ឋាភិបាល ដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាអាក្រក់ណាមួយ យើងបដិសេធមិនទទួលយកមកចុះផ្សាយឡើយ។

លោកបន្តថា លើសពីនេះ ថ្នាក់ដឹកនាំគេហទំព័រ Propertyarea.asia សូមរក្សាសិទ្ឋក្នុងការកែសម្រួលអត្ថបទ និងពាក្យពេជន៍មួយចំនួន មុនធ្វើការចុះផ្សាយ ក្នុងគេហទំព័ររបស់យើងខ្ញុំ ដើម្បីបញ្ចៀសនូវការបំភ្លៃ បំភ្លើស ឬបំប៉ោងព៌តមានក្លែងក្លាយជាដើម។

អាស្រ័យហេតុនេះ សាធារណៈជន បញ្ញវ័ន្ត អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញនានាអាចផ្ញើរអត្ថបទមកយើងខ្ញុំបាន តាមរយៈ Telegram លេខ០៨៦ ៤៨៥ ៥៦៦​, 078 959 567៕

Moung Khoun Island Reconstruction in Luang Prabang 90% Complete

By Manyphone Vongphachanh

A project is underway to rebuild the sacred Moung Khoun Island in Chomphet District, Luang Prabang, following its disappearance after the construction of the Xayaboury Dam.

Chairman of the Provincial Front for National Development and head of the construction project, Mr. Soukan Bounyong, observed progress early this week.

The newly constructed island, located in the middle of the Mekong River, will be 330 meters long and 50 meters wide.

Prior to the advent of the Xayaboury hydroelectric dam, the island had been an important cultural and religious site for local people.

The island was traditionally used as a place to build sand stupas and launch bamboo rockets during new year festivities.

However, the Xayaboury Dam affected water levels in the river, causing the island to be submerged.

Now, the island is being rebuilt in a construction project that commenced last year by CH Karnchang (Thailand), and is 90% complete, Lao Post reports.

The island reconstruction project is running ahead of schedule and is expected to be handed over in March.

Mr. Soukan urged Luang Prabang and Chomphet administrators to improve scenery along the Mekong River in an orderly manner and prepare to plan for the island to stay beautiful and sustainable.

Source: Laotian Times

តើអ្នកណាជាស្ថាបត្យករគូរបង់អគារ Tower Of The Arab ដែលមានរាងដូចជាក្តោង?

ដោយៈជេស៊ីកា

ភ្នំពេញៈ ការនឹកស្រម៉ៃ នឹងច្នៃប្រឌិតហួសហេតុ ទំនងមិនមែនជាសមិទ្ឋផលនៃស្ថាបត្យកម្មអស្ចារ្យទេ ជាក់ស្តែងអគារល្បីៗលើពិភពលោក សុទ្ឋតែជាអគារ ដែលសាងសង់មានរូបរាងយកលំនាំតាមសត្វ ធម្មជាតិ និងតាមរូបរាងឧបករណ៍ប្រើប្រាស់។

ជាក់ស្តែងលោក Tom Wright ដែលជាអ្នកឌីហ្សាញអគារដ៏ល្បីឈ្មោះ Tower of the Arabs ក្នុងទីក្រុងឌូបៃ គឺលោកបានឌីសាញអគារមានរូបរាងដូចជាក្តោង។

តើលោក Tom Wright មានប្រវត្តិបែបណា? លោកកើតថ្ងៃទី 18 ខែកញ្ញា ឆ្នាំ១៩៥៧ ជាស្ថាបត្យករជនជាតិអង់គ្លេស ដែលត្រូវបានគេស្គាល់ថាជាអ្នកឌីហ្សាញអគារដ៏ល្បីឈ្មោះ Burj Al Arab (Tower of the Arabs) ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

លោក Wright បានសិក្សានៅសាលា Royal Russell ហើយបន្ទាប់មកបន្តការសិក្សានៅសាលា Kingston Polytechnic school of Architecture។

លោក Wright បានចូលជាសមាជិកនៃស្ថាប័ន Royal Institute of British Architects ក្នុងឆ្នាំ១៩៩៣ ​និងបានក្លាយជាស្ថាបត្យករអាជីពនៅឆ្នាំដដែល ហើយបានក្លាយជាប្រធានផ្នែកស្ថាបត្យកម្ម របស់ក្រុមហ៊ុន Atkins ក្នុងឆ្នាំ១៩៩១។

លោក Wright បានក្លាយជានាយកឌីហ្សាញ (design director) សម្រាប់គម្រោងរមណីយដ្ឋាន Jumeirah Beach Resort ក្នុងទីក្រុងឌូបៃ ហើយបានឌីហ្សាញអគារ Burj Al Arab (Tower of the Arabs) ក្នុងពេលនោះផងដែរ។

អគារ Burj Al Arab (Tower of the Arabs) ត្រូវបានបង្កើតឡើងដើម្បីជានិមិត្តរូបតំណាង អត្តសញ្ញាណឱ្យទីក្រុងឌូបៃ ដូចទៅនឹងអគារ Sydney Opera House បញ្ជាក់អត្តសញ្ញាណឱ្យទីក្រុងស៊ីដនី ហើយអគារ Eiffel Tower បញ្ជាក់អត្តសញ្ញាណឱ្យទីក្រុងប៉ារីសជាដើម។

អគារនេះត្រូវបានសាងសង់ឡើង ដោយបំផុសគំនិតពីរូបរាងនាវានៃប្រពៃណីអារ៉ាប់ឈ្មោះ dhow ដើម្បីឆ្លុះបញ្ចាំងពីបេតិកភណ្ឌសមុទ្រ របស់ទីក្រុងឌូបៃ ដោយរួមបញ្ចូលជាមួយ នឹងទិដ្ឋភាពទំនើបឆ្ពោះទៅអនាគត។

អគារ Burj Al Arab (Tower of the Arabs) គឺជាសណ្ឋាគារដ៏ប្រណិតបំផុតមួយ នៅក្នុងពិភពលោក និងទទួលឈ្មោះជាសណ្ឋាគារលំ​ដាប់ផ្កាយ៧ ដំបូងគេដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

វាត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ 1994 នៅលើកោះសិប្បនិមិត្តនិងបើកជាសាធារណៈ ក្នុងឆ្នាំ១៩៩៩មានកម្ពស់៣២១ម៉ែត្រដោយចំណាយទឹកប្រាក់អស់ប្រមាណ១០០០លានដុល្លារ។

លោក Tom Wright បានរស់នៅក្នុងទីក្រុងឌូបៃ កំឡុងពេលឌី ហ្សាញ និងសាងសង់គម្រោងអគារដ៏ល្បីនេះ ក្នុងនាមជានាយកឌីហ្សាញរបស់ក្រុមហ៊ុន Atkins។

ក្នុងឆ្នាំ២០១៣ លោក Tom Wright, លោក Geku George និង លោក Hakim Khennouchi បានចាកចេញពីក្រុមហ៊ុន Atkins ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា WKK មានទីស្នាក់ការនៅក្រុង Epsom តំបន់ Surrey ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស៕

រដ្ឋាភិបាលឡាវកំពុងសម្រុកសាងសង់ឡើងវិញនូវកោះដ៏ពិសិដ្ឋ Moung Khoun នៅកណ្ដាលទន្លេមេគង្គ

ដោយៈសុខុម

ប្រទេសឡាវៈ ពេលនេះប្រទេសឡាវ កំពុងសម្រុកសាងសង់ឡើងវិញនូវកោះ Moung Khoun ដ៏ពិសិដ្ឋនៅកណ្ដាលទន្លេមេគង្គ ស្ថិតក្នុងភូមិសា ស្ត្រស្រុក Chomphet ខេត្តហ្លួងព្រះបាង បន្ទាប់ពីកោះនេះបានលិចបាត់ទៅក្រោមផ្ទៃទឹក ក្រោយការសាងសង់ទំនប់សាយ៉ាប៊ូរី (Xayaboury Dam)។

លោក Soukan Bounyong ប្រធានរណសិរ្សភិវឌ្ឍន៍ខេត្ត និងជាប្រធានគម្រោងសាងសង់កោះនេះ បានចុះពិនិត្យមើលការងារសាងសង់នៅដើមសប្តាហ៍នេះ ហើយឃើញថា ការងារសាងសង់សម្រេចបាន៩០%ហើយ។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ មីនា។

លោក Soukan Bounyong បានបញ្ជាក់ថា កោះកណ្ដាលទន្លេមេគង្គ ដែលសាងសង់ឡើងវិញនេះ នឹងមានបណ្តោយ៣៣០ម៉ែត្រ និងទទឹង៥០ម៉ែត្រ។ មុនពេលសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី កោះនេះធ្លាប់ជាទីតាំងវប្បធម៌ និងសាសនាដ៏សំខាន់មួយសម្រាប់ប្រជាជនមូលដ្ឋាន។

តាមប្រពៃណី កោះនេះត្រូវបានប្រជាជនប្រើប្រាស់ ជាកន្លែងសម្រាប់សង់ចេតិយខ្សាច់ និងបាញ់រ៉ុក្កែតឫស្សី (Bamboo Rocket) អំឡុងបុណ្យចូលឆ្នាំថ្មី។

ទោះជាយ៉ាងណា ទំនប់សាយ៉ាប៊ូរី បានធ្វើឱ្យប៉ះពាល់ដល់កម្រិតទឹកក្នុងទន្លេដែលធ្វើឱ្យកោះនេះ លិចបាត់ទៅក្រោមផ្ទៃទឹក។

សារព័ត៌មានឡាវ Lao Post បានចុះផ្សាយថា បច្ចុប្បន្នកោះនេះកំពុងត្រូវបានសាងសង់ឡើងវិញ ដោយក្រុមហ៊ុន CH Karnchang (ប្រទេសថៃ) ហើយការងារសម្រេចបាន៩០%ហើយ ក្រោយចាប់ផ្ដើមការសាងសង់កាលពីឆ្នាំមុន។ ផ្អែកតាមការរំពឹងទុក គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅខែមីនា នេះ។

លោក Soukan Bounyong បានជំរុញឱ្យរដ្ឋបាលខេត្តហ្លួងព្រះបាង និង Chomphet កែលម្អសោភ័ណភាពទេសភាពតាមដងទន្លេមេគង្គ ធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយ ហើយត្រៀមផែនការរក្សាឱ្យកោះនេះ នៅតែមានសោភ័ណភាពប្រកបដោយនិរន្តរភាព៕ Laotian Times៕

តើបុរី១០០ខ្នងមានប្រវត្តិបែបណានិងមានទស្សនទានអភិវឌ្ឍន៍ដូចម្តេច?

ដោយៈគង់ សូរិយា

ភ្នំពេញៈ បុរី១០០ខ្នង ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់ទឹកថ្លា បាននិងកំពុងបាត់រូបរាងបណ្តើរៗ ប៉ុន្តែកេរ្ត៍ឈ្មោះ និងទីតាំងនេះនៅតែស្ថិតនៅយ៉ាង​រសរវើក។

បុរី១០០ខ្នង ជាស្នាដៃរបស់បិតាស្ថាបត្យករខ្មែរ ដ៏ល្បីឈ្មោះលោក វណ្ណ ម៉ូលីវណ្ណ។ សំណង់បុរី ១០០ខ្នងគឺជាស្នាដៃ របស់បិតាស្ថាបត្យករខ្មែរ បានសាងសង់ចាប់ពីឆ្នាំ១៩៦៥ ដល់១៩៦៧។

យោងតាមឯកសារប្រវត្តិបុរីនេះធនាគារជាតិ នៃកម្ពុជាបានជ្រើសរើសយកលោកវណ្ណ ម៉ូលីវណ្ណ ដើម្បីអនុវត្តគម្រោងឯកជនមួយ គឺសាងសង់លំនៅឋាន សម្រាប់បុគ្គលិករបស់ខ្លួននៅទឹកថ្លា តាមបណ្ដោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ពាក្យថាបុរី១០០ខ្នង គឺកើតចេញពីការសាងសង់ផ្ទះ ចំនួន១០០ខ្នងនៅលើផ្ទៃដីទំហំ៦.៥ហិកតា។ បុរី ១០០ខ្នងផ្តល់នូវប្រភេទសំណង់លំនៅឋានសម័យថ្មី បែបផ្ទះល្វែង។ ប្លង់ផ្ទះធ្វើទៅតាមលំនាំផ្ទះឈើ បែបខ្មែរ ដែលមានបន្ទប់គេងតូចមួយ មានបន្ទប់ទទួលភ្ញៀវធំ ដែលខណ្ឌដាច់ពីបន្ទប់ផ្សេងៗទៀត ដូចជាផ្ទះបាយ និងបន្ទប់ទឹកដោយយ៉មួយ។ ដំបូលលៀនចេញពីជញ្ជាំងផ្ទះដើម្បីការពារភ្លៀង និងថ្ងៃ។

សំណង់បុរីនេះ មានសសរធ្វើឲ្យផ្ទះខ្ពស់ពីដី ចៀសផុតទឹកជំនន់ និងធ្វើឲ្យមានម្លប់នៅខាងក្រោមផ្ទះ។ ផ្ទះនីមួយៗ ក្នុងចំណោមផ្ទះទាំងអស់ គឺដូច​ៗគ្នា និងមានព្រំកំណត់ច្បាស់លាស់។ ដំបូលធ្វើយ៉ាងណាឲ្យមានខ្យល់ចូលតាមក្រោម ហើយចេញទៅវិញតាមប្រឡោះមួយនៅខាងលើ។ នេះបើតាមប្រវត្តិរបស់បុរី ១០០ខ្នងដែលត្រូវបានចងក្រង ដោយស្ថាបត្យករជំនាន់ក្រោយ ក្រោមគម្រោងវណ្ណ ម៉ូលីវណ្ណ។

លក្ខណៈពិសេសមួយទៀត គឺនៅទីធ្លាផ្ទះគឺត្រូវមានស្រះទឹកមួយ ដែលនេះ ជាការគិតគូរទៅដល់អាងស្តុកទឹកភ្លៀង និងកន្លែងស្តុកទឹកសម្រា​ប់ប្រើប្រាស់។

ចំពោះទិដ្ឋភាពប្លង់រួមបុរី ១០០ខ្នង គឺវាមានលក្ខណៈពិសេសយ៉ាងខ្លាំង ដោយសារតែជួរផ្ទះរត់ឆ្លះគ្នា ដែលធ្វើឲ្យមានលំហូរចរន្តខ្យល់ រត់កាត់ទៅតាមទីតាំងនីមួយៗ។ ការរចនានេះវាបានធ្វើឲ្យពន្លឺធម្មជាតិ ជ្រៀតចូលទៅក្នុងផ្ទះ ព្រោះមិនមានផ្ទះដែលនៅជិតបាំងឡើយ ហើយវាបានជួយរក្សាឯកជនភាពរបស់ម្ចាស់ផ្ទះដែរ ព្រោះនៅពេលដែលបើកបង្អួច គឺមិនឃើញបង្អួចផ្ទះដែលនៅជិតបានដោយផ្ទាល់ទេ។

ផ្ទះនីមួយៗ មានបណ្ដោយទំហំប្រមាណ១១ម៉ែត្រ និងទទឹង៨ម៉ែត្រ។ ចំណែកការរចនា ផ្ទះនេះវិញ គឺផ្អែកទៅលើគោលគំនិតផ្ទះឈើប្រពៃណីខ្មែរ ដែលមានជាន់ លើសង់លើសសរខ្ពស់ផុតពីដី និងមានផ្នែកទូលាយនៅជាន់ផ្ទាល់ដី ដោយធ្វើទំនើបកម្មផ្ទះបុរាណខ្មែរ និងច្នៃប្រឌិតឲ្យសមស្របទៅនឹងបរិបទខ្មែរសម័យទំនើបផងដែរ។

គោលគំនិតទាំងអស់នោះមានដូចជា ការប្រើប្រាស់បេតុងជាគ្រឿងបង្គុំសំខាន់ ជំនួសឲ្យឈើធ្វើឲ្យគុណភាព សំណង់គង់វង្សបានយូរ។ ការរចនាបង្អួចអោយមានទំហំធំជាងមុន ដើម្បីឲ្យពន្លឺនិងខ្យល់ធម្មជាតិចូលក្នុងលំហផ្ទះគ្រប់គ្រាន់ផងដែរ។

ទម្រង់ដំបូលមានរាងប្លែកលក្ខណៈជាដំបូលប៉ិត។ ផ្នែកដំបូលនេះក៏បានដើរតួយ៉ាងសំខាន់ផងដែរ ក្នុងការរក្សាសីតុណ្ហភាពខាងក្នុងផ្ទះ ឲ្យត្រ​ជាក់ ព្រោះជាធម្មតាខ្យល់ក្តៅ តែងតែនៅលើខ្យល់ត្រជាក់ ដូចនេះធ្វើឲ្យកម្តៅមានច្រើននៅផ្នែកខាងដំបូល ហើយបានធ្វើឲ្យលំហខាងក្នុងផ្ទះកើនឡើងកម្តៅ។

លោកវណ្ណ ម៉ូលីវណ្ណបានរចនាដំបូល ឲ្យមានប្រហោងស្លាបព្រិលឈើនៅផ្នែកចុងដំបូល ដើម្បីឲ្យខ្យល់ក្តៅហូរចេញបាន។ លើសពីនេះទៀតគម្លាតដំបូលមានប្រវែង វែងជាងគម្លាតដំបូលផ្ទះធម្មតា ដែលការរចនានេះបានកាត់បន្ថយកម្តៅ ពីព្រះអាទិត្យដោយផ្ទាល់ ដែលជ្រាបចូលទៅខាងក្នុងផ្ទះ។ នៅលើដំបូលក៏ត្រូវបានបំពាក់បំពង់ផ្សែង នៅលើផ្ទះបាយដើម្បីអាចស្រូបយកផ្សែងនិងក្លិនដែលចម្អិនអាហារចេញពីផ្ទះផងដែរ។

ការរចនារៀបចំមុខងារ នៅខាងក្នុងផ្ទះបានបែងចែក លំហជាពីរផ្នែកគឺ៖ ផ្នែកចម្បងនិងផ្នែកធម្មតា។ លំហផ្នែកចម្បងគឺមានកន្លែងដូចជា បន្ទប់ជួបជុំគ្រូសារ បន្ទប់គេង និងមានជណ្តើរសម្រាប់ផ្នែកនេះផងដែរ ហើយវាក៏ខ្ពស់ជាងផ្នែកធម្មតាហើយត្រូវបានក្រាលដោយឈើធម្មជាតិ។

ចំណែកឯផ្នែកធម្មតាគឺមានកន្លែងដូចជា បន្ទប់ទឹក បន្ទប់ចម្អិនអាហារ រានហាល និងមានជណ្តើរសម្រាប់ផ្នែកនេះផ្ទាល់ដែរ ដោយសារតែផ្នែកនេះងាយប៉ះពាល់នឹងទឹកដូចនេះលោក វណ្ណ ម៉ូលីវណ្ណ បានប្រើបេតុងជំនួសវិញ ព្រោះតែបេតុងអាចធន់នឹងទឹកបាន។

ផ្នែកទាំងពីរនេះ មានជណ្តើររៀងៗខ្លួន ដែលការរចនានេះបានបញ្ជាក់ឲ្យយើងឃើញពីការគិតគូរ ទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺការដាក់បង្អួចមិនឲ្យចំគ្នា គឺដើម្បីឲ្យចរន្តខ្យល់ធម្មជាតិ បានរត់កាត់ពាសពេញលំហ ខាងក្នុងផ្ទះបានល្អ។

បច្ចុប្បន្នសំណង់បុរី១០០ខ្នងមួយចំនួនធំ គឺត្រូវបានផ្លាស់ប្តូររូបរាងដើមអស់ទៅហើយ។ ទោះជាយ៉ាង ណាក៏ដោយធាតុដើមនៃសំណង់បុរី ១០០ខ្នង គឺជាបុរីគំរូចំណាស់មួយ ដែលបានគិតគូរយ៉ាងល្អខ្លាំង ទៅលើការប្រើប្រាស់ មុខងារ សោភ័ណភាព ការឆ្លើយតបទៅនឹងអាកាសធាតុក្នុងប្រទេសកម្ពុជា និងបានបង្ហាញពីអត្តសញ្ញាណខ្មែរផងដែរ៕

ប្រភព ArchCambodia

តើអគារផ្អាកការសាងសង់និងបញ្ចប់ការសាងសង់តែមិនដំណើរការនៅក្រុងព្រះសីហនុមានចំនួនប៉ុន្មាន?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលអគារជាច្រើនកំពុងជាប់គាំង នៅក្រុងព្រះសីហនុ រហូតមកទល់ពេលនេះ ទិន្នន័យចុងក្រោយបានបង្ហាញថា ចំនួនអគារដែលបានសាងសង់រួចតែមិនដំណើរការ និងមិនទាន់បញ្ចប់ការសាងសង់មានចំនួន៦១៩អគារ។

យោងតាមទិន្នន័យបច្ចុប្បន្នភាព ដែលផ្តល់ជូនដោយលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីរសៀលថ្ងៃទី៣ មិនាកន្លងមកថា តាមទិន្នន័យសម្រង់ចុងក្រោយបានបង្ហាញថា បច្ចុប្ប​ន្ននេះ អាគារ ដែលបានផ្អាកការសាងសង់មានចំនួន៣៦៨អគារ និងអាគារសាងសង់រួចប៉ុន្តែមិនដំណើរការមានចំនួន ២៥១អគារ។

ទិន្នន័យដដែលបានបន្តថា ជាមួយគ្នានេះសំណង់ ដែលបាននិងកំពុង​សាងសង់មានចំនួន៧៨ និងកំពុងដំណើរការអាជីវកម្មមានចំនួន២៧៨អគារ។

លោកឃាង ភារម្យបានមានប្រសាសន៍៍ឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនៅខេត្តព្រះសីហនុ បានវិលមករកភាពប្រក្រតីវិញបណ្តើរៗប៉ុន្តែមិនទាន់ផុសផុលខ្លាំងនៅឡើយទេ ខណៈដែល​ជើងហោះហើរមានចំនួ​នតិចតួច ក្នុងមួយរយៈពេលចុងក្រោយនេះ។

ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាក់ទាញទុនវិនិយោគលើវិស័យសំណង់ ក្នុងទឹកប្រាក់ប្រមាណ៨០០០លានដុល្លារអាមេរិក ដែលធ្វើឲ្យខេត្តនេះផ្លាស់ប្តូរមុខមាត់ទាំងស្រុង៕

ធនាគារហត្ថាវិនិយោគទឹកប្រាក់១៥លានដុល្លារលើប័ណ្ណបំណុលរបស់គំរោងព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ធនាគារហត្ថាដែលជាធនាគារឈានមុខមួយ ក្នុងចំណោមធនាគារធំៗរបស់កម្ពុជា នឹងចុះហត្ថលេខាវិនិយោគលើប័ណ្ណបំណុល ដែលទឹកប្រាក់១៥លានដុល្លារអាមេរិក ក្នុងគំរោងព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាម កាលពីរសៀលថ្ងៃទី៣ មិនានេះថា ការវិនិយោគនេះយើងធ្វើឡើង ​ប្រកបដោយទំនុកចិត្ត និងស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី។

លោកឧកញ៉ាបានបន្តថា “ពិធីចុះហត្ថលេខាវិនិយោគនេះ នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ នៅក្នុងវិមានកាណាឌីយ៉ា”។

ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅបាននិងកំពុងសម្រេច​បានវឌ្ឍនភាពយ៉ាងប្រសើរ ដោយបច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន​បានចូលរួមទិញប័ណ្ណបំណុលរបស់គំរោងនេះ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បាននិងកំពុងសាងសង់គំរោងដំណាក់កាលទី១ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងទំហំទុន វិនិយោគ១៥០០លានដុល្លារអាមេរិក និងមានវិសាលភាពគ្របដណ្តប់លើផ្ទៃដី២៦០០ហិកតា។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលចុះចតយន្តហោះខ្នាតធំ ដែលហោះហើរអន្តរទ្វីបបាន៕

 

Singapore rents hit 7-year high, population dips

SINGAPORE: Home rents have risen to a seven-year high in Singapore, already one of the world’s most expensive cities, even though the city-state’s population has dipped in the past two years.

The rental price index of private residential properties increased to 114.2 in the fourth quarter of 2021, up 9.9% from the same period a year earlier, according to Singapore government data, as demand outstrips supply that has been hit by construction delays because of Covid-19 curbs.

“I need to win the lottery,” said American Aimee Yager as she described her weeks-long house hunt in Singapore and only finding a new 4-1/2-bedroom home for her family of four after raising her monthly rental budget to about S$10,000 (US$7,400).

“We just can’t afford it,” said Yager, whose experience is echoed by confounded and frustrated tenants, both local and foreign.

Shortages of workers and materials because of the coronavirus pandemic has delayed the construction of private condominiums and public Housing Development Board (HDB) apartments. At the same time, rental demand is rising, which analysts attribute to a range of factors. Some local Singaporeans are renting while they wait for their apartments to be completed, while high property prices have prompted some landlords to sell their units, reducing the rental stock.

Other Singaporeans returned to the country during the pandemic and repossessed homes that were previously rented out. Young Singaporean professionals are also moving out of family residences and leasing their own space to work from home.

Source: Bangkok Post

រដ្ឋាភិបាលចិននឹងស្តារនិងពង្រីកផ្លូវជាតិសំខាន់ចំនួន៣បន្ថែមទៀត នៅឆ្នាំនេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផ្លូវជាតិរណបសំខាន់ៗចំនួន៣ នឹងត្រូវពង្រីកស្តារ និងពង្រឹងគុណភាពឡើងវិញនៅដំណាច់ឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានថ្លែង ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២ មិនាកន្លង​មកថា រដ្ឋាភិបាលចិននឹងជួយជំរុញឱ្យគម្រោងពង្រឹងគុណភាព និងពង្រីកផ្លូវជាតិចំនួន៣ខ្សែ ឱ្យបានបើកការដ្ឋានក្នុងឆ្នាំនេះ។ លោកបន្តថា ចិននឹងផ្តល់ជំនួយដល់កម្ពុជាក្នុងសមត្ថភាពរបស់ខ្លួន ដែលអាចធ្វើបានដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។

ផ្លូវជាតិដែលត្រូវស្តារ និងពង្រឹងគុណភាពឡើងវិញរួមមាន ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលភាគីកម្ពុជា បានយកចិត្តទុកដាក់ ក៏មានសង្ឃឹមអាចបើកការដ្ឋាន ជាផ្លូវការនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ លោកWang Wentian បញ្ជាក់ឲ្យដឹងផងដែរថា ភាគីចិន ក៏កំពុងពិចារណា កែលម្អកំណាត់ផ្លូវរវាងខេត្តកំពត ដល់វាលរិញ ខេត្តព្រះសីហនុផងដែរ៕