រោងចក្រដំឡើងរថយន្តម៉ាកល្បីចំនួនពីរ នឹងទាក់ទាញបន្ថែមចំពោះការវិនិយោគនៅខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រោងចក្រដំឡើងរថយន្តពីរនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ នឹងទាក់ទាញសក្ដានុពលការវិនិយោគបន្ថែមទៀត នៅពេលអនាគតខាងមុខនេះ ជាពិសេសរោងចក្រដំឡើងរថយន្តទាំងពីរ នឹងជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ។

រោងចក្រដំឡើងរថយន្តពីរ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញា​បនបត្រវិនិយោគជាផ្លូវការ រួមមាន រោងចក្រដំឡើងរថយន្តហ្វ ដែលកន្លងមករថយន្តម៉ាកនេះ បាននាំចូលពីក្រៅប្រទេស ដោយក្រុមហ៊ុន RMA Cambodia ។ រោងចក្រដំឡើងរថយន្តនេះ មានទីតាំងវិនិយោគនៅខេត្តពោធិ៍សាត់ ហើយនឹងដំណើរការជាផ្លូវការនៅពេលខាងមុខ ។

ក្រៅពីរោងចក្រដំឡើងរថយន្តហ្វដ កម្ពុជាក៏ទទួលបានគម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្ត ISUZU ជាម៉ាករថយន្តរបស់ជប៉ុន ដែលកន្លងមករថយន្តម៉ាកនេះ បាននាំចូលប្រទេសកម្ពុជាពីប្រទេសថៃ ដោយក្រុមហ៊ុនK Cambodia ។

ក្រុមហ៊ុននេះដែរ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញា​បនបត្រជូន ដើម្បីដំណើរការវិនិយោគ នៅក្នុងប្រទេសសាងសង់រោងចក្រដំឡើងនៅកម្ពុជា ដែលរោងចក្រនេះ មានទីតាំងនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៦កន្លែង ។

លោកសន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃីរៀលអ៊ីស្ទេតបានមានប្រសាសន៍ផងដែរថា ខេត្តកំពង់ស្ពឺជាខត្តមួយ ដែលមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម ជាពិសេសនៅតំបន់តាមបណ្ដោយផ្លូវជាតិលេខ៤២ ផ្លូវជាតិលេខ៤១ និង៥១ជាដើម។

លោកបន្តថា “ដីធ្លីនៅតំបន់នេះ ក៏នៅទូលំទូលាយសម្រាប់ វិនិយោ​គិន ក្នុងការបណ្ដាក់ទុនទៅលើឧស្សាហកម្មផងដែរ”។

ចំណែកលោក បូ សេងហួរ ប្រធានសាខានៃក្រុមហុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានមានប្រសាសន៍ផងដែរថា តម្រូវការដីធ្លីសម្រាប់សង់ជាឃ្លាំងរោងចក្រ សង់រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការកាន់តែខ្ពស់ ហើយវាកាន់តែមានតម្រូវការខ្ពស់បន្ថែមទៀតនៅពេលអនាគត ។

លោកបន្តថា “ខេត្តនេះ មានអំណោយផលខ្ពស់ លើការវិនិយោគលើឧស្សាហកម្ម ពីព្រោះទីតាងក្នុងខេត្តនេះ មានអំណោយផលល្អសម្រាប់ការដឹកជញ្ជូនទំនិញ ចូលមកកាន់ទីតាំងរោងចក្រ និងងាយស្រួលក្នុងការដឹកទំនិញចេញ ទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា នៅខេត្តព្រះសីហនុ និងទៅកាន់ច្រកព្រំដែនកម្ពុជាជាដើម”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតគម្រោងវិនិយោគ នៅតាមបណ្ដាខេត្តនានា ដូចជា នៅពោធិ៍សាត់ គឺរោងចក្រដំឡើងរថយន្តហ្វដ នឹងជំរុញនិងទាក់ទាញឱ្យ មានការវិនិយោគបន្ថែមទៀតនៅក្នុងខេត្តមួយនេះ ខណៈតម្លៃដីក៏នៅមានកម្រិតទាបនៅឡើយ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងខេត្តសោធិ៍សាត់ ក៏ជាសក្ដានុពលមួយក្នុងការទាក់ទាញការវិនិយោគបន្ថែមទៅក្នុងខេត្តមួយនេះផងដែរ៕

បុរីកីឡាទី២នឹងលេចរូបរាងនៅឆ្នាំក្រោយ ត្រៀមបម្រើដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ភូមិកីឡដ្ឋានឬបុរីកីឡាទី២ ដែលអភិវឌ្ឍន៍នៅជិតនឹងពហុកីឡដ្ឋានមរតកតេជោ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីជគ្រុប បាននិងកំពុងសាងសង់យ៉ាងញាប់ដៃញាប់ជើងដើម្បីឱ្យផែនការបានសម្រេចទៅតាមការគ្រោងទុក ពោលគឺនៅមុនព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីជគ្រុប បានមានប្រសាសន៍ថា ពីមុនយើងស្គាល់តែបុរីកីឡាចាស់ តែនៅពេលខាងមុខនេះ យើងនឹងមានបុរីកីឡាមួយទៀតដែលទំនើបសម្រាប់គាំទ្រដល់ការប្រកួតកីឡានានា។ បុរីកីឡាថ្មីមួយនេះមានទីតាំងនៅក្បែរនឹងពហុកីឡដ្ឋានជាតិមរតកតេជោផ្ទាល់តែម្ដង។

អ្នកឧកញ៉ាបន្តថា នៅប្រទេសធំៗជាច្រើន នៅពេលដែលមានព្រឹត្តិការណ៍ប្រកួតកីឡាដូចជាស៊ីហ្គេមជាដើម គេតែងតែធ្វើបុរីកីឡាសម្រាប់ត្រៀមទទួលកីឡាករនិងប្រតិភូកីឡាមកចូលរួមប្រកួត ហើយក្នុងនាមជាអ្នកអភិវវឌ្ឍន៍អចលនទ្រព្យធំៗនៅកម្ពុជា ក៏សម្រេចបណ្ដាក់ទុនវិនិយោគបុរីកីឡានេះដើម្បីគាំទ្រដល់ការប្រកួតកីឡាស៊ីហ្គេម ដើម្បីកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាស៊ីហ្គេមគឺត្រូវការចំណាយខ្ពស់ ទាំងការស្នាក់នៅ និងហូបចុករបស់កីឡាករ និងប្រតិភូកីឡា។ ការចូលរួមរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ភូមិកីឡដ្ឋាន (បុរីកីឡា) នៅក្បែរនឹងពហុកីឡដ្ឋាននេះគឺជាការចូលរួមចំណែកមួយសម្រាប់ការចូលរួមជំរុញឱ្យការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់កម្ពុជាកាន់តែមានភាពរលូន។

ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីជ នៅប៉ែកខាងជើងរាជធានីភ្នំពេញក៏នឹងទាក់ទាញការវិនិយោគលើអចលនទ្រព្យ បន្ថែមទៀតទៅកាន់តំបន់នោះផងដែរ ជាក់ស្ដែងក្នុងពេលបច្ចុប្បន្ននេះ តំបន់ប៉ែកខាងជើងជាពិសេសទីក្រុងជ្រោយចង្វារនិងផ្លូវជាតិលេខ៦កំពុងទាក់ទាញនូវការបណ្ដាក់ទុនវិនិយោគលំនៅឋានដ៏ទាក់ទាញក្នុងនោះភាគច្រើនជាលំនៅឋានដែលមានតម្លៃខ្ពស់ៗ៕

MoU Signing Ceremony on Real Estate Investments Between Cambodia and EU-member states

 

This MoU signing is aiming to create a strategic collaboration among the five companies to mobilize fund, whilst urging real estate investments in Cambodia Canada and Portugal, member of European Union.

Phnom Penh, 18 February, 2022 – Zillennium Co., Ltd (Z1 Group), Z1 Financial, Century 21 Fortuna Investment, and Canada-based Mercan Group and its subsidiary Mercadia Cambodia have teamed up to create new investment opportunities in real estate to investors in Cambodia and Portugal and Canada. This collaboration will also play its vital role in attracting investors from the EU member states to inject their funds in Cambodia’s real estate market.

 

These five companies have announced a strategic collaboration, singing a Memorandum of Understanding (MoU) on 18 February, 2022 at Hyatt Regency Phnom Penh. The MoU were inked by Mr. Kuy Vat, Group Chairman of Zillennium Co., Ltd, Mr. Say Sokheng, Chairman and CEO of Z1 Financial, Mr. Va Vireak, CEO of Century 21 Fortuna Investment, Mr. Jerry Morgan, President and CEO of Mercan Group, and Mrs. Jasmine Dang, Mercan Group’s Regional Director for SE-ASIA region.

Z1 Group is one of the leading real estate marketplaces in Cambodia. It is a local conglomerate and Singapore-based Z1 Financial – a digital asset management and investment service company – is part of its business. Century 21 Fortuna Investment is a real estate service company in Cambodia; it operates under the franchise of Century 21 Cambodia. Mercan Group is an immigration consulting company based in Canada.

Deal signed on the strategic collaboration will pave the way for these firms to work together, bringing new investment opportunities for well-off Cambodians to invest or purchase property in Canada and Portugal.
Also, this partnership agreement will enable the local firms to seek and mobilize funds from investors in the EU member states to invest in Cambodia’s real estate projects.

Mr. Jerry Morgan, President and CEO of Mercan Group, said this partnership will enable Cambodian investors access to profitable investment projects. Under his company investments, according to him, 40 projects are investing in United State and 15 projects are elsewhere in Portugal.

Mr. Va Vireak, CEO of Century 21 Fortuna Investment, said Portugal is not only boasts its high potential for property investments, the country is also an attractive place to live in due to its security and modern health care system, and its living cost is one of the relatively low in the EU bloc.

Mr. Vireak is a first Cambodian certified international property specialist (CIPS). He has an extensive experience to facilitate property transactions overseas, especially namely in Canada, US and Portugal.

“Property investment in Portugal is attractive. Foreigners can secure loan up to 70% of the property value, and 30% for down payment. Interest rate is quite interesting and relatively low at 1.2 per cent per year,” said Mr. Vireak, adding that “this cooperation will also make it easier for Cambodian investor seeking partnership with others investors from the EU member state to invest in Cambodia’s potential sectors, especially in real estate.”

Attracting and encouraging foreign investments is in line with Cambodia’s government policy, particularly the new investment law – which took into effect recently – aims to boost foreign investment in a hope of driving its economy growth.

According to a report from the World Bank showed that construction and real estate sector has been the largest engine growth in recent years, contributing more than a third of Cambodia’s GDP growth in 2019. The sector mostly represented by foreign direct investment (FDI). FDI volumes in Cambodia was worth $3.4billion in 2019 and hit $3.6billion in 2020 – respectively.

____________________________________________________________

About Zillennium Co., Ltd

[Forwarded from So Phary]
Zillennium is a Real estate Marketplace, founded in 2018, by a young energetic team having over 90-year cumulative experiences in Real Estate and business management. Its vision aims to be a leading online real estate marketplace in term of convenient trading platform, value added support services and trusted investments partners.
For more details, please visit: https://www.zillennium.com/

About Z1 FINANCIAL

Founded in June 2021 in Singapore, Z1 Financial is an international company and exists to enable investors access to different investment portfolios in the growing real estate markets in Cambodia and Southeast Asia. We are a multicultural team with a group of over 25 talented and experienced professionals striving to provide the highest quality of investment services to investors and clients. We provide digital asset management and investment services to investors and clients through our investment platform to assist them manage their investment, access to funding and maximize their profit yields.

For more details, please visit: https://z1f.io/

About Mercan Group

Mercan Group is one of the largest and most successful professional immigration investment companies in Canada. Established in 1989 by Jerry Morgan, Mercan Capital Ltd. has become a leader in the field of immigration, and developed a reputation for integrity, honesty and efficiency. The Mercan Group of companies consists of five companies, each specializing in sectors of immigration, investment, education and foreign worker recruitment.

It has its head office in Montreal, Canada with regional offices across Canada, throughout Asia, Middle East, Europe, Africa and United States. With almost 30 years of experience in immigration, investment and recruitment consulting, Mercan Group has built an international network of offices in Canada, China, Philippines, India, Bangladesh, Vietnam, United Arab Emirates, and the United States, as well as agent offices in over 30 countries.

Mercan has helped bring more than 50,000 foreign immigrants to Canada of various origins. Moreover, through our recruitment companies, we brought almost 15,000 foreign workers in Canada, USA, the Middle East, Malaysia and the Caribbean islands. Lastly, under the investor immigrants category, Mercan has raised over $1.5 billion in foreign investment capital for various projects in Canada, USA and Portugals.

ក្រុមហ៊ុនធំៗចំនួន៥ចុះអនុស្សារណៈយោគយល់គ្នា ជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជា និងប្រទេសសមាជិកអ៊ឺរ៉ុប

ដោយ៖ សហការី

ភ្នំពេញ៖ ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចកិច្ចសហការ ដើម្បីបង្កើតឱកាសវិនិយោគថ្មីៗ ជំរុញការវិនិយោគអចលនទ្រព្យរវាងប្រទេសកម្ពុជា ប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់ និង រួមចំណែកដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញអ្នកវិនិយោគពីប្រទេសសមាជិកសហគមន៍អ៊ឺរ៉ុប មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនទាំងប្រាំបានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នានេះមានការចូលរួមចុះហត្ថលេខាដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd, លោក សាយ សុខ ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment, លោក Jerry Morgan ស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន Mercan Group និងអ្នកនាង Jasmine Dang អគ្គនាយកក្រុមហ៊ុន Mercadia Cambodia ប្រចាំប្រទេសកម្ពុជា និងប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ការចុះ MoU នេះគឺជាការបង្កើតដៃគូរសហការយុទ្ធសាស្រ្តរវាងក្រុមហ៊ុនទាំងប្រាំ ដើម្បីកៀរគរទុនពីអ្នកវិនិយោគ និងជំរុញការវិនិយោគអចលនទ្រព្យរវាងកម្ពុជា និងប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់ ដែលជាសមាជិកនៃសហគមន៍អ៊ឺរ៉ុប

អនុស្សារណៈយោគយល់គ្នានេះនឹងក្លាយជាការត្រូសត្រាយផ្លូវដ៏សំខាន់រវាងក្រុមហ៊ុនទាំងប្រាំក្នុងការសហការពាំនាំនូវឱកាសវិនិយោគថ្មីៗសម្រាប់ប្រជាជនកម្ពុជា ដែលមានលទ្ធភាពទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ និងការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគនៅទីនោះ។ កិច្ចសហការនេះក៏នឹងជំរុញឱ្យមានការកៀរគរទុនវិនិយោគិនពីប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់មកបោះទុនវិនិយោគក្នុងគម្រោងអចលនទ្រព្យនៅកម្ពុជាផងដែរ។

លោក Jerry Morgan ស្ថាបនិកក្រុមហ៊ុន Mercan Group បានលើកឡើងថា អ្នកវិនិយោគនៅកម្ពុជា អាចចូលរួមវិនិយោគជាមួយគម្រោងរបស់លោកតាមរយៈក្រុមហ៊ុន Century 21 Fortuna Investment ដែលជាដៃគូរសហការយុទ្ធសាស្រ្ត ដើម្បីទទួលបានការវិនិយោគប្រកបដោយសុវត្ថិភាព និងផលចំណេញល្អ។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង១៥គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់។

លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ប្រទេសព័រទុយហ្គាល់ មិនត្រឹមតែមានសក្តានុពសម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែក៏មានអំណោយផលល្អសម្រាប់ការរស់នៅផងដែរ ដោយសារប្រទេសនេះមានសុវត្ថិភាពខ្ពស់ ប្រព័ន្ធសុខាភិបាលទំនើប ថែមទាំងជាប្រទេស មានការចាយវាយសមរម្យបំផុតក្នុងតំបន់អ៊ឺរ៉ុប ដែលទំនិញ និងសេវាកម្មជាច្រើនមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។

លោកវ៉ា វីរៈ ជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសម្របសម្រូលប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅក្រៅប្រទេស ជាពិសេសប្រទេសព័រទុយហ្គាល់ ការណាដា និងសហរដ្ឋអាមេរិក។

លោកថ្លែងថា “ការទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ គ្រាន់តែមានប្រាក់កក់ ៣០ ភាគរយប៉ុណ្ណោះ និងអាចទទួលបានទំហំកម្ចី ៧០ ភាគរយ នៃតម្លៃទ្រព្យ ជាមួយអត្រាការប្រាក់ត្រឹម ១,២ ភាគរយ ក្នុងមួយឆ្នាំ”។

លោកបន្ថែមថា “កិច្ចសហនាពេលនេះ នឹងបង្កលក្ខណៈងាយស្រួលផងដែរ ដល់អ្នកវិនិយោគនៅកម្ពុជាក្នុងការរកដៃគូរសហការជាមួយអ្នកវិនិយោគបរទេស ដើម្បីមកបណ្តាក់ទុនវិនិយោគវិស័យសក្តានុពផ្សេងៗនៅកម្ពុជា”។

ការជំរុញឱ្យមានការវិនិយោគពីបរទេសពីវិស័យឯកជន គឺជាការឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មី ដែលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីនេះ សំដៅទាក់ទាញការវិនិយោគពីបរទេសនៅកម្ពុជា ដើម្បីជួយពន្លឿនសេដ្ឋកិច្ចជាតិ។

ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យ អចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផល ក្នុងស្រុកសរុប (GDP)។ ការវិនិយោគពីFDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២០៕

________________________________________

អំពីក្រុមហ៊ុន ហ្សីលាននាម ឯ.ក (Zillennium Co., Ltd)

ក្រុមហ៊ុន Zillennium Co.,Ltd ជាបណ្តុំសេវាកម្មទីផ្សារអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នារហូតដល់ទៅ៩០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.zillennium.com/

អំពីក្រុមហ៊ុន Z1 Financial

Z1 Financial គឺជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Zillennium Co., Ltd។ Z1 Financial ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២១ ក្នុងប្រទេសសឹង្ហបុរី។ ក្រុមហ៊ុននេះបង្កើតឡើង ក្នុងការជួយសម្រួលដល់អ្នកវិនិយោគ ដើម្បីទទួលបានឱកាសវិនិយោគក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនទាំងនៅកម្ពុជា និងបណ្តាប្រទេសនៅតំបន់អាស៊ី។ ក្រុមហ៊ុនមានអ្នកជំនាញ២៥នាក់ចម្រុះជាតិសាសន៍ ដែលសុទ្ធសឹងជាបុគ្គលប្រកបដោយទេពកោសល្យ បទពិសោធន៍ វិជ្ជាជីវៈ ក្នុងការផ្តល់នូវគុណវុឌ្ឍខ្ពស់ចំពោះសេវាកម្មការវិនិយោគទៅដល់វិនិយោគិន និងអតិថិជន។

ក្រុមហ៊ុន Z1 Financial ផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យឌីជីថល (digital asset management) និងសេវាកម្មវិនិយោគទៅដល់វិនិយោគិន និងអតិថិជន តាមរយៈផ្លេតហ្វមវិនិយោគរបស់ក្រុមហ៊ុន ដែលផ្លេតហ្វមនោះនឹងជួយចាត់ចែង និងគ្រប់គ្រងការវិនិយោគរបស់វិនិយោគិន លទ្ធភាពទទួលបានប្រភពទុន ដែលអាចបង្កើតប្រាក់ចំណេញក្នុងកម្រិតអតិប្បរមា។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://z1f.io/

អំពីក្រុមហ៊ុន Mercan Group

Mercan Group ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ដែលមានជំនាញវិជ្ជាជីវៈឈានមុនគេមួយក្នុងប្រទេសកាណាដា។ ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដោយលោក Jerry Morgan។ ក្រុមហ៊ុន Mercan Capital., Ltd បានក្លាយជាក្រុមហ៊ុននាំមុខគេមួយក្នុងវិស័យអន្តោប្រវេសន៍ ដោយបានបង្កើតកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មរក្សាបាននូវគោលជំហ សុចរិតភាព ភាពទៀងត្រង់ និងប្រសិទ្ធភាព។ Mercan Group មានចំនួន៥ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្ម ដែលផ្តោតលើជំនាញឯកទេសលើការប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ ការវិនិយោគ អប់រំ និងការជ្រើសរើសនយោជិតបរទេស។

Mercan Group មានការរិយាលកណ្តាលនៅទីក្រុងម៉ុងត្រេអាល (Montreal) ប្រទេសកាណាដា និងមានការិយាល័យជាច្រើនកន្លែងនៅទូទាំងប្រទេសកាណាដា តំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ រយៈពេលជាង ៣០ ឆ្នាំ នៃបទពិសោធន៍ផ្តល់ការប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ វិនិយោគ និងការជ្រើសរើសនិស្សិត និងនយោជិត រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន Mercan Group បានបង្កើតបណ្តាញការិយាល័យទំនាក់ទំនងអន្តរជាតិជាច្រើនកន្លែងនៅប្រទេសកាណាដា ចិន ហ្វីលីពីន ឥណ្ឌា បង់ក្លាដេស វៀតណាម អារ៉ាប់រួម សហរដ្ឋអាមេរិក ព្រមទាំងការិយាល័យភ្នាក់ងារនៅទូទាំង ៣០ ប្រទេសផ្សេងទៀត។

ក្រុមហ៊ុន Mercan បានជួយដល់ជនអន្តោប្រវេសន៍ជាង ៥ម៉ឺននាក់ ដែលពួកគេមានដើមកំណើតផ្សេងៗគ្នា មករស់នៅប្រទេសកាណាដា។ បន្ថែមពីនេះ តាមរយៈក្រុមហ៊ុនជ្រើរើសនយោជិតរបស់យើង យើងបានជ្រើសរើសនយោជិតបរទេសជិត ១ម៉ឺន៥ពាន់នាក់ មកប្រកបការងារនៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិ ប្រទេសមជ្ឈិមបូព៌ា ម៉ាឡេស៊ី និងកោះការីបៀន។ ក្រៅពីនេះ ក្រោមគម្រោងវិនិយោគ “វិនិយោគិនបរទេស (investor immigrants)” ក្រុមហ៊ុន Mercan បានកៀរគរទុនជាង ១,៥ ពាន់លានដុល្លារ ដើម្បីវិនិយោគនៅប្រទេសកាណាដា ព័រទុយហ្គាល់ និងសហរដ្ឋអាមេរិក៕

Property sector recovery delayed amid Omicron

Property market may not return to pre-pandemic levels until 2024, due to a slower-than-expected economic recovery amid a new coronavirus outbreak and higher inflation, the research unit of the Government Housing Bank said on Friday.

In November, the research centre had forecast the property market would normalise in 2023 following an easing of mortgage rules to revive a key sector that accounts for about 10% of gross domestic product (GDP) and employs 2.8 million people.

But the Covid-19 outbreak driven by the Omicron variant that emerged late last year had slowed domestic activity, said Vichai Viratkapan, head of the Government Housing Bank’s Real Estate Information Centre.

“Rising inflation is also impacting people’s income and purchasing power,” he said. Inflation hit a nine-month high of 3.23% in January.

However, the property sector had bottomed out and should be supported by the relaxed rules and government measures, he said, adding the number of newly built houses and apartments were expected to rise by 35% to 105,000 this year.

But demand from foreign buyers will remain low this year due to the coronavirus outbreak, he said.

Source: Bangkok Post

Budget 2022: Higher taxes for top-tier earners, high-end properties and luxury cars

SINGAPORE: Singapore will be raising the personal income tax rate for top-tier earners, alongside adjustments to property taxes and an additional levy on luxury cars.

These new taxes are part of “major enhancements” to Singapore’s tax regime announced by Finance Minister Lawrence Wong in his Budget 2022 speech on Friday (Feb 18).

Mr Wong, in his speech, had outlined a range of near-term aid and long-term measures to continue investing in the economy and workers, while strengthening the social compact. Tax changes are hence necessary to meet the need for more revenue to bring these initiatives into fruition, he said.

PERSONAL INCOME TAX
Noting that there is room for “greater progressivity” when it comes to personal income taxes “so that those who earn more, contribute more”, Mr Wong announced that the top marginal personal income tax rate will be raised from the Year of Assessment 2024.

Those with chargeable income in excess of S$500,000 and up to S$1 million will be taxed at 23 per cent, up from the current 22 per cent levied on income in excess of S$320,000.

For chargeable income in excess of S$1 million, the personal income tax rate will go up to 24 per cent from the existing 22 per cent.
This increase is set to affect the top 1.2 per cent of personal income taxpayers, Mr Wong said.
It is expected to raise S$170 million of additional tax revenue per year.
CHANGES TO PROPERTY TAX
Property taxes, which Mr Wong described as Singapore’s “principal means of taxing wealth”, will also be raised, with changes set to be rolled out in two phases over the next two years.

First, all non-owner occupied residential properties will see higher taxes, with the increase being more significant for properties at the high end.

Currently at 10 to 20 per cent, the tax rates for such properties, which include investment properties, will first be raised to 11 to 27 per cent in 2023, before being raised further to 12 to 36 per cent in 2024.

For example, a large non-owner-occupied detached house located in the central area with an annual value of S$150,000 will see an annual property tax bill of about S$43,000 a year, up from the existing S$24,000.
Second, tax rates for owner-occupied residential properties with annual values of more than S$30,000 will also be raised.
Currently, the taxation rate ranges from 4 to 16 per cent beyond the first S$8,000 of a property’s annual value. Under the new changes, there will be a taxation range of 5 to 23 per cent beyond the first S$30,000 valuation by 2023, with a further increase to 6 to 32 per cent in 2024.
This increase will impact the top seven per cent of owner-occupied residential properties, such as condominiums located in central Singapore and large landed properties, with steeper tax increases for those at the top end.
When fully implemented, these two changes to the property tax will raise Singapore’s property tax revenue by about S$380 million a year.
TAX ON LUXURY CARS

It will do so by introducing an additional tier of registration fees for cars at a rate of 220 per cent for the portion of open market value in excess of S$80,000.

The new rates will apply to all cars registered with COEs obtained from the second COE bidding round this month.

This is expected to generate an additional S$50 million in revenue per year.

These announcements come as the idea of wealth taxes has gathered momentum over the course of the pandemic, in Singapore and around the world.

Mr Wong said wealth taxes are an important part of Singapore’s tax system.

“Apart from generating revenue, they also help to recirculate a portion of the wealth stock into our economy and in so doing, mitigate social inequalities. Wealth taxes are therefore needed to build a fairer society where everyone can aspire to succeed regardless of their backgrounds,” he said.

[Forwarded from So Phary]
At the moment, Singapore is already taxing wealth in several ways such as property tax and stamp duties on residential properties, as well as additional registration fees on motor vehicles.

While Singapore would ideally want to tax the net wealth of individuals, such a tax is not easy to implement effectively, said Mr Wong.

Many forms of wealth are “mobile”, he said, while estimating wealth accurately and fairly can be a “more complex exercise” than estimating incomes.

Singapore is not alone in facing such challenges he said, noting how some countries like Germany and France have stopped levying taxes on net wealth of individuals.

The number of OECD countries with net wealth taxes has also dropped from 12 in 1990 to three in 2020, partly due to difficulties in effectively implementing such taxes.

“We will continue to study the experiences of other countries and explore options to tax wealth effectively. In the meantime, we will strengthen our current system of taxes,” Mr Wong said.

Source: CNA

ការសិក្សា: ការងើបឡើងនៃវិស័យអចលនទ្រព្យក្នុងប្រទេសថៃ ត្រូវបានបង្អាក់ដោយសារអូមីក្រុង

ដោយ សុខុម

បាងកក: ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ ប្រហែលជាមិនអាចវិលត្រលប់ទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-២៩ រហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមក្រុមសិក្សាស្រាវជ្រាវនៃធនាគារលំនៅដ្ឋានរដ្ឋថៃ Government Housing Bank បានលើកឡើងកាលពីថ្ងៃសុក្រ ទី១៨ កុម្ភៈ។

ស្ថានភាពនេះគឺដោយសារសេដ្ឋកិច្ចស្ទុះងើបឡើងយឺតជាងការរំពឹងទុក ក្នុងពេលកំពុងផ្ទុះការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង និងអតិផរណាកាន់តែខ្ពស់។

កាលពីខែវិច្ឆិកា ចុងឆ្នាំ២០២១ មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យនៃធនាគារ Government Housing Bank បានព្យាករថា ទីផ្សារអចលនទ្រព្យនឹងវិលទៅរកភាពប្រក្រតីវិញនៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានស្ដីពីឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) ដើម្បីស្តារវិស័យដ៏សំខាន់នេះដែលគ្របដណ្ដប់ប្រមាណ១០%នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារដល់មនុស្ស២,៨លាននាក់។

ប៉ុន្តែជាអកុសល ការផ្ទុះឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង កាលពីចុងឆ្នាំ២០២១ បានធ្វើឱ្យសកម្មភាពក្នុងទីផ្សារធ្លាក់ចុះ។ នេះបើយោងតាមការលើកឡើងរបស់លោក Vichai Viratkapan ប្រធានមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យនៃធនាគារខាងលើនេះ។

លោកបានបន្ថែមទៀតថា “ការកើនឡើងនូវអតិផរណាក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងលទ្ធភាពចាយវាយរបស់ប្រជាជនផងដែរ”។ អតិផរណាបានហក់ឡើងដល់កម្រិតខ្ពស់ ៣,២៣%កាលពីខែមករា ដើមឆ្នាំនេះ។

លោកអះអាងថា វិស័យអចលនទ្រព្យបានដាំក្បាលចុះដល់បាត ប៉ុន្តែបានស្ទុះងើបឡើងវិញដោយសារការបន្ធូរបន្ថយវិធាននានា ព្រមទាំងការដាក់ចេញវិធានការជាច្រើនពីសំណាក់រដ្ឋាភិបាល។ ហើយតាមការរំពឹងទុក ចំនួនផ្ទះ និងអាផាតម៉ិនទើបសាងសង់ថ្មីៗនឹងកើនឡើង៣៥%ឈានដល់១០៥.០០០ខ្នង/យូនីតនៅឆ្នាំនេះ។

លោក Vichai Viratkapan បានគូសបញ្ជាក់ថា ប៉ុន្តែតម្រូវការពីសំណាក់អ្នកទិញបរទេសនឹងនៅមានកម្រិតទាបនៅឆ្នាំនេះដោយសារការរីករាលដាលវីរុសកូវីដ-១៩៕ Bangkok Post៕

រដ្ឋាភិបាលតម្រូវឱ្យគ្រប់សហគ្រាសត្រូវតែដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅនិយ័តករគណនេយ្យ និងសវនកម្ម

ដោយៈ សុផារី

ភ្នំពេញៈ ចាប់ពីឆ្នាំ២០២២នេះទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងពង្រីកវិសាលភាពនៃការអនុវត្តច្បាប់ ដោយជំរុញឱ្យគ្រប់សហគ្រាសទាំងអស់ ដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ទៅកាន់និយ័តករគណនេយ្យ និងសវនកម្ម។

មានប្រសាសន៍ក្នុងវេទិកាស្តីពី “ការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ” ផ្សព្វផ្សាយជូនដល់ម្ចាស់សហគ្រាស បានជ្រាបច្បាស់អំពីបែបបទ និងនីតិវិធី ក្នុងការអនុវត្តការតព្វកិច្ច នៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ សម្រាប់សហគ្រាស មិនជាប់កាតព្វកិច្ចរងសវនកម្មឯករាជ្យ លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម បានគូសបញ្ជាក់ថា សហគ្រាសណាមិនអនុវត្តន៍នូវកាតព្វកិច្ចនេះ នឹងនាំឱ្យមានការដាក់ទោសទណ្ឌ ដែលជាការពិន័យអន្តរកាល ដូចមានកំណត់នៅក្នុងអនុក្រឹត្យស្តីពី ពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២មក កម្ពុជាមានច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណ​នេយ្យ ហើយតាមច្បាប់នេះ មានស្ថាប័នពីរត្រូវបានបង្កើតឡើង គឺក្រុមប្រឹក្សា​ជាតិគណនេយ្យ (ក.ជ.គ.) និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក។)។

ផ្តើមចេញពីច្បាប់នេះ តម្រូវឱ្យសហគ្រាស និងក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងកាតព្វកិច្ច កាន់បញ្ជីគណនេ​យ្យ និងស្តង់ដារគណនេយ្យស្តង់ដារសវនកម្ម ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។

លុះឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល ក៏បានចេញច្បាប់ស្តីពីគណនេ​យ្យ និងសវនកម្មជំនួយឱ្យច្បាប់ចាស់ និងមានលិខិតបទដ្ឋានផ្សេងៗទៀត បានដាក់ឱ្យអនុវត្ត ដើម្បីធ្វើការពង្រឹងការអនុវត្ត ក្របខណ្ឌអនុលោមភាពគណនេយ្យ និងសវនកម្ម។

យោងតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនេះ តម្រូវឱ្យសហគ្រា​ស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ មានកាតព្វកិច្ចអនុវត្តកិច្ចការធំៗចំនួន៣រួមមាន ១) កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ ២) កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាគណនេយ្យជាធរមាន និង ៣) កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យស្របតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌជាធរមាន។

ចាប់តាំងពីឆ្នាំ២០២១មក និយ័តករគណនេយ្យ និងសវនកម្ម បានចាប់ផ្តើមពង្រឹង អនុលោមភាពលើកាតព្វកិច្ចទាំងបី ក្រោយពីមានការចង្អុលបង្ហាញ និងណែនាំពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ប៊ូ ថារិន បានអះអាងថា ចាប់ពីឆ្នាំ២០២២តទៅ និយ័តករគណនេយ្យ និងសវនកម្ម នឹងបន្តពង្រីកវិសាលភាព នៃការអនុវត្តកាតព្វកិច្ចទាំង៣ខាងលើ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយតម្រូវឱ្យសហគ្រាសទាំងអស់ ទោះបីសហគ្រាសនោះ ជាសហគ្រាសជាប់លក្ខខណ្ឌ ឱ្យរងសវនកម្មឯករាជ្យ ឬមិនរងសវនកម្មឯករាជ្យក៏ដោយ ត្រូវតែដាក់បញ្ជូនរបាយការ​ណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ទៅកាន់និយ័តករគណនេយ្យ និងសវនកម្ម៕

រដ្ឋាភិបាលសឹង្ហបុរីគ្រោងដំឡើងពន្ធលើអ្នកមានប្រាក់ចំណូលខ្ពស់

ដោយៈសុខុម

សឹង្ហបុរី: ប្រទេសសឹង្ហបុរី គ្រោងដំឡើងអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន សម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ ផ្ទះប្រណីត និងរថយន្តប្រណីត។

គម្រោងដំឡើងពន្ធទាំងនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី លោក Lawrence Wong អំឡុងសុន្ទរកថាស្តីពីថវិកាជាតិឆ្នាំ២០២២ នៅថ្ងៃសុក្រ ទី១៨ កុម្ភៈ នេះ។

រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ពីវិធានការរយៈពេលខ្លី និងរយៈពេលវែង ដើម្បីបន្តការវិនិយោគលើសេដ្ឋកិច្ច និងកម្មករនិយោជិត ខណៈពង្រឹងការឯកភាពក្នុងសង្គម។ លោកបានបន្ថែមទៀតថា ការដំឡើងពន្ធទាំងនេះគឺជាការចាំបាច់ណាស់ ដើម្បីប្រមូលប្រាក់ចំណូលជាតិ ឱ្យបានកាន់តែច្រើន ក្នុងបំណងជំរុញគំនិតផ្តួចផ្តើមទាំងនេះ ឱ្យចេញជាផ្លែផ្កា។

*ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន
ទាក់ទិនពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន លោក Lawrence Wong បានលើកឡើងថា អ្នកដែលមានប្រាក់ចំណូលខ្ពស់ជាងគេ ត្រូវរួមចំណែកជួយដល់សង្គមច្រើនជាងគេ។ លោកបានប្រកាសថា អត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនខ្ពស់ នឹងត្រូវដំឡើងចាប់ពីឆ្នាំ២០២៤ខាងមុខនេះ។

អ្នកដែលមានប្រាក់ចំណូល ជាប់ពន្ធលើសពី៥០០.០០០ដុល្លារ រហូតដល់១លានដុល្លារ នឹងត្រូវបង់ពន្ធ២៣% បើធៀបនឹងអត្រាពន្ធ២២%​នាពេលបច្ចុប្បន្ន។ អ្នកមានប្រាក់ចំណូលផ្ទាល់ខ្លួន លើស១លានដុល្លារ នឹងត្រូវបង់ពន្ធ២៤% បើធៀបនឹងអត្រា២២%នាពេលបច្ចុប្បន្ន។

*ពន្ធលើអចលនទ្រព្យ
បច្ចុប្បន្ន អត្រាពន្ធលើអចលនទ្រព្យ គឺចាប់ផ្ដើមពី៤%ដល់១៦% ហើយនឹងត្រូវដំឡើងដល់៦% ទៅ៣២%នៅឆ្នាំ២០២៤។

*ពន្ធលើរថយន្តប្រណីត
ប្រទេសសិង្ហបុរី ក៏នឹងដំឡើងពន្ធ លើរថយន្តប្រណីតផងដែរ ដោយរថយន្ត ដែលមានតម្លៃលើសពី៨០.០០០ដុល្លារ នឹងត្រូវបង់ពន្ធ២២០%៕ CNA៕

វិនិយោគិនក្នុងស្រុករំពឹងពីការហូរចូលវិនិយោគិនអឺរ៉ុបក្នុងការអភិវឌ្ឍផ្ទះលំហែកាយ

ដោយៈលក្ខិណា

ភ្នំពេញៈ វិនិយោគិនអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាមួយរូបលោកសាយ សុខហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial បានឱ្យដឹងថា ឆាប់ៗនេះអឺរ៉ុបនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគលើផ្ទះលំហែកាយនិង រីសត ក្នុងបណ្ដាខេត្តនានា។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ កុម្ភៈកន្លងមកថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមកពីអឺរ៉ុបមួយ បានមកសិក្សាពីសក្ដានុពល នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបានស្វែងរកក្រុមហ៊ុននិងដៃគូជាច្រើនទៀត ក្នុងការរួមគ្នាបណ្ដាក់ទុនវិនិយោគ។ កម្ពុជាក៏មានសក្ដានុពលជាច្រើន សម្រាប់វិនិយោគិនមកពីអឺរ៉ុប ដូចជា ពីប្រទេសព័រទុយហ្កាល់ និងប្រទេសកាណាដាជាដើម។

លោកបន្តថា “កម្ពុជាមានក្នុងនោះបណ្ដាខេត្ត និងរាជធានីជាច្រើន មានសក្តានុពលលើធនធានធម្មជាតិ ទីតាំងល្អ សម្រាប់វិនិយោគិនមិនថាមកពីអឺរ៉ុប ឬមកពីបណ្ដាប្រទេសនានា”។

ចំណែកលោកវ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna ក៏បានឱ្យដឹងផងដែរថា វិនិយោគិនពីអឺរ៉ុបបានមកដល់កម្ពុជា និងបានសម្រេចចាប់ដៃ ជាមួយក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុ ជាជាច្រើន ដើម្បីសិក្សាពីការវិនិយោគលើអចលនទ្រព្យ។ ក្រោយពីកិច្ចសហការជាមួយ​គ្នានេះហើយ កម្ពុជានឹងទទួលបានវិនិយោគិន បន្តបន្ទាប់ទៀតចូលមកកម្ពុជា ជាពិសេសវិនិយោគិនមកពីអឺរ៉ុប។ ទន្ទឹមនឹងនេះដែរ អឺរ៉ុបក៏ស្វែងរកវិនិយោគិនកម្ពុជាទៅសិក្សា និងវិនិយោគនៅក្នុងប្រទេសខ្លួនផងដែរ ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ មេរោគអូមីក្រុងមិនមែនជាបញ្ហានៃការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ឬមកពីបរទេសនោះទេ។ អ្វីដែលសំខាន់កម្ពុជាបានចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនបានច្រើន ទោះបីជាឆ្លងមេរោគកូវីដ១៩ ប្រភេទអូមីក្រុងនេះក៏ឆាប់ជា ជាក់ស្ដែងយើងឃើញស្រាប់ហើយ អ្នកឆ្លងកូវីដ១៩អូមីក្រុង មិនទាន់មានអ្នកណាមានលក្ខណៈធ្ងន់ធ្ងរឬឈានដល់ស្លាប់ឡើយ។

លោកបន្តថា ប្រទេសជាច្រើនគេស្ទើរតែចាត់ទុកមេរោគនេះ ជាជំងឺផ្ដាសាយធម្មតា និងអាចរកទិញថ្នាំនៅតាមឱសថស្ថាននានា ដើម្បីព្យាបាលនិងការពារខ្លួនឯង ដូច្នេះការវិនិយោគ និងការធ្វើអាជីវកម្មក៏ឃើញថា នៅតែបន្តដំណើរទៅមុខជាធម្មតា៕