ថៃគ្រោងចាប់ផ្ដើមសាងសង់បណ្ដាញរថភ្លើង MRT Purple Line តម្លៃរាប់ពាន់លានដុល្លារនៅខែសីហា

ដោយៈសុខុម

បាងកក: ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា អាជ្ញាធរបណ្ដាញរថភ្លើង (MRTA) នៃប្រទេសថៃ បានប្រាប់ក្រុមហ៊ុនម៉ៅការរបស់ខ្លួន ឱ្យត្រៀមចាប់ផ្តើមការងារគ្រឹះ លើគម្រោងបណ្ដាញខ្សែរថភ្លើង MRT Purple Line ភាគខាងត្បូងនៃប្រទេសនៅខែសីហា ខាងមុខនេះ។

ការជូនដំណឹងនេះធ្វើឡើង បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានអនុម័ត ផែនការខ្ចីប្រាក់របស់អាជ្ញាធរ MRTA សម្រាប់ការកសាងកំណាត់ផ្លូវដែក ប្រវែង២៣,៦គីឡូម៉ែត្រនៃបណ្ដាញរថភ្លើងនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយសុក្រ ទី២២ ខែមេសា។

ប្រភពពី MRTA បាននិយាយថា ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ទទួលបានភ្លើងខៀវពីគណៈរដ្ឋមន្ត្រីថៃ ឱ្យផ្តល់ប្រាក់កម្ចីចំនួន៨២ពាន់លានបាត (ជាង២,៤១ពាន់លានដុល្លារអាមេរិក) សម្រាប់គម្រោងនេះ។

ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ PDMO នឹងផ្តល់ប្រាក់កម្ចីដំណាក់កាលដំបូងចំនួន១០,៨ពាន់លានបាត (៣១៨លានដុល្លារអាមេរិក) នៅខែមិថុនា ខាងមុខនេះ ហើយអាជ្ញាធរបណ្ដាញរថភ្លើង MRTA នឹងទូទាត់ឱ្យក្រុមហ៊ុនម៉ៅការ ចំនួន៦ជាបន្តបន្ទាប់នៅខែកក្កដា។

ប្រភពដដែលនិយាយថា អាជ្ញាធរបណ្ដាញរថភ្លើង MRTA បានចុះកិច្ចសន្យាទាំងនេះកាលពីខែមីនា ហើយឥឡូវនេះ បានជូនដំណឹងឱ្យក្រុមហ៊ុនម៉ៅការទាំងនោះ ត្រៀមចាប់ផ្ដើមការងារគ្រឹះ សម្រាប់គម្រោងបណ្ដាញរថភ្លើងនេះ៕ The Nation៕

លោកឧកញ៉ាហួត អៀងតុង ពន្យល់ពីសារៈប្រយោជន៍នៅពេលមានវត្តមានកំណើនធនាគារក្នុង និងក្រៅស្រុកកាន់តែច្រើន

ដោយៈ សុផារី

ភ្នំពេញៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងយ៉ាងច្រើន មិនថាធនាគារនៅក្នុងស្រុក និងធនាគារពីបរទេស ដែលមានប្រភពមកពីប្រទេសថៃ ចិន កូរ៉េ ជប៉ុន អឺរ៉ុប ជាដើម។

កំណើនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នាំឱ្យទីផ្សារនេះមានការប្រកួតប្រជែងខ្ពស់ផងដែរ ប៉ុន្តែអ្នកទទួលបានផលចំណេញគឺអ្នកប្រើប្រាស់។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសពិសេសមួយនាពេលថ្មីៗនេះថា នៅពេលមានការប្រកួតប្រជែង គឺជាពេលវេលាដែលអ្នកប្រើប្រាស់ ទទួលបាននូវផលប្រយោជន៍ច្រើន។ ការប្រកួតប្រជែងធ្វើឱ្យសេវាកម្ម ដែលធនាគារផ្តល់ជូនទៅកាន់អតិថិជន មានភាពប្រសើរឡើងជាលំដាប់ អត្រាការប្រាក់កម្ចីកាន់តែទាប ដែលជាអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។

លោកលើកឧទាហរណ៍ថា “ជាក់ស្តែង រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់ធនាគារហត្ថា បានធ្វើការបញ្ចេញប្រាក់កម្ចីទៅកាន់អតិថិជន ដោយបញ្ចុះអត្រាការប្រាក់នៃកម្ចី ក្នុងរង្វង់១០ ទៅ១៥ភាគរយក្នុងមួយឆ្នាំ ដែលជាអត្រាការប្រាក់ទាបខ្លាំង”។ លោកឧកញ៉ាបានបន្តថា “បន្ថែមលើសនេះ ធនាគារក៏មានយុទ្ធសាស្ត្រ ក្នុងការកាត់បន្ថយនិងបញ្ចុះតម្លៃដើមទុន ដើម្បីមានលទ្ធភាព ក្នុងការបញ្ចុះអត្រាការប្រាក់បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់អតិថិជន”។

លោកឧកញ៉ាមានប្រសាសន៍ថា គ្រប់ធនាគារទាំងអស់ទទួលបានលុយពីអតិថិជនទូទៅ ក្នុងរូបភាពជាប្រាក់បញ្ញើសន្សំ ប្រាក់ឥណទាន ជាដើម។ ធនាគារប្រមូលទុនពីអតិថិជនដែលមានប្រាក់ ហើយផ្តល់ទៅវិញនូវការប្រាក់ ហើយធនាគារក៏យកប្រាក់សន្សំនោះទៅបញ្ចេញ ដោយផ្តល់កម្ចីដល់ប្រជាពលរដ្ឋ ដែលត្រូវការសាច់ប្រាក់វិញ។

សម្រាប់ធនាគារហត្ថា មានគោលបំណងក្នុងការបញ្ចុះអត្រាការប្រាក់សន្សំ និងកម្ចី ដើម្បីជាប្រយោជន៍ដល់អ្នក ដែលត្រូវការទុកយកទៅប្រើប្រាស់។

លោកឧកញ៉ាបញ្ជាក់ថា “ទាំងអត្រានៃការសន្សំ និងអត្រាប្រាក់កម្ចី ចាំបាច់ត្រូវតែដើរទន្ទឹមគ្នា។ ពីរនេះមិនអាចដើរផ្ទុយគ្នាបានទេ”។

ស្របពេលដែលវិស័យធនាគារនៅកម្ពុជា កំពុងរីកចម្រើន ព្រមនឹងការប្រកួតប្រជែងខ្ពស់ នោះប្រជាជនកម្ពុជាមានឱកាស នៅក្នុងការទទួលបានសាច់ប្រាក់កាន់តែច្រើន នោះលំហូរសាច់ប្រាក់នឹងជម្រុញចរន្តសេដ្ឋកិច្ចរបស់សង្គមកម្ពុជា។

លោកឧកញ៉ាហួត អៀងតុងបានប្រដូច “ចរន្តសាច់ប្រាក់នៅក្នុងសង្គមជាតិមួយ ប្រៀបបាននឹងចរន្តឈាមនៅក្នុងខ្លួនមនុស្ស” ដែលចាំបាច់ត្រូវមានភាពគ្រប់គ្រាន់ និងចរន្តហូរចុះឡើង ដំណើរការប្រកបដោយសុខភាពល្អនិងកម្លាំងម៉ាំមួន”។

លោកឧកញ៉ាអះអាងថា “កាលណាមានសាច់ប្រាក់កើនឡើងកាន់តែច្រើនឡើងនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា នោះនឹងធ្វើឱ្យសេដ្ឋកិច្ចនឹងកាន់តែរីកចម្រើន។ នេះជាតួនាទី និងកាតព្វកិច្ចរបស់ធនាគារ ក្នុងការជម្រុញលំហូរចរន្តសាច់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យសាច់ប្រាក់ ត្រូវបានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ច”៕

យុវជនចិន អាយុទើប២៥ឆ្នាំក្លាយជាមហាសេដ្ឋីពាន់លានដុល្លារវ័យក្មេងបំផុតប្រចាំតំបន់អាស៊ី

ដោយៈសុខុម

ប្រទេសចិនៈ យោងតាមទស្សនាវដ្តី Forbes ដ៏ល្បីល្បាញឱ្យបានដឹងថា នៅក្នុងពិភពលោកមានមហាសេដ្ឋីពាន់លានដុល្លារ (Billionaire) ចំនួនជាង២.៦០០នាក់ ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នា រហូតដល់ទៅជាង១២ទ្រីលានដុល្លារអាមេរិក។

ក្នុងចំណោមប្រទេសទាំងអស់ទូទាំងពិភពលោក សហរដ្ឋអាមេរិក មានមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេបង្អស់ គឺមានចំនួនរហូតដល់ទៅ៧៣៥នាក់ រួមមានទាំងកំពូលមហាសេដ្ឋី Elon Musk និងកំពូលមហាសេដ្ឋី Jeff Bezos ដែលជាមេក្រុមហ៊ុនបច្ចេកវិទ្យាយក្សផងដែរ។

បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ ជាមួ​យនឹងចំនួនមហាសេដ្ឋី ពាន់លានដុល្លារ៦០៧នាក់ រួមទាំងលោក Wang Zelong អាយុទើប២៥ឆ្នាំ ដែលជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតប្រចាំតំបន់អាស៊ីផងដែរ។

*តើមហាសេដ្ឋីវ័យក្មេងបំផុតប្រចាំតំបន់អាស៊ី រូបនេះជានរណា ហើយទ្រព្យសម្បត្តិរបស់គាត់បានមកពីណា?

លោក Wang Zelong បានជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពាន់លានដុល្លាររបស់ទស្សនាវដ្ដី Forbes កាលពីឆ្នាំមុន នៅពេលគាត់ទទួលមរតកភាគហ៊ុន ដែលមានតម្លៃជាង១,៣ពាន់លានដុល្លារអាមេរិក ក្នុងក្រុមហ៊ុនគីមី CNNC Hua Yuan Titanium Dioxide Co. ដែលចុះបញ្ជីលើផ្សារភាគហ៊ុនក្រុងស៊ឹនជិន (Shenzhen Stock Exchange)។ ផលិតផលរបស់ក្រុមហ៊ុននេះធ្វើទីផ្សារក្រោមប៊្រែន CHTi។

ក្រៅពីនេះ គាត់ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Lomon Billions Group ដែលផលិតទីតានីញ៉ូមឌីអុកស៊ីតផងដែរ​។ មួយឆ្នាំក្រោយមក ទ្រព្យសម្បត្តិរបស់លោក Wang Zelong បានកើនឡើងរហូតដល់១,៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទស្សនាវដ្តី Forbes៕ South China Morning Post៕

ខណ្ឌសែនសុខក្លាយជាតំបន់ដែលចាប់ផ្តើមវិនិយោគលំនៅឋានតម្លៃខ្ពស់ៗ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខណ្ឌសែនសុខ កំពុងក្លាយបណ្តុំដោយគម្រោងបុរីលំនៅឋានដ៏លេចធ្លោមួយ ដែលមានចំណែកដល់ទៅជាង២០ភាគរយ នៃការផ្គត់ផ្គង់បុរីលំនៅឋានសរុបនៅរាជាធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ស្រាវជ្រាវទីផ្សារអចលនទ្រព្យ។

អ្វីដែលពិសេសនោះ ក្នុងចំណោមបុរីទាំងនោះ ក៏មានតម្លៃចាប់ពីមធ្យមឡើងទៅផងដែរ។

បុរីលំនៅឋានកាន់តែច្រើនឡើង នឹងជំរុញឱ្យខណ្ឌសែនសុខ មានសកម្ម​ភាពពាណិជ្ជកម្មកាន់តែមមាញឹក ហើយតម្លៃអចលនទ្រព្យកាន់តែមានសក្តានុពលខ្ពស់សម្រាប់ម្ចាស់ទ្រព្យ និងអ្នកវិនិយោគនៅតំបន់នេះ។

យោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ការផ្គត់ផ្គង់បុរីលំនៅឋានក្នុងខណ្ឌសែនសុខ បានកើនដល់ជិត ១៦,0000ខ្នង ឬស្មើនឹង២២ភាគរយ នៃការផ្គត់ផ្គង់លំនៅឋាននៅរាជធានីភ្នំពេញសរុប៧២,៥៥២ខ្នង។ ខណ្ឌសែនសុខ មានចំណែកនៃការផ្គត់ផ្គង់លំនៅឋានច្រើនជាងគេ នៃខណ្ឌទាំង១៤នៅភ្នំពេញ ហើយបន្ទាប់មកគឺខណ្ឌដង្កោ ដែលមានចំណែក១៦ភាគរយ។

ខណ្ឌសែនសុខ មានសង្កាត់សរុបចំនួន៦ រួមមាន សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់គោកឃ្លាំង។ ខណ្ឌនេះជាតំបន់ ដែលមានការអភិវឌ្ឍស្ទើគ្រប់ប្រភេទអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃដីនៅ សង្កាត់មួយចំនួនមានការកើនឡើងយ៉ាងខ្លាំង។

យោងតាមទិន្នន័យក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌសែនសុខបានបង្ហាញថា ដីដាក់លក់ក្នុងខណ្ឌសែនសុខ អាចមានតម្លៃចាប់ពី ១៥០ ដល់៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងដីស្ថិតនៅបណ្តោយផ្លូវតូច និងធំ ។


អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនិងក្រុម CBRE Cambodia បានឱ្យដឹងផងដែរថា កំណើននៃបុរីលំនៅឋានកាន់តែច្រើននៅក្នុង តំបន់ខណ្ឌសែនសុខនេះ បានជំរុញឱ្យមានការវិនិយោគទៅលើទីផ្សារលក់រាយកាន់តែច្រើន ហើយជាក់ស្ដែងយើងបានឃើញថា ផ្សារលក់រាយនៅក្នុងតំបន់នេះ ក៏មានកាន់តែច្រើនឡើងៗពីមួយឆ្នាំ ទៅមួយឆ្នាំ និងអាចកែប្រែតំបន់នេះ ទៅជាតំបន់ដោះដូរពាណិជ្ជកម្ម ដ៏មានសក្ដានុពលមួយផងដែរ៕

អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញលើកឡើងពីស្ថានភាពលំហូរទុនវិនិយោគក្នុងស្រុក និងអន្តរជាតិមកកាន់កម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់ មើលមិនទាន់ឃើញសញ្ញាប្រែប្រួលនៃលំហូរទុនវិនិយោគក្នុង និងក្រៅប្រទេសចាក់ចូលសេដ្ឋកិច្ចជាតិនៅឡើយទេ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២២ មេសាថា សន្ទុះនៃការវិនិយោគនៅមានកម្រិតទាំងវិនិយោគក្នុងស្រុក និងមកពីបរទេស មិនមានអ្វីគួរឲ្យកត់់សំគាល់នោះទេ ទាំងវិនិយោគិនក្នុងស្រុក និងមកពីបរទេស បើទោះមានចរន្តប្រជាជនចេញដើរកំសាន្តច្រើនក្តី ប៉ុន្តែអ្វីៗហាក់មិនទាន់មានសញ្ញាវិជ្ជមានទេ។

អ្នកស្រីបន្តថា “បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការបិទរឹតបន្តឹងការធ្វើដំណើររបស់ប្រទេសចិន និងបញ្ហាមួយចំនួនទៀត សុទ្ឋតែជាបញ្ហាប្រឈម ដែលវិនិយោគិននៅតែរង់ចាំមើល”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ស្ថានភាពលំហូរទុនវិនិយោគពីក្រៅប្រទេស នៅតែមានសភាពស្ងប់ស្ងាត់ បើសិនជាមានវិនិយោគិនចូលមក ក៏ជាវិនិយោគិនចាស់ៗ ដែលបានមានអាជីវកម្មនៅទីនេះស្រាប់។

លោកបន្តថា “ទោះជាយ៉ាងណាវិស័យអចលនទ្រព្យ នៅតែដំណើរការខ្លះៗផងដែរ ដោយនៅតែមានអ្នកវិនិយោគសំរាប់់អចលនទ្រព្យ ដែលមានតម្លៃល្អ”។ លោកបន្តថា “ទីផ្សារអចលនទ្រព្យមិនជាប់គាំងទេ ដរាបណាស្ថាប័នហិរញ្ញវត្ថុនានានៅតែផ្តល់ឥណទាន”។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅ ដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ មានបុរីជាច្រើន បានធ្វើគំរោងរបស់ពួកគេយឺតៗ ដោយសារការលក់ធ្លាក់ចុះខ្លាំង ចាប់តាំងពីមានបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេលជិត២ខែមកនេះ។

អ្នកឧកញ៉ាបានបន្តថា “ការលក់លំនៅដ្ឋាន ពិតជាមានសភាពស្ងប់ស្ងាត់ខ្លាំង ដែលធ្វើឲ្យម្ចាស់គម្រោងមួយចំនួនបានពន្យាពេល និងពន្យាល្បឿននៃការសាងសង់របស់ពួកគេ”៕

រដ្ឋាភិបាលគ្រោងរៀបចំការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅតាមទន្លេបាសាក់

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិ​បាលកំពុងធ្វើការពិភាក្សា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដើម្បីស្វែងរកកិច្ចសហការនិងជំនួយក្នុងការធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅតាមទន្លេបាសាក់។

កិច្ចពិភាក្សារបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយទាក់ទងនឹង ការសិក្សា សមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា “គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើង បណ្តាញផ្លូវទឹករបស់កម្ពុជា ឱ្យមានការតភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូន តាមផ្លូវគោកផងដែរ”។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្គាល់ដែរថា ម្រោងធ្វើឱ្យប្រសើរឡើងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់នេះ នឹងធ្វើឱ្យការដឹក ជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានការផ្លាស់ប្ដូរជាវិជ្ជមាន។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនដែរថា កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមាន៖ ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែកម្ពុជាមិនទាន់បានទាញយកសក្តានុពលដ៏ធំធេង នៃធនធានធម្មជាតិទាំងអស់នោះ យកមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ៕

ហេតុអ្វីការផ្គត់ផ្គង់ខុនដូមានសន្ទុះដ៏លឿនក្នុងរយៈពេល ៥ឆ្នាំមកនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កាលពី១០ឆ្នាំមុន ប្រជាជនខ្មែរមិនសូវចាប់អារម្មណ៍ច្រើនលើខុនដូទេ ប៉ុន្តែ៥ឆ្នាំចុងក្រោយនេះអ្វីៗបានផ្លាស់ប្តូរ ដោយប្រជាពលរដ្ឋខ្មែរកាន់តែច្រើនបានទិញខុនដូសម្រាប់លំហែរ និងទុកសំរាប់ជួល។

ជាក់ស្តែងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ជាអំឡុងពេលដែលប្រវត្តិសាស្រ្តបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយអ្នកទិញខុនដូប្រមាណ៩០ភាគ​ររយជាជនជាតិខ្មែរ ព្រោះវិបត្តិកូវីដ១៩ បានធ្វើឲ្យជនបរទេសមិនបានចូលមក និងវិនិយោគនៅកម្ពុជា។

រយៈពេល៥ឆ្នាំខាងមុខទៀត ខុនដូនឹងក្លាយជាជម្រើសដ៏ពេញនិយមមួួយ សម្រាប់មនុស្សជំនាន់ក្រោយ ដោយសារការកើនឡើងនូវប្រជាសាស្រ្ត ការកើនឡើងនូវចំនួនយានយន្ត ការកកស្ទះចរាចរណ៍ ការឡើងថ្លៃខ្ពស់នៃផ្ទះក្នុងទីក្រុង និងការយល់ដឹងរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាងមុន។

លោកឃុន ហេង អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវិនិយោគខុនដូ នៃក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងនាព្រឹកថ្ងៃទី២២ មេសាកន្លងមកថា កាលពី៥ឆ្នាំមុន ការអភិវឌ្ឍលំនៅឋានគឺផ្ដោតទៅលើផ្ទះល្វែង ផ្ទះជាប់ដីច្រើន តែមិនទាន់មានការផ្គត់ផ្គង់ លើលំនៅឋានជាខុនដូនៅឡើយទេ ។ លោកបន្តថា ប៉ុន្តែរយៈពេល៥ឆ្នាំក្រោយ ការអភិវឌ្ឍខុនដូ ក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសន្ទុះខ្ពស់ ដោយមានគម្រោងជាច្រើនបានរួចរាល់ និងដាក់ដំណើរការនៅលើទីផ្សារ ដែលធ្វើឱ្យការផ្គត់ផ្គង់ខុនដូ នៅកម្ពុជាមានចំនួនកាន់តែច្រើនឡើង ជាពិសេសនៅរាជធានីភ្នំពេញ និងនៅ ខេត្តព្រះសីហនុ ។

រហូតមកដល់ពេលនេះ តាមរបាយការណ៍ឱ្យដឹងថា ខុនដូដែលកំពុងដាក់លក់លើទីផ្សារកម្ពុជា មានរហូតដល់ជាង ២០ម៉ឺនយូនីត។

លោកឃុន ហេងបានបន្តថា នៅរយៈពេល៥ឆ្នាំខាងមុខ ជាមធ្យមកំណើននៃការផ្គត់ផ្គង់ខុនដូ នឹងកើនឡើង១០ភាគរយក្នុងមួយឆ្នាំ ដោយ​សារតែខុនដូជាទីផ្សារមួយ ដែលមាននិន្នាការថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា ក៏មានបានផ្លាស់ប្តូរពីការរស់នៅផ្ទះជាប់ដីទៅរស់នៅក្នុងខុនដូកាន់តែច្រើនផងដែរ ។

លោកបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន បានយល់ដឹងពីអត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូ ដូច្នេះហើយទើបមើលឃើញថា កំណើនប្រជាពលរដ្ឋ រស់នៅក្នុងខុនដូកាន់តែច្រើនឡើងៗ ជាមួយនឹងការអភិវឌ្ឍក៏មានកំណើនជាបន្តបន្ទាប់ដែរ”។

ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia ក៏បានឱ្យដឹងថា កត្តាដែលជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាផ្លាស់ទៅរស់នៅក្នុងខុនដូកាន់តែច្រើនមានច្រើន ប៉ុន្តែកត្តាសំខាន់ៗមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ កត្តាទីតាំងផ្ទះជាប់ដីនៅឆ្ងាយពីកន្លែងការងារ បានធ្វើឱ្យពលរដ្ឋត្រូវប្តូរមករស់នៅក្នុងខុនដូ នៅកណ្ដាលក្រុង និងជិតកន្លែងការងារ ក៏ដូចជានៅជិតបណ្ដុំតំបន់ពាណិជ្ជកម្មជាដើម។

យោងតាមការសិក្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គត់ខុនដូលើទីផ្សារប្រទេសកម្ពុជា នឹងមានចំនួនប្រមាណជាង១៣ពាន់យូនីត តែមកដល់ដំណាច់ត្រីមាសទី១នៃឆ្នាំ២០២២នេះ ការផ្គត់ផ្គង់សម្រេចបានត្រឹមតែ៥ភាគរយ នៃ១៣ពាន់យូនីតនោះតែប៉ុណ្ណោះ ដោយសារតែបញ្ហាកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែង។

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា បច្ចុ​ប្បន្នទីផ្សាររបស់កម្ពុជា បានដើរស្របជាមួយបរិបទអន្តរជាតិ ដែលចាត់ទុកថា នេះគឺជាមោទនភាពរបស់កម្ពុជាផងដែរ។ លោកបន្តថា ដោយឡែកបើនិយាយអំពីអគារនេះ គឺពិតជាមានប្រសិទ្ធភាពណាស់ ពីព្រោះអតិថិជនគ្រប់ទិសទី អាចមកពឹងពាក់ដោយមានជំនឿទុកចិត្ត ហើយអាចផ្ដល់នូវការគាំទ្រ លើការវិនិយោគគ្រប់វិស័យថែមទៀត។

លោកបន្តថា នៅកម្ពុជាអគារចាប់ពីកម្ពស់ 5ជាន់ឡើងទៅ ដែលមាននៅទូទាំងប្រទេសចំនួន២៤៣៣អគារ ដែលចាត់ទុកថា នេះជាការរីកចម្រើនដ៏ធំធេង ជាមោទនភាពសម្រាប់ទាំងអស់គ្នា។
ក្នុងចំណោមអគារខ្ពស់ៗទាំងនោះភាគច្រើនជាខុនដូ សណ្ឋាគារ និងអាផាតម៉ិនសម្រាប់ជួល៕

Ukraine War: Country needs $7bn a month in aid, Zelensky says

Ukraine’s president has told the world’s finance ministers his country needs $7bn (£5.4bn) every month until the summer to keep functioning.

Volodymyr Zelensky also said “we will need hundreds of billions of dollars to rebuild all this later”.

He was addressing an International Monetary Fund (IMF) and World Bank conference via video link from Kyiv.

The World Bank has estimated that about $60bn of physical damage has so far been inflicted on Ukraine.

Mr Zelensky also said the global community needed to exclude Russia immediately from international financial institutions, including the World Bank, IMF and others.

All countries “must immediately be prepared to break up all relations with Russia,” he added.

Asked whether the IMF would be able to secure the immediate funding that Ukraine needs, the organisation’s managing director Kristalina Georgieva told BBC economics editor Faisal Islam: “We found it for the first and second month.

“We believe that over time this amount is going to go down as the Ukrainian economy in the parts of the country that are not under occupation picks up, and as remittances from those who now work somewhere else start flowing.”

Meanwhile, US Treasury Secretary Janet Yellen said Russia should be made to pay some of the cost of rebuilding Ukraine after the war.

It came as some nations have called for seized Russian assets to be used to fund the country’s reconstruction.

However, Ms Yellen cautioned that using seized Russian central bank reserves in the US to rebuild Ukraine would be a “significant step” that would need discussions and agreement with international partners.

Ukrainian Prime Minister Denys Shmyhal, who attended the conference in person, said the country’s economic output could decline by as much as 50%, with direct and indirect losses so far totalling $560bn.

That figure is more than three times the size of Ukraine’s gross domestic product (GDP), which stood at $155.5bn in 2020, according to the World Bank.

“If we do not stop this war together, the losses will increase dramatically,” Mr Shmyhal said, adding that Ukraine would need a reconstruction programme similar to the post-World War Two Marshall Plan that helped to rebuild Europe.

World Bank President David Malpass, meanwhile, said the damage to Ukraine’s buildings and infrastructure from Russia’s invasion had reached around $60bn and warned that the figure will rise further as the war continues.

Mr Malpass said the early estimate of “narrow” damage costs does not include the growing economic impact on Ukraine.

Also on Thursday, the US imposed further sanctions on Russian ships, while the UK targeted luxury goods including caviar, silver and diamonds with import bans and higher tariffs.

But the Biden administration backed Germany’s caution on the European Union proceeding too fast with further sanctions on Russian energy, saying it could cost Europe more than Russia.

Source: BBC

US$112 million “FTB Tower” ground break along Russian Boulevard

By: Sophary

Foreign Trade Bank of Cambodia (FTB) in collaboration with MSNH Investment CO., LTD (MSNH) announces the start of the construction of its new headquarter with US$112 million investments, named “FTB Tower” today.

At a groundbreaking ceremony held on 22nd, April 2022 and presided over by H.E Chea Sophara, Deputy Prime Minister and Minister of Ministry of Land Management, Urban Planning and Construction.

With total gross floor area of 77,593 square meters, FTB tower, when completed, will have 28 floors, and dedicated 4 floors at the basement to accommodate car and motorbike parking, and a rooftop helipad for helicopter landing. FTB Tower is located on Lot A, Sangkat Monorom, Khan 7 Makara along Russian Boulevard, near the Peace Palace, the office of the Council of Ministers, at the heart of Phnom Penh business center.


Constructing and owning name rights of the tower ‘FTB Tower’ indicates FTB’s strength and longevity as the first local commercial bank in Cambodia established since 1979. FTB has served the customers and the market for over 40 years and continues to strive for the benefits and satisfaction of our customers in this rapidly growing banking industry.

With US$112 million investments, FTB Tower is a Grade A Office Building, one of the few ever currently available in Cambodia. This Grade A Office Building has been designed by Aedas, a well-known global architect firm. It will be built by China Construction Midland (Cambodia) Co., Ltd (CCM), which is the Cambodia subsidiary of China State Construction Engineering ranked 13rd of the Fortune Global 500 in 2021.

The tower will be built with the use of the state-of-the-art materials and features including the latest technologies in building automation, fire safety, energy conservation and environmental protection, complied with regional building standard.

For the architectural design concept, the tower design is anchored in the idea of a modern tower which its shape celebrates the FTB Logo with ‘Prum’ as a symbol that represents ‘strength and aspiration’. FTB Tower is setting a benchmark for sustainability.

រដ្ឋបាលខេត្តកែបគ្រោងពង្រីកឆ្នេរទំហំជាង៥ហិចតា បន្ថែមលើគម្រោងអភិវឌ្ឍឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់៤ទីតាំងផ្សេង

ដោយ៖ សុផារី

ខេត្តកែប៖ រដ្ឋបាលខេត្តកែបបានស្នើរសុំចាក់ពង្រីកឆ្នេរមួយគម្រោង ដែលមានផ្ទៃដីជាង៥ហិចតា បន្ថែមលើគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ រួមមាន គម្រោងដែលមានប្រវែង២.៧០០ម៉ែត្រ ទទឹង១០០ម៉ែត្រ និងតំបន់អភិវឌ្ឍន៍ចំនួន៣ទីតាំងទៀត របស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព។

នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តកែប ក្នុងឱកាសលោកប៉ែន សុផល អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ នៅក្នុងខេត្តកែប នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ រួមមាន គម្រោងដែលមានប្រវែង២.៧០០ម៉ែត្រ ទទឹង១០០ម៉ែត្រ និងទីតាំងមួយចំនួនទៀត ដែលរដ្ឋបាលខេត្តបានស្នើរសុំចាក់ពង្រីកឆ្នេរមួយគម្រោង ដែលមានផ្ទៃដីជាង ៥ហិចតា និងបន្តចុះពិនិត្យតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ចំនួន៣ទីតាំងបន្ថែមទៀត។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា គម្រោងទាំងអស់ខាងលើ គឺជាគម្រោងបណ្តុំរដ្ឋបាលរបស់ខេត្ត ហើយគម្រោងទាំងនោះនឹងផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍ ក៏ដូចជា ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ការបង្ក្រាបបទល្មើសនានា និងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងខេត្ត។


លោកបណ្ឌិត បញ្ជាក់បន្ថែមថា គម្រោងឆ្នេរខ្សាច់កំសាន្ត២.៧០០ម៉ែត្រ កំពុងអនុវត្តជាប្រក្រតី ហើយផ្លូវបេតុងចំនួន៥ខ្សែ ក្នុងនោះវិថី២ខ្សែ និងអនុវិថី៣ខ្សែ ត្រូវបានកសាងរួចរាល់១០០% ហើយការចាក់ដីបំពេញ ក៏ស្ទើតែហើយ១០០%ដែរ និងកំពុងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមគម្រោងដែលបានដាក់ចេញ៕