លោកបណ្ឌិតសុក ស៊ីផាន់ណា ចែករំលែកចំណេះដឹងសំខាន់ៗទាក់ទងនឹងកិច្ចព្រមព្រៀង RCEP

ដោយៈជេស៊ីកា

អន្តរជាតិៈ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកដឹកនាំការចចារដើម្បីកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក លោកបណ្ឌិតសុក ស៊ីផាន់ណាបានចែករំលែកនូវទស្សនទាន និងចំណេះដឹងថ្មីៗជាច្រើន ទាក់ទងនឹងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលកម្ពុជាបានផ្តល់សច្ចាប័នកាលពីពេលថ្មីៗនេះ។

RCEP (Regional Comprehensive Economic Partnership) ឬកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ មានប្រទេសជាស​មាជិកសរុបចំនួន១៥ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ ប្រទេស និងប្រទេស​ជាដៃគូអាស៊ាន​៥ទៀត ​គឺចិន អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។

គោលបំណងចម្បងរបស់ RCEP គឺបង្កើតឡើងដើម្បីសម្របសម្រួល និងជំរុញការ​ធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ព្រោះកិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធគយ និងលុបចោលរបាំងពាណិជ្ជកម្មមិន​មែនពន្ធគយនានា។

ខាងក្រោមនេះ គឺជាចំណុចសំខាន់មួយចំនួន ដែលអ្នកគួរដឹងពីកិច្ចព្រមព្រៀង RCEP

ប្លុកពាណិជ្ជកម្មសេរី​ធំបំផុតក្នុងប្រវត្តិសាស្រ្ត
យោងតាមអគ្គលេខាធិការដ្ឋានអាស៊ាន  (ASEAN Secretariat) RCEP ជាប្លុកពាណិជ្ជកម្មសេរី​ធំជាងគេបំផុតមួយ ដែលបង្កើតឡើងនៅក្នុងសតវត្សរ៍ទី២១ នេះ ដោយសារតែប្លុកពាណិជ្ជកម្ម RCEP មានចំនួនប្រជាជនស្មើនឹង៣០ភាគរយ នៃចំនួនប្រជាជនលើពិភពលោកទាំងមូល។ ចំណែ​កឯទំហំសេដ្ឋកិច្ចវិញ RCEP មានចំណែកស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុក(GDP) របស់ពិភពលោក និងមានចំណែកដល់ទៅ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក (global trade)។

តាមការសិក្សាថ្មីមួយរបស់វិទ្យាស្ថាន Brookings Institute ដែលជាស្ថាប័នស្រាវជា្រវ និងផ្តល់ប្រឹក្សាគោលនយោបាយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញថា នៅត្រឹមឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP អាចនឹងបន្ថែម ទំហំទឹកប្រាក់២០៩ពាន់លានដុល្លារអាមេរិក ប្រចាំឆ្នាំទៅក្នុងប្រាក់ចំណូលជាតិលើពិភពលោកទាំងមូល (Global national income) និងទឹកប្រាក់៥០០ពាន់លានដុល្លារ នឹងចាក់បញ្ចូលបន្ថែមទៅក្នុងទំហំពាណិជ្ជកម្មពិភពលោក។

នាំទំនិញចេញដោយ​រួចពន្ធរហូតដល់៩០ភាគរយ
បន្ទាប់ពីកិច្ចព្រមព្រៀង RCEP សម្រេចដាក់ចូលជាធរមាន ឬចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ ប្រទេសជាមាជិកទាំង១៥ នឹងអាចនាំចេញទំនិញដោយទទួលបានការអនុគ្រោះពន្ធ នាំចេញរហូតដល់៩០ភាគរយ នៃមុខទំនិញផលិតបានសរុប​ដែលមានសពុលភាព២០ឆ្នាំ។

ពិពិធកម្មនាំចេញ និងបង្កើនលំហូរវិនិយោគពីបរទេស
ក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ របស់ប្រទេសសមាជិក RCEP បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងភាពធន់​ នៃសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់នេះ ដែលជួយជំរុញកំណើនសកម្មភាព និងការ​ងើបឡើងវិញនៃសេដ្ឋកិច្ច​​ក្រោយវិបត្តិកូវីដ-19។

យោងតាមអត្ថបទ​បង្ហាញការយល់ឃើញ របស់លោកបណ្ឌិត​ សុខ ស៊ីផាន់ណា ទាក់ទងនឹងកិច្ចព្រមព្រៀង RCEP ចេញផ្សាយដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគឆ្លងដែន និងលំហូរចរាចរណ៍ប្រជាជន។

លោកសុខ ស៊ីផាន់ណា ដែលជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កត្តានេះនឹងពន្លឿនកំណើនសេដ្ឋកិច្ច និងសហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្រាប់បរិបទសេដ្ឋកិច្ចនៅកម្ពុជាវិញ លោកថ្លែងថា RCEP នឹងផ្តល់ដល់ក្រុមហ៊ុន និងប្រជាជនកម្ពុជានូវឱកាសពាណិជ្ជកម្ម និងភាពជាដៃគូកាន់តែច្រើនឡើង។ សហគ្រាសក្នុងប្រទេសកម្ពុជា នឹងអាចជំរុញការនាំចេញ ចូលរួមក្នុងខ្សែចង្វាក់ថ្មីនៅក្នុងតំបន់ ព្រមទាំងបង្កើនការវិនិយោគបរទេសផងដែរ។

នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន លោកបណ្ឌិតសុក ស៊ីផាន់ណាបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវពន្លឿនការអភិវឌ្ឍវិស័យឯកជន និងភាពដៃគូ ដើម្បីចាប់យកប្រយោជន៍ពេញលេញ ពីកិច្ចព្រមព្រៀង RCEP៕

អ្នកជំនាញៈ ហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកដ៏សំខាន់ក្នុងការជម្រុញតម្លៃទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា

ដោយៈ សហសេវិក

ភ្នំពេញៈ ការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ឋ បាននិងកំពុងជំរុញការលក់អចលនទ្រព្យនៅប្រទេសកម្ពុជា ខណៈអ្នកជំនាញអចលនទ្រព្យបានទទួលស្គាល់នូវកត្តាដ៏សំខាន់នេះ ដោយពួកគេអះអាងស្រដៀងគ្នានឹងការលើកឡើងខាងលើ។

លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា សកម្មភាពនៃការទិញលក់ដីធ្លី នៅនៅតាមបណ្តោយផ្លូវជាតិចេញពីភ្នំពេញ នៅតែមានស្ថានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន ពុំមានជាបញ្ហាចោទនោះទេ ដោយសារហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរ។

លោកស្រីបន្តថា “យើងឃើញសកម្មភាព នៃការទិញលក់ដីនៅតែមានសកម្មភាពល្អប្រសើរ ហើយរហូតមដល់ពេលនេះ មានតំបន់ខ្លះទៀតគឺមានសកម្មភាពល្អជាងពេលកន្លងទៅទៀតជាពិសេស ផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ១ និងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម”។

ជាមួយគ្នានេះ លោក ម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment បានឱ្យដឹងដែរថា សកម្មភាពនៃការទិញលក់ដីធ្លី នៅតាមបណ្តោ យផ្លូវជាតិ គឺមិនមានអ្វីថមថយនោះទេ ពោលគឺសកម្មភាពនេះ នៅតែមានសកម្មភាពធម្មតា។ អ្នកទិញក៏មិនមានសកម្មភាពផ្អាក់ការទិញដែរ ហើយនេះ ក៏ជាឪកាសល្អសម្រាប់ពួកគេផងដែរ។

លោកបន្តថា “ដោយសារម្ចាស់ដីមួយចំនួនបាន នឹងកំពុងព្រួយបារម្ភខ្លាចលក់ដីរបស់ខ្លួនមិនចេញនោះបាន ជំរុញឱ្យមានការលក់នៅក្នុងតំលៃថោក ដូច្នេះចរន្តនៃការទិញលក់នៅមានសកម្មភាពច្រើន ឬច្រើនជាងធម្មតាតែបើគិតជាភាគរយវិញ គឺមិនច្រើននោះទេ”។

លោកបញ្ជាក់ទៀតថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលថ្មីៗនេះដែរថា នៅកម្ពុជានៅពេលរដ្ឋាភិបាលប្រកាសការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ណា តំបន់នោះដីបានឡើងថ្លៃ ដោយសារសកម្ម​ភាពនៃការអភិវឌ្ឈនឹងសាយភាយទៅកាន់តំបន់នោះ។

លោកបន្តថា “នេះជានិន្នាការកើតមានជាធម្មតា នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឈន៍នានា ព្រោះពេលណារដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នឹងមានសកម្មភាពសេដ្ឋកិច្ចកើតនៅតំបន់នោះជាស្វ័យប្រវត្តិ”។

ទាក់ទងនឹងវិស័យអចលនទ្រព្យ លោកសុខនីម បានបញ្ជាក់ថា “ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាមិនមានសញ្ញាគួរឲ្យបារម្ភនោះទេ ដែលប្រជាជនក៏ដូចជាអ្នកវិនិយោគជាតិ អន្តរជាតិគួរតែចាប់ផ្តើមឡើងវិញ”។

លោកច្រឹក សុខនីម បានបន្តទៀតថា ក្នុងស្ថានភាពបច្ចុប្បន្នសកម្មភាពនៃការវិនិ​យោគ ទិញលក់ដីធ្លី ក្នុងស្រុកនៅតែមានសកម្មភាពធម្មតា ប៉ុន្តែអ្នកវិនិយោគបរទេសហាក់មានភាពស្ងប់ស្ងាត់បន្តិច ហើយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក៏មិនមានអ្វីគួរ ឲ្យកត់សំគាល់នោះទេ ព្រោះការវិវត្តន៍នៃស្ថានភាពពិភពលោក និងសេដ្ឋកិច្ចមិនមានអ្វីដែលត្រូវអូសបន្លាយយូរនោះទេ៕

តំបន់ភាគខាងត្បូងនៅតែស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគស្របពេលជប៉ុននឹងជួយដោះស្រាយបញ្ហាជំនន់ស្ទឹងព្រែកត្នោត

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សក្តានុពលអចលនទ្រព្យ ភាគខាងត្បូងរាជធានីភ្នំពេញនៅតែបន្តមានការចាប់អារម្មណ៍ពីអ្នកជំនាញ និងវិនិយោគិនជាតិ និងអន្តរជាតិ ស្របពេលជប៉ុននឹងជួយ​ដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។

ការចាប់អារម្មណ៍ ចំពោះតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានបន្តកើនឡើងដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និង តម្លៃដីសមរម្យ។ តំបន់នេះ បានក្លាយទៅជាទីតាំងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ចាប់ពីលំនៅដ្ឋានស្នាក់នៅ រហូតដល់ជាតំបន់ឧស្សា​ហកម្ម។

លោក Jame Hodge អគ្គនាយកគ្រប់គ្រងនៃភ្នាក់ងារវាយតម្លៃអចលនទ្រព្យ CBRE បានលើកឡើងថា ដោយសារតែការអភិវឌ្ឍ ភូមិសាស្រ្តជុំវិញរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ភាគខាងត្បូង គឺជារឿងដែលមិនអាចជៀសផុតបាន ជាមួយនឹងគម្រោងអភិវឌ្ឍទ្រទ្រាយធំៗ ធ្វើអោយទីតាំងភាគខាងត្បូង គឺមេដែកឆក់សម្រាប់អ្នកវិនិយោគ។

គម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ មានដូចជាមហាវិថី ហ៊ុន សែន ព្រមទាំងការអភិវឌ្ឍព្រលានយន្តហោះថ្មី បានធ្វើអោយមានសកម្មភាពបំប៉ោងតម្លៃដីធ្លី នៅតំបន់ភាគខាងត្បូងនេះ។

របាយការណ៍របស់ CBRE ក្រោមចំណងជើងថា អនាគតរាជធានីភ្នំពេញ តំបន់ភាគខាងត្បូង និងលើសពីនេះ បានទស្សន៍ទាយពីសក្តានុពលតំបន់នេះ ដែលអាចអភិវឌ្ឍគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសជាតិទាំងមូល។
និន្នាការអភិវឌ្ឍ រូមបញ្ចូលការពង្រីកតំបន់ សួនឧស្សាហកម្ម ផលិតកម្ម តម្លៃដីសមរម្យ។

លោក Lawrence lenonce អ្នកជំនាញនៃក្រុមហ៊ុន CBRE បានបញ្ជាក់ថា មានការស៊ើបអង្កេតពីសក្តានុពលនៃឧស្សាហកម្ម និងភស្តុភារតំបន់ដែលអាចកើតឡើង ព្រមទាំងចង្វាក់ផលិតកម្ម ស្របពេលដែលការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅកាន់តំបន់នេះផងដែរ។ ជាងនេះទៀត នឹងមានការសាងសង់ទីក្រុងថ្មី ដែលអាចអភិវឌ្ឍទៅជាតំបន់ស្នាក់នៅ និងតំបន់ពាណិជ្ជកម្មផងដែរ។

លោកបន្ថែមទៀតថា “ប្រសិនបើអ្នកអភិវឌ្ឍទទួលជោគជ័យ នៅតំបន់ភាគខាងត្បូងនេះ ពួកគេនឹងផ្លាស់ប្តូរទីក្រុងទាំងមូល ក្នុងទ្រង់ទ្រាយធំ”។

បើទោះបីជាផែនការមេ ត្រូវបានកំណត់ជាតំបន់អភិវឌ្ឍ និងហេដ្ឋារចនាសម្ពន្ធនានា ត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមមុខនៃទីផ្សារ និងបរិស្ថានក៏ដោយ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តនៃសេដ្ឋកិច្ចសង្គម នគរូបនីយកម្មបានមានប្រសាសន៍ថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យរាជធានីនេះ កាន់តែរីកធំឡើង ដោយសារកំនើនប្រជាសាស្រ្ត និងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលជំរុញឲ្យភាគខាងត្បូង និងទិសដទៃទៀតនៃរាជធានីភ្នំពេញប៉ោងឡើង។

លោកបន្តថា ហេតុនេះទើបសាលាបារាំងចុងបូព៌ា និងរដ្ឋបាលរាជធានីភ្នំពេញកាលពីឆ្នាំ២០១៩បានសិក្សារួមគ្នា លើការរៀបចំផែនការអភិវឌ្ឍន៍បែបបៃតង និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានសមស្រប ដើម្បីបញ្ចៀសវិបត្តិចរាចរណ៍នាពេលអនាគត។

លោកយិន លាងគង់បានបន្តថា ការរីកចម្រើននិងផែនការពង្រីករាជធានីភ្នំពេញក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡា នៅឆ្នាំដំណាច់ឆ្នាំ២០៣៥របស់រដ្ឋាភិបាល ក៏ជាផ្នែកមូយដ៏សំខាន់ ដែលធ្វើឲ្យរាជធានីភ្មំពេញកាន់តែធំ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនឹងកាន់តែមានភាពប្រសើរឡើងផងដែរនាពេលអនាគត៕

ក្រុមហ៊ុន Guangzhou R&F Properties ដែលមានគម្រោងនៅកម្ពុជា សុំពន្យារពេលបញ្ចប់គម្រោងកាស៊ីណូនៅកូរ៉េ

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនអភិវឌ្ឍន៍ R&F Korea បានដាក់សំណើថ្មីមួយទៀតទៅកាន់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង ដើម្បីសុំពន្យារបញ្ចប់ គម្រោងអភិវឌ្ឍន៍កាស៊ីណូ Midan City Resort Complex របស់ខ្លួន២ឆ្នាំរហូតដល់ខែមីនា ឆ្នាំ២០២៤។

យោងតាមសារព័ត៌មាន Asgam ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ កុម្ភៈ ឱ្យដឹងថា អាជ្ញាធរតំបន់សេដ្ឋកិច្ចសេរី Incheon (IFEZA) នៃប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់កាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន R&F Korea ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Guangzhou R&F Properties Co Ltd ចុះបញ្ជីនៅក្រុងហុងកុង ពិតជាបានដាក់សំណើបែបនេះមែន។

អ្វីដែលជាការកត់សម្គាល់ ក្រុមហ៊ុន Guangzhou R&F Properties Co Ltd ក៏មានគម្រោងនៅប្រទេសកម្ពុជាយើងផងដែរ។

ក្រុមហ៊ុន R&F Korea គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Guangzhou R&F Properties ដែលបានក្លាយជាម្ចាស់ផ្ដាច់មុខ នៃគម្រោងកាស៊ីណូខាងលើនេះ បន្ទាប់ពីទិញយកភាគហ៊ុន៥០% ដែលកាន់កាប់ដោយក្រុមហ៊ុនកាស៊ីណូខ្នាតយក្សរបស់សហរដ្ឋអាមេរិក Caesars Entertainment ដែលជាអតីតដៃគូសហការរបស់ខ្លួន។

នេះជាលើកទី២ ហើយដែលក្រុមហ៊ុន R&F Korea បានស្នើសុំពន្យារពេលបញ្ចប់គម្រោងរហូតដល់ខែមីនា ឆ្នាំ២០២៤ គឺលើសផែនការកំណត់២ឆ្នាំ។ កាលពីពេលមុននេះ ក្រុមហ៊ុនបានស្នើសុំពន្យារពេលបញ្ចប់គម្រោងដល់ទៅ៣ឆ្នាំ មិនយូរប៉ុន្មានបន្ទាប់ពីទទួលបានសិទ្ធិកាន់កាប់ ពេញលេញលើគម្រោងនេះ។

ទោះជាយ៉ាងណា សំណើនោះត្រូវបានច្រានចោល ដោយទទួលបានការអនុញ្ញាតឱ្យពន្យា ពេលត្រឹមតែ១២ខែរហូតដល់ខែមីនា ឆ្នាំ២០២២ ដើម្បីបញ្ចប់គម្រោងនេះ និងដោយមានលក្ខខណ្ឌថា ក្រុមហ៊ុននេះត្រូវទូទា​ត់សង២៧លានដុល្លារអាមេរិក ដែលខ្លួនជំពាក់ក្រុមហ៊ុនសាងសង់កូរ៉េ Ssangyong E&C ដែលបានផ្អាកការងារសាងសង់ ក្នុងគម្រោងនេះកាលពីខែកុម្ភៈ ឆ្នាំ២០២០។

សារព័ត៌មានបានចុះផ្សាយថា ក្រុមហ៊ុន R&F Korea មិនទាន់បំពេញ បានតាមសំណើរបស់ក្រសួងនៅឡើយទេ ប៉ុន្តែសំណើចុងក្រោយដែលសុំពន្យារពេលបញ្ចប់គម្រោងនេះ ពិតជាបានរួមបញ្ចូលនូវការសន្យាបង្កើនថវិកាគម្រោងចំនួន៥%។

អាជ្ញាធរតំបន់សេដ្ឋកិច្ចសេរី Incheon (IFEZA) ធ្លាប់បានកំណត់ហើយថា ការបន្ថែមថវិកាគម្រោង៥%នេះ ពិតជាចាំបាច់ណាស់ទាំងសម្រា​ប់ក្រុមហ៊ុន R&F Korea ខ្លួនឯង និងក្រុមហ៊ុន Mohegan Gaming & Entertainment ដែលកំពុងអភិវឌ្ឍគម្រោងសណ្ឋាគារ& កាស៊ីណូក្បែរនោះមួយទៀត មានឈ្មោះថា Inspire Korea ដើម្បីទទួលបានការពន្យារពេលបញ្ចប់គម្រោង។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គ្រោងបង្កើតគណៈកម្មកម្មការមួយ ដើម្បីពិនិត្យមើលសំណើរបស់ក្រុមហ៊ុន R&F Korea។ គម្រោងនេះដែលបច្ចុប្បន្នសាងសង់សម្រេចបាន៧៥% ដោយនៅដល់តែ២៥%ទៀតនឹងបញ្ចប់ជាស្ថាពរ គ្រោងនឹងរួមបញ្ចូលកាស៊ីណូ សម្រាប់តែជនបរទេស បន្ទ​ប់សណ្ឋាគារចំនួន៧៥១បន្ទប់ សាលមហោស្រពមួយ និងសាលសន្និ​សីទមួយផងដែរ៕

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃអង្គារនេះ

ដោយៈសុខុម

ភ្នំពេញ: រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បណ្ឌិត Vivian Balakrishnan នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃអង្គារ ទី១៥ ដល់ថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) ហើយលោកក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយថ្នាក់ដឹកនាំរបស់កម្ពុជាផងដែរ។

ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិសិង្ហបុរី បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ទី១៤ កុម្ភៈ ថា កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន នេះគឺជាលើកទី១ ហើយដែលកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ។

កិច្ចប្រជុំនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃពុធ ទី១៦ និងថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ ក្រោមមូលបទដ៏សំខាន់របស់អាស៊ានគឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

ក្រសួងការបរទេសសិង្ហបុរីលើកឡើងថា បណ្ដារដ្ឋជាសមាជិកអាស៊ាន នឹងពិភាក្សា អំពីបញ្ហាអាទិភាពនានារបស់អាស៊ាន សម្រាប់ឆ្នាំនេះ លើការរខិតខំប្រឹងប្រែង កសាងសហគមន៍របស់អាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដា ដៃគូខាងក្រៅរបស់អាស៊ាន ព្រមទាំងផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហានានាក្នុងតំបន់ និងអន្តរជាតិ។

ក្រសួងការបរទេសសិង្ហបុរី បានបន្ថែមទៀតថា នៅថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ លោកបណ្ឌិត Vivian Balakrishnan ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។

ក្រសួងការបរទេសសិង្ហបុរីគូសបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងដ៏កក់ក្តៅ និងយូរអង្វែងរវាងប្រទេសសិង្ហបុរី និងកម្ពុជា”។

មន្ត្រីក្រសួងការបរទេស មួយចំនួនទៀតរបស់សិង្ហបុរី ក៏នឹងអមដំណើរលោកបណ្ឌិតVivian Balakrishnan ក្នុងដំណើរទស្សនកិច្ចរបស់លោក​មកកាន់កម្ពុជា ផងដែរ៕ CNA៕

ខណ្ឌដង្កោកា​​​ន់តែទាក់ទាញលំហូរទុនក្នុងស្រុកលើការអភិវឌ្ឈន៍លំនៅដ្ឋាន

ដោយៈគង់់ សូរិយា

ភ្នំពេញៈ បុរីជាច្រើនបានលេចឡើងនៅក្នុងទឹកដីខ័ណ្ឌដង្កោ ដែលតំបន់ភាគច្រើនធ្លាប់ជាវាលស្រែល្វឹងល្វើយ ទឹកលិចនៅរដូវវស្សាពេលនេះបានជំនួសវិញ ដោយបុរីលំនៅដ្ឋានព្រោងព្រាត ដែលភាគច្រើនជាលំនៅ ដ្ឋានតម្លៃ មធ្យម និងបុរីលំដាប់អភិជនបានចាប់ផ្តើមបណ្តើរៗ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ាឈាង រ័ត្ននិងលោកជំទាវស្រី អូន និងសហភាគហ៊ុនិកដទៃទៀត បានបោះទុនវិនិយោគរហូតដល់៧៧លានដុល្លារអាមេរិក ដើម្បីសាងសង់បុរីថ្មីមួយ ស្ថិតនៅលើផ្ទៃដីជាង២០ហិកតា នៅក្នុងខ័ណ្ឌកំពុងមានភាពរីកចម្រើននេះ។

បុរីបុស្បា ជាបុរីលំដាប់អភិជនដំបូងគេ លេចវត្តមាននៅលើទឹកដីខ័ណ្ឌ​ដង្កោ ដែលបាននិងកំពុងវិនិយោគ ដោយលោកឧកញ៉ាឈាង រ័ត្ន។ បុរីនេះបាននិងកំពុងផ្តល់ទស្សនទាន នៃការរស់នៅតាមបែបសម័យថ្មី ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ លំនៅដ្ឋាននិមួយៗត្រូវបានរចនាឡើងសមស្របនឹងលក្ខខ័ណ្ឌអាកាសធាតុ និងរៀបចំសួនលំហែរបៃតង ដែលជាការផ្សារភ្ជាប់លំនៅដ្ឋានជាមួយធម្មជាតិ ផ្សារភ្ជាប់ជីវិតជាមួយនឹងផាសុខភាពនៃបរិស្ថាន និងដើមឈើខៀវស្រងាត់។

យោងតាមរបាយការណ៍សិក្សា ទីតាំងភូមិសាស្រ្តនៅភាគខាងត្បូង រាជធានីភ្នំពេញរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅក្នុងពេលអនាគតដ៏ខ្លី​ ដីធ្លី​ដែលមានតម្លៃទាប រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ នឹងទាក់ទាញវិនិយោគិនជាច្រើន មកអភិវឌ្ឍន៍គម្រោងលំនៅឋាន​​ជាបន្តបន្ទាប់​នៅភាគខាងត្បូង។​ បច្ចុប្បន្ន គម្រោង R&F City Mansion ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ គឺជាគម្រោងអភិវឌ្ឍលំនៅឋានធំជាង ដែលក្នុងនោះមានគម្រោងអភិវឌ្ឍពាណិជ្ជកម្ម និងលំនៅឋាន ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ៧.៧ហិកតា​ ដោយផ្ទៃសាងសង់មានទំហំ៥៦០.០០០ ម៉ែត្រការ៉េ​។

របាយការណ៍របស់ CBRE បានលើកឡើងថា គម្រោ​ងលំនៅឋាន ក្នុងតំបន់ភាគខាងត្បូង នឹងកើនឡើងច្រើនថែមទៀត ដោយសារតម្លៃដីធ្លីក្នុងតំបន់នោះនៅទាបនៅឡើយ។ គម្រោងលំនៅឋាន ដែលស្ថិតនៅក្នុង​ខណ្ឌដង្កោ ខណ្ឌមានជ័យ​ ស្រុកកណ្តាលស្ទឹង​ និ​ងក្រុងតាខ្មៅ រហូតមកដល់ពេលនេះបានបញ្ចប់ការសាងសង់ចំនួន៥៤​គម្រោង ខណៈដែលគម្រោង​ចំនួន៣០ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ។​​

តំបន់ស្ថិតនៅក្នុងខ័ណ្ឌដង្កោ មានភាពអំណោយផលច្រើនលើការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយសារហេតុផលជាច្រើនរួមមាន ទី១ មានប្រជាជនរស់នៅច្រើន ទី២ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋមានភាពងាយស្រួល ព្រោះជាតំបន់ថ្មី ទី៣ ជាតំបន់ងាយស្រួលក្នុងការភ្ជាប់ ជាមួយបណ្តាញគម​នាគមន៍ ដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម៕

ចរន្តទិញលក់ដីធ្លីបណ្តោយផ្លូវលេខ៥១ មានការកើនឡើងនៅដើមឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ គម្រោងនានានៅតាមបណ្តោយផ្លូវជាតិលេខ៥១ មានសភាពទ្រឹង ខណៈសកម្មភាពទិញលក់ដីធ្លី និងតម្លៃដីធ្លី នៅតាមបណ្តោយផ្លូវនេះ នៅមានកំណើនជាប់ជាប្រ​ចាំ។

លោកអ៉ឹង ប៊ុនហួត ប្រធានផ្នែកទីផ្សារនិងលក់នៃក្រុមហ៊ុន PIXIU Property បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា តាមការធ្វើ Survey របស់លោកបានរកឃើញថា នៅតាមផ្លូវជាតិលេខ៥១ ក្នុងរយៈពេល២ ទៅ៣ខែចុងក្រោយនេះ ពុំមានគម្រោងថ្មីនោះទេ តែសកម្មភាពនៃការអភិវឌ្ឍនៅតែបន្តមានសកម្មភាពជាធម្មតា គ្រាន់តែមានសកម្មភាពយឺត។

សព្វថ្ងៃនេះ មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗ មួយចំនួនបានចូលទៅអភិវឌ្ឍន៍និង បាននិងកំពុងតែលេចចេញ ជារូបរាងបណ្តើរៗហើយ ជាអាទិ៍ គម្រោងលំនៅឋានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គម្រោងបុរី TEL និងគម្រោងកម្រិតមធ្យមជាច្រើនទៀត។

ក្រៅពីនេះ គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន OCIC ដែលមានផ្ទៃដី៦០០ហិកតាមានរោងចក្រ និងលំនៅឋាន ដែលមិនទាន់ឃើញ មានការប្រកាសលក់ជាផ្លូវការនៅឡើយ តែលោករំពឹងថាអាចនឹងចាញជារូបរាងក្នុងពេលឆាប់ៗនេះផងដែរ។

ចំណែកការទិញលក់ដីធ្លីនៅក្នុងតំបន់ផ្លូវនេះ នៅតែមានសន្ទុះកើនឡើងនៅក្នុងដើមឆ្នាំ២០២២នេះ នោះបីជាការអភិវឌ្ឍគម្រោងអចលនទ្រព្យនានាមិនមានការកើនឡើងក្តី។

កន្លងមក មានការរំពឹងថា ការលក់អចលនទ្រព្យប្រភេទលំនៅឋាននៅតាមតំបន់នេះ នឹងមានការកើនឡើង។ តែតាមជាក់ស្ដែង គិតរហូតមកត្រឹមចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ នៅមិនទាន់ឃើញមានសញ្ញាការកើនឡើងនៅឡើយទេ៕

ប្រធាន CVEA អះអាងថា ការវិនិយោគដីធ្លីនៅតែផ្ដល់ផលចំណេញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សក្ដានុពលលើការវិនិយោគ ក្នុងវិស័យដីធ្លីក្នុងប្រទេសកម្ពុជា នៅតែផ្ដល់ឱកាសរកប្រាក់ចំណេញ សម្រាប់វិនិយោគិនដែលមានទុនគ្រប់គ្រាន់ ហើយទិញដីសម្រាប់ទុកលក់យកផលចំណេញ ទោះបីជាកំពុងស្ថិតនៅក្នុងវិបត្តិដូចបច្ចុប្បន្ននេះក្ដី។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៤ កុម្ភៈកន្លងមកថា ការទិញដីទុកនៅជាយក្រុង ដើម្បីយកប្រាក់ចំណេញនៅពេលដីនោះឡើងថ្លៃ គឺជាការវិនិយោគមួយ ដែលល្អហើយលោកក៏បានលើកទឹកចិត្តដល់វិនិយោគិន ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យ។

លោកបន្តថា “បើសិនជាវិនិយោគិន មានទឹកប្រាក់គ្រប់គ្រាន់ក្នុងដៃ អាចធ្វើការទិញដីធ្លីទុកទៅមិនខុសទេ ពីព្រោះពេលនេះចាត់ទុកថា ជាពេលវេលាមួយល្អសម្រាប់ការទិញលក់ ហើយអ្នកលក់បើយើងផ្ដល់លក្ខខណ្ឌល្មមៗ ក៏អាចនឹងលក់ឱ្យអ្នកទិញដែរ”។

លោកច្រឹក​ សុខនីមបន្តថា បញ្ហាប្រឈមនៃកូវីដ១៩ គឺជាបញ្ហារ៉ាំរ៉ៃ ហើយវាមិនទាន់បញ្ចប់ភ្លាមៗនោះទេ។ ទោះបីជាវាមានការរីករាលដាលច្រើនក៏ពិតមែន ប៉ុន្តែដូចយើងបានឃើញស្រាប់ វាបំប្លែងខ្លួនកាន់តែច្រើនទៅ តែឥទ្ធិពលរបស់វាបែរជាខ្សោយ ជាក់ស្ដែងដូចអូមីក្រុងឆ្លងច្រើនពិតមែន តែវាងាយនឹងព្យាបាល ដូច្នេះវាសឹងតែទៅជាជំងឺផ្ដាសាយធម្មតា។

លោកបន្ថែមថា ជាទស្សនៈរបស់លោក បើពួកគាត់មានឆន្ទៈក្នុងការវិនិយោគពិតប្រាកដ ពួកគាត់អាចធ្វើការវិនិយោគ តែសូមកុំឱ្យហួសហេតុពេក ហើយក៏ត្រូវធ្វើការសិក្សាស្រាវជ្រាវជាមុនសិនផងដែរ មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ៕

Four factors drives the condo market in Cambodia still in high demand

by Sotheary

Phnom Penh: Due to mindset of Cambodian starting to be interested in living in condominiums, this market will remain stable in 2022.

Mr. Khon Kongkea, CEO of ERA Cambodia, told the Property Area by telephone on the afternoon of February 14 that there are a number of factors that will improve the demand and supply of condominiums in Cambodia in 2022.

He said that the condominium sector in Cambodia is growing, which is due to the turnover of living and income sources of the people have improved. Awareness made them live a modern, civilized life with a good income, and change lifestyle from a house to a condominium.

At the same time, the Royal Government’s good prevention of the spread of Covid-19 has also contributed to the stability of the Cambodian economy. The reopening of the country is a re-enactment for foreign investors to start flying back to Cambodia gradually, which is a favorable opportunity for the condo market to have a steady stream of sales.

He added that on the other hand, Cambodians who used to live abroad and return to Cambodia are also interested in living in condominiums. This is the reason why the Cambodian condominium sector is also starting to have more and more Cambodian customers buying and staying in condominiums, unlike the initial development where most or almost all of the condominiums were foreigners.
He added that in addition to the mindset of the people, the traffic on the road is also an important factor that makes people do not want to live in a house located on the outskirts of the city far away from work, so some of them bought Condo in the city center near the workplace.

“If people want to buy a house in the center of the city, they have to spend a lot of money because the land in the center of the city is very expensive and there is no construction of a house for sale,” he said. “So only buying condos in the city center will allow them to stay close to work.”

The condo market in 2022, both development and sales are expected to be more local, and foreigners will be able to return to Cambodia gradually after the crisis has eased.

Japan’s Kirin brewery to withdraw from Myanmar

 

TOKYO: Japanese drinks giant Kirin said Monday (Feb 14) it will withdraw from Myanmar, after a failed bid to disentangle its operations from a joint venture with a junta-owned company after last year’s coup.

The brewery is the latest foreign company to pull out of Myanmar with international pressure building against the junta since it ousted civilian leader Aung San Suu Kyi and waged a widespread crackdown on dissent.

Kirin said its decision comes after months of wrangling following the coup last February, which prompted the company to express concerns about human rights and eventually seek to end its joint venture Myanmar Brewery Limited.

Kirin has decided “to withdraw from the business in Myanmar in order to urgently terminate its joint venture partnership” with military-linked MEHPCL, the company said in a statement.

Myanmar Brewery, whose beverages include its flagship and ubiquitous Myanmar Beer brand, boasted a market share of nearly 80 per cent, according to figures published by Kirin in 2018.

Kirin’s attempts to terminate the partnership with MEHPCL were unsuccessful, and the Japanese drinks maker said in November that it would contest a bid to dissolve their joint brewery over fears liquidation proceedings would not be fair.

On Monday, Kirin said it had taken “every measure to find a way forward that would allow it to continue to contribute to Myanmar’s economy and society”.

That included filing for arbitration in Singapore in a bid to end the joint venture and proceed without the military-linked partner.

“In the end, Kirin Holdings determined that it would be difficult to quickly terminate the joint venture in the manner it desires,” the company added in a statement.

“Therefore, Kirin Holdings has now commenced and is proceeding with discussions with MEHPCL in order to withdraw from the business in Myanmar, giving top priority to the termination of the joint venture as soon as possible.”

A junta spokesperson did not immediately respond to a request for comment.

FIRMS WITHDRAWING
With the economy tanking and pressure mounting from rights groups, companies from France’s TotalEnergies to British American Tobacco and Norway’s Telenor have upped sticks or announced they will leave.

After the coup and arrest of Myanmar’s democratic leaders, Kirin said it was “deeply concerned” by the military’s actions.

The brewery had been under pressure even before the coup over its ties to Myanmar’s military, and launched an investigation after pressure from rights groups into whether money from its joint venture had funded rights abuses.

In a statement, Justice For Myanmar spokesperson Yadanar Maung welcomed Kirin’s decision to withdraw from the country, praising the firm for “listening to the voice of Myanmar people and Myanmar, Japanese and global civil society”.

“Kirin should never have entered into business with a brutal and corrupt military conglomerate,” she added, accusing the brewery of having “financed atrocity crimes and enriched top generals.”

The activist group urged other Japanese firms doing business with the military to cut ties, and called on Kirin to avoid payments to MEHPCL or the military during the withdrawal process.

Investors piled into Myanmar after the military relaxed its iron grip in 2011, paving the way for democratic reforms and economic liberalisation in the country of more than 50 million people.

They poured money into telecommunications, infrastructure, manufacturing and construction projects, but the coup upended the democratic interlude and damaged the economy.

The pandemic and supply chain disruptions have also hit the country, with Kirin saying in its earnings report released Monday that Myanmar’s beer market has shrunk by about 20 per cent.

It said Myanmar Brewery’s sales volumes had decreased by around 30 per cent compared to the same period last year.

Source: CNA