តើវ៉ាក់សាំងដូសជំរុញនឹងជួយជំរុញវិស័យអចលនទ្រព្យកម្ពុជាបានដែរឬទេ?

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កំណើនករណីកូវីដ១៩ បំប្លែងថ្មីអូមីក្រុង បាននិងកំពុងរាលដាលក្នុងសហគមន៍នៃប្រទេសកម្ពុជា បង្កការព្រួយបារម្ភជាថ្មីដល់សេដ្ឋកិច្ច ហើយវិស័យអចលនទ្រព្យក៏នឹងអាចប៉ះពាល់ដែរ ក្នុងករណីស្ថានភាពកាន់តែធ្ងន់ធ្ងរ។ យ៉ាងណាក្ដីអ្នកជំនាញបានផ្ដល់ក្ដីរំពឹងខ្ពស់ទៅលើវ៉ាក់សាំងដូសជំរុញទី៣និងទី៤ ដែលអាចជួយឱ្យរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពបានល្អ។

លោក ពៅ លីដា អគ្គនាយកនៃក្រុមហ៊ុន LD Property Investment បានឱ្យដឹងថា បើសិនជាពលរដ្ឋកម្ពុជាចូលរួមនិងបានចាក់វ៉ាក់សាំងដូសជំរុញបានកាន់តែច្រើន វានឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងមិនអាចនិយាយបានថា អ្នកចាក់វ៉ាក់សាំងរួចហើយមិនឆ្លងជំងឺកូវីដ១៩នោះទេ គ្រាន់តែឆ្លងហើយយើងងាយស្រួលក្នុងការព្យាបាល ។

លោកបន្តថា តំបន់ណាដែលមានមានប្រជាជនចាក់វ៉ាក់សាំងបានច្រើន តំបន់នោះនឹងមិនសូវមានហានិភ័យនៃការឆ្លងក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចនោះឡើយ ដូច្នេះហើយមានតែពលរដ្ឋទាំងអស់ចូលរួមក្នុងការទទួលវ៉ាក់សាំងជំរុញឱ្យបានគ្រប់គ្នាក្នុងការកាត់បន្ថយហានិភ័យខ្ពស់នៃការរាលដាលនៃកូវីដ១៩ប្រភេទថ្មីៗនេះ។

លោក កែវ សុធារ៉ា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តសៀមរាបបានឱ្យដឹងថាមេរោគកូវីដ១៩នៅតែជាឧបសគ្គដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ហើយនៅពេលវិស័យនេះរងផលប៉ះពាល់ហើយវិស័យអចលនទ្រព្យក៏នឹងមានផលប៉ះពាល់ ជាមួយនឹងវិស័យផ្សេងទៀតក៏ដូចគ្នាដែរគ្នា។

លោកថា “យ៉ាងណាក្ដី តាមរយៈបទពិសោធន៍នៃការគ្រប់គ្រងរបស់រដ្ឋាភិបាលនាពេលកន្លងមកទៅលើការរាលដាលនៃកូវីដ១៩ យើងសង្ឃឹមថារដ្ឋាភិបាលនឹងអាចគ្រប់គ្រងបានល្អ ក្នុងស្ថានភាពនៃការរាលដាលម្ដងទៀតក្នុងប្រទេសកម្ពុជានៅពេលនេះ។ ម្យ៉ាងវិញ ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ក៏បានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយផងដែរ ដែលអាចធ្វើឱ្យបន្ស៊ាំនៃមេរោគនេះនៅក្នុងសហគមន៍កម្ពុជាផងដែរ”។

លោកបន្តថា ដើម្បីកាត់ផ្ដាច់ការចម្លងនិងឆ្លងមេរោគកូវីដ១៩នេះនៅកម្ពុជាបន្ថែមទៀតនោះ ប្រជាពលរដ្ឋកម្ពុជាគួរតែរួសរាន់ចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ហើយវិស័យអចលនទ្រព្យក៏ពឹងលើវ៉ាក់សាំងដូសជំរុញនេះដែរ ដែលអាចជួយកាត់បន្ថយការរាលដាលធ្វើឱ្យរដ្ឋាភិបាលបន្តបើកសេដ្ឋកិច្ច បើកអាជីវកម្មនៅតាមវិស័យវិស័យហើយអ្នកដំណើរបរទេសក៏នឹងអាចចូលមកកម្ពុជាបានបន្ថែមទៀតផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាផ្នែកមួយជួយគាំពារនិងជួយការពារដល់ប្រជាពលរដ្ឋក្នុងស្រុក ដូច្នេះសកម្មភាពវិនិយោគក្នុងនឹងនៅតែបន្តតែអ្វីដែលបញ្ហានោះ គឺវិនិយោគិនមកពីបរទេសនៅក្នុងវិស័យអចលនទ្រព្យ។

លោកបន្តថា “កូវីដ១៩ដែលរាលដាលនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ ប្រទេសមួយចំនួនគេសឹងតែចាត់ជាជំងឺផ្ដាសាយធំទៅហើយ ព្រោះវាមិនបង្កការប៉ះពាល់សុខភាពធ្ងន់ធ្ងរ យើងអាចទិញថ្នាំនៅតាមឱសថស្ថានដើម្បីញ៉ាំព្យាបាលប៉ុណ្ណោះ ដូច្នេះបើសិនជាពលរដ្ឋបានចាក់វ៉ាក់សាំងបន្ថែមទៀតវានឹងមិនធ្វើឱ្យប៉ះពាល់ខ្លាំងឡើយ”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនក៏រំពឹងថាវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងមានភាពល្អប្រសើរទាំងការអភិវឌ្ឍនិងសកម្មភាពនៃការទិញលក់ ក្នុងនោះអ្នកអភិវឌ្ឍន៍នឹងបង្កើនល្បឿនដើម្បីផ្គត់ផ្គង់ទៅកាន់អតិថិជនបន្ថែមទៀតក្នុងឆ្នាំ២០២២ ប៉ុន្តែអ្នកអភិវឌ្ឍន៍អចលនទ្រព្យនឹងនៅតែជាអ្នកក្នុងស្រុក ស្របពេលបរទេសបន្តមានចំនួនតិចតួចប៉ុណ្ណោះដែលអាចចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគ។

អគ្គនាយកក្រុមហ៊ុន ERA Cambodia ៖ កត្តាចំនួន៤ជំរុញឱ្យទីផ្សារខុនដូនៅកម្ពុជានៅតែមានតម្រូវការខ្ពស់

ដោយ៖ ម៉ាលិស

ភ្នំពេញ៖ ដោយសារតែផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលចាប់ផ្តើមចាប់អារម្មណ៍រស់នៅក្នុងខុនដូ ធ្វើឱ្យទីផ្សារមួយនេះនៅតែរក្សាបាននូវស្ថិរភាពល្អប្រសើរឡើងក្នុងឆ្នាំ២០២២នេះ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍តាមទូរសព្ទ័ប្រាប់គេហទំព័រ Property Area កាលពីរសៀលថ្ងៃ១៤ ខែកុម្ភៈ នេះថា មានកត្តាមួយចំនួនដែលធ្វើឱ្យតម្រូវការនិងការផ្គត់ផ្គង់ខុនដូនៅក្នុងប្រទេសកម្ពុជាមកទល់ឆ្នាំ២០២២នេះមាននៅតែមានភាពប្រសើរឡើង។

លោកបានមានប្រសាសន៍ថា វិស័យខុនដូនៅកម្ពុជាមានការរីកចម្រើន ក្នុងនោះគឺដោយសារតែរបត់នៃការរស់នៅនិងប្រភពចំណូលរបស់ប្រជាជនមានការប្រសើរឡើង។ ការយល់ដឹងធ្វើឱ្យពួកគាត់មានការរស់នៅមួយប្រកបដោយភាពទាន់សម័យស៊ីវិល័យ ព្រមជាមួយនឹងប្រាក់ចំណូលល្អផងនោះ គាត់បានប្តូររបៀបរស់នៅពីផ្ទះជាប់ដីមកជាលំនៅឋានបែបខុនដូកានតែច្រើន។

ជាមួយគ្នានេះ ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលបានល្អ ក៏ជាកត្តាជំរុញឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាមានស្ថេរភាពល្អផងដែរ។ ការបើកប្រទេសឡើងវិញគឺជាការស្តារឱ្យវិនិយោគិនបរទេសចាប់ផ្តើម មានការហោះហើរត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដែលនេះជាឱកាសអំណោយផលដល់ទីផ្សារខុនដូនឹងមានការទិញលក់កាន់តែប្រសើរឡើងជាលំដាប់។

លោកបានបន្តថា ម្យ៉ាងវិញទៀតប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ទៅរស់នៅបរទេសហើយត្រលប់មកកម្ពុជាវិញក៏បានចាប់អារម្មណ៍ក្នុងការរស់នៅក្នុងខុនដូ។ នេះជាកត្តាធ្វើឱ្យវិស័យខុនដូកម្ពុជាក៏ចាប់ផ្ដើមមានអតិថិជនជាជនជាតិខ្មែរកាន់តែច្រើនបានទិញនិងស្នាក់នៅក្នុងខុនដូ ខុសពីការអភិវឌ្ឍដំបូង ដែលខុនដូភាគច្រើនឬស្ទើរតែទាំងអស់គឺជាជនបរទេស។

លោកបន្ថែមថា ក្រៅពីកត្តាផ្នត់គំនិតប្រជាពលរដ្ឋនេះដែរ កត្តាចរាចរណ៍ដែលកកស្ទះនៅតាមដងផ្លូវក៏ជាកត្តាសំខាន់ដែលធ្វើឱ្យពលរដ្ឋមិនចង់ទៅរស់នៅផ្ទះជាប់ដី ដែលមានទីតាំងនៅជាយក្រុងឆ្ងាយពីកន្លែងធ្វើការ ដោយពួកគេមួយចំនួនបានទិញខុនដូនៅកណ្ដាលក្រុងជិតកន្លែងការងារ។

លោកថា “បើពលរដ្ឋចង់ទិញផ្ទះជាប់ដីនៅកណ្ដាលក្រុង ត្រូវចំណាយលុយច្រើន ដោយសារតែដីកណ្ដាលក្រុងក៏មានតម្លៃខ្ពស់ ហើយមិនមានការសាងសង់ផ្ទះជាប់ដី ដើម្បីលក់នោះដែរ។ ដូច្នេះមានតែការទិញខុនដូនៅកណ្ដាលក្រុងទេដែលអាចឱ្យពួកគេអាចស្នាក់នៅជិតកន្លែងការងារបាន”។

ទីផ្សារខុនដូក្នុងឆ្នាំ២០២២នេះ ទាំងការអភិវឌ្ឍនិងការទិញលក់ ត្រូវបានរំពឹងថាជាអ្នកក្នុងស្រុកច្រើន ហើយជនបរទេសនឹងអាចចូលមកកម្ពុជាឡើងវិញជាបណ្តើរក្រោយវិបត្តិបានធូរស្រាលផងដែរ៕

ក្រុមហ៊ុនជប៉ុន Kirin ប្រកាសចាកចេញពីមីយ៉ាន់ម៉ា

ដោយ៖ សុខុម

តូក្យូៈ ក្រុមហ៊ុនផលិតស្រាបៀរជប៉ុន Kirin Holdings ដែលជាម្ចាស់ប៊្រែនស្រាបៀរ San Miguel ប៊្រែន Fat Tire និងប៊្រែន Lion ផ្សេងៗទៀតបានប្រកាសនៅថ្ងៃច័ន្ទ ទី១៤ កុម្ភៈ នេះថា ខ្លួននឹងដកខ្លួនចេញពីអាជីវកម្មរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងបញ្ចប់ការបណ្តាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនជាដៃគូដែលមានយោធាជាខ្នងបង្អែក។

ក្រុមហ៊ុន Kirin Holdings មានជម្លោះជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក Myanma Economic Holdings Public Company Limited (MEHPCL) ជុំវិញដំណើរការបញ្ចប់ការបណ្តាក់ទុនផលិតស្រាបៀររបស់ពួកគេ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រាបៀរជប៉ុន មួយនេះធ្លាប់បានប្រកាសថា ក្រុមហ៊ុនចង់រក្សាវត្តមានរបស់ខ្លួននៅក្នុងទីផ្សារមីយ៉ាន់ម៉ា។

អ្នកនាំពាក្យក្រុមហ៊ុននេះនិយាយថា ពេលនេះក្រុមហ៊ុននឹងស្វះស្វែងលក់ចេញអាជីវកម្មចំនួន២នៅក្នុងប្រទេសនេះ នោះគឺក្រុមហ៊ុនផលិតស្រាបៀរ Myanmar Brewery Ltd និងក្រុមហ៊ុនផលិតស្រាបៀរមួយទៀត Mandalay Brewery Ltd។

នៅក្នុងការដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា នេះ ក្រុមហ៊ុន Kirin Holdings លើកឡើងថា ខ្លួន “នឹងឱ្យតម្លៃសំខាន់លើជីវភាពរស់នៅ និងសុវត្ថិភាពរបស់និយោជិតក្នុងស្រុក” ដែលមានចំនួនប្រមាណ១.៤៥០នាក់បម្រើការងារនៅក្នុងស្ថាប័នទាំង២។

ដាច់ដោយឡែកពីនេះ ក្រុមហ៊ុន Kirin Holdings និយាយថា ខ្លួននឹងទិញមកវិញរហូតដល់៣,៦%នៃភាគហ៊ុនរបស់ខ្លួនដែលមានតម្លៃ៤៣៣,៣១លានដុល្លារ៕

តើគួរត្រៀមខ្លួនអ្វីខ្លះ ដើម្បីក្លាយជាអ្នកជំនាញលក់អចលនទ្រព្យជោគជ័យម្នាក់ក្នុងសតវត្សរ៍ទី២១?

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ វិស័យអចលនទ្រព្យកម្ពុជាកំពុងទទួលបានកំណើនឡើងជាបន្តបន្ទាប់ និងបានចូលរួមក្នុងសេដ្ឋកិច្ចកាន់តែច្រើនឡើងៗផងដែរ ហើយក៏មានមនុស្សជាច្រើនបានជោគជ័យក្នុងវិស័យអចលនទ្រព្យ ដោយសារតែជំនាញលក់របស់ពួកគេ។ ក្នុងសតវត្សរ៍ទី២១នេះ ដើម្បីក្លាយជាអ្នកលក់អចលនទ្រព្យដ៏ពូកែម្នាក់តើបុគ្គលនីមួយៗត្រូវត្រៀមខ្លួនយ៉ាងដូចម្ដេចខ្លះ?

លោកបណ្ឌិត Trevor Suter នាយកផ្នែកអភិឌ្ឍន៍នៃក្រុមហ៊ុន Zillennium Co.,Ltd បានឱ្យដឹងថាជំនាញលក់គឺជាសកម្មភាពមួយដែលបានធ្វើជារៀងរាល់ថ្ងៃ ពេលខ្លះពេលយើងក្រោកពីគេងភ្លាម យើងបានលក់ខ្លួនឯងទៅឱ្យខ្លួនឯងបាត់ទៅហើយ ហើយជំនាញនេះក៏មានច្រើន តែអ្វីដែលយើងត្រូវដឹងត្រូវចេះនោះគឺស្គាល់ពីខ្លួនឯងឱ្យបានច្បាស់និងត្រូវចេះគ្រប់គ្រងវាឱ្យបានល្អផងដែរ។

លោកបន្តថា មនុស្សខ្លះមានជំនាញលក់ពីធម្មជាតិ ក៏ប៉ុន្តែក៏មានជំនាញផ្សេងទៀតដែលពួកគេត្រូវរៀនសូត្របន្ថែមដើម្បីអភិវឌ្ឍន៍ជំនាញនោះ។ សម្រាប់ជំនាញសំខាន់បំផុតរបស់ភ្នាក់ងារលក់អចលនទ្រព្យគឺសមត្ថភាពដែលអាចកសាងទំនាក់ទំនងល្អ ព្រោះថាសមត្ថភាពធ្វើឱ្យគេជឿទុកចិត្ត ធ្វើឱ្យអតិថិជនមើលឃើញថាយើងមានវិជ្ជាជីវៈ មានចំណេះដឹង និងមានជំនាញចំពោះអ្វីដែលយើងកំពុងធ្វើ ។ ក្នុងនោះ មានវិធីជាច្រើនដែលភ្នាក់ងារអចលនវត្ថុគួរអនុវត្ត ដូចជាការសិក្សាស្រាវជ្រាវជាមុន មុនពេលគេចាប់ផ្ដើមចេញទៅលក់នូវផលិតផលអ្វីមួយដូចជាការស្វែងរកព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើបានពីអតិថិជនរបស់ពួកគេនិងតម្រូវការអតិថិជនជាដើម។

លោកបន្ថែមថា មុនពេលចេញលក់ ភ្នាក់ងារត្រូវសិក្សាពីអតិថិជន ពីចិត្តសាស្ត្ររបស់អតិថិជន ថាតើអតិថិជនត្រូវការអ្វីខ្លះ ដូច្នេះពេលចេញលក់ទៅ អតិថិជននឹងមើលមកយើងគឺជាអ្នកលក់ដ៏ពូកែ ជាអ្នកមានជំនាញ មានវិជ្ជាជីវៈ និងផ្ដល់ការទុកចិត្តពីអតិថិជនផងដែរ។
លោក ”ចំពោះខ្ញុំវិញ ពេលខ្ញុំទៅជួបអតិថិជន ខ្ញុំកម្រនឹងនិយាយពីមុខជំនាញ ឬអាជីវកម្មអ្វីមួយជាមួយអតិថិជននោះឡើយ ទោះបីជាគោលដៅរបស់ខ្ញុំចេញទៅដើម្បីលក់ឬផ្ដល់ដំណោះស្រាយជូនអតិថិជនក្ដៅ។ អ្វីដែលខ្ញុំធ្វើនោះគឺធ្វើឱ្យអតិថិជននិងខ្ញុំកាន់តែមានទំនាក់ទំនងនិងអារម្មណ៍ដូចគ្នា”។

លោក បន្ទាប់ពីយើងបានយល់ចិត្តគ្នាហើយ យើងអាចចាប់ផ្ដើមជជែកមុខជំនួញ ពីផលិតផលដែលយើងចង់លក់ ចាប់ផ្ដើមនិយាយពីការរកស៊ីជាមួយគ្នា ហើយពេលនោះអតិថិជនក៏ហាក់ចូលចិត្តយើង គេមានជំនឿទុកចិត្តមកលើយើង ពីព្រោះថាអតិថិជនឬអ្នកទិញគេនឹងទិញផលិតផលពីអ្នកណាដែលគេចូលចិត្ត អ្នកដែលគេមានទំនាក់ទំនងល្អ ជាពិសេសគឺទិញពីអ្នកដែលគេទុកចិត្តតែប៉ុណ្ណោះ។

អ្នកមានអ្នកជោគជ័យត្រូវបានគេមើលឃើញថាជាអ្នកដែលពូកែលក់។ ការលក់នេះដែរ មិនសំដៅលើការលក់តែផលិតផលមួយមុខទេ តែជាការលក់នូវទំនុកចិត្ត ដែលធ្វើឱ្យគេធ្វើឱ្យទុកចិត្ត គេចូលចិត្តនិយាយអ្វីក៏មានអ្នកចូលចិត្តនិងចង់និយាយជាមួយចង់រាប់អានជាមួយ៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍រត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

ដោយ៖ សហការី

សៀមរាប៖ ដើម្បីអបអរទិវានៃក្តីស្រលាញ់ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះបរិស្ថាន កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានដឹកនាំក្រុមការងារចូលរួមកម្មវិធី “រត់ប្រណាំងឡើងលើភ្នំគូលែន” ដែលជាកម្មវិធីរត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូង រៀបចំឡើងដោយក្រុមហ៊ុន Green G8 Co.,Ltd ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ឧបត្ថម្ភដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាគ្មានសម្រាមប្លាស្ទិក ផ្សព្វផ្សាយរមណីយដ្ឋានភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់ការដាំដើមឈើនៅក្នុងរមណីយដ្ឋានទេសចរណ៍ភ្នំគូលែនផងដែរ ។

កិច្ចគាំពារបរិស្ថាន និងភាពជាទំនួលខុសត្រូវនៃបរិស្ថានគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។ ដូច្នេះក្រៅពីការចូលរួមសកម្មភាពដូចជា ការដាំកូនឈើ ការរើសសំរាមតាមដងទន្លេរសាប ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិអោយបានត្រឹមត្រូវ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏ចូលរួមកម្មវិធីរត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូង ដែលកម្មវិធីនេះបានចូលរួមចំណែកគាំទ្រ និងលើកកម្ពស់បរិស្ថាន និងតំបន់ទេសចរណ៍ តួរយ៉ាងនៅតំបន់ទេសចរណ៍រមណីយដ្ឋានឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” គឺជាផ្នែកមួយនៃតំបន់ការពារធម្មជាតិ ដែលមានតួនាទីសំខាន់ក្នុងការក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ ដោយសារប្រភពធនធានធម្មជាតិដ៏សម្បូរបែបដូចជាព្រៃឈើ ប្រភពទឹក និងធនធានជីវៈចម្រុះ ព្រមទាំងជាតំបន់ទេសចរណ៍ដែលទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិបានជាច្រើនផងដែរ។

ថ្លែងនៅក្នុងពិធីប្រកាសកម្មវិធី “រត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូងលើភ្នំគូលែន” នេះ លោក សេង សុទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន របស់ក្រសួងបរិស្ថាន បានលើកឡើងថា “ព្រឹត្តិការណ៍រត់ប្រណាំងឡើងលើភ្នំគូលែននេះ មិនត្រឹមតែជាកម្មវិធីរត់ប្រណាំងកម្សាន្តនោះទេ ប៉ុន្តែព្រឹត្តិការណ៍មួយនេះ គឺមានសារសំខាន់ និងផ្តល់ផលប្រយោជន៍ច្រើនបែបយ៉ាងដល់សង្គមជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” នាពេលនេះ។

លោកបានបន្តថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ជាទីតាំងធម្មជាតិដ៏មានសារសំខាន់មួយ ដែលបាន លាក់ទុកនូវអាថ៌កំបាំងជាច្រើននៃប្រវត្តិសាស្ត្រសម័យអង្គរ និងមានតួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់សៀមរាប-អង្គរ ផងដែរ។ កន្លងមក ភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិម្តងរួចមកហើយ ដោយព្រះរាជាក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបន្ទាប់មកនៅឆ្នាំ១៩៩៣ ភ្នំគូលែន ក៏ត្រូវបានកំណត់ជាតំបន់ការពារធម្មជាតិម្តងទៀត ដោយព្រះរាជក្រឹត្យ ដែលបានដាក់ឈ្មោះតំបន់នេះថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”។

លោកក៏បានបញ្ជាក់ថា លោក សាយ សំអាល់ តែងបានយកចិត្តទុកដាក់មិនត្រឹមតែលើការងារថែរក្សា និងការពារធនធាន ធម្មជាតិ ការដាំស្តារព្រៃឈើឡើងវិញ ការអភិរក្សជីវៈចម្រុះ និងការថែរក្សាអនាម័យបរិស្ថានប៉ុណ្ណោះទេ លោករដ្ឋមន្ត្រី ថែមទាំងបានយកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងការលើក កម្ពស់សុខុមាលភាពសាធារណៈផងដែរ។ ហេតុនេះ កម្មវិធីរត់ប្រណាំងកំសាន្ត ដែលនឹងចាប់ផ្តើម នាពេលបន្តិចទៀតនេះ ពិតជាបានចូលរួមចំណែកស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។

កម្មវិធីរត់ប្រណាំងកំសាន្ត នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” នាថ្ងៃនេះ នឹងបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកទាំងមូលនូវសារដ៏មានសារសំខាន់មួយគឺ ការមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងនឹងធ្វើការ ផ្សព្វផ្សាយដល់ប្រជាជនខ្មែរគ្រប់រូបឱ្យចូលរួមស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ ថែរក្សាអនាម័យបរិស្ថាន (គ្មានថង់ប្លាស្ទិក គ្មានសំរាម) និងបង្កើនការធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋាន ឬតំបន់ការពារធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ អាជ្ញាធរដែនដី និងមន្ទីរបរិស្ថានខេត្តសៀមរាប ម្ចាស់កម្មវិធី Green G8 Co.,Ltd ព្រមទាំងម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍នេះទាំងអស់ ដែលរៀបចំ ផ្តល់ការគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការល្អជាមួយក្រុមការងាររបស់ ក្រុមហ៊ុន Green G8 ដែលរៀបចំកម្មវិធីនេះឡើង និងធ្វើឱ្យព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តដ៏មានសារសំខាន់នេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

លោក លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្សតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា “ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានកិត្តិយសដែលបានដឹកនាំបុគ្គលិកចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងចូលរួមចំណែកឧបត្ថម្ភក្នុងព្រឹត្តិការណ៍រត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូងនេះ ជាពិសេសគឺព្រឹត្តិការណ៍នេះ គឺស្របទៅនឹងទស្សនទានរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបរិស្ថាន និងគិតគូរការដាំកូនឈើ និងការអភិរក្សដើមឈើមសឹងតែគ្រប់គម្រោងអភិវឌ្ឍរបស់ខ្លួនទាំងបច្ចុប្បន្ន និងនាថ្ងៃអនាគត់។ល។”

លោកបន្ថែមថា “គ្រប់គ្នានៅពេលមកឃើញពីទិដ្ឋាភាពបរិស្ថានបៃតងដែលស្ថិតនៅក្នុងទឹកដីរមណីយដ្ឋានឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន គឺមានអារម្មណ៍ស្រស់ស្រាយ។ បរិស្ថានគឺជាជីវិតរបស់យើងទាំងអស់គ្នា ហើយវាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាមិនអាចមើលរំលងបានទេ ហើយយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងចូលរួមថែរក្សាទាំងអស់គ្នា ព្រោះកាលណាបើសហគមន៍របស់យើងមានបរិស្ថានល្អ វានឹងទាក់ទាញទេសចរណ៍ ហើយនិងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ដូច្នេះ សូមចូលរួមថែរក្សា និងការពារទាំងអស់គ្នា”។

បន្ទាប់ពីការមានមាតិសំណេះសំណាលមកពីតំណាំងក្រសួងបរិស្ថាន ម្ចាស់កម្មវិធី និងម្ចាស់ឧបត្ថម្ភកម្មវិធីរបស់ក្រុម ប៉េង ហួត គ្រុប រួចមកកម្មវិធីរត់ប្រណាំងបានចាប់ផ្ដើម ដែក្នុងនោះមានការចូលរួមពីបេក្ខជនរត់ប្រណាំងទាំងជាតិ និងបរទេស ជាច្រើននាក់ បានរត់ប្រណាំងគ្នាប្រកបទៅដោយភាពសប្បាយរីករាយ ជាមួយទិដ្ឋាភាពធម្មជាតិបៃតង និងព្រៃព្រឹក្សាដ៏ស្រស់បំព្រងតាមជ្រលង់ភ្នំគូលែនតាំពីទីតាំងចាប់ផ្ដើម រហូតដល់ទីតាំងបញ្ចប់ការរត់ប្រណាំង។

ទាក់ទងទៅនឹងព្រឹត្តិការណ៍មេត្រីភាពបរិស្ថាននេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់ចូលរួមសហការជាមួយក្រសួងបរិស្ថាន និងអង្គការ ក្រុមហ៊ុនឯកជនផ្សេងជាច្រើន ដែលក្នុងនោះក្រុមហ៊ុនធ្លាប់បានទទួល “បណ្ណសរសើរមេត្រីភាពបរិស្ថាន” ជាច្រើនដងពីក្រសួងបរិស្ថាន ដែលជាលទ្ធផលនៃការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ៕

រដ្ឋាភិបាលផ្ទេរការងារមួយចំនួននៃអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុទៅស្ថាប័នថ្នាក់ក្រោមជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចកែសម្រួលភារកិច្ច លើការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ មួយចំនួនទៅថ្នាក់ក្រោមជាតិ ដើម្បីសម្រួលដល់អ្នកវិនិយោគនានា។

លោកជូ វណ្ណៈអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានមានប្រសាសន៍ក្នុងសិក្ខាសាលា ដែលរៀបចំដោយស្ថាប័ននេះ សហការជាមួយសមាគមអ្នក អភិវឌ្ឍន៍ដីឡូត៍កម្ពុជាកាលពីសសប្តាហ៍មុនថា បច្ចុ​ប្បន្ន ក្រៅពីការអភិវឌ្ឍអចលនវត្ថុបែបលំនៅដ្ឋាន យើងពិនិត្យឃើញថាអាជីវកម្មពុះដីឡូត៍លក់ ក៏មានសកម្មភាពរីកចម្រើនហួសការស្មានផងដែរ។

លោកបន្តថា “ការរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ ជាមួយនឹងការគ្រប់គ្រងមិនបានល្អ អាចនឹងបង្កហានិភ័យ នៅក្នុងការគ្រប់គ្រងលើអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍”។

លោកជូ វណ្ណៈបានបន្តថា ដោយហេតុនេះទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​សម្រេចធ្វើការកែសម្រួលបទបញ្ញត្តិ នៃការគ្រប់គ្រងអចលនវត្ថុជាបន្តបន្ទាប់ សំដៅពង្រឹងនូវការគ្រប់គ្រង តាមរយៈការធ្វើប្រតិភូកម្មនូវយន្តការគ្រប់គ្រងមួយចំនួន ជូនដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលជាសេនាធិការបស់ក្រសួង ដើម្បីពិនិត្យមើលបណ្តាអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុបែបលំនៅដ្ឋាន និងអាឃីវកម្មអភិវឌ្ឍន៍ដីឡូត៍ខ្នាតតូចមួយចំនួន ហើយការអនុវត្តន៍យន្តការបែបនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងឲ្យដល់មូល ដ្ឋានថ្នាក់ក្រោមជាតិ និងដើម្បីផ្តល់ឱកាសឲ្យអ្នកប្រកបអាជីវកម្ម ខ្នាតតូចទទួលបានសេវានៅជិតខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរវែងឆ្ងាយទៅនិយ័តករ ឬក្រសួង៕

 

ខេត្តសៀមរាបកំពុងរៀបចំតំបន់ចុងឃ្នាសមាត់បឹងទន្លេសាបជាផលិតផល ទេសចរណ៍ថ្មីមួយ

ដោយៈគង់ សូរិយា

 សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបាននិងកំពុងរៀចំតំបន់ចុងឃ្នាស មាត់បឹងទន្លេសាប ខេត្តសៀមរាប ជាផលិតផលទេសចរណ៍៍ថ្មី ស្របតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ រយៈពេលវែងរបស់រដ្ឋាភិបាល។

អភិបាលខេត្តសៀមរាប លោកទៀ សីហា កាលពីសប្តាហ៍មុនបាន​ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀ​មរៀបចំ និងអភិវឌ្ឍន៍កំពង់ផែមួយនេះ ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍​វប្បធម៍ដែលមានភាព​ទាក់ទាញបំផុត។

រាជរដ្ឋាភិបាលកាលពីពេលកន្លងមក បានសម្រេចលុបចោលនូវគម្រោ​ងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀសរបស់ក្រុមហ៊ុនស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ កាលពីដំណាច់ខែពីដំណាច់ខែកក្កដា ឆ្នាំមុន។

លោកទៀ សីហា បានណែនាំដល់កម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលក្រុងសៀមរាប និងក្រុមការងារប្រចាំការនៅទីតាំងកំពង់ផែ ដែលបាន​ដកហូតកន្លងមកនោះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់​ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរនៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឱ្យដំណើរការជាធម្មតា រហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួង។

លោកទៀ សីហា ក៏បានណែនាំដល់ក្រុមការងារចម្រុះ យើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យទីនេះប្រែក្លាយ​ទៅជាតំ​បន់ទេសចរណ៍​វប្បធ៌ម ដែលមានភាពទាក់ទាញបំផុត។

យន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារ​ពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដែលមានឯកឧត្ដមអភិបា​លខេត្តជាប្រធាន៕

 

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបើកសម្ភោធនិងសាងសង់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅជាយក្រុងភ្នំពេញ

ដោយៈម៉ាលីស

ខេត្តកណ្តាលៈ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើន នៅស្រុកខ្សាច់កណ្តាល ជាយរាជធានីភ្នំពេញ។

ហេដ្ឋារចនាសម្ព័ន្ឋដែលបានដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមាន សួនច្បារ និងផ្លូវបេតុងអាមេ ប្រវែង២៤០០ម៉ែត្រ ព្រមទាំងពិធីបើកការ ដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៨ កំណាត់ផ្លូវជាតិលេខ៧០B, ផ្លូវខេត្តលេខ ៣៨១A ភ្ជាប់ពីផ្លូវជាតិលេខ៧០B ទៅផ្លូវជាតិលេខ៨ ដាក់លូដោះទឹក ដាក់រ៉ឺហ្គា រៀបខឿនចិញ្ចើមផ្លូវ និងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីម្សិលមិញនេះ។

ក្នុងពិធីនេះបាន សម្ពោធដាក់ឱ្យដំណើការជាផ្លូវការ នូវសួនច្បារទំហំ ២២០ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ផ្លូវបេតុងអាមេប្រវែង២៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខ៨ ប្រវែង៣៨៦០ម៉ែត្រ ដោយមានអ៊ុតកៅស៊ូ AC កំណាត់ផ្លូវជាតិលេខ ៧០B ប្រវែង ២ ០០០ម៉ែត្រ ផ្លូវខេត្តលេខ៣៨១A ភ្ជាប់ពីផ្លូវជាតិលេខ៧០B ទៅផ្លូវជាតិលេខ៨ ប្រវែង ១ ០៩៦ម៉ែត្រ ដាក់លូដោះទឹក ៣ ៨២២ម៉ែត្រ ដាក់រ៉ឺហ្គា១៦២កន្លែង រៀបខឿនបេតុងចិញ្ចើមផ្លូវប្រវែង៤០០០ម៉ែត្រ និងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវតាមផ្លូវប្រវែង២៤៨០ម៉ែត្រ នៅភូមិព្រែកតាមាក់ ភូមិស្វាយអាត់លើ ភូមិស្វាយអាត់កណ្ដាល ភូមិស្វាយអាត់ក្រោម ភូមិបឹងក្រចាប់ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមិទ្ធផលនេះ គឺជាសមិទ្ធផលដ៏ធំធេងបន្ថែមទៀត របស់ខេត្តកណ្ដាល ក្នុងវិស័យបរិស្ថាន និងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ក្នុងការលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ៕

Construction permits last year hit 26-year high

By Crystal Hsu

The high number of construction permits and building use licenses issued by the government last year reflects not only a robust property market, but also an abundant supply, which could translate into selling pressure in a correction period, analysts said.

Construction permits across the nation increased 6.5 percent to 169,651, the highest in 26 years, while building use licenses rose by 6,600 to a 12-year high of 104,000, data released on Wednesday by the Ministry of the Interior showed.

Construction permits reflect confidence on the supply side, Great Home Realty Co (大家房屋) head researcher Mandy Lang (郎美囡) said, adding that a robust economy and monetary easing motivated developers to launch projects in first and second-tier locations.

Of the six special municipalities, Tainan reported the biggest increase in construction permits at 34.5 percent, followed by 28 percent in Kaohsiung, 16.3 percent in Taipei and 4.9 percent in Taoyuan, ministry data showed.

Urban renewal projects were the growth driver in Taipei, Lang said.

Bucking the trend, construction permits fell 11.1 percent in New Taipei City and 4.1 percent in Taichung, ministry data showed.

Building fever spread to other parts of Taiwan, with the number of construction permits rising 76.1 percent in Pingtung County, and nearly 50 percent in Yilan and Miaoli counties, the data showed.

However, soaring building material costs and several waves of credit controls have prompted some developers and contractors to postpone the construction of presale projects, H&B Realty Co (住商不動產) senior research manager Jessica Hsu (徐佳馨) said.

The rise in costs and credit controls could hurt projects with slack sales and weak financials, Hsu said, advising people to evaluate developer capital before buying.

Building use licenses last year shot up in New Taipei City, Taoyuan and Tainan, as presale projects were completed, the ministry said, adding that the increase was most evident in Tainan, where licenses rose 70 percent.

Building use licenses more than doubled in Hualien County, while rising 82 percent in Yilan County and 35 percent in Nantou County.

The sharp rise had much to do with low bases of comparison, while the COVID-19 pandemic boosted the popularity of residences in scenic eastern Taiwan, Hsu said.

Global Living Intelligence (全球居不動產) said the government has pushed developers to start construction on acquired land lots to curb land hoarding, which is likely to drive up the number of permits and the housing supply, a twist that could signal selling pressure.

Source: Taipei Times

មហាយក្សចិន ពង្រីកឥទ្ធិពលនៅអាមេរិកឡាទីនដោយជួយសាងសង់រោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ

ដោយៈសុខុម

ប៉េកាំង: មហាយក្សចិន កាលពីពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រថាមពល ដើរដោយនុយក្លេអ៊ែរនៅប្រទេសអាហ្សង់ទីន ដែលជាផ្នែកមួយនៃមហិច្ឆតា ពង្រីកឥទ្ធិពលរបស់ខ្លួននៅអាមេរិកឡាទីន។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៣ កុម្ភៈបានឱ្យដឹងថា រោងចក្រថាមពល Atucha III មានតម្លៃរហូត ដល់ទៅ៨ពាន់លានដុល្លារអាមេរិកនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត ជឿនលឿនដែលប្រទេសចិន បានបង្កើតឡើង នោះគឺការឌីហ្សាញរ៉េអាក់ទ័រ Hualong One។

គម្រោងរោងចក្រនេះ នឹងត្រូវសាងសង់នៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រនាភាគពាយព្យ នៃរដ្ឋធានីប៊ូណូស៊ែ។ រោងចក្រនេះ គឺជារោងចក្រថាមពលដើរដោយនុយក្លេអ៊ែរទី៤ នៅប្រទេសអាហ្សង់ទីន ហើយវាមានសមត្ថភាព ផលិតថាមពលអគ្គិសីបាន១,២ជីហ្គាវ៉ាត់ (GW) និងមានអាយុកាលដំបូង៦០ឆ្នាំ។

រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងប៊ូណេស៊ែ បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងនេះ តាំងពីឆ្នាំ២០១៥ ប៉ុន្តែបានជាប់គាំង មកទល់នឹងពេលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះរវាងក្រុមហ៊ុនរដ្ឋចិន China National Nuclear Corporation និងក្រុមហ៊ុន Nucleoelectrica Argentina នៅថ្ងៃទី៣១ មករា។

ប៉ុន្មានថ្ងៃក្រោយមក អាហ្សង់ទីន បានក្លាយជាប្រទេសទី១ នៅមេរិកឡាទីន ដែលបានព្រមព្រៀងចូលរួមក្នុងគំនិតផ្តួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ទូទាំងពិភពលោករបស់មហាយក្សចិន ដោយប្រធានាធិបតី Alberto Fernandez បានចុះអនុស្សរណៈនៃការយោគយល់ (MoU) មួយអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ក្នុងជំនួបជាមួយប្រធានាធិបតី Alberto Fernandez កាលពីថ្ងៃអាទិត្យ ទី១៣ កុម្ភៈ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានលើកឡើងថា ប្រទេសទាំង២គួរតែជំរុញ គម្រោងទំនប់វារីអគ្គិសនី និងគម្រោងផ្លូវដែកដែលមានស្រាប់ ដោយបង្កើនកិច្ចសប្រតិបត្តិការ កាន់តែស៊ីជម្រៅផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ។

ទោះជាយ៉ាងណា គម្រោងមួយចំនួនរបស់ប្រទេសចិន ត្រូវបានប្រឆាំ​ងជំទាស់ ដោយសារបង្កផលប៉ះពាល់ដល់បរិស្ថាន ហើយទន្ទឹមនេះសហរដ្ឋអាមេរិក ក៏ដាក់សម្ពាធកុំឱ្យពង្រឹងទំនាក់ទំនង កាន់តែស៊ីជម្រៅជាមួយរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ៕ South China Morning Post៕