សាកលវិទ្យាល័យBritish Columbiaចាប់ផ្តើមស្រាវជ្រាវវិស័យបុរាណវិទ្យា នៅប្រាសាទកោះកេរ

0

   ដោយៈ វិវឌ្ឈន៍

        ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យBritish Columbia Universityកាលពីពេលថ្មីៗនេះ បានចាប់ផ្តើមកិច្ចការងារស្រាវជ្រាវ វិស័យបុរាណវិទ្យាដោយប្រើប្រាស់ឧបករណ៍ Ground Penetrating Radar (GPR) ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ការស្រាវជ្រាវនេះដឹកនាំដោយលោកស្រីបណ្ឌិត Sarah Klassen លើការងារស្រាវជ្រាវវិស័យបុរាណវិទ្យាដោយប្រើប្រាស់ឧបករណ៍ GPR ដើម្បីស្កេននៅទីតាំងចន្លោះ ពីប្រាសាទធំដល់អណ្តូងព្រេង ឬរាជវាំងបុរាណ ក្នុងគោលបំណងសិក្សាស្វែងយល់ ពីការតាំងទីរបស់មនុស្សនាសម័យបុរាណ និងរចនាសម្ព័ន្ធសំណង់បុរាណមួយចំនួន ដែលកប់បាត់ក្នុងស្រទាប់ដីចាក់បង្គរអស់ជាច្រើនសតវត្សរ៍។

គម្រោងកិច្ចសហការនេះមានរយៈពេល១០ថ្ងៃ ក្នុងការប្រមូលទិន្នន័យនៅទីកន្លែងដែលបានកំណត់ខាងលើ។ លក្ខណៈពិសេសនៃការប្រើប្រាស់ម៉ាស៉ីនស្កេននេះ គឺប្រើប្រាស់រលកវិទ្យុកម្មចាក់ចូលទៅក្នុងដី ដែលអាចឲ្យយើងដឹងនូវរចនាសម្ព័ន្ធ គ្រឹះសំណង់ផ្សេងៗកប់ក្នុងដី ដោយមិនចាំបាច់ធ្វើការកាយដីចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here